កងធម៍ថ្នាក់ត្រីទ្រឹស្តីរបស់ព្រះពុទ្ធក្នុងការអប់រំបរិស័ទសាវ័កឲ្យចេះទូន្មានខ្លួនឲ្យបានល្អប្រសើរក្នុងជីវិតរស់នៅប្រចាំថ្ងៃក៏ជូចជាមានសីលធម៌ល្អក្នុងល្អសហគមន៍របស់ខ្លួន ចេះធ្វើប្រយោជន៏ដើម្បីខ្លួននិងសង្គមខ្លួន។
១/អត្តា ហវេ ជិតំ សេយ្យោ ឈ្នះខ្លួនឯងប្រសើរជាង
២/ អត្តា ហិ កិរ ទុទ្ទមោ បុគ្គលប្រដៅខ្លួនបានដោយក្រ
៣/អត្តា សុទន្តោ បុរិសស្ស ជោតិ ខ្លួនទូន្មាន្លួនជាពន្លឺនៃបុរស។
៤/អត្តាហិ អត្តនោនាថោ ខ្លួនទីពឹងខ្លួន
៥/អត្តាហិ អត្តនោ គតិ ខ្លួនជាគំនិតរបស់ខ្លួន(ដំណើរ)
៦/អត្តាហិ អមរំ បិយោ ខ្លួនជាទីស្រលាញ់ខ្លួនឯង
៧/នត្ថិ អត្តសមំ បេមំ គ្មានសេចក្តីស្រលាញ់ស្មើរខ្លួន
៨/អត្តនាវ កតំ បាបំ អត្តនា សង្កិលេស្សតិ ធ្វើបាបខ្លួនឯងសៅហ្មងខ្លួនឯង
៩/អត្តនាវ អកតំ បាបំ អត្តនាវ វិសុជ្ឈតិ មិនធ្វើបាបខ្លួនឯងរមែងមិនសៅហ្មងដោយខ្លួន
១០/អត្តត្ថញ្ញា អសុចី មនុស្សា បុគ្គលដែលឃើញតែប្រយោជន៍ខ្លួនជាមនុស្សអសោច៍
១១/អត្តានំ ទមយន្តិ បណ្ឌិតា បណ្ឌិតទាំងឡយរមែងទូន្មានខ្លួនឯង
១២/អត្តានំ ទមយន្តិ សុព្វតា អ្នកប្រព្រឹត្តល្អរមែងទូន្មានខ្លួនបាន
១៣/អត្តនា ហិ សុទន្តេននាថំ លភតិ ទុល្លភំ
បុគ្គលមានខ្លួនទូន្មានល្អហើយ រមែងបានជាទីពឹងដោយកម្រ
១៤ អត្តានញ្ចេ បិយំ ជញ្ញា រក្ខេយ្យ នំ សុរក្ខិតំ បុគ្គលគប្បីដឹងខ្លួនជាទីស្រលាញ់របស់ខ្លួននិងគប្បីរក្សាខ្លួនឲ្យបានល្អ។
១៥/ បរិយោ ទបេយ្យ អត្តានំចិត្តកិលេសេហិ បណ្ឌិតោ បណ្ឌិតគប្បីធ្វើខ្លួនឲ្យផូរផង ចាកញគ្រឿងសៅហ្មងចិត្តទាំងឡាយ។
១៦/ អត្តានញ្ចេ តថា កយិរា យថញ្ញមនុសាសតិ ប្រដៅគេយ៉ាងណាគប្បីធ្វើយ៉ាងនោះ។
១៧/ អត្តនា ចោទយត្តានំ ចូរចោទខ្លួនដោយខ្លួនឯង។
១៨/បដិមំសេ តមត្តនា ចូរពិចារណាខ្លួនដោយខ្លួនឯង។
១៩/ ទុគ្គា ឧទ្ធរថត្តានំ បង្កេ សន្នោវ កុញ្ជរោ ចូររើខ្លួនឡើងចាក់ភក់ដូចដំរីជាប់ភក់។
២០/ អត្តានុរក្ខី ភវ មា អឌយ្ហ ចូររក្សាខ្លួនរឿយៗ កុំគប្បីដុតកំឡោចខ្លួន។
២១/ អត្តទត្ថំ បរត្ថេន ពហុនាបិ នហាបយេ កុំគប្បីធ្វើប្រយោជន៍ខ្លួនឲ្យសាបសូន្យព្រោះប្រយោជន៍អ្នកដ៍ទេ។