ប្រភេទតន្ត្រីអារក្ស(សូមជួយShareឲ្យកូនខ្មែរបានដឹង)



ប្រភេទតន្ត្រីអារក្សមុននឹងទទួលឥទ្ធិបលព្រហ្មញ្ញសាសនានិងពុទ្ធសាសនាពីស្រុកក្លឹង្គខ្មែរមានជំនឿ តាមបែបបរមបូរណដូនតាមួយរួចហើយ គឺជឿលើព្រលឹង ជឿលើធម្មជាតិ មានទឹកដី ភ្លើងខ្យល់ ខ្មោចអារក្ស អ្នកតា។ គេយល់ថា សេចក្តីសុខឬទុក្ខរបស់ពួកគេអាស្រ័យ  លើអ្នក ទាំងនោះ ជាអ្នកសម្រេចឲ្យ។ គេត្រូវទទួលទុក្ខទោសនៅពេលអ្នកទាំងនោះខឹងទាស់ចិត្ត។ ដើម្បីរួចផុត ចាកទុក្ខទោសទាំងនោះគេត្រូវធ្វើពិធីសែនព្រេន និងលេងភ្លេងថ្វាយ ។វង់តន្ត្រីសម្រាប់ លេងថ្វាយនេះមានឈ្មោះថា«តន្ត្រីអារក្ស» ។អារក្សមានន័យថា ការកាន់កាប់ថែរក្សា ។ នៅពេលមានអ្នកជំងឺ គេលេងភ្លេងនេះ  ដើម្បីបញ្ចូលខ្មោច ដែលមានឫទ្ធិអំណាចមកសាក សួរនិង អង្វរករឲ្យជួយ ស្រោច ស្រង់អ្នកជំងឺ។ ប៉ុន្តែជារៀងរាល់ឆ្នាំ ក៏គេត្រូវតែលេង តន្ត្រីប្រភេទនេះ ថ្វាយដល់អ្នកទាំងនោះ ឲ្យលេងស្បាយនិងលៀងភោជនាហារ ដែលគេហៅថា«ឡើងរោង ឬលៀងអារក្ស» (តំបន់ខ្លះ ហៅឡើងអ្នកតា) ដើម្បីជាការដឹងគុណ និងឲ្យអ្នកទាំងនោះមានសេចក្តី អាណិតអាសូរ មេត្តាតាម ជួយថែរក្សាការពារដល់ពួកគេជានិច្ច ។ មានបទជាច្រើន ដែលខ្មែរបានតែង ឡើងសម្រាប់តម្រូវចិត្ ឬជូនផ្ទាល់ចំពោះខ្មោចម្នាក់ៗ និងបែបបទនៃការច្រៀងក៏ ត្រូវទៅតាម ប្រភេទខ្មោចអារក្សផ្សេងៗគ្នាដែរ ដោយខ្មោចអារក្សខ្លះមានទំនោរចិត្ត រឹងត្អឹង កាច និងទន់ភ្លន់ ។  ដូច្នោះគេលេងនិងច្រៀងតម្រូវតាមចិត្តអារក្សអ្នកតា ទាំងនោះ បើខ្មោច អ្នកតាចូល ចិត្តបែបផ្តោះផ្តងមនោសញ្ចេត្តនា ផ្អែមល្ហែមគេត្រូវលែងបែបលួងលោមបញ្ចើចបញ្ចើស្នេហា ។ឧទាហរណ៏ដូចបទ៖ខ្មៅអើយស្រីខ្មៅ មិនដែលដោះអាវឲ្យបងឃើញដោះ ស្រីខ្មៅរលើបបងសូមស្រីថើប       សោះវាជូរមាត់ ។ស្រីខ្មៅរលើប បងសូមស្រីថើបវាសោះឃ្លានបាយ    បងថើបរួចហើយស្រីកុំទៅឆ្ងាយ ទាន់បងឃ្លានបាយបងថើបម្តងទៀត ។ខ្មោចខ្លះងងក់ ឬខឹងសម្បារអន់ចិត្តមិនព្រមសណ្ឋិតទេ ដូច្នោះអ្នកភ្លេងត្រូវយល់ ចិត្តខ្មោច នោះហើយត្រូវលេងបញ្ជាន់រន្ថើនខ្លាំងឡើងៗប្រកបដោយចង្វាក់ស្គរប្រគំយ៉ាងខ្លាំង ដើម្បីធ្វើ ឲ្យចិត្តខ្មោចកញ្ច្រោលចង់ចូល។ខ្មោចតូចតាចភាគច្រើនគេលេងជូនត្រឹមស្គរពីរប៉ុណ្ណោះ ។





ចំណែកឯខ្មោចបន្តបន្ទាប់ធ្យមគេ លេងជូនស្គរបូន ខ្មោចអ្នកតាទាំងនោះឈ្មោះថា ស្រីខ្មៅ កំបោរជាដើម ។ រីឯអ្នកតាដំបងដែក ជាអ្នកតាធំ នៅពេលលោកតាមកសណ្ឋិត​លោកបានកេណ្ឌស្តេចខ្មោច ផ្សេងៗទៀតឲ្យមក ទទួលសំណែនដែរ ។ ហេតុនេះហើយគេត្រូវលេងជូនស្គរ ចាប់ពី៨រហូតដល់១២ស្គរ សម្រាប់បញ្ជាន់ឲ្យរន្ថើន កញ្ជ្រោក ឲ្យមឈូឆរ ហើយក៏មានខ្មោចខ្លះចេះស្តាប់ភ្លេងដែរ ពេលពួកគេចូលមកដល់ក៏ស្តី បន្ទោសអ្នកភ្លេងថា លេងបទនេះ បទនោះមិនត្រូវខុសចង្វាក់ ឬក៏មិនព្រមចូលសណ្ឋិតក៏មាន។ បើដូច្នោះ គ្រូសារអ្នជំងឺត្រូវស្វះស្វែងដើរសើបសួររកវង់ភ្លេងណាដែលចេះដឹងអាចឲ្យខ្មោចសុខ ចិត្តចូល មកសាកសងរកដំណោះស្រាយ សួរដំណើរដើមទងនៃរឿងរាវជំងឺនិងសុខទុក្ខ ។  អ្នកភ្លេងដែលយល់សេចក្តី នៅពេលដឹងថា មានគេខិតខំរកវិធីបញ្ចើចបញ្ចើលែបខាយ លេង យ៉ាងណាក៏មិនត្រូវចិត្តខ្មោច នៅមិនបានសម្រេចផលអ្វីហើយ គេត្រូវរកទំនុកដែលមានអត្ថ ន័យ​ ចាក់ចំដូងចិត្តខ្មោចអារក្សអ្នកតាទាំងនោះ ។
 គេច្រៀរៀបរាប់ពីអនុស្សាវរីយ៏ ពីលំនៅដ្ឋានដែលខ្មោចទាំងនោះស្នាក់ ដើម្បីបញ្ជាក់ថាកូន ចៅនៅពឹងពាក់ ឬរាប់រកទទួលស្គាល់ខ្លួនដែរ ។ អ្នកភ្លេងខ្លះ អាចសួរដំណើរដើមទង ប្រវត្តិ ភូមិដ្ឋានអ្នកជំងឺ រួមទាំងពូជពង្សអំបូរផង អ្នកច្រៀលើកចេញជាទំនុករៀបរាប់ពីស្ថានភាពទឹកដី  ជាពិសេសឈ្មោះភ្នំដែលមាននៅក្នុងស្រុកនោះ ព្រោះភាគច្រើអ្នកតាតែងតែនៅតាម ព្រៃភ្នំ។ វង់តន្ត្រីមានអានុភាពអាចធ្វើបាបខ្មោចខ្លះបានដែរ គឺនៅពេលដែលរូបមេមត់កំពុងតែ ខ្វើកតិចៗ បានសេចក្តីថា ខ្មោទើបតែចូល តែមិនទាន់ស៊ប់ពេញ បើអ្នកភ្លេងបែរជាអ្នឈប់វិញ ភ្លាមនោះ ខ្មោចអ្នកតា ដែលរៀបនឹងសណ្ឋិតនោះ ហាក់មានស្ថានភាពហត់ អស់កម្លាំងធ្វើ មាត់ម្ហប់ៗ ខ្វើកៗ ចង់និយាយក៏ពិបាក់ រើបម្រះញ័រញាក់ក៏ពិបាក ហើយបើចង់ចេញវិញ ក៏ពិបាក ។ ពេលនោះត្រូវការអ្នកភ្លេង ជួយលេងភ្លេងឲ្យបានចូលស៊ប់ ។
ខ្មោចដែលមកមកសណ្ឋិតទាំងនោះ ចូលចិត្តរាប់អានអ្នកភ្លេងខ្លាំងណាស់ ទោះជាគេមានចិត្ត ខឹងចំពោះអ្នកភ្លេងយ៉ាងណាក៏ដោយ ក៏គេប្រើមនោសញ្ចេតនារាប់អានរាក់ទាក់ចំពោះអ្នក ភ្លេងដែរ ។ មានខ្មោចខ្លះ នៅពេលនាដែលអ្នកភ្លេងប្រគំភ្លេងឲ្យគេបានពិរោះជក់ចិត្ត បាន បរិច្ចាគមិនត្រឹមតែនំនែកដែលគេដាក់ថ្វាយទេ សូម្បីតែសំពត់ ហូលផាមូង ក្រណាត់អាវ មានតម្លៃថ្លៃ ក៏ខ្មោចទាំងនោះបាចឲ្យអ្នកភ្លេងដែរ ។ 
តន្រីមានច្រើនសព្វយ៉ាង ហើយក៏មានអានុភាពរបស់វាដែរ តន្ត្រីសម្រាប់អារក្សអ្នកតាខ្មោចនេះ ថ្វីត្បិតតែមើលទៅដូចជាសាមញ្ញតិចតូចបន្តិចមែន តែវាក៏ពិបាកលេងណាស់ ពិសសេសតម្រូវចិត្ត ខ្មោចព្រាយអ្នកតា យើងពិបាក​និងមិនដឹងបំណងនៃអ្នកទាំងនោះដូចដែលយើងពោលហើយ ។ ដូច្នេះអ្នកភ្លេងក៏ត្រូវការមានបទពិសោធន៏មិនខុសអ្នកលេងភ្លេងសម័យដែរ ។

ដកស្រងពីសៀភៅតន្ត្រីនិងជីវិតខ្មែរ




Share:

បក្សសុរិយាចន្ទ្រាជួបសន្ទនាគ្នានិងរៀមច្បងទេវតា

#បក្សសុរិយាចន្ទ្រាជួបសន្ទនាគ្នានិងរៀមច្បងទេវតា
ទេវតា ៖ ហឹះ! ឯងមកបក្សអី មានឈ្មោះអី ជិតយប់ហើយហ៊ានដើរអុជទៀនផង ?
សុរិយាចន្ទ្រា៖ បាទ!ទាន ខ្ញុំមកពីមកពីបក្សសុរិយាចន្ទ្រា ចុះលោក រៀមច្បងវិញមកពីបក្សណាដែរ ?
#ទេវតា៖ ហឹះ! យើងមកពីបក្សទេវតាខាងកើត ហើយចុះបើឯងបក្សពីបក្សសុវិយាចន្ទ្រាចាំបាច់អុជទៀន មិនប្រើសីល្ប៏ក្បាច់គុនប្រចាំត្រកូលសុរិយាចន្ទ្រាហោះឲ្យវាភ្លឺចិញ្ចាចចិញ្ចែងទៅ មកដើរទើមៗ តិចដួលជំពប់ជើងរលាកទៀតប្រកាច់ទៅ?
#បក្សសុវិយាចន្ទ្រា៖ បាទ រៀមច្បង ទេវតាកើត ខ្ញុំចង់ប្រើយុទ្ធសីល្បិ៏ សុរិយាចន្ទ្រាដែរ តែមិនអាចង្រៃណាមកធ្វើឲ្យផ្សែងខ្មៅពេញមេឃ រកមើលអីមិនឃើញ បើខ្ញុំហោះហើរពេលនេះខ្លាចគ្រោះថ្នាក់ បុកយន្តហោះ អាប៉ូឡូ យានអវកាសទាន ។
#បក្សទេវតា៖ ហេ! ហេៗ លោកបងវើយ យើងប្រុងធ្វើឲ្យមេឃភ្លៀងវើយ ព្រោះលោកគ្រូទេវតាយើង ចង់ឲ្យភ្លៀង ឥឡូវហ្នឹងណា!
#សុរិយាចន្ទ្រា៖ បងឯង អីក៏ចង្រៃមេះ មិនដឹងខែ នេះគេច្រូត ប្រមូលផល ទេអី ខូចស្រៃស្រូវចំការគេអស់ហើយ ភ្លៀងមិនខែណា ខែណី មិនដឹងជាទេវតាខ្មោចលង រៀមច្បងឯង ដាក់បក្សបិសាច វិញទៅ ល្អជាង អុៗៗ អូ! ច្រឡំ បក្សព្រះឥន្ទ លោកបង!
#ហី អើ ហៅឯងបក្សបិសាច!
Share:

លោកនាយករដ្ឋមន្ត្រីហ៊ុនថា មិនអនុញត្តិឲ្យមានក្រុមឧទ្ធាមប្រជាធិបតេយ្យនៅកម្ពុជា(Thank for your Share)



ថ្លែងទៅកាន់កម្មករកម្មការិនីរោងចក្រកាត់ប្រមាណជាងមួយម៉ឺននាក់ នៅព្រឹកថ្ងៃទី៨ វិច្ឆិការនេះ លោកនាយករដ្ឋមនត្រីហ៊ុន សែនបានថ្លែងថា កម្ពុជាមិនអនុញ្ញត្តិឲ្យមានការគាំទ្រឧទ្ធាមប្រធិបតេយ្យនៅកម្ពុជានោះឡើយ ។ ការលើកឡើងបែបនេះក្នុងពេលដែលអន្តរជាតិមើលមកកម្ពុជាកំពុងវិលទៅលទ្ធិផ្តាច់ការក្រោមការដឹកនាំរបស់លោកហ៊ុន សែន ។ សហគមន៏អន្តរជាតិ មានអាល្លឺម៉ង់ អង់គ្លេស អូស្ត្រាលី និងសហរដ្ឋអាមេរិកជាដើម បានហៅចំណាត់ការរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនទៅលើប្រធានបក្សប្រឆាំងថាជារឿងនយោបាយ ។

កាលពីសប្តាហ៏មុន លោកTed Cruzព្រឹទ្ធសមាជិកសភាសហរដ្ឋអាមេរិក បានសរសេរនៅបណ្តាញTwitter ព្រមានបក្សកាន់អំណាចនិងបក្សប្រជាជនកម្ពុជាឲ្យដោះលែងប្រធានបក្សប្រឆាំងគឺលោកកឹមសុខាជាបន្ទាន់ បើពុំដូច្នោះទេ លោកនឹងស្នើឲ្យរដ្ឋបាលលោកដូណាល់ត្រាំដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជា ។



មន្ត្រីអ្នកនាំពាក្យរបស់រដ្ឋាភិបាល គឺលោកសុខឥសាន្តថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃម្សិលមីញរដ្ឋាភិបាលកម្ពុជាមិនខ្មាស់គេ ហើយចំពោះរឿងក្តីលោកកឹម សុខានោះ បានរដ្ឋាភិបាលមិនព្យូរកវាធូរស្រាលណាស់ទៅហើយ ។

លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានហៅបក្សឆាំងនៅកម្ពុជាថាជាក្រុមប្រជាធិបតេយ្យឧទ្ទាម។ លោកបន្ថែមថា លោកមិនឲ្យក្រុមឧទ្ធាមបន្តនៅកម្ពុជានោះឡើយ គណបក្សសង្គ្រោះជាតិត្រូវតែរំលាយដើម្បីរក្សាសន្តិភាពនៅកម្ពុជា ។
លោកបានប្រៀបធៀបទៅនឹងការព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាសហគមន៏អ៊ឺរ៉ុបនិងសហរដ្ឋអាមេរិកថា ដូចជាការអង្គការសហប្រជាជាតិគាំទ្រខ្មែរក្រហមនៅអង្គការសហប្រជាតិ ។ លោកបន្តថាលោកកម្ពុជាមិនត្រូវតាមខ្សែញាក់របស់គេនោះទេ ។



ទោះយ៉ាងណាការគ្រប់គ្រង់សព្វថ្ងៃត្រូវបានគេមើលឃើញកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន រណបចិនយួន និងធ្វើអ្វីៗ តាមការបង្គាប់ចិននិងវៀតណាម ។
កាលពីខែតុលាកន្លងទៅ សមាគមវៀតណាមប្រចាំកម្ពុជា បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកព្រមានដល់មហាក្សត្រខ្មែរ ឲ្យឡាយព្រះហស្ថលេខាលើច្បាប់ថ្មីដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ហើយព្រមានថា បើព្រះអង្គមិនចុះហត្ថលេខាទេនឹងត្រូវដេញចេញពីរាជវាំង ។

បើទោះជាសមាគមវៀតណាប្រមាថមហាក្សត្រយ៉ាងណាក្តីគេពុំឃើញរដ្ឋាភិបាលកម្ពុជាមានប្រតិកម្មចំពោះសេចក្តីប្រមាថរបស់វៀតណានោះទេ ជាងនេះទៅទៀតរដ្ឋាភិបាលកម្ពុជាតែងចាប់ចង់បក្សប្រឆាំងទៅតាមអ្វីដែលវៀតណាមចង់បាន ក្រោមលេសថាធ្វើឲ្យខូចទំនាក់ទំនងល្អ រវៀងប្រទេសទាំងពីរនិង បំផ្លាញសន្តិភាពកម្ពុជាវៀតណាម ។

Share:

ឃើញគ្នាសម្បុរខ្មៅហើយយកធ្យូងមកបាតគ្នាទៀត


បន្ទាប់ពីឆ្លើយបំភ្លឺបញ្ហាលុយមូលនិធិបណ្តិតកែមឡីរួច លោកមឿនតុលាប្រធានការអង្គការ CENTRAL បានសរសេរនៅបណ្តាញសង្គមរបស់លោកថា«ឃើសម្បុរគ្នាខ្មៅហើយ យកធ្យូងមកបាត់គ្នាទៀត » ។ លោកមឿនតុលា បានមានប្រសាសន៏បន្ថែមថា តាំងពីយូរយាណាសមកហើយពុះដែលឃើញ បុគ្គលណាដើរប្តឹងរឿងបុណ្យចឹងទេ ហើយបើមនុស្សម្នាក់រវល់តែដើរប្តឹងរឿងបុណ្យដូច្នេះមិនដឹងជាយ៉ាងណាទេ ។ 
ក្នុងអាណត្តិទី៥នេះគេឃើញករណីបណ្តឹងបរិហារនិងបណ្តឹងរឿងអាស្រូវផ្លូវភេទកើតច្រើន ប៉ុន្តែករណីទាំងនេះបានកើតមាននិងត្រូវបានតុលាការចាត់ការទៅលើតែមន្ត្រីបក្សប្រឆាំងនិងសង្គមស៊ីវិល ។ 

កាលពីថ្ងៃទី៧វិច្ឆិកាម្សិល ក្រោយពីលោកចេញពីបំភ្លីនៅតុលាការ លោកបានសរសេរនៅបណ្តាញសង្គមថា លោកខ្មៅហើយយកធ្យូងមកបាតលោកទៀតទំនងផ្ញើសារទៅកាន់ សាធារណជនទូទៅឲ្យ ដឹងថាវាជាការលាបរបស់បក្សនយោបាយទុច្ចរិត ឬបុគ្គលស៊ីឈ្នួលនយោបាយណាមួយដែលលោក មិនបានបញ្ចេញឈ្មោះ ដោយលោកទុកឲ្យប្រជាជនខ្មែរគិតពិចារណារកវិនិច្ន័យ ។



ករណីពុករលួយ ឧក្រិដ្ឋព្រៃឈើ ឃាតកម្ម មនុស្សឃាត និងរំលោភបំពានផ្សេងៗត្រូវបានបំបិទស្ងាត់ ឈឹងវិទ្យុសាព័ត៌មានជាតិ និងទស្សន៏រដ្ឋទាំងពុំបានចាក់ផ្សាយសូម្បីតែមួយ ជាងនេះទៅទៀតបុគ្គល ដើរតួជាអ្នកស្វែងរកយុត្តិធម៌ ប្តឹងផ្តល់ទាំងនោះគេពុំដែលឃើញចេញមុខតវ៉ានឹងរឿងអយុត្តិទាំង នោះឡើយ ហើយរឿងអយុត្តិធម៌ទាំងនោះបានអូសបន្ថាយជិត២០ឆ្នាំ និងកើតថ្មីៗបន្តបន្ទាប់គ្នា ស្ទើរពេញផ្ទៃប្រទេសក៏ដោយ ក្នុងនោះករណីឃាតកម្មលើបណ្ឌិតកែម ឡីផងដែរ ។

លោបណ្ឌិតកែម ឡីត្រូវបានឃាតកបាញ់សម្លាប់យ៉ាងអយុត្តិធម៌កាលពីថ្ងៃទី១០កក្កដា ឆ្នាំ២០១៦។ ប៉ុន្តែអស់រយៈពេលជាច្រើនមកនេះបើទោះបីជាមានកាមេរ៉ាសុវត្ថិភាពបានថតជាប់ឃាតកយ៉ាងក្តី រដ្ឋាភិបាលមិនបានបង្ហាញកាមេរ៉ាសុវត្ថិភាពឡើយ ។

ផ្ទុយទៅវិញលោកពេជ្រស្រស់ ប្រធានគណបក្សយុវជនកម្ពុជា មិនបានស្វះស្វែងរកយុត្តិធម៌ជូនបណ្ឌិត ជនរងគ្រោះបែរទៅបង្វែរស្ថានការណ៏ទាំងនោះឲ្យពលរដ្ឋលែងចាប់ករណីបាញ់សម្លាប់អយុត្តិធម៌ ទៅចាប់នឹងសង្គមស៊ីវិល និងយល់ថាសង្គមស៊ីវិលបានប្រព្រឹត្តអំពើអយុត្តិធម៌លើសពបណ្ឌិតកែមឡី ។

កាលកន្លងទៅអ្នស្រីប៊ូ រចនាប្រពន្ធលោកបណ្ឌិតកែម ឡីរួមទាំងប្អូនប្រុសរបស់លោកបានបញ្ជាក់ថា ពួកគាត់មិនគាំទ្រឲ្យមានបុគ្គលណាមួយដាក់ប្តឹងគណកម្មការបុណ្យនោះទេ ។ ប៉ុន្តែអ្នកស្រីនិងប្រុសលោកបណ្ឌិតនៅតែទទូចឲ្យរដ្ឋាភិបាលបង្ហាញកាមេរ៉ាសុវត្ថិ និងស្វែងរកយុត្តិធម៌ជូនពួកគាត់។



Share:

លុយខ្មែរដេញសេរីតាមម៉ូតូឡាន (អរគុណចំពោះការShareលោកអ្នក)


នៅលើពិភពលោកយើងនេះ គេមិនដែលឃើញមានជាតិណាផ្លាស់ប្តូរក្រដាស់ប្រាក់របស់គេដេញសេរីដេញមូដមិនចេះឈប់សោះទេ សូម្បីតែប្រទេសយួនដែលក្រដាស់ប្រាក់របស់គេថោក សឹងរកអ្វីមកប្រៀបពុំបានក៏គេរក្សាតម្លៃក្រដាស់ប្រាក់របស់គេនៅក្នុងប្រទេសគេ សម្រាប់ជាតិដែរ ។

ទាំងពណ៌ទាំងរូបរូបរាង និងសេរីផ្សេងៗគេមិនងាយនឹងផ្លាស់ញឹកញាប់ជារៀងរាល់ឆ្នាំដេញសម័យដូច រថម៉ូតូឬមូដខោអាវដូច្នេះទេ។  ផ្ទុយពីប្រទេសផ្សេងៗនៅលើពិភពលោកប្រទេសខ្មែរគេឃើញមាន ការដេញសេរី ដេញមូតនិងពណ៌ទៅតាមសេរីឆ្នាំនិមួយៗជាប់ មិនដាច់ ។



រដ្ឋាភិបាលខ្មែរគេឃើញខិតខំផលិតលុយមានច្រើនសណ្ឋាន និងច្រើនប្រភេទទៅតាមតម្លៃក្រដាស់ប្រាក់ រាប់បញ្ចូលទាំងក្រដាស់៥០រៀល រហូតដល់ក្រាស់៥០០០០រៀល សុទ្ធសឹងមានរូបរាងនិងពណ៌មូដម៉ាកតាមឆ្នាំរបស់វាទាំងអស់ ។ 

ក្រដាស់៥០រៀលខំផលិតមួយដងជាពីរដងតែពលរដ្ឋពិបាកចាយ ពិបាកទិញហើយក៏វាពិបាកនឹងទុកដាក់ ម្យ៉ាងទៀត ៥០រៀលនោះមិនអាចនឹងទិញអ្វីបានហូបពិសាផង ។ កុំថាឡើយតែក្រដាស់៥០សិប សូម្បីតែក្រដាស់ប្រាក់១០០រៀលក៏មានអ្នកលក់ដូរខ្លះបដិសេធមិនចង់ទទួលដែរ ព្រោះវាមិនខុសអីពី៥០រៀលទេ សម័យនេះ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលសន្តិភាព និងសេដ្ឋកិច្ចកើន រហូតដល់៧%នោះក្រដាស់ប្រាក់ស្ទើរគ្មានតម្លៃទៅហើយ ជាពិសេសលោកធំៗ លោកមន្ត្រីនេះ ឯងពុំដែលឲ្យតម្លៃថវិកាជាតិសោះទេ  ។  ពួកនេះចាយវាយតែប្រាក់បរទេស ប្រាក់ដុល្លាទាំងអស់។

តើការបោះពុម្ភក្រដាស់ប្រាក់និងដូរមូតគ្រប់ប្រភេទយ៉ាងនេះធ្វើឲ្យរដ្ឋាភិបាលមានកំណើនសេដ្ឋកិច្ច?  បើកើនតើកើនដោយរបៀបណា បើបោះពុម្ភលុយច្រើនយូរទៅឃើញតែខ្មែរជំពាក់លុយគេ ខ្ចីលុយចិន តែរហូត ហើយមិនយូរមិនឆាប់ប្រទេសមួយនេះនឹងស្ថិតនៅក្រោមការចាត់តាំងរបស់យួន ចិន១០០%ហើយ ព្រោះសេដ្ឋកិច្ចកើនមិនធ្លាក់ហើយក៏មិនឡើងនៅត្រឹម៧%ជារៀងរាល់ឆ្នាំ ។



បើការបើការដូរមូតពណ៌សម្បូរនិងប្រភេទម៉ាកសេរីលុយដូចជាដូរខោអាវធ្វើឲ្យមានភាពប្រសើរ មានសេដ្ឋកិច្ចកើន ពលរដ្ឋមានជីវភាពធូរធារ មិនទៅធ្វើខ្ញុំគេដូចខ្មែរសព្វថ្ងៃ ម្លេះអាមេរិក ចិន រ៉ុស្សីនិង ប្រទេសអ៊ឺរ៉ុបផង គេដេកគិតដូរមូតលុយតាមសេរីឆ្នាំមិនខាន គេមិនចាំបាច់គិតទៅផលិតគ្រឿងចក្រ បច្ចេកវិទ្យាទំនើបៗឡើយ ។ សេដ្ឋកិច្ចគេមានលំនឹង លុយគេមានតម្លៃដោយសារផលិតផលគេ នាំចេញគ្រប់វិស័យ និងបំពេញតម្រូវការទាំងក្នុងស្រុកនៅក្រៅស្រុក ។
ចំណែកខ្មែរវិញ ដាំស្រូវឲ្យយួនចិននាំចេញ មានព្រៃឈើឲ្យយួនកាប់នាំចេញ មានអង្គរវត្តឲ្យយួនកាន់គ្រប់គ្រង  មានសមុទ្រទន្លេឲ្យយួននៅពេញ ដីនៅសល់សម្បទានឲ្យចិនយួនបង្ហើយ តើមានសេដ្ឋកិច្ច កើនមកពីណា បើសូម្បីស្រូវធ្វើខ្លួនឯងមិនមានស៊ីខ្លួនឯងផង ទិញយួនមកវិញនោះ?


Share:

តើការប្រកាឲ្យសមាជិកគណបក្សសង្គ្រោះជាតិចុះចូលគណបក្សប្រជាជនកម្ពុជា ពិតជាមានសេចក្តីអាណិតអាសូរចំពោះសមាជិកទាំងនោះមែនឬជាយុទ្ធសាស្ត្រកាត់ក្បាលបំបែកខ្លួន?


គ្រប់យុទ្ធសាស្ត្រនយោបាយ សម្តីភាសារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននិងគណបក្សប្រជាជនទាំងអស់ស្តាប់ទៅហាក់បីដូចជាមានសេចក្តីស្រលាញ់ជាតិ អាណិតអសាសូរពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ និងគ្រប់និន្នាការនយោបាយពិតមែន ។ 
ដូចពាក្យថា«នយោបាយសន្តិភាព ខ្មែរឈ្នះទាំងអស់គ្នា ទីណាមានសម្តេចហ៊ុន សែនទីនោះមានការអភិវឌ្ឍ ជាដើម» ។ ប៉ុន្តែប្រសិនបើយើងក្រឡេកមើលព្រឹត្តិការណ៏និងប្រវត្តិសាស្ត្រនិមួយៗ ក្នុងការគ្រប់គ្រងរបស់លោក គេពិតជាឃើញច្បាស់ថា ខ្មែរមានសេចក្តីពិត និងមានសេចក្តីកម្រឹតណាជាក់ ជាមិនខាន ។ 
ក្រោយការបោះឆ្នោតជាតិអាណត្តិទី១ ក្នុងឆ្នាំ១៩៩៣ក្រោមការជ្រោមជ្រែងរបស់អង្គការសហប្រជាជាតិដែលហៅកាត់ថា UNTAC ប្រកបដោយសេរី និងយុត្តិធម៌គ្មានការភ័យខ្លាច គណបក្សប្រជាជនរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនទទួលបានត្រឹមតែ៥១អាសនៈប៉ុណ្ណោះ គឺចាញ់គណបក្សហ្វុនស៊ិនប៉ិច របស់ទ្រង់រណឫទ្ធិ ៧អាសនៈ ។ 

បើទោះបីជាចាញ់យ៉ាងណាក្តី លោកនាយករដ្ឋមន្ត្រីយំឡាំប៉ាឆោឡោ រិះរកគ្រប់យុទ្ធសាស្ត្រមធ្យោបាយធ្វើជានាយករដ្ឋមន្ត្រីលុះត្រាតែបាន ។ លោកទាមទារធ្វើអប្បគមន៏ ធ្វើឲ្យប្រទេសជាតិកើតកលយុគវិញទៅរករបបអាវខ្មៅម្តងទៀត ប្រសិនណាបើលោកមិនបានធ្វើជា នាយករដ្ឋមន្ត្រីទេនោះ ។ 

ក្រោមការសម្រុះសម្រួលនិងផ្សះផ្សារបស់ព្រះកូណាសម្តេចព្រះនរោត្តមស៊ីហនុ ព្រះអង្គបានបង្កើតឲ្យមាននាយករដ្ឋមន្ត្រីទី១ និងទី២ដែលក្នុងប្រវត្តិសាស្ត្រលើពិភពលោកយើងនេះគ្មានប្រទេសណាមួយមាន គឺមានតែប្រទេសកម្ពុជាមួយគត់ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ។ 

បន្ទាប់ពីបានកាន់អំណាចជានាយករដ្ឋមន្ត្រី២ហើយលោកប្រើយុទ្ធសាស្ត្រកកូរកកាយផ្ទៃក្នុងគណបក្ស ហ្វ៊ុនស៊ិនប៉ិចនិងគណបក្សសេរីនិយមពុទ្ធសាសនារបស់លោកតាសឺនសានឲ្យបែកខ្ញែក រលំរលាយ ។ គណបក្សហ្វ៊ុនស៊ិនប៉ិចត្រូវបែកជាពីរក្រោយពេលដែលបណ្តេញលោកសម រង្ស៊ីចេញហើយលោក សម រង្ស៊ីទៅបង្កើតគណបក្សជាតិខ្មែរហើយក៏ត្រូវគេប្លន់ ។ ចំណែកឯគណបក្សលោកតាសឺនសានក៏មានវាសនាមិនខុសពីគណបក្សជាតិខ្មែរដែរ គឺត្រូវសមាជិកខ្លួនប្លន់ហើយបច្ចុប្បន្ននេះកំពុងជ្រកក្រោមម្លប់គណបក្សប្រជាជន ។ 



ក្នុងឆ្នាំ១៩៩៧ និង១៩៩៨ជាឆ្នាំដែលខ្មែរស្លាប់ច្រើនជាងឆ្នាំណាទាំងអស់ ហើយព្រលឹងខ្មោចអយុត្តិ ធម៌ទាំងនោះនៅតែមិនទាន់មានស្រមោលរហូតសព្វថ្ងៃនេះ ។​ ក្រោមការដឹកនាំដ៏ភ្លឺស្វាង និងមាគា៌ ដ៏ត្រឹមត្រូវរបស់សម្តេចតេជោ នៅខែមិនា ឆ្នាំ១៩៩៧ គ្រាប់បែក៤គ្រាប់បានផ្ទុះឡើងចំចំណោមអ្នក ទាមទារតវ៉ាស្វែងរកយុត្តិធម៌ ជិតមុខវត្តបុទុម បណ្តាលឲ្យមនុស្ស១៦នាក់ស្លាប់ និងរបួស១៥០នាក់ ក្នុងនោះក៏មានលោក សម រង្ស៊ីផងដែរ ។

ប៉ុន្តែក្រោមមាគា៌សន្តិភាពក្លែងក្លាយរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន មិនត្រឹមតែមិនបានស្វែង រកយុត្តិធម៌ជូនជនរង់គ្រោះទេ ថែមទាំងទម្លាក់កំហុសទាំងនេះទៅលើជនរងគ្រោះទៀតផង ។ លោកបានហៅការគប់គ្រាប់បែបនេះថា គឺធ្វើឡើងដោយលោកសម រង្ស៊ី ធ្វើដើម្បីចង់បានឲ្យខ្លួនល្បីល្បាញ ឲ្យមានប្រជាប្រប្រិយទៅវិញ ។
តើនរណាមួយហ៊ានគប់គ្រាប់បែកសម្លាប់ខ្លួនឯងដើម្បីទទួលបានភាពល្បីល្បាញ និងឲ្យគេសរសើ ?
វាពិតជាមិនអាចមានបុគ្គលណាហ៊ានលេងល្បែងឆ្កួតៗយកជីវិតទៅដាក់ដូច្នោះ មានតែលោកបុគ្គល វិកលចរិកប៉ុណ្ណោះទើបធ្វើដូច្នេះ ។ បើដូច្នេះ តើបុគ្គលណាជាមេឃាតក សម្លាប់ខ្មែរគ្មាណញញោតដៃ សាហាវព្រៃផ្សៃយ៉ាងនេះ?
ចម្លើយគឺ មិនដឹង បើសម្តេចថាលោកសម រង្ស៊ីគប់គ្រាប់បែកខ្លួនឯងដូច្នេះ។



ព្រឹត្តិការណ៏បង្ហូរឈាមរដ្ឋប្រហារថ្ងៃ៥ ថ្ងៃ៦ ខែកក្ដដាឆ្នាំ១៩៩៧ វាជាព្រឹត្តិការណ៏មួយដែលគណបក្ស ហ៊្វុនស៊ិនប៉ិចត្រូវរលាយរលំ វិនាសខ្ចាត់ខ្ចាយអស់ ហើយក៏ហាក់បីដូចជាយុទ្ធសាស្ត្រសំអាតដៃគូប្រឆាំងផងដែរ ។ មេដឹកនាំកំពូលៗល្អៗនិងជាអ្នកស្នេហាជាតិពិតរបស់ទ្រង់រណឫទ្ធិត្រូវបានសម្លាប់យ៉ាងឃោរឃៅជាទីបំផុត  ចំណែកអ្នកដែលរស់នៅត្រូវបានគេកាត់ទោសនិងតាមច្បាប់ខ្លួនតាមរូបភាព ផ្សេងៗ ។
ពេលនោះលោកអ៊ឹងហួតត្រូវ(ទេពឃុន ពេលនេះនៅក្នុងរដ្ឋាភិបាលហ៊ុន សែន?)បានលោកនាយករដ្ឋមន្ត្រីតែងតាំងជានាយករដ្ឋមន្ត្រីទី១ជំនួសក្រុមព្រះ ដើម្បីជាចៀសវាងមានមតិរិះគន់ថាធ្វើរដ្ឋប្រហារទ្រង់រណឫទ្ធិ ។ តែអ្វីដែលជាការពិតនៅតែជាការពិត  មិនខុសពីអ្វីដែលដែលកើតឡើងនៅពេលនេះ លោក នាយករដ្ឋមន្ត្រីបានប្រកាសឲ្យសមាជិក គណបក្សសង្គ្រោះជាតិចុះចូល មុនពេលរំលាយគណបក្សសង្គ្រោះជាតិ ដោយសន្យាថានឹងផ្តល់តំណែង ទុកតំណែងមេឃុំ ចៅសង្កាត់នោះឲ្យនៅដដែល ប៉ុន្តែជ្រកក្រោមផ្លាកគណបក្សប្រជាជន ។(សម្តីរសប់ហូសុខមុនពេលត្រូវសម្លាប់)

ធ្វើយ៉ាងនេះខុសនឹងបក្សប្រហារ ដូចដែលលោកធ្វើលើទ្រង់រណឫទ្ធិ បណ្តេញព្រះអង្គចេញហើយ លើកលោកអ៊ឹងហួតនោះ ។ នេះជានយោបាយចាស់ ផ្លាស់របៀបធ្វើថ្មីប៉ុណ្ណោះ តែវាតែបក្សប្រហារ និងរដ្ឋប្រហារដដែល ។

ព្រឹត្តិការណ៏១៩៩៨

ក្រោយការបោះឆ្នោតជាតិឆ្នាំ១៩៩៨ គណបក្សហ៊្វុនស៊ិនប៉ិចនិងគណបក្សសម រង្ស៊ីបានបដិសេធនឹងលទ្ធផលបោះឆ្នោតនោះ ពេលនោះមានបាតុកម្មផ្ទុះឡើង។ ដោយពីមួយថ្ងៃទៅមួយថ្ងៃមានពលរដ្ឋចូល រួមកាន់តែច្រើនឡើងៗ រដ្ឋាភិបាលហ៊ុន សែនចាប់ផ្តើបង្ក្រាប់លើបាតុករយ៉ាងសាហាវព្រៃផ្សៃលើសប៉ុល ពតទៅទៀត ព្រោះថា សម័យខ្មែរក្រហមមិនបានសម្លាប់ បាញ់ប្រហារទាត់ធាក់លើព្រះសង្ឃទេ ប៉ុន្តែ របបលោកនាយករដ្ឋមន្ត្រីហ៊ុនសែន បានធ្វើឲ្យពលរដ្ឋលើពិភពលោកមិននឹកស្មានដល់ ។
នោក្នុងព្រឹត្តិការណ៏នោះពុំមែនតែពលរដ្ឋស្លូតត្រង់សាមញ្ញទេ ដែលបានស្លាប់និងបាត់ខ្លួន សូម្បីព្រះសង្ឃក៏មានស្លាប់និងបាត់ខ្លួនរាប់មិនអស់ដែរ ។

សរូបសេចក្តីទៅគ្រប់ព្រឹត្តិការណ៏ទាំងអស់គឺខ្មែរស្លាប់ និងរបួសរាប់រយនាក់យ៉ាងអយុត្តិធម៌ជាទីបំផុត ហើយសម្តីសន្តិភាព នយោបាយបង្រួមបង្រួមជាតិគឺមានជារៀងរហូតចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ពាក្យស្លោកទីណាមានសម្តេច ទីនោះមានការអភិវឌ្ឃ ហើយទីនោះហើយដែលមានទឹកភ្នែក នឹងឈាមពលរដ្ឋខ្មែរហួរជាប់មិនដាច់ ។ 

ទាំងអស់នេះសុទ្ធសឹងនយោបាយរួមសាមគ្គីជាតិ ផ្សះផ្សារជាតិ និងខ្មែរទាំងអស់គ្នារបស់សម្តេចមែន?
តើវាជានយោបាយសម្លាប់ម៉ែឪគេដុតផ្ទះយករឹបអូសទ្រព្យសម្បត្តិសង្គ្រោះកូន ឬនយោបាយកាត់ក្បាល បំបែកខ្លួនរបស់គណបក្សប្រជាជនដែរ ?

យើងមើលគណបក្សហ្វ៊ុនស៊ិនប៉ិច បំបែកជាបីបួនហើយ ទាញយកញឹកប៊ុកឆៃជាទីប្រឹក្សា លើកអ៊ឹងហួតជានាយករដ្ឋមន្ត្រីទី១ ។ លុះដល់ពេលញឹកប៊ុនឆៃ ប្រើការលែងកើត ចោទពីបទឧក្រិដ្ឋកម្ម គ្រឿងញៀន ។ 
រឿងរាប់ឆ្នាំមិនព្រមចាប់ទើបមកចាប់ពេលខ្លួនកាន់តែចុះប្រជាប្រិយភាព  ។ 



រឿងសមាជិកគណបក្សសង្គ្រោះជាតិនាពេលបច្ចុប្បន្ននេះក៏មិនខុសអីនឹង ស្ថានភាពគណបក្សហ្វ៊ុន ស៊ិនប៉ិចដែរ ។ ក្រោយពីបណ្តេញសម រង្ស៊ីចេញក្រៅស្រុក ដោយចោទប្រកាន់ពីរឿងការពារព្រំដែន ជាតិរបស់ខ្លួន រឿងបរិហារកេរ្តិ៏ ជាដើម  ។ បន្ទាប់មកចាប់លោកកឹម សុខាដាក់គុករួចទើបចាប់ផ្តើម ទិញសមាជិកមួយពីឲ្យញុះញុង បំបែកបំបាក់ផ្ទៃក្នុងឲ្យចលាចល ឲ្យចុះចូលនឹងខ្លួន ក្រោមរូមភាព ជួយសង្រ្គោះ និងមានសេចក្តីអាណិតអាសូរ តែធាតុពិតសម្លាប់ម៉ែឪចោល រើសកូនចិញ្ចឹម។

Share:

ពាក្យក្រាស់និងស្និតដែលយុវជនយុវតីពេញនិយមប្រើសព្វថ្ងៃ

ពាក្យចាស់គេតែងនិយាយថា«ស្នេហ៏មិនឈ្នះស្និត » ប៉ុន្តែសម័យនេះ សូមបងប្អូនកុំច្រឡំ និងពេលដែលក្មេងៗគេប្រើសព្វថ្ងៃ និងពាក្យ(ក្រាសCrush)នេះឲ្យ ពាក្យនេះត្រូវបានគេខ្ចីពាក្យអង់គ្លេសមកវិញ គេមានន័យថាស្នេហាស្អីនឹងគេដែរ ។
ទាំងរូបខ្ញុំអ្នកសរសេរក៏មិនសូវយល់ដែរ តែខ្ញុំតែងឮក្មេងៗតែងនិយាយថា «ខ្ញុំខំតាមក្រាស់យូរណាស់ហើយ តែនៅតែមិនបាន» នេះប្រហែលមានន័យថា «តាមញ៉ែ ញ៉ង តាមស្នេហ៏»ក៏មិនដឹង ។ 
មួយទៀតគេថា តើអូនមានក្រាស់ហើយឬនៅ? នេះប្រហែលគេចង់មានន័យផ្សេងមួយទៀត មិនមែន«ញ៉ែ ឬតាមស្រលាញ់» ដូចពេលមុនទេ គឺ អ្នកជាទីស្រលាញ់តែម្តង ឬក៏ម្ចាស់ស្នេហ៏ប្រចាំបេះរួចទៅហើយ ។ 



បើសិនជាពាក្យក្រាស់មានន័យម្នឹងៗ តទៅប្រហែលអ្នកដែលនិយមប្រើពាក្យថាស្នេហ៏ស្និទ្ធ លែងមានប្រសិទ្ធិភាព លែងមានន័យ និងលែងមានម្ចាស់បេះដូចគេហើយ ហើយពាក្យថា«ស្នេហ៏មិនឈ្នះស្និទ្ធ»នេះ ក៏អស់សុពលភាពដែរចំពោះយុវជនសម័យនេះ  ។

ប៉ុន្តែយើងខ្ញុំនៅតែពេញចិត្តនឹងលើកទឹកចិត្តព្រមទាំងគាំទ្រឲ្យបងប្អូនយើងប្រើពាក្យខ្មែរឲ្យបានច្រើនវាប្រសើរជាង ។ ពាក្យខ្មែរយើងពុំមែនគ្មានន័យ មិនប្រសើរឯណា ? ដូចពាក្យថា«ស្នេហ៏ស្និទ្ធ»ខាងលើ វាមានន័យស្នេហានោះ ពោរពេញដោយថាមពល ស្និទ្ធស្អិតរមួត មិនចង់បែកបែរ បានស្គាល់ចិត្តថ្លើម អ្នកទាំងពីរហាក់បីដូចជាមនុស្សតែមួយរលាយសាច់ឈាមចូលគ្នាទៅហើយហើយ មិនអាចបំបែកបានទេ ។

មួយទៀតពាក្យខ្មែរដែលស្មើនឹងពាក្យ«Crush »ដែរនោះ គឺពាក្យថា«លប់លួចបេតី លួចប្រតិព័ទ្ធ »
ហើយថាបើមិនចេះប្រើពាក្យទាំងនេះទេ យើងក៏មានពាក្យដ៏សម្បូណ៏បែបផ្សេងទៀត ដូចពាក្យលួច ស្រលាញ់លូចស្នេហា លួចចាប់ចិត្តមេត្រី ។
ពាក្យខ្មែរមានច្រើនណាស់ សម្បូណ៏បែបហើយមានន័យល្អៗ មានសីលធម៌សមរម្យប្រពៃពិតពេកហើយ មានទាំងពាក្យឧបមាឧបមេយ្យ ប្រៀបធៀបនិងន័យចំៗ ខុសពីភាសាបរទេសឆ្ងាយណាស់ ។
ភាសាបរទេសបើថាពាក្យស្រលាញ់នៅតែស្រលាញ់មូយហ្នឹង បើពាក្យហូបនៅតែហូប មិនអាចមានពិសា សោយ ឆាន់ ច្រាស់ ច្រំ ស៊ីចុក បុកទំពារអីទេ ។

អ្វីដែលខ្មែរយើងគ្មានគឺពាក្យបច្ចេកទេស១ប៉ុណ្ណោះ ហើយពាក្យទាំងនោះវាទើបនឹងកើតថ្មីៗ ហើយពាកយថ្មីៗទាំងនោះវាស្ទើរទូទាំងពិភពលោកទៅហើយខ្ចីគ្នាប្រើទៅវិញទៅមកដែរ ។



ដូច្នេះសូមបងប្អូនជាពិសេសយុវជនយុវតីដែលជាទំពាំងស្នងឫស្សីមេត្តាជួយលើស្ទួយភាសាជាតិយើង ឲ្យបានថ្កុំថ្កើង រន្ទឺល្បីល្បាញ និងល្អប្រសើរឡើង ។
សូមប្រើនិងថែរក្សាអ្វីដែលយើងមានស្រាប់ ទាំងវប្បធម៌អក្សរសាស្ត្រ ក្បួនខ្នាតផ្សេងៗ បើយើងប៉ុណ្ណឹងហើយ មិនព្រមជួយថែរក្សាគ្នាទៀត គិតតែនាំគ្នាជាន់ពន្លិច បន្ថែមតើយើងនឹងមានឈ្មោះក្នុងពិភពលោកដែរទេ ?
ជាតិយើងរំពឹងលើយុវជនយុវតីទាំងអស់ហើយណា ដូចពាក្យថា«វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិរុងរឿង»
Admin សូមថ្លែងអំណរគុណនិងអរព្រះគុណចំពោះលោកលោកស្រីអ្នកនាងកញ្ញា សូមលោកអ្នករស់នៅជួបតែសុខសួស្តីគ្រប់កាល!


Share:

លោកនាយករដ្ឋមន្ត្រី៖ សមាជិកគណបក្សសង្គ្រោះជាតិប្រមាណជាង១០០នាក់ទៀតនឹងត្រូវហាមឃាត់ក្នុងការចូលរួមធ្វើនយោបាយ


នៅថ្ងៃទី៤វិច្ឆិកានេះ ឆ្លៀតពេលប្រធានបក្សសង្គ្រោះជាតិកំពុងជាប់ឃុំឃាំង ចំណែកលោកសម រង្ស៊ីកំពុងរស់និរទេសខ្លួនៅក្រៅប្រទេស ជាងនេះទៅទៀតមានបញ្ហាផ្ទៃក្នុង  លោកនាយករដ្ឋហ៊ុនសែនបានផ្ញើសារនយោបាយមួយទៅកាន់សមាជិកផ្សេងៗដោយព្រមានថានឹងហាមប្រាមមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំក្រោយពីរំលាយគណបក្សសង្គ្រោះជាតិ ។ សារនយោបាយនេះធ្វើឲ្យសង្គ្រោះជាតិរត់ចោលបក្សដោយខ្លួនឯង ដោយពុំចាំបាច់គណបក្សប្រជាជនរំលាយឡើយ ។
លោកព្រមានថា អ្នកដែលមិនចុះចូលនឹងលោក បើហួសថ្ងៃទី១៦វិច្ឆិកានេះទៅ វាហួសពេលហើយៗក៏មិនអាចនឹងទទួលឲ្យជ្រោកកោណដូចសមាជិកដែលចុះចូលមុនដែរ ។

លោកឡុងប៊ុន្នី សមាជិកដែលទើបតែបានចាក់ចេញថ្មីៗនេះត្រូវបានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន តែងតាំងជាទីប្រឹក្សាផ្ទាល់របស់លោក ។ តួនាទីនេះត្រូវបានគេមើលឃើញថា ជាតួនាទីទំនេរ ឬជាស្រមោល គ្មានកៅអង្គុយ ហើយវាសនាក៏មិនខុសពីលោក ហេង ពៅ ញឹក ប៊ុន ឆៃ និងលោក និងអតីតសមាជិកគណបក្សសង្ស៊ីហ្វ៊ុនស៊ិនប៉ិនពីមុនដែរ ។
លោកនាយករដ្ឋមន្ត្រីអះអាងថា ការប៉ុនបំងរំលាយគណបក្សសង្គ្រោះជាតិនេះគឺដោយសារលោកសម រង្ស៊ីនិង កឹម សុខាជាជនក្បត់ជាតិ និងបានឃុបឃិតបរទេសប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលរបស់លោក ដោយសំអាងលើខ្សែអាត់វីដេអូ១ប៉ុណ្ណោះ ៕


Share:

លោកហ៊ុនសែនបន្តអំពាវនាវឲ្យសមាជិកបក្សសង្គ្រោះជាតិចុះចូលខណៈបក្សនេះកំពុងរង្គោះរង្គើ

ក្នុងខណៈពេលដែលគណបក្សសង្គ្រោះជាតិកំពុងតែមានការរង្គ្រោះរង្គើផ្ទៃក្នុង ក្រោយពីលោកឡុង ប៊ុន្នីសមាជិកមួយរូបក្នុងចំណោមសមាជិកទាំង៥៥រូបបានចាកចេញពីគណបក្សសង្គ្រោះជាតិកាលពីដើមខែតុលា ភ្លាមៗនោះលោកសម រង្ស៊ីបានប្រកានពីប្រទេសអ៊ីតាលីដើម្បីទប់ស្កាត់នឹងចលនាចេញជាបន្តបន្ទាប់របស់បក្សសង្គ្រោះជាតិ និងសូមអំពាវនាវឲ្យសមាជិកដ៏ទៃនៅស្ងាត់ស្ងៀម កុំចាញ់បោកនិងការញុះញុងរបស់បក្សកាន់អំណាច ។

លោក ម៉ៅមុនី វណ្ណដែលគេសង្ស័យថាជាមេក្លោងក្នុងការកៀរគរសមាជិកបក្សសង្គ្រោះជាតិឲ្យចុះចូលគណបក្សសង្គ្រោះជាតិ បានចេញមុខប្តេជ្ញាថានឹងស្មោះនឹងគណបក្សសង្គ្រោះជាតិជានិច្ច បើទោះជាត្រូលពលីជីវិតក៏ដោយ ។

ចំណែនឯសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ដទៃក៏បានចេញប្តេជ្ញាចិត្តចំពោះសេចក្តីអំពាវនាវរបស់លោក សម រង្ស៊ី កាលពីថ្ងៃទី៣០តុលា កន្លងថានឹងនៅតែបន្តគាំទ្រប្តូរប្តេជ្ញនៅជាមួយគណបក្សសង្គ្រោះជាតិ បើទោះជាគ្មានការងារធ្វើ ធ្វើស្រែ ដាំដំឡូងក៏ដោយ។



លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានហៅថា ការអំពាវនាវរបស់ខ្លួនថាជាការអាណិតអាសូរសមាជិកបក្សសង្គ្រោះជាតិ និងចង់ឲ្យសមាជិកទាំងនោះបន្តបម្រើជាតិជាមួយនឹងគណបក្សប្រជាជនកម្ពុជា  ។ លោកបន្ថែមថា ក្រោយគណបក្សនេះរលាយទៅកៅទាំងអស់ក៏ត្រូវបែងចែកទៅឲ្យគណបក្សដទៃផ្សេងទៀត  ប៉ុន្តែករណីសមាជិកបក្សសង្គ្រោះជាតិចុះចូលនឹងបក្សកាន់អំណាចតំណែងចៅសង្កាត់ និងក្រុមប្រឹក្សាខេត្តក្រុងនឹងត្រូវរក្សាដដែល ប៉ុន្តែត្រូវស្ថិតក្រោមក្របខណ្ឌគណបក្សប្រជាជន ។

ទោះយ៉ាងណាទាក់ទងនឹងការរំលាយបក្សសង្គ្រោះជាតិ និងការចាប់ចងប្រធានបក្សសង្គ្រោះជាតិនេះដែរ ត្រូវអន្តរជាតិ សហគមន៏អ៊ឺរ៉ុប និងសហរដ្ឋអាមេរិកបានចេញប្រកម្មជាបន្តបន្ទាប់ ។ កាលពីថ្ងៃទី៣ វិច្ឆិកាម្សិល លោកមុត ចន្ថាជំនួយការខុទ្ធការល័យលោកកឹម សុខាបានលើកយកសេចក្តីថ្លែងការណ៏របស់លោក Ted Cruz សមាជិកព្រឹទ្ធសភា អាមេរិក ដែលបានសរសេរលើបណ្តាញTwitter ថា« ប្រសិនបើមិនទោះលែងលោក កឹម សុខានៅថ្ងៃទី៩វិច្ឆិកានេះ លោកនឹងស្នើរទៅរដ្ឋាភិបាលអាមេរិក ឲ្យដាក់ទណ្ឌកម្មលើរដ្ឋាភិបាលហ៊ុនសែន» ។




Share:

សម្តីឆ្លងឆ្លើយរវាងលោកហ៊ុនម៉ាណែតនិងលោកមែនណាតក្នុងរឿងលុយ២០០លានដុល្លាន


លោកមែនណាត៖

ហ៊ុន ម៉ាណែត ប្អូនប្រុស! ពួកយើងអាចភ្នាល់គ្នាក៏បានដែរ ខ្ញុំយល់ព្រមនូវលក្ខណ្ឌរបស់ ម៉ាណែត។ ប៉ុន្តែខ្ញុំមានលក្ខខណ្ឌ ៣ សម្រាប់ ម៉ាណែត ដោយទុកពេល ៤ សប្តាហ៍ គឺ៖
១). ត្រូវយកបង្គោលព្រំដែន កម្ពុជា-វៀតណាមទាំង ១២៤ (ស្របតាមអនុសញ្ញាបារាំង កម្ពុជា និង កូសាំងស៊ីន ឆ្នាំ១៨៧៣) ដែលជាបង្គោលបន្សល់ទុកពីសម័យបារាំង មកដាក់ត្រង់កន្លែងដើមវិញទាំងអស់ ដូចដែលសម្តេចតា នរោត្តម សីហនុ បានស្នើទៅលោក ហ៊ុន សែន និងសម្តេចក្រុមព្រះ កាលពីឆ្នាំ១៩៩៣-១៩៩៤។

២). ត្រូវដកចោលបង្គលព្រំដែនថ្មី ទាំងអស់ បោះចោល ពីព្រោះវាបោះចូលក្នុងទឹកដីខ្មែរ តាមសន្ធិសញ្ញាព្រំដែនបន្ថែម ឆ្នាំ២០០៥ រួមទាំងត្រូវដកបង្គោលព្រំដែន នៅក្នុងស្រុកភូមិកំណើតរបស់លោកតា ហេង សំរិន នៅត្បូងឃ្មុំផង។

៣). ត្រូវចាប់ផ្តើមប្តឹងប្តល់ ទៅតុលាការអន្តរជាតិ ទាមទារយក កោះត្រល់ និង កោះក្រចកសេះ មកឲ្យខ្មែរវិញ។ រឿងនេះគឺ ឪពុករបស់ ម៉ាណែត ជាអ្នកចុះសន្ធិសញ្ញាព្រំដែនទឹក ជាមួយ វៀតណាម ខែកក្កដា ឆ្នាំ១៩៨២។

លក្ខខណ្ឌទាំង ៣ ខាងលើ ខ្ញុំសង្ឃឹមថា ម៉ាណែត អាចភិក្សាបាន និងអាចធ្វើទៅបាន ពីព្រោះឪពុករបស់ ម៉ាណែត គឺជាមេដឹកនាំជាង ៣០ ឆ្នាំហើយ ហើយមានទំនាក់ទំនងល្អ ជាមួយ វៀតណាម ស្រាប់ផង។ បើ ម៉ាណែត មិនអាចធ្វើកិច្ចការនេះបានទេ គឺថារឿងភ្នាល់គ្នានេះ ត្រូវរងចាំដល់ កម្ពុជា មានអ្នកដឹកនាំល្អ ជាមុនសិន។ ដល់ពេលនោះ ខ្ញុំនឹងយកឯកសារពាក់ព័ន្ធរឿងលុយកាក់ របស់ក្រុមគ្រួសារ ម៉ាណែត ដែលផ្ញើនៅក្រៅប្រទេសទាំងអស់ជូន ម៉ាណែត ជាទីពេញចិត្តតែម្តង។

ហើយរឿងរ៉ាងវ៉ាវព្រំដែន និង ប្រជុំកោះត្រល់ ក៏ពួកយើងខ្ញុំ ប្តឹងប្តល់ទៅស្ថាប័នអន្តរជាតិ ទាមទារមកវិញ បើសិន ម៉ាណែត មិនអាច ឬមិនហ៊ានទាមទារមកវិញនោះ។

ជាថ្មីម្តងទៀត ខ្ញុំសូមបញ្ជាក់ជូន ម៉ាណែត ផងដែរថា «ប្រទេសបារាំង និងសម្ព័ន្ធមិត្តរបស់គេ រួមទាំងអាមេរិក គេចេះស៊ើបអង្កេតរឿងលុយកាក់របស់ត្រកូល ហ៊ុន ដែលផ្ញើនៅក្រៅប្រទេសហើយ។ គេមិនល្ងង់ទេ។ ហេតុនេះ ម៉ាណែត និងអ្នកគាំទ្របក្សកាន់អំណាចរបស់ ឪពុក ម៉ាណែត ធ្វើការស្វែងយល់ និង ធ្វើឲ្យប្រក្រភាពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងធានាការបោះឆ្នោត ឆ្នាំក្រោយ ឲ្យមានសេរី និងយុត្តិធម៌ ជូនពលរដ្ឋ វាគឺជាការប្រពៃសម្រាប់ជាតិយើង ហើយយើងជាអ្នកជំនាន់ថ្មី ច្បាស់ជានឹងបន្តដំណើរកិច្ចការជាតិ និងពលរដ្ឋ ពីចាស់ទុំរបស់យើង»។
Ads

បងប្អូនអ្នកគាំទ្រស៊ីភីភីមិនគួរនាំគ្នាខឹងលោក ម៉ែន ណាត ផ្សាយរឿង ហ៊ុន ម៉ាណែត មានលុយនៅបារាំងហើយចោទថាជាព៍ត៌មានក្លែងក្លាយ ឬថាញុះញង់ និងលាបពណ៌ស្អីទេ។ តែបងប្អូនគួរតែសប្បាយចិត្តហើយចូលរួមជាមួយលោក ម៉ែន ណាត និងពួកយើងដើម្បីស្វែងរកការពិត។ ការស្វែងរកការពិតងាយណាស់គឺ «ធ្វើការផ្លាស់ប្តូរ» ព្រោះនៅពេលមានការផ្លាស់ប្តូរ មានមេដឹកនាំថ្មី យើងអាចជូនឯកសារទាំងនេះដល់បងប្អូនបានដោយងាយតាមរយៈយន្តការនៃរដ្ឋាភិបាលថ្មីនោះ។
សម្រាប់ពេលនេះ តើបងប្អូនយកឯកសារភស្តុតាងនេះមកធ្វើប្រហុកស្អី? បងប្អូនគិតថា ហ៊ុន ម៉ាណែត ឬត្រកូលហ៊ុន ស៊ីបាយនឹងត្រឡោកឬ? បងប្អូនគិតទៅមើល យួននៅពេញស្រុក បងប្អូនមិនទាំងហ៊ានទទួលការពិតផង? ព្រៃឈើ ណិងសម្បត្តិធម្មជាតិជាតិស្ទើរវិនាសបងប្អូនមិនហ៊ានទទួលលថាពិតផង? ហ៊ុន សែន ឲ្យលុយ ធីសុវណ្ណថា ១លានដុល្លារបែកធ្លាយ បងប្អូនមិនទាំងយកភ្នែកមើល និងហ៊ានទទួលការពិតផង? ដូច្នេះ បងប្អូនអ្នកគាំទ្រស៊ីភីភីប្រឹងទាមទាររកឯកសារភស្តុតាងមកបង្ហាញហ្នឹង តើយកវាមកធ្វើផេះស្អី? បើបងប្អូនចិត្តសឿង ចង់បានការពិត ស្រឡាញ់សច្ចធម៌ និងយុត្តិធម៌ សូមបងប្អូនគួររួមគ្នាផ្លាស់ប្តូរទៅ ពេលផ្លាស់ប្តូរបានហើយ កុំថាឡើយត្រឹមមានឯកសារភស្តុតាងទាំងនោះមកបង្ហាញ តែយើងធានាថា យើងនឹងឲ្យច្បាប់កាត់ទោសជនលួចជាតិទាំងនេះថែមទៀតផង។ បងប្អូនហ៊ានទេ?
បញ្ជាក់៖ ខ្មែរ សុវណ្ណភូមិ បាននិយាយក្នុងអត្ថបទមុនថា រឿងទៅយកឯកសារនានា ឬសុំមើលកុងធនាគារនណាម្នាក់គឺជាការលំបាកដោយសារទាក់ទងនឹងបញ្ហាច្បាប់ ហើយមានតែរដ្ឋាភិបាលទេទើបអាចធ្វើបាន នោះគឺជាការពិត តែមិនមែនមានន័យថាយើងមិនមានប្រភពព៍ត៌មាន ដែលអាចផ្តល់ឲ្យយើងបាននោះទេដោយវាអាស្រ័យលើស្ថានភាព។



សម្តីរបស់ហ៊ុនម៉ាណែត
ចុម! អ្នកក្លាហាន ម៉ែន ណាត និងក្រុមគាត់ឆាប់លើកទង់ជ័យសចុះចាញ់លឿនម៉្លេះ?
ប៉ុន្មានថ្ងៃមុនលោក ម៉ែន ណាត និងក្រុមរបស់គាត់បានសរសេរចោទប្រកាន់ខ្ញុំថាគាត់មានពត៌មានច្បាស់និងភស្តុតាងដែលបង្ហាញថាខ្ញុំមានលាក់លុយ ២០០លានដុល្លានៅក្នុងធនាគារនៅស្រុកបារាំងមួយឈ្មោះ BNP ហើយខ្ញុំកំពុងមានឈ្មោះដេញថ្លៃទិញអគាររបស់គណបក្ស Le Parti Socialiste ដែលហ៊ានអោយថ្លៃជាង ៥៨លានអឺរ៉ូ (ដោយគាត់មានបង្ហាញជាកាសែតបារាំងដែលចុះផ្សាយទៀត)។ ក្នុងនាមជាកូនប្រុសដូចគ្នា យើងមិនចាំបាច់និយាយចុះឡើងច្រើននាំអោយវែងឆ្ងាយអីទេ ខ្ញុំបបួលគាត់ភ្នាល់ដោយយកអនាគតជីវិតនយោបាយរបស់យើងទាំងពីរដាក់តែម្តង។ ទោះជាគាត់ថាមានពត៌មានឬភស្តុតាងក្នុងដៃក៏ដោយ ក៏ខ្ញុំផ្តល់ពេលអោយគាត់រហូតដល់ ២សប្តាហ៏ដើម្បីទៅរកភស្តតាងមកបង្ហាញថាការចោទប្រកាន់របស់គាត់ពិតជាត្រឹមត្រូវ និងមានមូលដ្ឋានច្បាស់លាស់ មិនចេះតែនិយាយទេ។
នៅពេលដែលគាត់យកភស្តុតាងនោះមកបង្ហាញហើយ ខ្ញុំនិងគាត់អាចរួមគ្នាស្នើសុំទៅស្ថានទូតបារាំងនៅភ្នំពេញ ឬស្ថានទូតខ្មែរនៅបារាំង ដើម្បីជួយសុំការបញ្ជាក់ពីធនាគារ BNP និងអ្នករៀបចំពិធីដេញថ្លៃអគារគណៈបក្ស Le Parti Socialiste ថាភស្តុតាងដែលលោក ម៉ែន ណាត និងក្រុមគាត់ផ្តល់មកអោយនោះពិតជាត្រឹមត្រូវឬទេ។
មិនបានមួយម៉ោងផង ស្រាប់តែលោក ម៉ែន ណាត ឆ្លើយតបមកថាមិនបាច់ភ្នាល់ទេ។ ហើយក្រុមរបស់គាត់បែរមកចោទថាខ្ញុំហ៊ានភ្នាល់ដោយសារខ្ញុំដឹងថាលោកមិនអាចរកភស្តុតាងបានទៅវិញ sic. ចុះម៉េចបានទៅជាចឹងវិញទៅ? លោក ម៉ែន ណាត ដែលបានសរសេរនិងផ្សព្វផ្សាយពត៌មានចោទខ្ញុំ ធ្លាប់បានអះអាងប្រាប់គេឯងថាគាត់មានពត៌មានច្បាស់ណាស់ ចុះហេតុអ្វីលោកមិនហ៊ានភ្នាល់ជាមួយខ្ញុំទៅវិញ? ម៉្យាងទៀតក្រុមលោក ម៉ែន ណាត ដែលជួយបន្ទរពេលលោក ចោទខ្ញុំ បែរជាទទួលស្គាល់ថាលោក ម៉ែន ណាត មិនអាចរកភស្តុតាងបានទៅវិញ។ ចុះពេលគាត់សរសេរលើកមុន គឺបានន័យថាគាត់សរសេរអត់មានភស្តុតាងអីត្រឹមត្រូវទេឬ?
បើតាមការសារភាពរបស់ក្រុមគាត់ដូច្នេះ បានន័យថាលោក ម៉ែន ណាត ឆ្លើយយ៉ាងលឿនថាមិនហ៊ានភ្នាល់នោះគឺដោយសារតែលោកគ្មានភស្តុតាងពិតប្រាកដមែន។
ខ្ញុំហ៊ានភ្នាល់ព្រោះខ្ញុំគ្មានអ្វីដែលត្រូវលាក់បាំងទេ។ ផ្ទុយទៅវិញលោក ម៉ែន ណាត និងក្រុមគាត់បែរជាមិនហ៊ានភ្នាល់ ព្រោះគាត់គ្មានភស្តុតាងដូចដែលគាត់ធ្លាប់អួត ពេលគាត់សរសេរចោទប្រកាន់ខ្ញុំ។
ចឹង លោក ម៉ែន ណាត និងក្រុមរបស់គាត់ហ៊ានស៊ី តែមិនហ៊ានសងទេ។
ខ្ញុំគិតថាបងប្អូនដែលតាមដានរឿងនេះប្រាកដជាបានមើលឃើញនិងយល់ច្បាស់ហើយថា អ្នកខ្លះពូកែខាងសរសេរនិងផ្សព្វផ្សាយពត៌មាន បំភ្លៃការពិត ប៉ុន្តែមិនហ៊ានទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបានសរសេរឬផ្សព្វផ្សាយនោះទេ។
ហេតុដូច្នេះ សូមលោក ម៉ែន ណាត និងក្រុមរបស់លោក កុំមានការភ្ញាក់ផ្អើលអ្វី ក្នុងការដែលខ្ញុំុនិងប្រជាពលរដ្ឋទូទៅឈប់រវល់ និងឈប់អោយតម្លៃទៅលើអ្វី ដែលលោកនិងក្រុមលោកសរសេរ ឬផ្សព្វផ្សាយតទៅទៀត ព្រោះវាអត់មានអ្វីជាមូលដ្ឋានពិតប្រាកដ ហើយដដែលៗ ដូចក្នុងករណីនេះអញ្ចឹង។
Share:

ខ្មែរពូជអ្នកជានិងចម្បាំង


ខ្មែរត្រូវប្រជាជនទូទៅហៅខ្លួនឯងថាជាពូជអ្នកជា ពូជអ្នកចម្បាំងប្រយុទ្ធការពារមាតុភូមិទឹកដី ប្រទេសជាតិរបស់ខ្លួន ហើយគេហៅខ្លួនគេថាពូជអ្នកជា និងជាអ្នកក្លាហានផងដែរ ។
Ads here





ជាច្រើនសម័យកាលមកនេះ ខ្មែរបានតពូជពង្សវង្សត្រកូលអ្នកជា អ្នកប្រយុទ្ធនិងអ្នកចម្បាំងជាប់មិនដាច់ វីរបុរសអ្នកក្លាហានមួយស្លាប់់ទៅ មានអ្នកក្លាហានមកចាប់បដិសន្ធិបន្តបន្ទាប់ ហើយបានក្លាយជាមេមេដឹកនៃអ្នកនយោបាយដ៏ឆ្នើម មានបែបផែនមិនសូវជាខុសៗគ្នាទេ  ។

ពួកគេមានជំនាញរៀងៗខ្លួនក្នុងការប្រមូលផលប្រយោជន៏និង គៀងគរភោគទ្រព្យសម្បត្តិសម្បូណ៌ជាតិ ។ ខ្លះមិនត្រឹមតែប្រមូលទុកដាក់ក្នុងផ្ទះសំបែងរបស់ខ្លួនទេ ថែមទាំងជាកាត់ឲ្យមិត្តបរទេសបន្ថែមទៀត ដូចជា កាត់កោះ កាប់គាស់ព្រៃភ្នំ និងប្រសាទឲ្យបរទេសគ្រប់គ្រងតាមរូបផ្សេងៗ តាមដែលគេអាចធ្វើទៅបាន ។

ពួកគេហ៊ានជាកាត់សាច់ឈាមកូនខ្មែរ ដើម្បីបរទេស ហ៊ានលះបង់អ្វីៗទាំងអស់ដើម្បីឲ្យបានជាអ្នកសន្តិភាពរបស់ក្រុមពូជពួកអ្នកជា អ្នកក្លាហ៊ានវីរបុរសក្នុងដួងចិត្តនៃក្រុមគ្រួសារគេ ។
ក្នុងសម័យរាជស្តេចជេដ្ឋាទី២ (ឆ្នាំ១៥៧៦ -១៦២៨)ព្រះអង្គដើម្បីបានជាពូជអ្នកជា ពូជពង្សអ្នកក្លាហាន និងជាវីវបុរសក្នុងដួងចិត្តនៃព្រះនាងចូវ ព្រះអង្គហ៊ានកាត់ដីកម្ពុជាក្រោមឲ្យយួន ដោយគ្មានស្រណោះអាល័យ ។


មិនខុសនឹងព្រះអង្គជ័យជេដ្ឋាដែររាជាអង្គមួយនុះដើម្បីបានជាបិតាមហាឯករាជ្យលើលោក ហ៊ានសេពគប់នឹងយួនចិនបណ្តាលឲ្យយួនបង្កប់ចារកម្មស៊ីរូងផ្ទៃក្នុងសម្លាប់ខ្មែរអស់រាប់សិបម៉ឺនលាននាក់ ។ បើទោះបីជាឃើញជាតិធ្លាក់ចូលគ្រោះមហន្តរាយ ភ្លើងភ័យសេចក្តីវិនាសយ៉ាងណា គេនៅសើចញញឹម ក្អាកក្អាយដដែលហើយទទួលបានឈ្មោះជាវីរបុរសជាតិ ជាអ្នកក្លាហានដដែល ។
ភាពជាពូជអ្នកជា ពិតជាជាមែន ហ៊ានជាកាត់តម្លៃជាតិមហាសាល ហ៊ានយកអ្នកប្រាជ្ញបញ្ញាវ័ន្ត ទៅប្តូរនឹងឈ្មោះពូជអ្នកក្លាហាន ជាបុរសឯកនៃមហានរគគ្មានបុគ្គលណាហ៊ានហាមាត់តវ៉ាប្រកួតបាន។

ងាកមកសម័យកាលខ្មៅងងឹត សម័យក្រហមប៉ុល ពត ឆ្នាំ១៩៧៥ដល់១៩៧៩វិញ គេក៏មានយុទ្ធសាស្ត្រដើម្បីទទួលបានពូជអ្នកក្លាហានដែរ ។ គេប្រើពាក្យសុទ្ធសឹងតែយកពីអាកាសមេឃាមកប្រើ ដូចជាអនាគតទៅយើងនឹងមានម៉ាស៊ីនបញ្ចុកបាយហើយ អង្គការមហាអស្ចារ្យមហាលោតផ្លោះ ។
គេហ៊ានធ្វើអ្វីៗសព្វយ៉ាងដើម្បីបញ្ជាក់ឲ្យអង្គការដឹងថាគេមានចិត្តស្មោះស្ម័គ្រ មានស្វាមីភក្តិចំពោះមេធំរបស់គេ សូម្បីតែមានពេជ្រ លុយកាក់ក៏គេលែងចាយ បាយក៏គេលែងស៊ីដែរ ធ្វើឲ្យយ៉ាងណាឲ្យតែបានអង្គការថ្នាក់របស់គេមានបាន គឺដើម្បីបញ្ជាក់សេចក្តីស្មោះនឹងអង្គការ ហើយក៏ហ៊ានសម្លាប់ពូជខ្លួនឯងរាប់សិបលាននាក់ដែរឲ្យគេមើលឃើញថា គេពិជាពូជអ្នកក្លាហាន ពូជអ្នកជា​ ពូជអ្នកចម្បាំង ឃើញឈាមមិនស្រក់ទឹកភ្នែក មិនភ័យតក់ស្លុកមែន ។

បែរមកសម័យកាលបច្ចុប្បន្ននេះវិញ គេមានបច្ចេកទេសល្អ ធ្វើអ្វីក៏ស្រប់ច្បាប់ ធ្វើអ្វីក៏នៅតែមានគេលើកជើង គាំទ្រទទួលស្គាល់ហើយដេកស្រួលស៊ីឆ្ងាញ់ ទាំងពូជពួកបក្សក្រុមគ្រួសារទាំងអស់ មិនដូចសម័យកាលប៉ុល ពតស្មោះស័គ្រនឹងអង្គការ សុខចិត្តដេកព្រៃ មានលុយមិនចាយ មានបាយមិនស៊ី មានមាសមិនពាក់ សុខចិត្តប្រមូលឲ្យអង្គការចាយធ្វើជាអ្នកមានទេ ។

សម័យបច្ចុប្បន្ន គេបែងចែកដាច់របស់អង្គការនិងរបស់បក្សក្រុមគ្រួសារ ។ ដីស្រែចំការខាងៗ គេអារ គេជាកាត់ឲ្យអង្គការ មហាមិត្ត ដីកណ្តាលគេសម្បទាន និងដាក់ឈ្មោះថាជួលរយៈពេលវែងខ្លីទៅតាម ប្រភេទនៃទ្រព្យនិមួយៗ។


នៅសល់ប៉ុន្មានគេជាជ្រៀកបន្ថែមទៀតទៅឲ្យក្រុមតូចៗធំដែលគេហៅថាពូកស្ម័គ្រការពារវប្បធម៌សន្តិភាពរបស់គេ ។
ក្នុងន័យសន្តិភាពនេះគេហ៊ានលះបង់សព្វបែបយ៉ាង ទោះក្នុងតម្លៃណាក៏ដោយឲ្យតែមានទំនាក់ទំនងល្អនឹងអង្គការ មានសន្តិភាពនឹងអង្គការ ។
គេហ៊ានកែច្នៃច្បាប់ចាប់ចង់ទាត់ធាក់ឲ្យក្លាយជាច្បាប់ស្រប់ច្បាប់បាន គេកែច្នៃច្បាប់ប្លន់ឲ្យជាច្បាប់ទទួលមត៌កតាមជំនាញរបស់គេបាន គេក៏អាចធ្វើឲ្យចោរក្លាយជាម្ចាស់ផងដែរ  ។

អ្វីក៏អាចទៅរួចដែរ ស្ថិតក្នុងប្រទេសពូជពង្សអ្នកជា អ្នកក្លាហាន ប្រទេសពូជអ្នកចម្បាំងនេះ មាសគេចាយទូទាំងពិភពលោក ខ្មែរធ្វើឲ្យវាក្លាយជារបស់គ្មានន័យ គេស៊ីបាយ បរិភោគអាហារដើម្បីមានកម្លាំងប្រកបមុខរបរ បែរជាគេលែងស៊ី ទៅហុតទឹកបបរវិញ ។
ចោរបាញ់សម្លាប់ រំលោភបំពាន់សម្លាប់កូនចៅ ជាតិខ្លួននឹងមុខបែរជាទៅលើកតម្កើងចោរ ឲ្យបុណ្យសក្កិចោរ និងតែងកែច្បាប់ការពារចោរហើយចោទចាប់កូនចៅជាតិខ្លួដាក់គុកវិញ ពិតជាពូជអ្នក ជា ពូជច្បាំងប្រយុទ្ធ ពូជអ្នកក្លាហានមែន បើគ្មាននរណាច្បាំងអញច្បាំងសម្លាប់កាប់់ចាក់កូនអញឲ្យក្លាយជាបិតាឯករាជ្យ បានជាបុរសខ្លាំងគ្មានពីក្នុងប្រទេស៕








Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com