ស្ថាប័នព្រះមហាក្សត្រត្រូវបានពលរដ្ឋខ្មែរក្រៅស្រុករិះគន់ជាបន្តបន្ទាប់ក្រោយពីចូលរួមសកម្មភាពជាប្រវត្តិជាច្រើនជាមួយនឹងលោកហ៊ុន សែន








ព្រះមហក្សត្រខ្មែរព្រះបាទនរោត្តមសីហមុនី និងរាជវង្សានុវង្សជាច្រើនអង្គត្រូវបានអ្នកលេងបណ្តាញសង្គមនៅក្រៅប្រទេស វាយប្រហារ រិះគន់ជាបន្តបន្ទាប់ក្រោយពីចូលរួមសកម្មភាពជាប្រវត្តិជាច្រើន ជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ។ ការចូលរួមនយោបាយជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសកម្ពុជានេះ ពុំមែនតែសម្តេចព្រះនរោត្តមសីហមុនីមួួយព្រះអង្គឡើយ ក្នុងនោះក៏មានញាតិវង្សរបស់ព្រះអង្គផងដែរ ដូចជាសម្តេចក្រុមព្រះជាដើម ។ 

តាងពីអាណត្តិទី០១មកពលរដ្ឋខ្មែរបានផ្ញើវាសនាលើព្រះរាជបល្លង្កទូទាំងប្រទេស ទាំងចាស់ទាំងក្មេង ប៉ុន្តែក្រោយសម្តេចក្រុមព្រះបានដឹកនាំប្រទេសកម្ពុជាតាមតែខ្សែញាក់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ម្តងហើយម្តងទៀត ពលរដ្ឋខ្មែរបានអស់់សង្ឃឹមបន្តិចម្តងៗរហូតកាត់ក្តីឲ្យគណបក្ស ហ៊្វុនស៊ិនប៉ិចស្មើរសូន្យកៅអីនៅ២អាណត្តិចុងក្រោយនេះ ។ 

ទង្វើនិងសកម្មភាពដែលធ្វើឲ្យពលរដ្ឋខ្មែរអស់ជំនឿនិងតែងតែរិះលើរាជវង្សនិងគណបក្សរាជានិយមនោះមានដូចជា ច្បាប់បំពេញបន្ថែមឆ្នាំ៨៥ កាលពីឆ្នាំ២០០៥​ វិសោធនកម្មរដ្ឋធម្មនុញ្ញ ចូលរួមប្តឹងរំលាយគណបក្សសង្គ្រោះជាតិ និងចូលរួមប្រព្រឹត្តពុករលួយជាច្រើនផ្សេងៗទៀត ។ 

ជាងនេះទៅទៀតរាជវង្សានុវង្សត្រូវបានពួកគេមើលឃើញថាធ្វើព្រងើយកណ្តើយ មិនមានសកម្មអ្វីតាមរដ្ឋធម្មនុញ្ញដែលបានចែងនោះទេ ក្នុងខណៈពលរដ្ឋខ្មែរ ទទួលរងទុក្ខទោសយ៉ាងអយុត្តិធម៌ ទទួលការបំពាន់ពីសំណាក់ជនមានអំណាច និងជនបរទេសជិតខាង សូម្បីតែសមាគមជនជាតិ វៀតណាម ប្រចាំនៅកម្ពុជាប្រមាថយ៉ាងក្តីក៏រាជវង្សានុវង្សខន្តីមិនចេញស្តីអ្វីដេរ ។ ប៉ុន្តែតែងតែមានព្រះរាជអង្គការចំពោះពលរដ្ឋខ្មេរស្លួតត្រង់ទៅវិញ ។ 

លោក ម៉ែន ណាត អ្នកលេងបណ្តាសង្គមដ៏ល្បីមួយរូបនិងជាប្រធានក្រុមប្រឹក្សាឃ្លុំមើលកម្ពុជា នៅប្រទេសណូវេ បានរិះគន់យ៉ាងខ្លាំងចំពោះសកម្មភាពរបស់ព្រះញាតិវង្សទាំងអស់ដែលមិនបានបម្រើជាតិ។ 

ការលើកឡើងបែបនេះ កាលកន្លងទៅ ត្រូវបានលោកនាយករដ្ឋមន្ត្រីចាត់ទុកថាជាការប្រមាថព្រះមហាក្សត្រ ក្នុងនោះលោកសម រង្ស៊ីកំពុងតែជាប់ពាក្យប្តឹងនៅតុលាការនៅឡើយ ហើយពុំមែនតែលោកសម រង្ស៊ីទេ ដែលនឹងត្រូវកាត់ទោសដោយការប្រមាថព្រះមហាក្សត្រនោះ កន្លងទៅ អ្នកសរសេរនៅលើបណ្តាញសង្គមស្ពីពីព្រះមហាក្សត្រក៏ត្រូវបានកាត់ទោសរួចហើយ ។ 

តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាព្រះមហាក្សត្រគឺគ្មានបុគ្គលណាមួយរំលោភបាន ព្រះមហាក្សត្រ ជាប្រមុរដ្ឋ ព្រះមហាក្សត្រជាព្រះប្រធាននៃអង្គចៅក្រម ។ ទោះយ៉ាងណាច្បាប់នេះ ប្រហែលជាមិនអាចមានចំណាត់ការលើពលរដ្ឋខ្មែរនៅក្រៅប្រទេសបានឡើយ បញ្ហានេះគេឃើញថា ពលរដ្ឋខ្មែរនៅក្រៅស្រុកចេញប្រតិកម្មជាបន្តបន្ទាប់ហាក់មិនមានខ្លាចច្បាប់នៅកម្ពុជាឡើយ ។





Share:

0 Comments:

Post a Comment

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive