PM Hun Sen join conference with Own governor and NGO officers to find strategies development for 2016
After finish this conference PM Hun Sen and all Officers decided 6 strategies :1 strength and spread national and international road to other countries.
2 strength
3 increase and spread rail ways
4 Develop transportation
5 Develop more sea port
6 Reduce spending and income.
លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមជាអធិបតីនៃសន្និសិទស្តីពីការអភិវឌ្ឍដើម្បីពង្រឹងវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា
នាព្រឹកថ្ងៃទី០៧មិនាឆ្នាំ២០១៦នេះ
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានអញ្ជើញជាអធិបតីនៃសន្និសិទស្តីពីការអភិវឌ្ឍ និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា
ដែលជាគោលនយោបាយនិងជាចក្ខុវិស័យសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជាក្នុង២០១៦ ។
នៅក្នុងពិធីសន្និសិទស្តីពីចក្ខុវិស័យសម្រាប់ឆ្នាំ២០១៦នេះ
ត្រូវបានរៀបចំឡើងនៅសណ្ឋាគារ សូហ្វីតែល នារាជធានីភ្នំពេញ ។ នៅក្នុងអង្គសន្និសិទនោះមានការអញ្ជើញចូលរួមពីបណ្តាមអង្គការរដ្ឋនិងវិស័យឯកជនជាច្រើនផងដែរ
ដើម្បីចូលរួមផ្តលមតិយោបល់ និងពង្រឹងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា
ក្នុងនោះមានដូច៖ វិទ្យាស្ថាន CDRI ធានាគារ ANZ Royal ព្រមទាំងចូលរួម សហការឧបត្ថម្ភដោយក្រុមហ៊ុន ធានារ៉ាប់រង Manulife លើសពីនេះទៀតក៍មានវាគ្មិនល្បីៗ អញ្ជើញស្ថាប័នផ្សេងៗជាច្រើនផងដែរ
។
លោកនាយករដ្ឋមន្ត្រីហ៊ុន
សែនបានសរសេរនៅលើបណ្តាញសង្គមរបស់លោកបន្ថែមថា«សន្និសីទនេះសំដៅជំរុញការងារអភិវឌ្ឍន៌
ប្រទេសជាតិឆ្ពោះទៅមុខ ដោយរកដំណោះស្រាយលើការពង្រឹង
និងពង្រីកការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័នក្នុងប្រទេស
និងតភ្ជាប់ទៅក្នុងតំបន់ដើម្បីសម្រួលដល់ការដឹកជញ្ជូនឡូជីស្ទីក (Logistics) ឲ្យកាន់
តែមានប្រសិទ្ឋិភាពខ្ពស់ស្របតាមស្តង់ដារ» ។
បន្ទាប់សន្និសិទនេះបានបញ្ចប់លោកនានករដ្ឋមន្ត្រីហ៊ុន
សែននិងមន្ត្រីនៃអង្គសន្និសិទបានដាក់ចេញនូវគោលនយោបាយចំនួន៦ដើម្បីពង្រឹងនិងអភិវឌ្ឍប្រទេសកម្ពុជា
ដែលជាចក្ខុវិស័យចម្បងនៅក្នុងឆ្នាំ២០១៦ខាងមុខនេះ ក្នុងនោះរួមមាន៖
ការពង្រឹងនិងពង្រីកផ្លូវជាតិ
និងអន្តរជាតិតភ្ជាប់ទៅបណ្តាប្រទេសជិតខាង
ពង្រឹងការដឹកជញ្ជូនតាមផ្លូវទឹក
ការបង្កើន និងពង្រីកផ្លូវដែកបន្ថែមទៀត
ការអភិវឌ្ឍន៍កំពង់ផែសមុទ្រ និងកំពង់ផែទន្លេ
ការបញ្ចុះតំលៃអគ្គីសនី និង
ការកាត់បន្ថយការចំណាយ ឡូជីស្ទីក (Logistic)។
ពង្រឹងការដឹកជញ្ជូនតាមផ្លូវទឹក
ការបង្កើន និងពង្រីកផ្លូវដែកបន្ថែមទៀត
ការអភិវឌ្ឍន៍កំពង់ផែសមុទ្រ និងកំពង់ផែទន្លេ
ការបញ្ចុះតំលៃអគ្គីសនី និង
ការកាត់បន្ថយការចំណាយ ឡូជីស្ទីក (Logistic)។
តាមរយៈគោលនយោបាយសំខាន់ៗទាំង៦ខាងលើ លោកនាយករដ្ឋមន្ត្រីហ៊ុន
សែនមោទនភាពនិងត្រេកអរយ៉ាងខ្លាំង ថាវាជាដំណោះស្រាយល្អក្នុងការជំរុញការអភិវឌ្ឍប្រទេសកម្ពុជាឲ្យបានរីកចម្រើន
លូតលាស់។
អត្ថបទ៖ យិន ធឿន
0 Comments:
Post a Comment