ក្រុមហាម៉ស់មានគម្រោងបើកការវាយប្រហារយួរជាមួយនឹងប្រទេសអ៊ីស្រាអែល ដោយអំពាវនាវឲ្យក្រុមរដ្ឋអ៊ីស្លាមនៅឈូងសមុទ្រភាគខាងលេចចូលរួមប្រយុទ្ធជាមួយអ៊ីស្រាអែល
ក្រុមហាម៉ាស់ដែលស្ថិតនៅចន្លោះព្រំដែនអ៊ីស្រាអែលនិងប៉ាលីស្ទីន បានអំពាវនាវឲ្យក្រុមរដ្ឋអ៊ីស្លាមដែលស្ថិតនៅឈូងសមុទ្រភាគខាងលេចមានប្រទេសអារ៉ាប់ជាដើម ចូលរួមរប្រយុទ្ធប្រឆាំងនឹងប្រទេសអ៊ីស្រាអែល ។
នេះបើតាមការឲ្យដឹងពីប្រទេសអារ៉ាប់កាលពីថ្ងៃពីទី១ឧសភាកន្លងទៅ ។ នៅក្នុងសេចក្តីប្រកាសឲ្យរដ្ឋអ៊ីស្លាមផ្សេងៗចូលវាយប្រយុទ្ធនឹងអ៊ីស្រាអែល ពួកគេបានបញ្ជាក់ថា ដោយសារការបរាជ័យក្នុងការស្នើឲ្យមានសន្តិភាពក្នុងតំបន់តាមបណ្តោយព្រំដែននៃប៉ាលេស្ទីននិងអ៊ីស្រាអ៊ីស្រាអែលកាលពីឆ្នាំ២០១៦កន្លងទៅ ។
ប្រទេសអ៊ីស្រាអែល ដែលមានលោកប៉ែនចាមីននេតាន់យ៉ាហូជានាយករដ្ឋមន្ត្រី បានច្រានចោល នូវសំនើរបស់ក្រុមហាម៉ាស់ថា វាគ្រាន់តែជាពាក្យបោកប្រាស់ពិភពលោក ដើម្បីឲ្យគេយល់ច្រឡំថា ក្រុមហាម៉ាស់ជាអ៊ីស្លាមនិយមកណ្តាល មានបំណងឲ្យមានសន្តិភាពក្នុងតំបន់៕