តើស្ត្រីមានត្រគាកដូចម្តេចទើបល្អ?
មនុស្សយើងមានរូបរាងមិនដូចគ្នាទេ
ខ្លះមានរាងមុខមាត់ល្អស្រស់ស្អាត ប៉ុន្តែដង
ខ្លួននដៃជើងមិនសាកសមនឹងគ្នា ជើងវែងដៃ
ជើងធំ ត្រគាកស្វិត គូថទយ កំពីងមិនជាទីគយគន់់ពីសភាពបុរសនិងអ្នកផងទាំងឡាយ។
ប៉ុន្តែស្ត្រីខ្លះទៀតមិនត្រឹតមានដងខ្លួនសមល្មមវែងទ្រលុកទ្រលន់ ដងចង្កេះរំពើតរំពើងគួរជាទីនែបនិត្យបានឃើញហើយបើមិនបានសុំស្នេហ៍ ក៍សូមត្រឹមមើលសំឡឹងទេពធីតាមហាស្នេហ៍ក្នុងដែរ។
ជាងនេះទៅទៀតកំបេះគួថត្រគាកមានសាច់ខុសពីប្រក្រតី ត្រូវនឹងខោរឹបរាងបង្ហាញសាច់មូលក្លមហើយក្នុងខណៈស្រីដើរម្តងៗសាច់កំបេះ គូថនោះរាងញ័រតិចៗរឹងរឹតតែធ្វើឲ្យងសុភាពបុរសយើងមិនអាចដក់ក្រសែភ្នែកចេញ
ពីសោភណភាពត្រកាលហើយកម្រជួបប្រទះមួយ
។
ស្ថិតក្នុងសភាពបែបនេះមានបុរសខ្លះទប់នឹងសេចក្តីស្រើបស្រាលញាប់ញ័រ បេះដងដើរខុសគន្លងវិថីមិនបានក៍បន្លំលួចលួចបះស្ទាប់អង្អែលគេបណ្តាលឲ្យ កើតរឿងក្តីប្តឹងប្តល់ក៍មាន។
ទោះជាយ៉ាងនោះក្តីស្ត្រីស្អាតមានកំបេះគូថរំពើតរំពើងភ្លៅជើងស្លូតស្រឡូន រួមទាំងចង្កេះរាងមូលក្លមដែលចាស់ៗខ្មែរបុរាណយើងហៅចង្កេះ១៦ឬ១៨និង ចង្កេះអង្ក្រងនោះសុទ្ធតែល្អនោះទេបើតាមការស្រាវជ្រាវរបស់សកលវិទ្យាល័យ Oxfordបានឲ្យដឹងថា ស្រ្តីដែល មានត្រគាកធំ និងសាច់ភ្លៅធំមានផលល្អជាងស្ត្រី ដែលមានត្រគាកស្វិត
សាច់ភ្លៅស្រឡូន គ្មានសាច់និងខ្លាញ់អ្វីបន្តិចសោះ ។ សកលវិទ្យាល័យនេះបញ្ជាក់ថា
សាច់ខ្លាញ់ភ្លៅនិងត្រគាកនេះជួយកាត់បន្ថយ ប្រភេខ្លាញ់អាក្រក់
កូលេស្តេរូលដែលមានឈ្មោះថាLDL ចេញពីក្នុងខ្លួនយើង
ក្រៅពីនេះវាជួយបង្កើតប្រភេទខ្លាញ់ល្អៗ(HDL)សម្រាប់ស្ត្រី
ជួយការពារសរសៃ ឈាមទៀតផង។
ចំណែកប្រពៃណីបុរាណខ្មែរយើងក៍មិនខុសពិការស្រាវជ្រាវរបស់សកលវិទ្យាល័យរបស់ប្រទេសអង្គ្លេសប៉ុន្មានដែរ
។ ពួកគាត់តែងពោលថាស្រ្តីដែលមានអាង ត្រគាកធំទូលាយឡើងត្រគាស់ៗនេះថា ជាស្ត្រីសាយកូន
គឺមានន័យថាមានកូន ច្រើន មានកូនស្រូលជាងស្រី្តដែលមានអាងត្រគាកស្វិត មិនសាច់ឈាម។
គាត់បានបន្ថែមថាស្រ្តីប្រភេទនេះមានអ្នកខ្លះពេលប្រសូត្របុត្រឆ្មបមកមិនទាន់
ក៍ទាន់ក៍មាន ។
ព្រោះតែប្រសូត្រស្រួលនេះឬទើបបណ្តាលឲ្យសាយកូន
មានកូនច្រើន?
ចង់ដឹងមានតែសួរស្ត្រីខ្លួនឯងទេទើបដឹង
ចំណែកគ្រាន់តែជាអ្នកស្រាវជ្រាវនិងនិយាយតាមពាក្យសម្តីចាស់ៗប៉ុណ្ណោះ ខុសត្រូវយ៉ាងណាមេត្តាខន្តីអភ័យទោសផងចុះ!