បញ្ហាព្យុះភ្លៀងនៅក្នុងគណបក្សប្រឆាំងដ៏អភ័ព្វមួយនេះបានកើតឡើងម្តងទៀត បន្ទាប់រយៈពេលមួយខែមុន លោកហុងលីម អ្នកតំណាងរាស្ត្រនៃប្រទេសអូស្រ្តាលីស្នើសុំឲ្យមន្ត្រីចាស់ខ្លះដែលបរាជ័យក្នុង នយោបាយ មិនអាច់ទាញទម្លាក់លោកហ៊ុន សែនចេញពីអំណាចហើយស្រោចស្រងប្រទេសជាតិឲ្យរស់ រានមានជីវិត ជាតិរួចពីក្រញ៉ាំបិសាចចិននិងយួនបាន ។
ការស្នើសុំឲ្យមន្ត្រីសង្គ្រោះជាតិចាស់ចុះចេញឈប់ធ្វើនយោបាយហើយត្រូវជំនួសឈាមថ្មីគឺកូនស្រីរបស់លោកកឹម សុខា កញ្ញាមនោវិទ្យា ត្រូវបានគេមើលឃើញថាគឺលើលោកសម រង្ស៊ីដែលជាឈាមចាស់ ធ្វើនយោបាយជាង២០ឆ្នាំ ចាប់តាំងពីនៅជាមួួយគណបក្សហ៊្វុនស៊ិនប៉ិច រហូតចេញមកបង្កើតបក្សសម រង្ស៊ី និងរួមបញ្ចូលគ្នាជាមួយបក្សសិទ្ធមនុស្ស កើតជាបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៣ ។
រឿងរាវបណ្តេញលោកសម រង្ស៊ីចេញពីសង្គ្រោះជាតិមិនបានផុតរលុបមួយខែផង រឿងថ្មីកើតឡើងមួយទៀត ជាបន្តបន្ទាប់គ្នា ក្នុងខណៈពេលដែលដៃគូប្រកួតរបស់ខ្លួន កំពុងស្វះស្វែងរកយុទ្ធសាស្ត្រកំទេចផុតពូជ ចំណែកមន្ត្រីបក្សសង្គ្រោះជាតិរត់ត្រដរខ្យល់បណ្តើរឈ្លោះគ្នាបណ្តើរ ដើម្បីដណ្តើមឆ្នាំងបាយដែលលោកហ៊ុន សែនបម្រុងកំទិចហើយលក់ឲ្យអេតចាយ ។
លោកយ៉ែម បុញ្ញឫទ្ធិបានបើកការវាយប្រហារលោកសម រង្ស៊ីមុនពេលដែលលោកកឹម សុខាត្រូវបានគេដោះលែង លោកសម រង្ស៊ីនិយាយឲ្យតែរួចពីមាត់ ឲ្យតែពលរដ្ឋសប្បាយចិត្ត ។ ការនិយាយរិះគន់បែបនេះទំនងជាលោកយ៉ែម បុញ្ញឫទ្ធិមិនជឿថាលោកកឹម សុខាត្រូវដោះលែង ឬក៏អាចជាប់គុកមួយជីវិត ឬមួយក៏លោកមិនជឿលើការខិតខំប្រឹងរកដំណោះស្រាយពីលោកសម រង្ស៊ីនិងសហគមន៏អន្តរជាតិសោះ។
ទោះយ៉ាងណាលោកកឹម សុខាត្រូវបានដោះលែងមែនកាលពីថ្ងៃទី១០កញ្ញានេះ គឺដូចអ្វីដែលលោកសម រង្ស៊ីទស្សន៏ទាយ ។ ការនិយាយរិះគន់ ញុះញុងបន្តុះបង្អាប់តែមន្ត្រីបក្សខ្លួនឯងហើយទាំងដែលខ្លួនកំពុងភ័យរត់ស្លន់ស្លោគ្រប់ច្រកល្ហកនេះ ត្រូវបានពលរដ្ឋអ្នកលែងបណ្តាញសង្គមស្តីបន្ទោស ជាបណ្ឌិត ត្រចៀកស ជាបណ្ឌិតបែបនេះគួរតែទៅដាំដំឡូងប្រសើរជាង ធ្វើនយោបាយនាំតែហិនហោចជាតិ រលាយទឹកបន្ថែមទៀត ។
លោកបណ្ឌិតសូណារូ មានប្រសាសន៏ថា មានតែមន្ត្រី២ទៅ៣នាក់ប៉ុណ្ណោះដែលជាអ្នកនយោបាយបន្លំប្រកូវ ចាំឆក់ឪកាស និងរារាងបំបែកបំបាក់មិនឲ្យលោកសម រង្ស៊ីចូលធ្វើនយោបាយជាមួយសង្គ្រោះជាតិជាតិវិញ ក្នុងនោះមានលោកយ៉ែម បុញ្ញឫទ្ធិនិងលោក លឹម គឹមយ៉ា ។
លោកសូណារ៉ូបន្ថែម មានមន្ត្រីខ្លះស្រែកឃ្លាមវាយប្រហារចាក់រុកគ្នាឯងខ្លាំងពេក ដូចជារូបលោកលឹម គឹមយ៉ាជាដើម ទោះបីជាព័ត័មានស្តីលុយកូនៗហ៊ុន សែនផ្ញើនៅបរទេសវាល់លានដុល្លា ដែលគេឃើញនិងដឹងឮគ្រប់គ្នាហើយ ក៏អាប៉ិលឹម គឹមយ៉ាចេះហ៊ានទៅកាត់តបន្ថោកបន្ទាប់ថាជាលុយរបស់លោក សម រង្ស៊ីទៅកើតដែរ ។
លោកបន្ថែមទៀតថា រឿងរ៉ាវដែលកើតមានកន្លងមកដោយសារតែបុគ្គល២ទៅ៣នាក់ប៉ុណ្ណោះដើម្បីរារំាងលោកសម រង្ស៊ីមិនឲ្យវិលត្រឡប់មកសង្គ្រោះជាតិវិញ ហើយនិងញុះញុងកូនស្រីលោកកឹម សុខា ទីបំផុតទៅនឹងក្តោបក្តាប់អំណាចសង្គ្រោះចាតិក្រោយពីលោកកឹម សុខាចាស់។
0 Comments:
Post a Comment