ក្រសួងអប់រំបង្ហាញពីកង្វះឯកសារនិងសៀវភៅអានក្នុងទិវាអំណានជាតិ

ក្រសួងអប់រំបង្ហាញពីកង្វះឯកសារនិងសៀវភៅអានក្នុងទិវាអំណានជាតិ
កាលពីថ្ងៃទី៣មិនាកន្លងទៅក្រសួងអប់រំយុវជននិងកីឡា បានចេញសេចក្តីអំពាវនាវដល់សាធារណៈជនទូទៅឲ្យឧបត្ថម្ភសៀវភៅនិងឯកសារផ្សេងៗដល់ក្រសួងអប់រំយុវជននិងកីឡាបន្ទាប់ពីអាននិងប្រើរួច ។
ការធ្វើសេចក្តីជូនដំណឹង និងអំពាវនាវនេះ បន្ទាប់រដ្ឋាភិបាលចេញសេក្តីសម្រេចបង្កើតទិវាអំណានជាតិ កាលពីថ្ងៃទី១៤ កញ្ញាឆ្នាំ២០១៥កន្លងទៅ ក្នុងគោលបំណងបង្កើន បណ្តុះបណ្តាល និងពង្រឹងសមត្ថភាពនៃការអានដល់ពលរដ្ឋខ្មែរជាពិសេសយុវជនជំនាន់ក្រោយឲ្យបានកាន់តែប្រសើរឡើង។
ទន្ទឹមនឹងសេចក្តីសម្រេចបង្កើតឲ្យមានទិវាអំណានជាតិនេះដែរ ក្រសួងអប់រំមានកង្វះខាតសៀវភៅនិងឯកសារជាច្រើនសម្រាប់យុជនខ្មែរអាន ហើយរហូតដល់ពេលនេះទោះបីជាក្រសួងបានសហការជាមួយបណ្តាសង្គមនិងអង្គការនានាឲ្យឧបត្ថម្ភដូចជាសៀវភៅឬឯកសារក្តី ក៍នៅបណ្ណាល័យជាតិនៅមានកង្វះខាតសៀវភៅជាច្រើនទៀតដើម្បីបំពេញតម្រូវការនៃអ្នកអាន ។ នៅក្នុងលិខិតដដែលនោះបានបន្ថែមទៀតថា«មកទល់បច្ចុប្បន្ននេះបណ្ណាល័យគ្រប់ភូមិសិក្សាមានចំនួន៨៤៧០ នៅតាមសាលារៀនទូទាំងប្រទេស ។ ទោះបីជាយ៉ាងណាក៍ដោយបណ្ណាល័យទាំងនេះ ភាគច្រើនមានតែសៀវភៅសិក្សាគោលប៉ុណ្ណោះ ពុំទាន់មានសៀវភៅអានគ្រប់គ្រាន់តាមតម្រូវការរបស់សិស្សានុសិស្ស សម្រាប់សិក្សាស្រាវជ្រាជ និងអនបន្ថែមនៅឡើយ»។

ក្រសួងខាងលើបន្ថែមទៀតថា ដើម្បីឲ្យគោលនយោបាយនិងអនុក្រិត្យរបស់លោកនាយនាករដ្ឋមន្ត្រីហ៊ុន សែនបានចម្រេចជោគជ័យ ក្រសួងអប់រំសមអំពាវនាវដល់សាធារណៈជនទៅជួយឧបត្ថម្ភផ្តល់ឯកសារក្តីថ្មីដល់បណ្ណាល័យជាតិទូទាំងប្រទេសដែលកំពុងមានភាពខ្វះខាត និងបំពេញតម្រូវការ ជាពិសេសលោកគ្រូ អ្នកគ្រូប្រធានមន្ទីរការិយាល័យគ្រប់ខេត្តក្រុងផ្ទាល់៕
Share:

0 Comments:

Post a Comment

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive