Willaim Heidt ambassador to the United States to meet with officials

Willaim Heidt ambassador to the United States to meet with officials.. To ask the state elections and citizens' confidence in the current electoral system
On the morning of March 10, 2016, Mr. William Heidt US Ambassador to Cambodia had met with officials from the National Election Committee at the National Election Pentagon. In the meeting that was attended by officials of National Election Committee this many, too, including Mexico Bun Hok, president of the National Election Committee, Mr. Bunroeun vice Hang Putheara member and an official spokesman for NEC. NEC.

លោក Willaim  Heidt ឯក អគ្គរដ្ឋទូតសហរដ្ឋអាមេរិកចូលជួបមន្ត្រីគ.ជ.ប ដើម្បីសាកសួរស្ថានភាពការបោះឆ្នោតនិងទំនុកចិត្តរបស់ពលរដ្ឋលើប្រព័ន្ធបោះឆ្នោតបច្ចុប្បន្ន
កាលពីព្រឹកថ្ងៃទី១០ មិនា ២០១៦ លោក William Heidt​ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅ
កម្ពុជា បានចូលជួបពិភាក្សាកាងារជាមួយមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅទីស្តីការគណៈកម្មាធិការជាតិរៀបចំការប៉បោះឆ្នោត ។ ក្នុងជំនួបពិភាក្សានោះមានការអញ្ជើញចូលរួមពីបណ្តាមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះជាច្រើនរូបផងដែរ ក្នុងនោះរួមមាន លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោកគួយ ប៊ុនរឿន អនុប្រធាន លោក ហង្ស ពុទ្ធាសមាជិក និងជាមន្ត្រីអ្នកនាំពាក្យគ.ជ.ប ។
ក្នុងជំនួបពិភាក្សានោះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកWilliam Heidt បានលើកឡើងនូវកង្វល់របស់ខ្លួនដែលទាក់ទងទៅការបោះឆ្នោតនៅកម្ពុជា និងបញ្ហាការរៀបចំការបោះឆ្នោតនោះគ្មានតម្លាភាព ពលរដ្ឋនិងព្រះសង្ឃមិនមានទំនុកចិត្ត ដែលកាលពីអាណត្តិមុនកន្លងទៅ ការបោះឆ្នោតនោះតែងតែងកើតមានបញ្ហាចោទប្រកាន់គ្នាទៅវិញទៅមក រហូតមានប្រើអំពើហិង្សា គំរាមកំហែង និងធ្វើឲ្យមានបាត់បង់ជីវិតពលរដ្ឋស្លូតត្រង់ផងដែរ។
ទាក់ទងនឹងទំនុកចិត្តនឹងបញ្ហាខាងលើ ទោះបីជាមានប្រព័ន្ធគ.ជ.បថ្មីក្តី ឯកឧត្តមអគ្គរដ្ឋទូតនៅតែមានក្តីព្រួយបារម្ភចំពោះប្រព័ន្ធបោះឆ្នោតដ៍ផុយស្រួយមួយនេះ ដោយហេតុថាថ្វីត្បិតតែមានការរៀបចំប្រព័ន្ធថ្មីក្តី ប៉ុន្តែមន្ត្រីទាំងនោះគឺជាមន្ត្រីចាស់ៗពីមុនដដែលហើយមន្ត្រីទាំងនោះទៀតសោតក៍ពលរដ្ឋនិងព្រះសង្ឃជាច្រើនអស់ជំនឿជាស្រេចហើយ។
ទន្ទឹមនឹងនោះលោកអគ្គរដ្ឋទូតរដ្ឋបានលើកឡើងនូវក្តីបំណងខ្លួនប្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយចំនួនរួមមាន៖
ឯកឧត្តមចង់ឃើស្ថាប័នរៀបចំការបោះឆ្នោតមានការជឿទុកចិត្តពីពលរដ្ឋ
អាមេរិកត្រៀមខ្លួនចូលរួមអង្កេតការណ៍បោះឆ្នោតនៅឆ្នាំ២០១៧ និងឆ្នាំ២០១៨នៅកម្ពុជា
ឯកឧត្តមចង់ដឹងថាតើពលរដ្ឋទាំងអស់រួមទាំងព្រះសង្ឃអាចុះឈ្មោះបោះឆ្នោតបានទេ?
អាមេរិកមានបំណងចូលរួមសហការជាមួយគ.ជ.បដើម្បីធ្វើឲ្យសាធារណជនមានជំនឿជាក់កាន់ខ្លាំងឡើងមកលើស្ថាប័នរៀបចំការបោះឆ្នោត។
អាមេរិកចូលសហការជាមួយគ.ជ.ប លើការងារអប់រំសាធារណជន ឲ្យយល់ដឹងអំពីលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោត។
អាមេរិកចង់ឲ្យមានកិច្វប្រជុំជាលក្ខណៈអន្តរជាតិ ជាមួយគជ.ប.នៅថ្ងៃខាងមុខ ដើម្បីឲ្យអន្តរជាតិបានដឹងអំពីការវិត្តនៃការកែប្រែទម្រងការបោះឆ្នោតនៅកម្ពុជា។
ជាការឆ្លើយតបទៅនឹងការស្នើសុំរបស់លោកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកស៊ិក ប៊ុនហ៊ុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបដិសេធទៅនឹងសំណើមួយចំនួនរបស់លោកអគ្គរដ្ឋទូត ក្រោមហេតុផលថា មិនមានសម្ពារៈនិងមិនមានពេលវេលាគ្រប់គ្រាន់ ជាពិសេសបញ្ហាខ្វះអត្តសញ្ញាណប័ណ្ណ។ បញ្ហាខ្វះអត្តសញ្ញាណប័ណ្ណនេះ អស់រយៈជាច្រើនឆ្នាំហើយពលរដ្ឋកម្ពុជានៅតែមិនទាន់មានអត្តសញ្ញាណប័ណ្ណប្រើប្រាស់ត្រឹមត្រូវដូចជាជនជាតិវៀតណាមដែលមករកស៊ីស្រុកខ្មែរដោយខុសច្បាប់ ។

ទាក់ទង់ពលរដ្ឋខ្វះអត្តសញ្ណាណប័ណ្ណបោះឆ្នោតនេះលោក ស៊ិកប៊ុន ហ៊ុកបានលើកឡើងថា«ប្រសិនបើគាត់ធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរមិនទាន់ពេលវេលា គាត់អាចធ្វើលិខិតបញ្ជាក់អត្តសញ្ញាណដើម្បីចុះឈ្មោះបោះឆ្នោត»។ 
Share:

0 Comments:

Post a Comment

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive