អាជ្ញធរហាមឃាតកម្មករសហជីពមិនឲ្យដង្ហែក្បួនមកកាន់មន្ទីរសភាជាតិដោយសំអាងថាធ្វើឲ្យបះពាល់ផ្លូវសាធារណៈ
-----------------------------------------------------------------------------
នៅព្រឹកថ្ងៃទី១ឧសភានេះកម្មករកម្មារិនីនិងសហជីពនមកពីវិស័យផ្សេងដង្ហែក្បួនឆ្ពោះទៅវិមានរដ្ឋសភាជាតិ ដោយឆ្លងកាត់តាបណ្តោ យផ្លូវសុធារស់ ។
ការដង្ហែក្បួនដើម្បីប្រារព្ភទិវាពលកម្មអន្តរជាតិនេះមានការចូលពី ក្រុមសហជីពមួយចំនួនដូចជា៖ ក្រុមសហជីពមកពីវិស័យកាត់ដេរ សំណង់ ទេសចរណ៍
កសិកម្ម ឧស្សាហកម្ម ដឹកជញ្ជូន និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកម្មករ សរុបប្រមាណជាង១ពាន់នាក់។
ប៉ុន្តែក្បួននេះត្រូវអាជ្ញាធរក្រុងភ្នំពេញហាមឃាត់ ដោយសំអាងថាធ្វើឲ្យបះពាល់ផ្លូវ សាធារណៈ និង សណ្តាប់ធ្នាប់ ហើយពួកគេបន្ថែមថា ក្បួនរបស់កម្មករសហជីពនេះ ពុំបានច្បាប់អនុញត្តិឡើយ ។
ទោះយ៉ាងណាកម្មករសហជីពបានលើកឡើងថា ការរៀបចំដង្ហែ ក្បួននេះគឺធ្វើឡើងទៅតាមច្បាប់ និងកតិការសញ្ញានានារបស់ច្បាប់អន្តរជាតិដែលផ្តល់ឲ្យកម្មករសហជីពមានសិទ្ធិសេរីភាពក្នុងការដង្ហែក្បួន និងបញ្ចេញមតិ រួមទាំងជួបជុំគ្នាលើកឡើងផលវិបាកនានាទាក់នឹងវិស័យការងាររបស់ខ្លួន។ លោក អាត់ ធន់ ប្រធាន សហជីពកាត់ដេរកម្ពុជាបានបន្ថែមថា ការដង្ហែក្បួនរបស់ក្រុមកម្មករសហជីពនេះ ពុំមានធ្វើឲ្យផល បះពាល់ដល់ផ្លូេវធារណៈនោះទេ ព្រោះវាពុំមានជាប់ពាក់ព័ន្ធនឹងកម្មវិធីបុណ្យជាតិធំនោះទេ ម្យ៉ាងវិញ ទៀតកម្មករកម្មការិនីមានទុកលំបាកត្រូវតែសម្តែងសេចក្តីទុក្ខលំបាករបស់ពួកគេ ប្រាប់សមាជិក សភាដែលជាតំណាងរបស់ពួកគេដើម្បីឲ្យំជួយដោះស្រាយ។
ការបិទផ្លូវរបស់អាជ្ញាធរក្រុងភ្នំពេញនេះ ពុំមានធ្វើឲ្យបង្គិចគ្នាទេ ប៉ុន្តែកម្មករកម្មកម្មការិនីនៅតែបន្តវ៉ា ដោយអហិង្សានៅមុខស្ថាន ទូតរ៉ុស្ស៊ីរហូតមានដំណោះស្រាយ ដោយអាជ្ញាធរ អនុញ្ញតឲ្យពួកគេ នាំគ្នាជួបជុំនិងសម្តែងមតិនៅជិតវិមានរដ្ឋសភា។