លោកខឹម វាសនានិយាត្អូញត្អែរពីការប្រើទូរស័ព្ទចាស់ក្រោយពេលយំសោកទទួលបាលឡានថ្មី
---------------------------------------------------------------------
ទទួលបានឡានថ្មីមិនទាន់ជិះក្តៅគូថស្រួលប៉ុន្មានផង
លោកខឹមវាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ ហៅកាត់ជាភាសាអង្គ្លេសថា «LDP» បានសរសេរពាក្យត្អូញត្អែរនៅលើបណ្តាញសង្គមរបស់ថាក្នុងជីវិតរបស់គាត់ពុំដែលប្រើទូរស័ព្ទប្រភេទថ្លៃៗខ្ទង់រាប់រយដុល្លាទេ។
បញ្ហាទាំងនេះត្រូវបានពលជាច្រើនមិនជឿប្រាក់ចំណួលចំណាយរបស់លោក ខឹម វាសនា អាចទ្រទ្រង់បក្សនេះទៅរួច បើប្រធាននេះគ្មានការងារអ្វីមួយច្បាស់លាស់ មានចំការម្រេចមិនទាន់បានប្រមូលផលទៀត ។ពួកគេចោទសួរថា តើឡានសេរីថ្មីរបស់ខឹម វាសនានោះ សមាជិកណាមួយទិញឪ្យ លោកនោះមានមុខរបរអ្វីក៏មានម្លេះហ៊ានទិញឡានរាប់សិបម៉ឺនដុល្លាជូនលោក ខឹម វាសនា ។
ំ
ទោះបីជាពលរដ្ឋខ្មែរអ្នកនិយមលេងបណ្តាញសង្គមលើកឡើងដោយសំដៅថាលោកជាអ្នកស៊ីីឈ្នួលនយោបាយឲ្យគណបក្សកាន់អំណាចក្តី ក៏លោកខឹម វាសនាហាក់នៅស្ងៀម តែសមាជិកកូន ចៅរបស់គាត់លេចមុខការពារលោកគ្រប់តំបន់ គ្រប់កន្លែង។
អ្នកលេងបណ្តាញសង្គមលើកឡើងយ៉ាងនេះគាត់បញ្ជាក់ថា លោកខឹម វាសនាធ្លាប់លក់សន្លឹកឆ្នោតឲ្យគណបក្សប្រជាជនកាលពីអាណត្តិមុន រឿងទាំងនេះជាដើមចមដែលបក្សកាន់អំណាចផ្តល់ថ្មីទុកជាកាដូសម្រាប់អាណត្តិ២០១៧ និង២០១៨ខាងមុខ ។