ថ្ងៃឃោសនាស្វែងរកសន្លឹកឆ្នោតចុងក្រោយនៃគណបក្សសង្គ្រោះជាតិសម្រាប់អាណត្តិទី៤ត្រូវបានរៀបចំនៅមុខវត្តពោធិយារាមហៅវត្តចាស់
នៅថ្ងៃទី២ មិថុនា២០១៧ នេះគឺជាថ្ងៃចុងក្រោយនៃការឃោសនាស្វែងរកសំឡេងឆ្នោតរបស់គណបក្សនយោបាយទាំង១២នៅប្រទេសកម្ពុជា ។ គណបក្សសង្គ្រោះជាតិ(CNRP)ដែលដឹកនាំដោយលោក កឹម សុខា អវត្តមានលោកសម រង្ស៊ីព្រោះជាប់បណ្តឹងរបស់គណបក្សប្រជាជនកម្ពុជាដ៏ច្រើនរាប់មិនអស់ ក៏សម្រេចចិត្តលាលែងពីប្រធានគណបក្សយ៉ាងតក់ក្រហល់ បន្ទាប់ពីសភាជាតិដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺលោក ហេង សំរិនបានប្រជុំអនុម័តច្បាប់ស្តីពីប្រធានគណបក្សនយោបាយមិនត្រូវជាប់ទោសទណ្ឌ ។
ក្នុងការឃោសនាសំឡេងឆ្នោតសម្រាប់ឃុំសង្កាត់អាណត្តិទី៤នេះ បើទោះបីគ្មានគ្មានវត្តមានលោកសម រង្ស៊ីក្តី ក៏អ្នកគាំទ្រនៅតែបន្តចូលរួមគាំទ្រយ៉ាងច្រើនកុះករ គ្រប់ខេត្តក្រុង ។ ដោយការប្តេជ្ញាចិត្តផ្លាស់ប្តូរ និងចង់មានមេដឹកនាំ មិនពុករលួយ មិនរណបបរទេស ពលរដ្ឋខ្លះសុខចិត្តចំណាយពលេវេលា និងថវិការបស់ខ្លួនដើម្បីចូលរួមក្នុងការឃោសនារកសំឡេងឆ្នោតនេះ ។
កាលពីថ្ងៃទី០២ មិថុនាព្រឹកមិញនេះ ក្បួនសមាជិកគណបក្សសង្គ្រោះជាតិ២រថយន្តត្រូវអាជ្ញាធរហាមឃាត់មិនឲ្យមកចូលរួមក្បួនដង្ហែធំនៅវត្តចាស់សង្កាត់ជ្រោយចង្វា ។
ជារឿយយៗដ្ឋាភិបាលតែងតែរារាំងនិងហាមឃាត់បន្ទុចបង្អាក់គណបក្សប្រឆាំងដោយលើកមូលហេតុផ្សេងៗ ដោយហោចទៅ សូម្បីសារសំឡេងរបស់លោក សម រង្ស៊ីក៏ត្រូវបានគណបក្សប្រជាជនកម្ពុជា ហាមប្រាមមិនឲ្យចាកផ្សាយនៅក្នុងការឃោសនាស្វែងរកសំឡេងឆ្នោតផងដែរ ។
នៅក្នុងថ្ងៃឃោសនារកសំឡេងឆ្នោតចុងក្រោយនេះ គណបក្សសង្គ្រោះជាតិបានប្រឹងប្រឹងគ្រប់យុទ្ធវិធីដើម្បីឈានទៅរកជ័យជំនះ ទន្ទឹមនឹងគណបក្សប្រជាជនហាក់កាត់បន្ថយការកៀបសង្កត់និងទិញដូរនិងចែកអំណោយដូចអាណត្តិមុនៗ ។
ប្រធានគណបសង្គ្រោះជាតិបានប្រមានថា នឹងទទួលបានជ័យជំនះលើសពី៦០ភាគរយលើឃុំសង្កាត់ទូទាំងប្រទេស។