កុំទុកចិត្តបរទេស កុំទុកចិត្តអភិនេស្ត្រម៍កុំទុកចិត្តអធិប្រាយកុំចេះតែចង់ និងជឿតាមគេពេកត្រូវចេះគិតខ្លះផង

មានបក្សថ្មី២ដែលទទួចនចង់ធ្វើបដិវត្តន៏
ខ្ញុំសួរថាដែលគិតទេថាវានឹងមាវិបត្តិអ្វីខ្លះក្នុងការធ្វើបដិវត្តិន៏នោះ?
១ គំនុំគុំកួនសម្លាប់គ្នាឯង អាចក្លាយជាសង្គ្រាមស៊ីវិលម្តងទៀត
២ ជនឪកាសនិយម(ជាតិដទៃនិងបន្លំបន្តសម្លាប់ខ្មែរ)
៣ វិបត្តិសេដ្ឋកិច្ចព្រោះគ្មានអ្នកវិយោគទុន
៤ បញ្ហាជនភៀសខ្លួន
៥ បាត់បង់ជម្រក
៦ បញ្ហាព្រំដែននឹងតានតឹងឡើងបន្ថែមទៀត
៧ អសន្តិសុខសង្គម
៨ ពុករលួយ ហិង្សាគ្រប់រូបភាព
៩ បាត់បងធនធានមនុស្ស។ល។

តែធ្វើបដិវត្តន៏ហើយមានតែត្រៀមវិនាសទៅ ស្ថិតក្នុងស្ថនការណ៍បែបនេះ ជាតិយើងមិនអាចទប់ទល់នឹងជាតិសាសន៏ដទៃផង គេចូលលុយលុកទន្ទ្រានរាល់ថ្ងៃបាន ចុះបើប្រទេសយើងចលាចលទៀត តើនរណាមួយអាចស្មានដឹងមន្ត្រីនោះ មន្ត្រីយកការណ៍ឲ្យជាតិគេ មានប្រពន្ធជាតិគេ មានសញ្ជាតិជាអ្វីទៅ?

រាល់លើកយើងដឹងហើយ ឲ្យតែមានមន្ត្រី ពលរដ្ឋណាម្នាក់និយាយពីការឈ្លានពានរបស់បរទេស រដ្ឋាភិបាលសម្តេចហ៊ុន សែននឹងចាត់វិធានការភ្លាម រហូតដល់គំរាមមហាក្សត្រទៀតថា បើហ៊ានហៅគេថាជាយួន នោះគេនឹងចាប់ដាក់គុកមិនស្គាល់ថាស្តេចទេ ។

បើដូច្នេះ តើទឹកដីជារបស់នរណា ជាតិអ្នកណា?​
តាមហេតុផលទាំងប៉ុន្មាននេះសូមមេត្តាកុំចេះតែចង់ធ្វើបដិវត្តន៍អី វានឹងរលាយជាតិមិនខាន ។

ខ្ញុំមិនដឹងថាអ្នកធ្វើតាមមេបក្សគេប្រើឲ្យនិយាយដូច្នោះ ឬមានគំនិតខ្លួនអស់លោកទេ តែខ្ញុំសង្កេតឃើញញឹកញយមេបក្សមេបោកទាំងប៉ុន្មានា២​ ៣បក្សថ្មីៗនោះច្រើននិយាយបដិវត្តន៍មែន ។

សូមផ្តាំម្តងទៀតណា ត្រូវចេះមើលស្ថានការណ៍ ប្រវត្តិសាស្ត្រ និងភូមិសាស្ត្រខ្លះផង កុំមាត់រអិលពេក!
Share:

Tiffany Trump នឹងចូលរៀននៅមហាវិទ្យាច្បាប់Georgetown Law 

កូនស្រីរបស់លោកប្រធានាធិបតីត្រាំនឹងចូលរៀនមហាច្បាប់Georgetown ក្រោយពេលដែលនាងបានដើរមើលសកលវិទ្យាល័យមួយចំនួនកាលពីខែធ្នូកន្លងទៅ ។ សកលវិទ្យាល័យដែលទៅមើលបម្រុងនឹងចុះឈ្មោះចូលរៀននោះមានដូចជា Columbia​​​​​  New York University law និង Harvard schools ។ 
ប៉ុន្តែនាងមិនពេញចិត្តបែរជាសម្រេចមកចុះឈ្មោះចូលរៀននៅមហាវិទ្យាល័យGeorgetownទៅវិញ ។

បើតាមការបញ្ជាក់ពីមន្ត្រីតំណាងគ្រូសារលោកត្រាំបានឲ្យដឹងថា កូនស្រីលោកត្រាំជ្រើសរើសយកសកលវិទ្យាល័យនេះវាមានភាពជិតស្និទ្ធនឹងគ្រួសារលោកត្រាំ បងៗរបស់នាងTiffany សុទ្ធតែបានរៀននៅទីនោះ ។
កាលពីឆ្នាំ២០០៦ Eric Trump ជានិស្សិត ផ្នែកសេដ្ឋកិច្ច និងគ្រប់គ្រងនៅGeorgetown ចំណែកបងស្រីរបស់នាង គឺអ្នកស្រីីInvanka បានសិក្សានៅទីនោះ អស់ពេល២ឆ្នាំមុនពេលបញ្ជូនទៅរៀននៅសកលវិទ្យាល័យ Pennsylvania។
Share:

ទីក្រុងកាប៊ូល ប្រទេសអហ្គានិស្ថាន

ការវាយប្រហារដោយវាយក្បួនរថយន្តទាហ៊ានបរទេស នៅក្រុងកាប៊ុល បណ្តាលឲ្យស្លាប់៨​ របួស២៥នាក់ 

នៅថ្ងៃទីពុធ ទី៣ឧសភានេះមានការវាយប្រហារ១បានកើតឡើង បណ្តាលយឲ្យមានមនុស្សស្លាប់ចំនួន៨នាក់ និងរបួសធ្ងន់ចំនួន២៥នាក់ ។
មន្ត្រីប៉ូលីសក្រុងកាប៊ូល​លោក Najib Danish បានឲ្យដឹងថា ការវាយប្រហារគឺបានកើតឡើងនៅ វេលាម៉ោង៧និងពួក៥៥នាទីព្រឹក នៅក្បែរស្ថានទូតអាមេរិក និង​តុលាការកំពូលរបស់ប្រទេសអាហ្គានិស្ថាន។ ភាវរករធ្វើឡើងដោយយកក្បួនរថយបរទេសជាគោលដៅរបស់នវាយប្រហាររបស់ពួកគេ ។ លោក Najib Danish បន្តថា មិនមានទាហ៊ានបរទេសណាមួយរងរបួសឡើយ ជនរង់គ្រោះទាំងនោះជាជនជាតិអាហ្គានិស្ថាន។

រហូតមកដល់ពេលនេះមិនមានក្រុមបង្កណាមួយចេញមុខទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនៅឡើយទេ៕
Share:

ប៉ាលីស្ទីល និងអ៊ីស្រាអែល

ក្រុមហាម៉ស់មានគម្រោងបើកការវាយប្រហារយួរជាមួយនឹងប្រទេសអ៊ីស្រាអែល ដោយអំពាវនាវឲ្យក្រុមរដ្ឋអ៊ីស្លាមនៅឈូងសមុទ្រភាគខាងលេចចូលរួមប្រយុទ្ធជាមួយអ៊ីស្រាអែល

ក្រុមហាម៉ាស់ដែលស្ថិតនៅចន្លោះព្រំដែនអ៊ីស្រាអែលនិងប៉ាលីស្ទីន បានអំពាវនាវឲ្យក្រុមរដ្ឋអ៊ីស្លាមដែលស្ថិតនៅឈូងសមុទ្រភាគខាងលេចមានប្រទេសអារ៉ាប់ជាដើម ចូលរួមរប្រយុទ្ធប្រឆាំងនឹងប្រទេសអ៊ីស្រាអែល ។

នេះបើតាមការឲ្យដឹងពីប្រទេសអារ៉ាប់កាលពីថ្ងៃពីទី១ឧសភាកន្លងទៅ ។  នៅក្នុងសេចក្តីប្រកាសឲ្យរដ្ឋអ៊ីស្លាមផ្សេងៗចូលវាយប្រយុទ្ធនឹងអ៊ីស្រាអែល ពួកគេបានបញ្ជាក់ថា ដោយសារការបរាជ័យក្នុងការស្នើឲ្យមានសន្តិភាពក្នុងតំបន់តាមបណ្តោយព្រំដែននៃប៉ាលេស្ទីននិងអ៊ីស្រាអ៊ីស្រាអែលកាលពីឆ្នាំ២០១៦កន្លងទៅ ។
ប្រទេសអ៊ីស្រាអែល ដែលមានលោកប៉ែនចាមីននេតាន់យ៉ាហូជានាយករដ្ឋមន្ត្រី បានច្រានចោល នូវសំនើរបស់ក្រុមហាម៉ាស់ថា វាគ្រាន់តែជាពាក្យបោកប្រាស់ពិភពលោក ដើម្បីឲ្យគេយល់ច្រឡំថា ក្រុមហាម៉ាស់ជាអ៊ីស្លាមនិយមកណ្តាល មានបំណងឲ្យមានសន្តិភាពក្នុងតំបន់៕

Share:

អាជ្ញធរហាមឃាតកម្មករសហជីពមិនឲ្យដង្ហែក្បួនមកកាន់មន្ទីរសភាជាតិដោយសំអាងថាធ្វើឲ្យបះពាល់ផ្លូវសាធារណៈ

អាជ្ញធរហាមឃាតកម្មករសហជីពមិនឲ្យដង្ហែក្បួនមកកាន់មន្ទីរសភាជាតិដោយសំអាងថាធ្វើឲ្យបះពាល់ផ្លូវសាធារណៈ

-----------------------------------------------------------------------------

នៅព្រឹកថ្ងៃទី១ឧសភានេះកម្មករកម្មារិនីនិងសហជីពនមកពីវិស័យផ្សេងដង្ហែក្បួនឆ្ពោះទៅវិមានរដ្ឋសភាជាតិ  ដោយឆ្លងកាត់តា​បណ្តោ យផ្លូវសុធារស់ ។ 
ការដង្ហែក្បួនដើម្បីប្រារព្ភទិវាពលកម្មអន្តរជាតិនេះមានការចូលពី ក្រុមសហជីពមួយចំនួនដូចជា៖ ក្រុម​សហជីព​មក​ពី​វិស័យ​កាត់​ដេរ សំណង់ ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ដឹក​ជញ្ជូន និង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​កម្មករ សរុបប្រមាណជាង១ពាន់នាក់។
ប៉ុន្តែក្បួននេះត្រូវអាជ្ញាធរក្រុងភ្នំពេញហាមឃាត់ ដោយសំអាងថាធ្វើឲ្យបះពាល់ផ្លូវ សាធារណៈ និង សណ្តាប់ធ្នាប់ ហើយពួកគេបន្ថែមថា ក្បួនរបស់កម្មករសហជីពនេះ ពុំបានច្បាប់អនុញត្តិឡើយ ។

ទោះយ៉ាងណាកម្មករសហជីពបានលើកឡើងថា ការរៀបចំដង្ហែ ក្បួននេះគឺធ្វើឡើងទៅតាមច្បាប់ និងកតិការសញ្ញានានារបស់ច្បាប់អន្តរជាតិដែលផ្តល់ឲ្យកម្មករសហជីពមានសិទ្ធិសេរីភាពក្នុងការដង្ហែក្បួន និងបញ្ចេញមតិ រួមទាំងជួបជុំគ្នាលើកឡើងផលវិបាកនានាទាក់នឹងវិស័យការងាររបស់ខ្លួន។ លោក អាត់ ធន់ ប្រធាន សហជីពកាត់ដេរកម្ពុជាបានបន្ថែមថា ការដង្ហែក្បួនរបស់ក្រុមកម្មករសហជីពនេះ ពុំមានធ្វើឲ្យផល បះពាល់ដល់ផ្លូេវធារណៈនោះទេ ព្រោះវាពុំមានជាប់ពាក់ព័ន្ធនឹងកម្មវិធីបុណ្យជាតិធំនោះទេ ម្យ៉ាងវិញ ទៀតកម្មករកម្មការិនីមានទុកលំបាកត្រូវតែសម្តែងសេចក្តីទុក្ខលំបាករបស់ពួកគេ ប្រាប់សមាជិក សភាដែលជាតំណាងរបស់ពួកគេដើម្បីឲ្យំជួយដោះស្រាយ។ 

ការបិទផ្លូវរបស់អាជ្ញាធរក្រុងភ្នំពេញនេះ ពុំមានធ្វើឲ្យបង្គិចគ្នាទេ ប៉ុន្តែកម្មករកម្មកម្មការិនីនៅតែបន្តវ៉ា​ ដោយអហិង្សានៅមុខស្ថាន ទូតរ៉ុស្ស៊ីរហូតមានដំណោះស្រាយ ដោយអាជ្ញាធរ អនុញ្ញតឲ្យពួកគេ នាំគ្នាជួបជុំនិងសម្តែងមតិនៅជិតវិមានរដ្ឋសភា។ 

Share:

អាស៊ាន៥០ឆ្នាំក្រោយ

 លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចកម្ពុជាសម្រាប់អាស៊ានថាប្រទេសអាស៊ានមានសេដ្ឋកិច្ចកើនឡើងរហូតដល់រាប់សិបម៉ឺនលានដុល្លា



ថ្លែងនៅក្នុងកិច្ចប្រជុំអាស៊ានស្តីសេដ្ឋកិច្ចតំបន់​ ឯក្នុងម៉ានីលប្រទេ​ស​​ហ្វីលីពីន កាលពីថ្ងៃទី២៨ មេសា ២០១៧ កន្លងទៅលោករដ្ឋមន្ត្រី​​ពាណិជ្ជកម្ម និងរដ្ឋមន្ត្រីសេដ្ឋកិច្ចសម្រាប់អាស៊ាន លោកប៉ាន់ សូរស័ក្តិបានកោតសរសេើរថា ប្រទេសអាស៊ានចាប់តាំងពីចុងឆ្នាំ២០១៥មក សេដ្ឋកិច្ចក្នុងតំបន់បានកើនឡើងរហូតដល់២,៥ម៉ឺនលាន ដុល្លា ។
នៅចំពោះមុខមន្ត្រីប្រមុខរដ្ឋនិងក្រុមហ៊ុនវិស័យឯកជនប្រមាណ២០០នាក់ ក្នុងកម្មវិធី​ស្តីពី«អាស៊ាន៥០ក្រោយ»ដែលរៀបចំឡើងដដោយវិទ្យាស្ថានយុទ្ធសាស្ត្រអាស៊ាន និងភាពជាអ្នកដឹកនាំ (ASLI) លោករដ្ឋមន្ត្រីបានបញ្ជាក់ថា បញ្ហាសុខសុវត្ថិភាពក្នុងតំបន់ និងអន្តរជាតិមានភាពប្រសើរ លោកថាកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីចូលរួមជាមួយស៊ាន ។
នៅក្នុងចក្ខុវិស័យ២០២៥ អាស៊ានឈានទៅមុខជាមួយគ្នា កម្ពុជាហាកនៅឆ្ងាយស្ទើរហៅមិនឮ បើប្រៀបធៀបកម្ពុជានិងប្រទេសជិតដូចជាវៀតណា និងថៃ ។ សព្វថ្ងៃនេះប្រជាជនកម្ពុជាប្រមាណជាង២លាននាក់ចំណាក់ធស្រុកទៅធ្វើការបម្រើថៃនិងប្រទេសផ្សេងៗទៀតរាប់សិបម៉ឺននាក់ ។ ទាំងនេះដោយសារតែទីផ្សារស្រុកខ្មែរនៅឆ្ងាយ ខ្សត់ខ្សោយ និងគ្មានធនធាគ្រប់គ្រាន់ ជាងនេះទៅទៀត កម្ពុជារំពឹងតែលើសេដ្ឋកិច្ចប្រទេសជិតខាង។
នៅក្នុងរយៈពេលជាង២ទស្សវត្ស កម្ជុជារឹតតែស្ថិតឆ្ងាយពីប្រទេសអាស៊ានក្នុងតំបន់ហើយបំណុលបរទេសកើនឡើងមិនអាចដោះស្រាយបាន ប្រសិនកម្ពុជានៅតែរំពឹងលើសេដ្ឋកិច្ចប្រទេសជិតខាងហើយលក់ពលកម្មរបស់ឲ្យបរទេស។
បើទោះជាកម្ពុជាមានសេដ្ឋកិច្ចទន់ខ្សោយ រស់ពឹងដោយជំនួយចិននិងបរទេសផ្សេងៗក្តីលោកប៉ាន់ សូរស័ក្តិបានលើកឡើងនូវយុទ្ធសាស្ត្រដើម្បីពង្រីងសេដ្ឋកិច្ចអាស៊ាន និងតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់មានដូចជា៖
ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអាស៊ាន
ធានាថែមទៀតនូវភាពធន តុល្យភាព និរន្តភាព និងការរីកចម្រើនសេដ្ឋកិច្ចសម្រាប់អាស៊ាន
ជំរុញការអនុវត្ត ផែនការមេស្តីពីការតភ្ជាប់អាស៊ាន ២០២៥
 ពន្លឿនសេចក្តីសម្រេចចិត្តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់
 បន្តជំរុញឧត្តមភាពអាស៊ាន សម្រាប់កិច្ចសហការនៅក្នុងតំបន់ និងពង្រឹងសមត្ថភាពអាស៊ាន ក្នុងការដោះស្រយបញ្ហាកម្រិតតំបន់ និងពិភពលោក។

Share:

លោកខឹម វាសនានិយាត្អូញត្អែរពីការប្រើទូរស័ព្ទចាស់ក្រោយពេលយំសោកទទួលបាលឡានថ្មី

លោកខឹម វាសនានិយាត្អូញត្អែរពីការប្រើទូរស័ព្ទចាស់ក្រោយពេលយំសោកទទួលបាលឡានថ្មី

---------------------------------------------------------------------



ទទួលបានឡានថ្មីមិនទាន់ជិះក្តៅគូថស្រួលប៉ុន្មានផង

លោកខឹមវាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ ហៅកាត់ជាភាសាអង្គ្លេសថា «LDP» បានសរសេរពាក្យត្អូញត្អែរនៅលើបណ្តាញសង្គមរបស់ថាក្នុងជីវិតរបស់គាត់ពុំដែលប្រើទូរស័ព្ទប្រភេទថ្លៃៗខ្ទង់រាប់រយដុល្លាទេ។
ទោះយ៉ាងណាការលើកឡើងរបស់លោកខឹម វាសនាប្រធានចលនាLDPត្រូវបាន ក្រុមអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកចំអក ឡកលើយថា ពាក្យបោកប្រាស់ អួតអាងថាខ្លួគ្មានលោកធម៍ មិនជាប់ជំពាក់នឹងរបស់ក្រៅែខ្លួន មិនចង់បានអ្វីដែលទំនើប​ ដើម្បីងាយស្រួលប្រកូកប្រកាសឪ្យសមាជិកខ្លួនលះបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនចូលរួមចេញថ្លៃលើកស្នាកគណបក្ស និងជួលម៉ោងវិទ្យុុប្រមាណ៤០ទៅ៥០បុស្តិ៏ ប្រសិនបើគិតជាទឹកប្រាក់វិញប្រមាណ១២០០០ទៅ១៥០០០ដុល្លាក្នុងខែ ក៏ប៉ុន្តែប្រសិនចំម៉ោងថ្លៃវិញអាចកើនឡើងទ្វេដង ។ 

បញ្ហាទាំងនេះត្រូវបានពលជាច្រើនមិនជឿប្រាក់ចំណួលចំណាយរបស់លោក ខឹម វាសនា អាចទ្រទ្រង់បក្សនេះទៅរួច បើប្រធាននេះគ្មានការងារអ្វីមួយច្បាស់លាស់  មានចំការម្រេចមិនទាន់បានប្រមូល​ផល​​​ទៀត ។ពួកគេចោទសួរថា តើឡានសេរីថ្មីរបស់ខឹម វាសនានោះ សមាជិកណាមួយទិញឪ្យ លោកនោះមានមុខរបរអ្វីក៏មានម្លេះហ៊ានទិញឡានរាប់សិបម៉ឺនដុល្លាជូនលោក ខឹម វាសនា ។
 ំ
ទោះបីជាពលរដ្ឋខ្មែរអ្នកនិយមលេងបណ្តាញសង្គមលើកឡើងដោយសំដៅថាលោកជាអ្នកស៊ីីឈ្នួលនយោបាយឲ្យគណបក្សកាន់អំណាចក្តី ក៏លោកខឹម វាសនាហាក់នៅស្ងៀម តែសមាជិកកូន ចៅរបស់គាត់លេចមុខការពារលោកគ្រប់តំបន់ គ្រប់កន្លែង។



អ្នកលេងបណ្តាញសង្គមលើកឡើងយ៉ាងនេះគាត់បញ្ជាក់ថា លោកខឹម វាសនាធ្លាប់លក់សន្លឹកឆ្នោតឲ្យគណបក្សប្រជាជនកាលពីអាណត្តិមុន រឿងទាំងនេះជាដើមចមដែលបក្សកាន់អំណាចផ្តល់ថ្មីទុកជាកាដូសម្រាប់អាណត្តិ២០១៧ និង២០១៨ខាងមុខ ។


Share:

Share:

គួរចៀសវាងអាហារខ្លះដើម្បីក្លិនខ្លួនអ្នក



គួរចៀសវាងអាហារខ្លះដើម្បីក្លិនខ្លួនអ្នក


ពិតមែនតែអាហារគ្រឿងបរិភោគសម្រាប់ចម្អែកតែក្រពះបំពេញនិងបំបាត់នូវសេចក្តីស្រេកឃ្លាន ហើយវាលេបចូលទៅក្នុងក្រពះពោះវៀនបាត់ៗក៍ដោយ។ ប៉ុន្តែឥទ្ធិពលរបស់វាមិនបានសាបសូន្យទៅតាមរូបរាងរបស់វាឡើយវានៅតែ បង្កឲ្យមានផលវិបាកខ្លះៗដល់បរិយាកាសខាងក្រៅជាពិសេសគឺក្លិនរបស់វាតែម្តង។ ក្លិនរបស់វានេះបានសាយភាយមកខាងក្រៅតាមរយៈញើស​ខ្យល់អាក្រក់គឺផោមនេះឯង។ រូបភាពទាំងនេះធ្វើឲ្យយើងខ្មាស់អៀនមិត្ត ប្រុសស្រីក្នុង កណ្តាលជំនុំចំណោមយ៉ាងខ្លាំង ជាពិសេសគឺក្លិនផោមតែម្តង។
តើម្ហូបអាហារប្រភេទណាគួរតែយើងចៀសវាងនោះ?
ម្ហូបទាំងនោះមានដូចជា៖
ស្នំ ខ្ទឹម ទូរេន ប៊ឺ ប៉ុកល្ហុង អាហារញាំ ម្ទេសជាដើម ។
ពពួកអាហារទាំងនេះមានរស់ជាតិខ្លាំង បង្កឲ្យមានសំណើមខ្ពស់ខ្លាំង និងឲ្យមាន កកើតបាក់តេរីលូតលាស់បានល្អទៀតផង ។ ជាងនេះទៅទៀតក្លិនខ្លួនយើង មានក្លិនតិចតួចវាបណ្តាលឲ្យក្លិនខ្លាំង ធ្វើឲ្យវាមានក្លិនឆួលឡើង មិនអាចទ្រាំនឹង ក្លិននោះបាន។
Share:

តើស្ត្រីមានត្រគាកដូចម្តេចទើបល្អ?

តើស្ត្រីមានត្រគាកដូចម្តេចទើបល្អ?

មនុស្សយើងមានរូបរាងមិនដូចគ្នាទេ ខ្លះមានរាងមុខមាត់ល្អស្រស់ស្អាត ប៉ុន្តែដង
ខ្លួននដៃជើងមិនសាកសមនឹងគ្នា ជើងវែងដៃ ជើងធំ ត្រគាកស្វិត គូថទយ កំពីងមិនជាទីគយគន់់ពីសភាពបុរសនិងអ្នកផងទាំងឡាយ។
ប៉ុន្តែស្ត្រីខ្លះទៀតមិនត្រឹតមានដងខ្លួនសមល្មមវែងទ្រលុកទ្រលន់ ដងចង្កេះរំពើតរំពើងគួរជាទីនែបនិត្យបានឃើញហើយបើមិនបានសុំស្នេហ៍ ក៍សូមត្រឹមមើលសំឡឹងទេពធីតាមហាស្នេហ៍ក្នុងដែរ។
ជាងនេះទៅទៀតកំបេះគួថត្រគាកមានសាច់ខុសពីប្រក្រតី ត្រូវនឹងខោរឹបរាងបង្ហាញសាច់មូលក្លមហើយក្នុងខណៈស្រីដើរម្តងៗសាច់កំបេះ គូថនោះរាងញ័រតិចៗរឹងរឹតតែធ្វើឲ្យងសុភាពបុរសយើងមិនអាចដក់ក្រសែភ្នែកចេញ
ពីសោភណភាពត្រកាលហើយកម្រជួបប្រទះមួយ ។
ស្ថិតក្នុងសភាពបែបនេះមានបុរសខ្លះទប់នឹងសេចក្តីស្រើបស្រាលញាប់ញ័រ បេះដងដើរខុសគន្លងវិថីមិនបានក៍បន្លំលួចលួចបះស្ទាប់អង្អែលគេបណ្តាលឲ្យ កើតរឿងក្តីប្តឹងប្តល់ក៍មាន។
ទោះជាយ៉ាងនោះក្តីស្ត្រីស្អាតមានកំបេះគូថរំពើតរំពើងភ្លៅជើងស្លូតស្រឡូន រួមទាំងចង្កេះរាងមូលក្លមដែលចាស់ៗខ្មែរបុរាណយើងហៅចង្កេះ១៦ឬ១៨និង ចង្កេះអង្ក្រងនោះសុទ្ធតែល្អនោះទេបើតាមការស្រាវជ្រាវរបស់សកលវិទ្យាល័យ Oxfordបានឲ្យដឹងថា ស្រ្តីដែល មានត្រគាកធំ និងសាច់ភ្លៅធំមានផលល្អជាងស្ត្រី ដែលមានត្រគាកស្វិត សាច់ភ្លៅស្រឡូន គ្មានសាច់និងខ្លាញ់អ្វីបន្តិចសោះ ។ សកលវិទ្យាល័យនេះបញ្ជាក់ថា សាច់ខ្លាញ់ភ្លៅនិងត្រគាកនេះជួយកាត់បន្ថយ ប្រភេខ្លាញ់អាក្រក់ កូលេស្តេរូលដែលមានឈ្មោះថាLDL ចេញពីក្នុងខ្លួនយើង ក្រៅពីនេះវាជួយបង្កើតប្រភេទខ្លាញ់ល្អៗ(HDL)សម្រាប់ស្ត្រី ជួយការពារសរសៃ ឈាមទៀតផង។
ចំណែកប្រពៃណីបុរាណខ្មែរយើងក៍មិនខុសពិការស្រាវជ្រាវរបស់សកលវិទ្យាល័យរបស់ប្រទេសអង្គ្លេសប៉ុន្មានដែរ ។ ពួកគាត់តែងពោលថាស្រ្តីដែលមានអាង ត្រគាកធំទូលាយឡើងត្រគាស់ៗនេះថា ជាស្ត្រីសាយកូន គឺមានន័យថាមានកូន ច្រើន មានកូនស្រូលជាងស្រី្តដែលមានអាងត្រគាកស្វិត មិនសាច់ឈាម។ គាត់បានបន្ថែមថាស្រ្តីប្រភេទនេះមានអ្នកខ្លះពេលប្រសូត្របុត្រឆ្មបមកមិនទាន់ ក៍ទាន់ក៍មាន ។
ព្រោះតែប្រសូត្រស្រួលនេះឬទើបបណ្តាលឲ្យសាយកូន មានកូនច្រើន?
ចង់ដឹងមានតែសួរស្ត្រីខ្លួនឯងទេទើបដឹង ចំណែកគ្រាន់តែជាអ្នកស្រាវជ្រាវនិងនិយាយតាមពាក្យសម្តីចាស់ៗប៉ុណ្ណោះ ខុសត្រូវយ៉ាងណាមេត្តាខន្តីអភ័យទោសផងចុះ!
Share:

ឈ្មោះប្រភេទភ្លេងខ្មែរ​



ឈ្មោះប្រភេទភ្លេងខ្មែរ​

ខ្មែរជាជាតិសាសន៍មួយដែលមានទេពកោសល្យខ្ពស់ខាងសីល្បៈតាំងពីរាប់ពាន់ឆ្នាំមកហើយ​នៅភូមិភាគអាស៊ីអាគ្នេយ៍ ។ ដូនតាយើងបានបន្សល់ទុកនូវស្នាដៃខាងសីល្បៈវប្បធម៌ល្បីល្បាយគ្រប់ផ្នែក ដែលប្រជាជាតិទាំងឡាយនៅលើសកលលោក កោតស្ញប់ស្ញែង ពិសេសគឺសីល្បៈស្ថាបត្យកម្ម និងសីល្បៈនាដសាស្ត្រ ។ សីល្បៈនាដសាស្ត្ររបស់ខ្មែរ ជាសីល្បៈដ៍បរមបុរាណមួយ ដែលមានក្បាច់ របាំរាប់ពាន់ មានចំណាស់រាប់ពាន់ឆ្នាំ និងមានកេរ្តិ៏ឈ្មោះល្បីរន្ទឺសុះសាយ នៅលើសកលលោក ។ ជនបរទេសតែងតែកោតស្ញប់ស្ញែងចំពោះសីល្បៈ របស់ខ្មែរ ទាំងពីរនេះគ្រប់ៗគ្នា។ ប្រាសាទអង្គរវត្ត គឺជានិមិត្តរូបនៃប្រទេស ខ្មែរ ។​ប៉ុន្តែខ្មែរមិនមែនមានតែប្រាសាទអង្គរវត្តប៉ុណ្ណោះទេ យើងនៅមានប្រាសាទសីលា ដែលមានសម្រស់ល្អ មិនអន់ជាងប្រាសាទ អង្គរវត្តរាបរយប្រាទទៀត នៅពាសពេញលើផ្ទៃប្រទេសកម្ពុជា បច្ចុប្បន្ន និងនៅលើទឹកដីនៃប្រទេសជិតខាងខ្លះ ដែលពីបុរាណជាទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។
        ខ្មែរយើងនៅមានសំណង់សីល្បៈមួយទៀតដ៏សម្បើម ដែលជនបរទេស មិនសូវស្គាល់ ប៉ុន្តែចំពោះប្រជារាស្ត្រខ្មែរ គឺជាសីល្បៈ ដែលមានលក្ខណៈប្រជាប្រិយបំផុតគឺសីល្បៈតន្ត្រី។ សីល្បៈតន្ត្រីមានចំណែកមួយ មិនអាចខ្វះបានក្នុងជីវភាពប្រចាំថ្ងៃ របស់មនុស្សខ្មែរ។ តាំងពីកើតរហូតដល់ស្លាប់ ខ្មែរមានពីបុណ្យផ្សេងៗជាច្រើន ដោយមិនរាប់អំពីការកំសាន្តសប្បាយធម្មតាឡើយ ដែលសុទ្ធតែមានភ្លេងរបាំកំដរជានិច្ច។ ព្រោះហេតុនេះ បានជាខ្មែរបង្កើត វង់ភ្លេងជាច្រើនក្រុមដើម្បីតម្រូវតាមពិធីផ្សេងៗទាំងនោះ ឬីឯឧបករណ៍ក៏គេច្នៃប្រឌិតបានយ៉ាងសម្បូណ៍បែបដែរ​។ បើរាប់តែក្រុមវង់ភ្លេងធំៗ ខ្មែរមានវង់ពិណពាទ្យ វង់ភ្លេងការ ភ្លេងអារក្ស វង់ភ្លេងមហោរី វង់យីកេ វង់ភ្លេងកំដល្ខោនប៉ាសាក់ ឆៃយ៉ាំ ទ្រាំមីង ។ល។ វង់និមួយៗ មានឧបករណ៍ដោយឡែង ទោះបីជាឧបករណ៍ខ្លះ មានរូបរាងឈ្មោះដូចគ្នា តែសូរសម្លេងនៃឧបករណ៍ក្នុងវង់និមួយៗ មានលក្ខណៈ ដោយឡែកពិសេសរបស់ខ្លួន ។
        គឺអាស្រ័យដោយសារសីល្បៈតន្ត្រីខ្មែរ មានលក្ខណៈប្រជាប្រិយ ម្ប៉ាងទៀត មានទ្រង់ទ្រាយប្លែកច្រើនក្រុម ច្រើនសណ្ឋានយ៉ាងនេះ ទើបគេបង្កើតបទភ្លេង និងទំនុកច្រើនសម្បូណ៍បែបដែរ។
        បទភ្លេងដែលដូនតាខ្មែរបាននិពន្ធទុកមករាប់រយរាប់ពាន់សម្រាប់ប្រើនៅតាមក្រុម និងវង់ភ្លេងផង ទៅតាមពិធីផ្សេងៗផង ។​ប៉ុន្តែគួរឲ្យស្តាយ ត្រង់ភ្លេងនិង ទំនុកច្រៀងទាំងឡាយនោះ បានរសាត់បាត់ទៅជាបន្តបន្ទាប់ ទៅតាមពេលវេលា ដែលកន្លងទៅរាប់ពាន់ឆ្នាំ ដោយពុំបានកត់ត្រាទុកខ្លះ ផង និងដោយសារការវិនាសអន្តរាយ ដែលបណ្តាលមកពីសង្គ្រាម ស៊ីវិល ក្នុងស្រុកហូរហែរមកផង ។
        ប៉ុន្តែទោះជាយ៉ាងណាក៍យើងបានដឹងថា ដូនតាខ្មែរបានបន្សល់ទុក ឲ្យយើងនូវបទភ្លេងទាំងចាស់ទាំងថ្មី សរុបទាំងអស់ជាង១ពាន់បទ ដែលក្នុងនោះមានទាំងបទភ្លេង ក្នុងវង់ភ្លេងការ វង់ពិណពាទ្យ វង់យីកេ វង់ប៉ាសាក់ វង់អារក្ស វង់មហោរី។ល។
        ខាងក្រោមនេះគឺជាបញ្ជីឈ្មោះភ្លេងខ្មែរសរុបដែលអ្នកស្រាវជ្រាវ (មិនស្គាល់ឈ្មោះ)បានចង់ក្រងទុកមកបានជាង២០០បទដែលយើងខ្ញុំនឹង ចុះផ្សាយជាបន្តបន្ទាប់ ខ្ញុំសូមឆ្លៀតឳកាសនេះជម្រាប់អ្នកអាន និង អស់លោកអ្នកជំនាញខាងវិជ្ជាតន្ត្រីថា បញ្ជីឈ្មោះភ្លេងខ្មែរនេះថាជាសំណៅដៃ ដែលខ្ញុំរើសបានពីគំនរសំរាម តាមដងវិថីព្រះមុនីវង្ស នៅក្នុងឆ្នាំ១៩៧៩ បន្ទាប់ពីទីក្រុងភ្នំពេញត្រូវបានរំដោះ ។
        ខ្ញុំយល់ឃើញថាឈ្មោះបទចម្រៀងទាំងអស់នេះ មានសារសំខាន់ សម្រាប់ការសិក្សាស្រាវជ្រាវខាងប្រវត្តិតន្ត្រី ប៉ុន្តែប្រការដែលគួរឲ្យបារម្ភ ហើយត្រូវយកចិត្តទុកដាក់នោះ គឺឈ្មោះបទភ្លេងបុរាណ ទាំងឈ្មោះថ្មី ដែលអ្នកស្រាវជ្រាវ បានចង់ក្រងទុកមកនោះ មិនឃើញមានបញ្ចាក់ថា បានធ្វើការផ្ទៀងផ្ទាត់ឬបញ្ជាក់ថា ពិតជាត្រឹមត្រូវ ពីគណៈកម្មាធិការជំនាញណាមួយឡើយ។
        អាស្រ័យហេតុនេះយើងខ្ញុំសូមអំពាវនាវ ចំពោះសីល្បករ តន្ត្រីករ និងលោកអ្នកប្រាជ្ញ ខាងតន្ត្រីទាំងអស់ ជួយកែតម្រូវនិងបំពេញបន្ថែមដើម្បីឲ្យ ឯកសារនេះមានតម្លៃ ជាផ្លូវការតទៅសម្រាប់កូនចៅខ្មែរក្រោយៗរៀនសូត្រ។
ឈ្មោះបទភ្លេង
ឈ្មោះថ្មីឬឈ្មោះហៅតាមភាសាខ្មែរ១.ទំនើប
២.ខ្មែរព្រះបន្ទំ
៣.ខ្មែរច្រូតស្រូវ
៤.ខ្មែរតម្បាញ
៥.ខ្មែរបំពេរកូន
៦.ខ្មែរយោលទោង
៧.កម្រងភួងខ្មែរ
៨.ខ្មែរផ្លុំស្លឹក
៩.ដំណើរខ្មែរ
១០.ខ្មែរពោធិសាត់
១១.ខ្មែរគ្រួសារ
១២.ចិនលក់ថ្នាំ(ចិនសែ)
១៣.ចិនបង(ចិនចម្បង )
១៤.ចិនចាស់
១៥.ចិនចុងស្រុក
១៦.ចិនធ្វើឆ្នាំង
១៧.ចិនបើកវាំងនន
១៨.ចិនចុះទូក
១៩.ចិនទ្រកែវ
២០.ចិនឈរមុខទូក
២១.រាំផ្លឹត
២២.ដំណើរយឹត
២៣.ដំណើររហ័ស
២៤.បេះបុប្ផា
២៥.ស្មារតីទន់
២៦.ចិនបាំងតាំងយូ
២៧.ចិនបេះស្លឹកឈើ
២៨.ដំណើរចិន
២៩.បេក្ខជន
៣០.កួយកងឡេង
៣១.រាំមន
៣២.មនចុះទូក
៣៣.ភ្លេងមន
៣៤.មនយោលដាវ
៣៥.ជ្វាស្រុកមនពីរនាក់
៣៦.ជ្វាស្រុកមន៣នាក់
៣៧.ជ្វាទ្រមាក់ដំរី
៣៨.ជ្វាភោក្តា
៣៩.ជ្វារាំផ្លឹត
៤០.ជ្វាភ្នែកខ្លា
៤១.ជ្វាឡើងរោង
៤២.ជ្វាស្រាវយុថ្កា
៤៣.ជ្វាដើរទេស
៤៤.ជ្វាដើរភូមិ
៤៥.ជ្វារាជបូរី
៤៦.ជ្វានពបូរី
៤៧.ជ្វាស្រុកចៅសិន
៤៨.ជ្វាសខ្សឹកខ្សួល
៤៩.របាំជ្វា
៥០.ភ្លេងជ្វា
៥១.ទេពប្រារព្ភ
៥២.ទេពរំជួល
៥៣.ទេព្តាផ្ទំ
៥៤.ទេព្តានិមិត្ត
៥៥.ស្រីស្នំបំរើ
៥៦.សឹង្ហធំជជាន់
៥៧.សរសើរផ្កាយ
៥៨.ផ្កាយមាស
៥៩.រស្មីផ្កាយ
៦០.ផ្កាយអណ្តែត
៦១.រស្មីជោគគជ័យ
៦២.ងីវផ្លែង
៦៣.ពន្លឺពេជ្រ
៦៤.ព្រះច័ន្ទរនោច
៦៥.វង់ព្រះច័ន្ទ
៦៦.ព្រះច័ន្ធល្អ
៦៧.សំឡឹងព្រះច័ន្ទ
៦៨.អស្ចារ្យព្រះច័ន្ទ
៦៩.រស្មីស្រទន់
៧០.រស្មីព្រះច័ន្ទ
៧១.សត្វសេដាយស់
៧២.ភ្លេងសេតាយស់
៧៣.សិង្ហតោ៣ជាន់
៧៤.សិង្ហតោភ្លេង
៧៥.ស្វាហក់
៧៦.ព្រះសំនៀង
៧៧.សំនៀងស្រីក្រមុំ
៧៨.សំអាងកេសរ
៧៩.នៅនែបនិត្យ
៨០.ក្លើទាំង៤
៨១.ក្រមុំដោះចិញ្ចៀន
៨២.ព្រាហ្មរសើចិញ្ចៀន
៨២.ចៅព្រាហ្ម
៨៣.ព្រាហ្មដើរព្រៃ
៨៤.ព្រហ្មដេញសាដៀវ
៨៥.នាងស្រីសំរើបចិត្ត
៨៦.មន្ត្រីសំរើបចិត្ត
៨៧.មន្ត្រីសមសក្តិ
៨៨.ទោចយំ
៨៩.មន្ត្រីថ្កើងសក្តិ
៩០.ដើមឈឹង
៩១.ស្រីក្រមុំ៣នាក់
៩២.ផ្កាពុទ្ធជាតិ
៩៣.របាំរំដាវ
៩៤.យាត្រាត្រឡប់
៩៥.របាំជប៉ុន
៩៦.កម្រងផ្កាថ្កុល
៩៧.ភួងផ្កា
៩៨.ភួងផ្កាម្លិះរួត
៩៩.ក្រពើកន្ទុយវែង
១០០.ខ្យល់បក់រំភើយ
១០១.រំភើយគិរី
១០២.ក្លិនផ្លាម្លិះ
១០៣.ស្រឡាញ់ផុតចិត្ត
១០៤.ភ្លៀងផ្តាំផ្គរ
១០៥.ផ្គរដើមឆ្នាំ
១០៦. ស្រាងាកស្តាប់ផ្គរ
១០៧.ស្នឹកផ្គរគ្រាំ
១០៨.នួនស្រី
១០៩ស្រីបុកស្រួវ        
១១០. ក្រសាំងទាប
១១១.ត្រពាំងពាយ
១១២.ផ្កាក្រង
១១៣.ឳរាសាគរ
១១៤.រលកបែកផ្កាត្រែង
១១៥. សែនស្រណោះ
១១៦.សែនស្លុតចិត្ត
១១៧.វាចផ្អែម
១១៨.មាសទឹកដប
១១៩. សិង្ហមាស
១២០.ជ្វាស្រុកមន៣ជាន់
១២១.ខ្យល់បក់ជាយភ្នំ
១២២.ប្រាសាទមាស
១២៣.រួបចាបមាស
១២៤.ផ្កាចំប៉ាមាស
១២៥. ដំណើរសេះ
១២៦.ភូមាហ៊ោ
១២៧. កម្រងភួងមូល
១២៨.ឳរាសាគរ
១២៩.កម្រងភួងមាស
១៣០.រិទ្ធិតេជះ
១៣១. មហាឫក្ស
១៣២.មហជ័យ
១៣៣. មនសម័យ
១៣៤.សូមចិត្ត
១៣៥. បើកព្រះកោដិ
១៣៦.រសើព្រះអដ្ឋិ
១៣៧.ថ្ងៃត្រងក្រលួច
១៣៨.វិស្សកម្ម
១៣៩.ហង្សមាស
១៤០. អណ្តើកស៊ីត្រកួន
១៤១. តីមាស
១៤២. ទន្យាយលេងខែ
១៤៣.លាវពាក្យក្រអួប
១៤៤.ស្រីលាវតូចចិត្ត
១៤៥.កម្រងភួងមាស
១៤៦.លាវអន្ត្រងមាន់
១៤៧.លាវឡើងច្រាំង
១៤៨.លាវទាក់រលក
១៤៩.លាវដើរព្រៃ
១៥០.លាវសរសើរព្រះច័ន្ទ
ឈ្មោះចាស់ឬហៅតាមបរទេស
ខ្មេនប៉ារ៉ាកបន្ទំ
ខ្មេនកៀវខាវ
ខ្មេនប៉ាក់ថង
ខ្មេនក្រមលូក
ខ្មេនសៃយោក(ជ្រៃយោក)
ខ្មេនភួង
ខ្មេភីកែវ
ដាំនើនខ្មេន
ខ្មេនពួនសាត់
ខ្មេនគ្រួសារ
ជិនហ៊យយ៉ា
ជិនភី,អាហ៊ា
ជិនប៉ិ អាប៉ិ
ជិនខ្វាងទុង
ជិនតយម៉រ
ជិនប៉ិតម៉ាន
ជិនឡុងរឿ
ជិនប៉ាក់គួយ (ឈ្មោះជនជាតិមួយក្រុម)
ជិនណារឿ
រាំផាត់
ឆា
រ៉េវ
កេបបុប្ផា
ខ្វាន់អន
ជិនប៉ាងឡាង
ជិនកេបប៉ាបយម៉ាយ
ជើជិន
បេក្ខឆុន
កួយកងឡេង
រ៉ាំម៉ន
ម៉នឡុងរឿ
ម៉នភ្លេង
ម៉នយោនដាប
ខែបមនពីរជាន់
ខែកមនបាំងឆាង
ខែកសូក
ខែករាំផាត់
ខែកតាសឿ
ខែកជិនចាវ
ខែកថតសាម៉រ
ខែកសារ៉ាយ
ខែកចូរ៉ាន់បាយបូ
ខែករាជបូរី
ខែកនពបូរី
ខែកចៅសិន
ខែកសាអ៊ីន។
របាំជ្វា
ភ្លេងជ្វា
ទេពប្រារព្ភ
ទេពរំជួល
ទេពបន្ទំ
ទេពនិម្មិត
ភិរម្យសូរ៉ាង
សឹងធំជជាន់
ឆុំដាវ
ដាវថង
ដាវយិប
ដាវឡយ
រស្មិជោគជ័យ
ងិវផ្លែង
ភេតណយ
ច័ន្ទរ៉ែម
ដូងច័ន្ទ
ព្រះច័ន្ទង៉ាប
សំឡឹងព្រះច័ន្ទ
អស្ចារ្យព្រះច័ន្ទ
ខ្វាន់អន
ព្រះច័ន្ទចៅខា
សេដាយុង
សេដាយង់ផ្លែង
សិនតូ៣ជាន់
សិនតូផ្លែង
លឹងលោត
ផរៈសំនៀង
សំនៀងមរឆន(ស្រីក្រមុំ)
កេសនសំអាង
យូឈិត
ស៊ិក្លិ
សាវថតវែន
ព្រាហ្មកិបវែន
ចៅព្រាហ្ម
ព្រហាហ្មដឹនដុង
ព្រាហ្មដិតណាតៅ
ណាងគ្រូន
ផ្សាំគ្រូន
ផ្សាំសូត
ឆនីរ៉ងហាយ​
ផ្សាំរ៉ងហាយ
ដើមឈឹង
សាមសាវ
វិឡាន់តា
កាបិលីឡា
លិឡាកាធំ
ជប៉ុនឆាអន
ភិតុនក្រុង
បូឡាន
ឆុកមួយ(ភ្លេងផ្តើមប្រដាល់)
តាខេហាងវយ៉ាវ
ផាប់ឆាត់ឆា
លំហួន
រំភើយគិរីន
ម្លិះហួន
សីតសាងួន
ភិរុណសាងហ្វា
ហ្វាខាណង
ស្រងាកស្តាប់ផ្គរ
សន្ធឹកផ្គរគ្រំា
នួនស្រី
ស្រីបុកស្រូវ
ក្រសាំងទាប
ត្រពាំងពាយ
ផ្កាក្រង
ឧកថាឡេ
ថាឡេបា
សែនស្រណោះ
សែនស្លុតចិត្ត
ខាំវ៉ាន
ថងយ៉ត
សាក់មិញថង
មន៣ជាន់
ប្រាសាទថង
ក្រចកថង
ចំប៉ាថងដេត
ម៉ាយ៉ោង
ភូម៉ាហេ
ភូងម៉ាឡៃភិត
ភូងម៉ាឡៃពា
ឧកថាឡេ
ភួងម៉ាឡៃថង
ដេតរិត
មហរីក
មហាឆៃ
ម៉នម៉ៃ
ថាឡំប៉ង
ប៊ិតព្រះកោដិ
ដួងព្រះថោន
តាវ៉ាន់ឆៀង
វិស្សកម្ម
ហុងថង
តៅគិនផាត់ប៊ុង
ប្លាថង
ឆាយឆុំដឿន(កះពាយឆុំដឿន)
ឡាវខាំហម
ឡាវឡឹក
ភួងម៉ាឡៃថង
ឡាវកៃ
ឡាវតយតឡឹង
ឡាវតនុក
ឡាវដិនដុង
ឡាវឆុំច័ន្ទ










            

Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com