«ពលរដ្ឋខ្មែរជ្រកក្រោមឆ័ត្ររហែកដ៏ត្រជាក់នៃមហាក្សត្រខ្មែរ» នេះគឺជាមតិយោបល់នៃពលរដ្ឋខ្មែរម្នាក់ដែលរត់ភៀសខ្លួនគេចវេសឲ្យផុតពីក្រញ៉ាំបិសាចនៃរបបផ្តាច់ការ បុរសខ្លាំងក្នុងសម័យនេះ ។
បើតាមគំនិតរបស់លោកមើលទៅស្រុកខ្មែរសព្វថ្ងៃនេះយល់តែទុក្ខសោកក្រៀមក្រំវិនាសខ្លោចផ្សា ឈឺចាប់ គ្មានជម្រកជ្រកកោន ដូចសត្វព្រាត់មេបា ដោយសារខ្យល់បោកបកបាក់បែកសំបុកលំនៅដ្ឋានក្តៅរងារឥតស្រាកស្រាន្ត ។
ស្វេតឆ័ត្រដែលពលរដ្ឋខ្មែរចាត់ទុកជាម្លប់ដ៏ត្រឈឹងត្រឈៃ ជាឪសថ ជាពន្លឺត្បូងចាំងចិញ្ចាច់ចិញ្ចែង ត្រូវងងឹតសូន្យសូងដូចស្ថិនអន្លង់ជ្រោះមរណៈ ។ លោកម៉ែន ណាំតជាបុគ្គលម្នាក់ ក្នុងចំណោមមិត្តភ័ក្រលោកជាច្រើនផ្សេងៗទៀត មានលោកប៉ាំង សុខឿន លោកឆាំឆានីជាដើមដែលតែងតែតវ៉ានឹងរបបលោកនឹងហ៊ុន សែន ប្រឆាំងនឹងការឈ្លានពានរបស់បរទេស ប្រហែលជាដោយសារតែលោកត្រូវរស់នៅឃ្លាតឆ្ងាយស្រុកកំណើត ឃ្លាតមេបាបងប្អូនមិនអាចចូលស្រុកបានវិញ និងត្រូវរបបនេះចោទលោកដោយអយុត្តិធម៌ទើបលោកសរសេរឆ័ត្ររហែក ។
សព្វថ្ងៃនេះពលរដ្ឋខ្មែរត្រូវនិរាសចោលស្រុកទៅតាមស្រុកតំបន់ប្រទេសផ្សេងៗពុំមែនតែ ដោយទទួលរឿងអយុត្តិធម៌ គេតាមចាប់ចងប៉ុណ្ណោះទេ ខ្មែរជាច្រើនត្រូវចាក់ចោលភូមិដ្ឋានទាំងស្រុកភូមិព្រោះតែជីវភាព ភាពក្រក្រី ព្រោះលោកធំឧកញ៉ាលួចឆក់ប្លន់ កេងប្រវ័ញ្ចជិះជាន់ គ្មានដីធ្លីធ្វើស្រែចំការ មានដីធ្វើស្រែចំការហើយ តែឈ្នួញកណ្តាល លោកធំស្រុកខ្មែរឲ្យតម្លៃថោក លោកមន្ត្រីស្រុកខ្មែរឲ្យទំនិញយួនសៀមចូលសម្លាប់របបរកសិកម្មខ្មែរ ឲ្យទំនិញខ្មែរចុះថោក ឲ្យទំនិញគេឡើងថ្លៃ ។
បញ្ហាទាំងនេះគ្មានច្បាប់ គ្មានទម្លាប់ គ្មានមេបាណាជួយមើលខុសត្រូវឡើយ ប្រហែលជាលោក ម៉ែន ណាតមើលឃើញទិដ្ឋភាពនៃពលរដ្ឋខ្មែរយ៉ាងនេះទើបលោកថា ជ្រកក្រោមឆ័ត្ររហែក ។
លោកសម រង្ស៊ីធ្លាប់និយាយថា ព្រះមហាក្សត្រត្រូវបានលោកហ៊ុន សែនគំរាមកំហែង ជិះជាន់ ទើបមហាក្សត្រខ្មែរមិនហ៊ានចេញស្តីមានព្រះវាចាអ្វីសោះ បើទោះបីជាឃើញពលរដ្ឋឈឺចាប់ និរាសរត់ចោលកូនចៅ ឃ្លាតឆ្ងាយស្រុក ឬត្រូវគេរំលោភបំពានយ៉ាងអយុត្តិធម៌ក្តី ។
ការលើកឡើងទាំងប៉ុន្មានត្រូវបានលោកហ៊ុន សែនចាត់ទុកថាជាការប្រមាថមើលងាយព្រះមហាក្សត្រ និងត្រូវផ្តន្ទាទោសតាមច្បាប់ ។
យ៉ាងណាៗនរណាប្រមាថនិងមើលព្រះមហាក្សត្រ ឬគោរពព្រះ ហើយពលរដ្ឋជ្រកក្រោមម្លប់ឆ័ត្រមែនឬក៏អត់ សូមបងប្អូនពិនិត្យមើលនិងតាមដានដោយខ្លួនលោកអ្នកចុះ
មហាក្សត្រ នរោត្តម សីហមុនី នឹងយាងបើកសម័យប្រជុំរដ្ឋសភាដំបូង នៃរបប ហ៊ុន សែន ក្នុងអាណត្តិថ្មី នៅព្រឹកថ្ងៃទី០៥ កញ្ញា ២០១៨។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភា ហេង សំរិន។ គួសបញ្ជាក់ថា មហាក្សត្រ បានចាត់តាំង ហ៊ុន សែន ជានាយករដ្ឋមន្ត្រីថ្មី តាំងពីថ្ងៃទី១៧ សីហា មកម្ល៉េះ ដែលអ្នកច្បាប់ហៅថា «កូនកើតមុខឪ»។
0 Comments:
Post a Comment