កម្មករក្រុមហ៊ុនស៊ីម៉ង់ត៍ថៃប៊ុនរ៉ុងបានប្រមូលផ្តុំគ្នាទាមទារបញ្ហាអយុត្តិជាថ្មី

Porters  of Company Thai Bun Rong Protest and Demand Some condition:

Demanded the giants accept the vice unions who have been laid off from work to work, require the company to repay the salaries workers for January and February, the company cut back companies to law enforcement Holidays properly requires the implementation of the provision of food the same for all the employees demanded that the company withdraw Manager which had been insulted workers

កម្មករក្រុមហ៊ុនស៊ីម៉ង់ត៍ថៃប៊ុនរ៉ុងបានប្រមូលផ្តុំគ្នាទាមទារបញ្ហាអយុត្តិជាថ្មី


នៅថ្ងៃទី៧ខែមិនានេះ កម្មករនៃក្រុមហ៊ុន ស៊ីម៉ង់ត៍ ថៃប៊ុនរ៉ុងប្រមាណ១២៧នាក់ បានប្រមូលផ្តុំគ្នាជាថ្មីម្តងទៀតដើម្បីទាមទារបញ្ហារឿងអយុត្តិធម៌មួយចំនួនដែលក្រុមហ៊ុនស៊ីម៉ងត៍នេះមិនបានគោរពតាមច្បាប់ការងារ។

បើតាមផ្សព្វផ្សាយរបស់លោក ប៉ាវ ស៊ីណា ប្រធានសហជីពនៃសមូហភាពចលនាកម្មករ បានសរសេរនៅលើបណ្តាញសង្គមរបស់លោកថា កាលដែលក្រុមកម្មករកក្រើក និងប្រមូលផ្តុំគ្នាជាថ្មីម្តងទៀតនេះដោយសារតែប្រធានក្រុមហ៊ន ស៊ីម៉ងត៍ថៃប៉ុនរ៉ុង បានរំលោភសិទ្ធិនិងមិនគោរពច្បាប់កម្មករ លើសពីនេះ ក្រុមហ៊ុននេះបានបណ្តេញចេញនូវសហជីពរបស់ក្រុមហ៊ុនេះទៀតផង ។ នៅលើបណ្តាញសង្គមដដែលបានបន្ថែមថា«កម្មករ ១២៧នាក់ នៃក្រុមហ៊ុនសីម៉ង់ស្តិ៍ ថៃប៊ុនរ៉ុងប្រមូលផ្តុំគ្នាធ្វើការទាមទារលក្ខខណ្ឌចំនួន ៦ចំនុចដូចជា៖

ទាមទារឲ្យក្រុមហ៊ុមទទួលយកអនុប្រធាន សហជីពដែលត្រូវបានបញ្ឈប់ពីការងារ ចូលធ្វើការវិញ ទាមទារឲ្យក្រុមហ៊ុនសងប្រាកខែកម្មករសម្រាប់ខែមករា និងខែកុម្ភៈ ដែលក្រុមហ៊ុនបានកាត់នោះមកវិញ ទាមទារឲ្យក្រុមហ៊ុន អនុវត្តន៍ច្បាប់ ឈប់សម្រាកប្រចាំឆ្នាំឲ្យបានត្រឹមត្រូវ ទាមទារការអនុវត្តន៍ការផ្តល់ថ្លៃអាហារដូចៗគ្នា សម្រាប់បុគ្គលិកទាំងអស់ ទាមទារឲ្យក្រុមហ៊ុនដកអ្នកគ្រប់គ្រងការដ្ឋាន ដែលកន្លងមកបានជេរប្រមាថកម្មករនិយោជិក»។

ទាក់ទងនឹងទាមទារនូវលក្ខណ្ឌទាំង៦ចំណុចខាងលើភាគីម្ចាស់ក្រុមហ៊ុនស៊ីម៉ង់ត៍ថៃប៊ុនរ៉ុងមិនបានចេញមកដោះស្រាយជាមួយភាគីកម្មករឡើយ លោក ប៉ាវ ស៊ីណា បានឲ្យដឹងថា ភាគីខាងក្រុមហ៊ុន បានគេចវេសចំពោះបញ្ហាខាងលើនេះ មិនព្រមចេញមកដោះស្រាយជូនកម្មករឡើយ ទោះបីជាប្រធានមន្ទីរការងារខេត្តក្រុង និងកងកម្លាំងនគរបាលបូលីសចុះមកដល់ក្រុមហ៊ុនរបស់ខ្លួនហើយក្តី។



Share:

0 Comments:

Post a Comment

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive