ចម្ងល់របស់ពលរដ្ឋខ្មែរ ហេតុអ្វីលោកធំស្រុកខ្មែរច្រើនមកតែពីព្រៃវែងនឹងស្វាយរៀង ហើយហេតុអ្វីស្រុកខេត្តទាំងនោះនៅតែក្រគ្មានការអភិវឌ្ឍបើស្រុកនោះសម្បូណ៍អ្នកធំដែលធ្លាប់នៅនឹងទីនោះផ្ទាល់ទៀត?


ភាគច្រើននៃលោកធំស្រុកខ្មែរ សឹងតែចេញពីខេត្រស្វាយរៀងព្រៃវែងទាំងអស់ រួមទាំងថ្នាក់ដឹកនំកំពូលរបស់គណបក្សប្រជាជនផង ។  ប៉ុន្តែអភ័ព្វអ្វីប្រទេសកម្ពុជា ពលរដ្ឋខ្មែរយើង មានលោកធំកាន់តែច្រើនប្រទេសជាតិកាន់តែក្រ ប្រទេសមានផ្កាយលោកខែកាន់តែច្រើន ពលរដ្ឋកាន់តែងងឹតល្ងង់ទៅៗ គ្មានអភិវឌ្ឍន៏ គ្មានរីកចម្រើនអ្វីទាំងអស់ ពលរដ្ឋគ្មានការងារធ្វើ គ្មានរបរត្រឹមត្រូវ ខ្លះដើរសុំទានគេ ខ្លះចំណាកស្រុកធ្វើជាខ្ញុំបម្រើបរទេសទាំងស្រុកភូមិចោលកូនចោលចៅ នៅសល់តែកូនក្នុងងង្រឹងនិងយាយតាចាស់ជរាទៅណាពុំរួម ។

ពលរដ្ឋខ្មែរជាច្រើនឆ្ងល់ថា ហេតុអ្វីលោកធំទាំងនោះមានប្រវត្តិរូប មានជីវប្រវត្តិនៅស្រុកកំណើតដឹង សុខទុក្ខអ្នកស្រុកភូមិខ្លួន ខេត្តរបស់ខ្លួនដែរ ធ្លាប់មានជីវភាពក្រលំបាកដែរ តែហេតុអីមិនអភិវឌ្ឍនៅស្រុកកំណើតខ្លួន មិនធ្វើឲ្យខេត្តរបស់ខ្លួនរីកចម្រើន ដោយបណ្តោយឲ្យពលរដ្ឋស្រុកភូមិខ្លួន ដើរសុំទានគេ ធ្វើកញ្ជះគេ ចំណាកស្រុកធ្វើខ្ញុំបម្រើបរទេសយ៉ាងនេះ ?

តើមន្ត្រីទាំងនោះគ្មានភាពខ្មាស់អៀន និងគ្មានចិត្តគំនិតជាខ្មែរខ្លះទេរឺទើបឃើញពលរដ្ឋខ្លួនក្រក្រី ចំណាក់ទាំងស្រុកភូមិ ពលរដ្ឋអត់ឃ្លាន និងភូមិស្រុកខ្លួនគ្មានការអភិវឌ្ឍម្លឹងៗហើយនៅធញវើឫកហឺហាអឿក្រអឺតក្រទមជាមួយតែខ្មែរ ដើរជ្រែងកាងតែមួយខ្មែរអ្នកស្រុកភូមិខ្លួនទៀត?

ឬក៏ពួកលោកមន្ត្រីទាំងនោះពុំមែនមានស្រុកកំណើតនៅខេត្តស្រុកភូមិព្រៃវែងស្វាយរៀងពិតប្រាកដទេ ចេះតែថាភូតភរខ្មែរដើម្បីបំផ្លាញខ្មែរ សម្លាប់ខ្មែរទេ ?

ទាក់ទងទៅនឹងលោកធំសុទ្ធមកពីព្រៃវែងស្វាយរៀងនេះដែរ កាលពីខែកក្កដាកន្លងទៅ លោកបាងសុខឿន អ្នកលេងបណ្តាញសង្គមមកនៅប្រទេសស្វីសលោកបានលើកឡើងថា ពួកមន្ត្រីដែលថាមកពីស្វាយរៀងព្រៃវែងទាំង និងសុទ្ធតែចេញមុខមកក្រោយឆ្នាំ១៩៧៩នេោះ គឺសុទ្ធតែជាចារកម្ម ជំនាញការយួន បើពួកគេពិតជានៅភូមិស្រុកខេត្រព្រៃវែងស្វាយរៀងមែន ប្រាកដជាមានអ្នកជិតខាងដឹងឮនិងស្គាល់មិនខាន មិនមែនគ្មានអ្នកស្រុកណាស្គាល់មួយឡើយ ។

លោកបាងសុខឿនបញ្ជាក់ថា ការដែលលោកថាដូច្នេះគឺមានសមាជិកគណបក្សប្រជាជនផ្ញើសារប្រាប់រូបលោក ហើយបើមិនជឿលោកថាឲ្យតាមសួរតាមស្រុកភូមិដែលថាមន្ត្រីទាំងនោះនៅតើមានអ្នកណាស្គាល់ពិតច្បាស់ថាជាអ្នកស្រុកភូមិខ្លួនមែនឬក៏អត់?

ខាងក្រោមនេះគឺជាប្រវត្តិរូបសង្ខេបរបស់លោកឧត្តមសេនីយ៏ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងខេមរភូមិន្ទ ទើបនឹងតែងតាង ដែលសរសេររៀបរាប់ដោយអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ។ ពិតឬមិនពិតយ៉ាងណា សូមបងប្អូនតាមដាននិងសង្កេតតាមសាកសួរដូចដែលលោកបាងសុខឿនថាជាបន្តទៀតចុះ៕

ប្រវត្តិសង្ខេបការងាររបស់ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ

លោក វង្ស ពិសេន កើតនៅភូមិលេខ១ ឃុំកំពង់លាវ ស្រុកកំពង់លាវ ខេត្តព្រៃវែង បានចូលបម្រើកងទ័ពថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៧៩ ទទួលបានមុខតំណែងនិងឋានន្តរសក្តិដូចខាងក្រោម៖
-១៩៧៩ - ១៩៨០ ជាប្រធានក្រុម
-១៩៨០ - ១៩៨១ ជាសិក្ខាកាមអាកាសចរ ដល់ខែសីហា ១៩៨១ ជាប្រធាន (ខ) ជំនួយការប្រធានការិយាល័យសេនាជនខេត្តព្រៃវែង
-១៩៨១ - ១៩៨៤ អនុ (ឃ) អនុមន្ទីរសេនាធិការយោធាខេត្តព្រៃវែង
-១៩៨៤ - ១៩៨៧ ប្រធាន (ឃ) ប្រធានមន្ទីរសេនាធិការយោធាខេត្តព្រៃវែង
-១៩៨៧ - ១៩៨៩ អនុ (ង) អនុសេនីយ៍ឯក មេបញ្ជាការរងយោធាខេត្តព្រៃវែង
-១៩៨៩ - ១៩៩១ វរសេនីយ៍ត្រី អនុបញ្ជាការ F២៨៦
-១៩៩១ - ១៩៩៥ វរសេនីយ៍ឯក មេបញ្ជាការតំបន់សឹករងខេត្តព្រៃវែង
-១៩៩៥ - ១៩៩៩ ឧត្តមសេនីយ៍ត្រី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស
-១៩៩៩ - ២០០១ ឧត្តមសេនីយ៍ត្រី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ
-២០០១ - ២០០៣ ឧត្តមសេនីយ៍ទោ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស
-២០០៣ - ២០១៨ ឧត្តមសេនីយ៍ឯក មេបញ្ជាការរង និងជានាយសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស
-២០១៨ - បច្ចុប្បន្ន នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។


Share:

0 Comments:

Post a Comment

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive