មន្ត្រីឆ្កែប៉ូលីសត្រូវបានចោរប្លន់ប្រដាប់ដោយអាវុធបាញ់ត្រូវយ៉ាងធ្ងន់ធ្ងរក្នុងខណៈឆ្កែនោះបញ្ជូនគ្រាប់ជួយមិត្តប៉ូលីសផ្សេងទៀត

រដ្ឋFlorida នៅកោះPalm Beach ឆ្កែមួយក្បាលត្រូវបានក្រុមខ្មាន់កំាភ្លើងបាញ់ត្រូវយ៉ាងដំណំក្នុងខណៈពេលឆ្កែនោះដឹកជញ្ជូនទៅឲ្យមន្ត្រីប៉ូលីសដែលជាមិត្តរបស់ខ្លួន ។ បើតាមមក្រុមន្ត្រីប៉ូលីស Kasper នៃPalm Beach County sheriff K -9 ឆ្កែនោះសង្ឃឹមថានៅរស់មានជីវិតក្រោយពេលនដែលត្រូវបានជួយសង្គ្រោះ។

ការបង្គិចគ្នានេះបានកើតឡើងកាលពីយប់ថ្ងៃសុក្រ ក្នុងខណៈពេលដែលអ្នកសើបអង្កេតស្វែងរកជនសង្ស័យ ឈ្មោះPhilip Oshea អាយុ៤៦ឆ្នាំ បានដឹកនាំប្លន់នៅភាគខាងលេចកោះPalm Beach ប្រមាណ៤ ម៉ាយ។ មន្ត្រីប៉ុស្តិ៍ប្រចាំនៅកោះPalm Beachនិយាយថា Osheaបានដេញនៅម្តុំរោងចក្រ ជាទីកន្លែងដែលរថយន្តមានគ្រោះថ្នាក់ បន្ទាប់មកក៏បាញ់ប្រយុទ្ធគ្នា។ Oshea បានរត់គេចហើយវាយបកនឹងមន្ត្រីប៉ូលីសម្តងទៀតក្រោយពេលដែលស្វែងរកពួកគេឃើញនៅចំណត់Jupiter ហើយក៏ត្រូវបានត្រូវបាញ់សម្លាប់។
Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive