នៅក្នុងវេទិការសេដ្ឋកិច្ចពិភពលោកនៅប្រទេសវៀតណាម លោកហ៊ុន សែននាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានថ្លែងទៅកាន់មន្ត្រីនានាក្នុងអង្គប្រជុំនោះថា កម្ពុជាមិនត្រូវការអន្តរជាតិមកជួយដោះស្រាយបញ្ហាឡើយ កម្ពុជាអាចដោះស្រាយខ្លួនឯងបាន ។ លោកក៏បានលើកឡើងអំពីប្រព្រឹត្តិការណ៏ដ៏ចម្រូងចម្រាស់នៃការបោះឆ្នោតកន្លងទៅ ដែលអន្តរជាតិមើលឃើញនិងរិះគន់ថាជារឿងឆាកល្ខោន កំប្លុកកប្លែងនោះថាជារឿងមិនត្រឹមត្រូវ ។
លោកផៃស៊ីផានមន្ត្រីនាំពាក្យគណរដ្ឋមន្ត្រីថ្លែងប្រាប់សារព័ត៍មានក្នុងស្រុកថា កម្ពុជាមិនឪនក្បាលអង្វរចំពោះអន្តរជាតិទេ ។ កាលកន្លងទៅលោកក៏បានថ្លែងដែរថា កម្ពុជាមានលក្ខណៈគ្រប់គ្រាន់ដើម្បីទប់ទល់នឹងទណ្ឌកម្មអន្តរជាតិ ។
ទោះយ៉ាងណាចាប់តាំពីអាមេរិកដាក់ទណ្ឌកម្មលើមន្ត្រីជាន់របស់់របបក្រុងភ្នំពេញបន្តបន្ទាប់មក លោកហ៊ុន សែនហាក់អន្ទះសាប្រើគ្រប់មធ្យោបាយដើម្បីបន្ទន់ចិត្តអន្តរជាតិឲ្យបន្តអនុគ្រោះពន្ធដល់កម្ពុជា ដែលសព្វថ្ងៃនេះពុំមានអ្វីសោះ កំពុងតែត្រដរខ្យល់រស់ដោយដង្ហើមអន្តរជាតិ ។
របបក្រុងភ្នំពេញបានលួចបញ្ជូនលោកបណ្ឌិតស៊ី ផាណាឲ្យទៅអ៊ឺរ៉ុបដោយស្ងាត់ៗដើម្បីបញ្ចុះបញ្ចូឡ អ៊ឺរ៉ុបឲ្យបន្តអនុគ្រោះពន្ធក្រោយពេលដែលអាមេរិកដាក់ទណ្ឌកម្មលើហ៊ី ប៊ុនហៀង។ ប៉ុន្តែទង្វើបែកនេះត្រូវបានគេមើលឃើញថាជាការបោកប្រាស់ ព្រោះអំពើព្រៃផ្សៃរំលោភសិទ្ធ ជិះជាន់ពលរដ្ឋខ្លួន និងចាប់មន្ត្រីបក្សប្រឆាំងដាក់គុកទាំងបំពាននោតែបន្ត ។
ឃើញថាបោកប្រាស់អន្តរជាតិមិនបានសម្រេចលោកហ៊ុន សែនបានបង្ខំចិត្តដោះលែងមន្ត្រីបក្សប្រឆាំងរួមទាំងអ្នកទោសដោយសារដីធ្លី និងអ្នកទោសមនសិការផ្សេងៗទៀតជាបន្ទាប់ ។ ចំណែកលោកកឹម សុខាវិញ បើទោះជាដោះលែងចេញពីក្នុងពន្ធនាគារកាលពីថ្ងៃទី១០កញ្ញថ្មីៗនេះក្តី តែលោកត្រូវជាប់ឃុំនៅក្នុងផ្ទះរបស់លោក និងត្រូវរឹតត្បិតសិទ្ធិសព្វបែបយ៉ាងដដែល។
ការអន្ទះអន្ទែងស្វះស្វែងបញ្ជូនមន្ត្រីរបស់ខ្លួនទៅអ៊ឺរ៉ុប និងដោះលែងមន្ត្រីបក្សប្រឆាំងដែលលោកហ៊ុនសែនធ្លាប់ថាទោសក្បត់ជាតិ មិនអាចលោកលែងទោសបាននេះ សបញ្ជាក់ឲ្យឃើញថា លោកហ៊ុន សែនកំពុងតែអង្វរឪនលំទោនសុំជំនួយអន្តរជាតិបន្តទៀត ព្រោះមេកុំមុយនិស្តចិន និងយួនរបស់លោកមិនអាចជួយលោកឲ្យរស់បានក្រៅពីជញ្ជក់ប៉ឺតពីកម្ពុជាវិញ ។
0 Comments:
Post a Comment