តើមួយណាសមគួរតែជាម្ចាស់ទឹកដីមហានគរនិងជាអ្នកគោរពមហាក្សត្រពិត?


គេធ្លាប់តែឃើញនៅក្នុងសេចក្តីថ្លែងការណ៏នានាឬនៅក្នុងលិខិតក្បួនច្បាប់ផ្សេងៗ គេសរសេរនិងពោលថាសូមក្រាបថ្វាយបង្គំទូលថ្វាយព្រះមហាក្សត្រករុណាជីវិតតម្កល់លើត្បូង គេមិនដែលឮថា ខ្ញុំព្រះករុណាសូមចំតិតទូថ្វាយថ្វាយម្តងសោះទេ ។ នេះប្រហែលជាគេយកតម្រាប់តាមអាជ័យ កាលដែលគូរកំប៉េះគូថខ្លួនមើលព្រះមហាក្សត្រទេដឹង ។

កាលដែលធ្វើយ៉ាងនេះតើសមគួរនឹងធ្វើជាកូនចៅទឹកដីមហានគរម្ចាស់ទឹកដីសុវណ្ណភូមិដែលធ្លាប់តែរុងរឿង មានសីលធម៌ល្អ មានវប្បធម៌ថ្លៃថ្នូរសមជាកូនចៅនៃមនគរ និងសមគួរដូចដែលខ្លួនថាមានសេចក្តីគោរពមហាក្សត្រដ៏ធំធេងដែរឬក៏អត់ទេ ។

គេមើលទៅដូចជាមិនសមសោះ​ មានឥរិយាបថបែបនេះ គេមិនដឹងថារកប្រៀបប្រដូចទឹងជនប្រភេទណាទេ គេមិនដែលឃើញមានសីលធម៌ខ្មែរចំតិតចំតូងដូច្នេះឡើយ ។  បើថាលួចពីថៃសៀមយួនចិន​ក៏គេមិនដែលឃើញ លួចពីអ៊ឺរ៉ុបអង់គ្លេស អាមេរិកឥណ្ឌាក៏មិនមែន មិនដឹងជាទៅលួចពីប្រទេសណា ។

គេមើលទៅជាតិថៃទាំងមន្ត្រីនិងរាស្ត្រមានសេចក្តីគោរទន់ភ្លន់ចំពោះមហាសក្សត្រ ចំពោះមន្ត្រី និងមនុស្សចាស់តូចធំទៅតាមឋានៈផ្សេងៗគ្នា ថ្វីត្បិតតែគេចម្លងពីខ្មែរ កើតក្រោយខ្មែរមែនតែគេសមជាមហាប្រទេសមានសីលធម៌ល្អ មានបាវចនាប្រពៃគួរតែគេថាជាម្ចាស់ទឹកដីមហានគរមែន។

ចំណែកខ្មែរវិញបោះបង់វប្បធម៌ប្រពៃណីខ្លួន លុបបំបាត់ក្បួនច្បាប់ខ្លួនមិនដឹងជាទៅចម្លងវប្បធម៌ស្អីពីណាមក ធ្វើឲ្យច្របូកច្របល់ពេញប្រទេស ។
 និយាយពីក្បាច់រាំខ្មែរ ដែលល្អគេទទួលស្គាល់ឲ្យគគោកមិនព្រមលើកស្ទួយ បែរជាទៅលើកស្ទួយក្បាច់ញីកែងជើង ចម្លងពីគេមកឲ្យក្មេងឆ្កួតពេញភូមិស្រុក ។

បើរបៀបវង្វេងមិនស្គាល់ខ្លួនឯងចឹង បំភ្លេចបំផ្លាញខ្លួនឯងចឹងតើសមគួរតែគេហៅថាជាជនជាតិស្អីវិញទៅ?










Share:

0 Comments:

Post a Comment

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive