លោកកឹម សុខាថា២០១៨ឈ្នះទៀត

លោកកឹម សុខាប្រធានគណបក្សសង្គ្រោះជាតិថ្លែងថាគណបក្សសង្គ្រោះជាតិនឹងទទួលបានជ័យជំនះទៀតនៅឆ្នាំ២០១៨



នាថ្ងៃឃោសនាស្វែងរកសំឡេងឆ្នោតទី២៦ ខែឧសភានេះ ពីខេត្តឧត្តមមានជ័យលោក កឹម សុខាប្រធាគណបក្សសង្គ្រោះជាតិបានថ្លៃងទៅកាន់សមាជិកនិងអ្នកគាំទ្ររបស់លោករាប់ពាន់នាក់ ថា«តើបងប្អូនបោះឆ្នោតជួនមនុស្សល្អឬអាក្រក់ តើបងប្អូនបោះឆ្នោតជួនគណបក្សដែលរំខាន ឬបោះជូនគណបក្សល្អ?» ។ បន្ទាប់ពីពលរដ្ឋបានឆ្លើយតបនឹងសំនួរលោកដោយសេចក្តីស្វាគមន៍ហើយ ហើយលោកបានបន្ថែមថា «គណបក្សសង្គ្រោះជាតិយើងនិងទទួលបានជ័យជំនះទៀត​នៅឆ្នាំ២០១៨ ដោយពលរដ្ឋស្រលាញ់គណបក្សល្អ ស្រលាញ់មនុស្ស ។​

បើទោះបីជាមានការរំខានពីអ្នកគាំទ្រគណបក្សប្រជាជនដោយចាក់ធុងបាស់យ៉ាងក្តី លោកកឹម សុខាជម្រាប់ទៅសមាជិករបស់ខ្លួនឲ្យទ្រាំទៅ ដើម្បីទទួលបាននូវជ័យជំនះ ។



ទន្ទឹនឹងការរំខានរារាំងក្បួនឃោសនារកសំឡេងឆ្នោតរបស់លោក ព្រះសង្ឃមួយអង្គត្រូវបានឃាត់ខ្លួន និងដកហូតយកទូរស័ព្ទ ក្នុងខណៈដែលព្រះសង្ឃអង្គនោះកំពុងតែLive ហ្វេសប៊ុក អំពីសកម្មភាពរបស់អាជ្ញាធរខេត្តឧត្តរមានជ័យ ដែលមានរារាំងក្បួនលោកកឹម សុខាប្រធានគណបក្សសង្គ្រោះជាតិ ហើយនាំព្រះអង្គទៅសាកសួរអស់ជាច្រើនម៉ោង ។
អាជ្ញាធរដែលដឹកនាំក្នុងការរារាំងក្បួនលោកកឹម សុខា និងឃាត់ព្រះកាយព្រះសង្ឃ១អង្គព្រះនាមព្រឹម ហួន ដឹកនាំដោយ លោក ចៅហ្វាយខេត្ត ស ថាវី ដោយចោទពីបទព្រះអង្គបានLive បង្ខូចអាជ្ញាធរវាយដុំពលរដ្ឋ ។













Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive