អាស៊ាន៥០ឆ្នាំក្រោយ

 លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចកម្ពុជាសម្រាប់អាស៊ានថាប្រទេសអាស៊ានមានសេដ្ឋកិច្ចកើនឡើងរហូតដល់រាប់សិបម៉ឺនលានដុល្លា



ថ្លែងនៅក្នុងកិច្ចប្រជុំអាស៊ានស្តីសេដ្ឋកិច្ចតំបន់​ ឯក្នុងម៉ានីលប្រទេ​ស​​ហ្វីលីពីន កាលពីថ្ងៃទី២៨ មេសា ២០១៧ កន្លងទៅលោករដ្ឋមន្ត្រី​​ពាណិជ្ជកម្ម និងរដ្ឋមន្ត្រីសេដ្ឋកិច្ចសម្រាប់អាស៊ាន លោកប៉ាន់ សូរស័ក្តិបានកោតសរសេើរថា ប្រទេសអាស៊ានចាប់តាំងពីចុងឆ្នាំ២០១៥មក សេដ្ឋកិច្ចក្នុងតំបន់បានកើនឡើងរហូតដល់២,៥ម៉ឺនលាន ដុល្លា ។
នៅចំពោះមុខមន្ត្រីប្រមុខរដ្ឋនិងក្រុមហ៊ុនវិស័យឯកជនប្រមាណ២០០នាក់ ក្នុងកម្មវិធី​ស្តីពី«អាស៊ាន៥០ក្រោយ»ដែលរៀបចំឡើងដដោយវិទ្យាស្ថានយុទ្ធសាស្ត្រអាស៊ាន និងភាពជាអ្នកដឹកនាំ (ASLI) លោករដ្ឋមន្ត្រីបានបញ្ជាក់ថា បញ្ហាសុខសុវត្ថិភាពក្នុងតំបន់ និងអន្តរជាតិមានភាពប្រសើរ លោកថាកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីចូលរួមជាមួយស៊ាន ។
នៅក្នុងចក្ខុវិស័យ២០២៥ អាស៊ានឈានទៅមុខជាមួយគ្នា កម្ពុជាហាកនៅឆ្ងាយស្ទើរហៅមិនឮ បើប្រៀបធៀបកម្ពុជានិងប្រទេសជិតដូចជាវៀតណា និងថៃ ។ សព្វថ្ងៃនេះប្រជាជនកម្ពុជាប្រមាណជាង២លាននាក់ចំណាក់ធស្រុកទៅធ្វើការបម្រើថៃនិងប្រទេសផ្សេងៗទៀតរាប់សិបម៉ឺននាក់ ។ ទាំងនេះដោយសារតែទីផ្សារស្រុកខ្មែរនៅឆ្ងាយ ខ្សត់ខ្សោយ និងគ្មានធនធាគ្រប់គ្រាន់ ជាងនេះទៅទៀត កម្ពុជារំពឹងតែលើសេដ្ឋកិច្ចប្រទេសជិតខាង។
នៅក្នុងរយៈពេលជាង២ទស្សវត្ស កម្ជុជារឹតតែស្ថិតឆ្ងាយពីប្រទេសអាស៊ានក្នុងតំបន់ហើយបំណុលបរទេសកើនឡើងមិនអាចដោះស្រាយបាន ប្រសិនកម្ពុជានៅតែរំពឹងលើសេដ្ឋកិច្ចប្រទេសជិតខាងហើយលក់ពលកម្មរបស់ឲ្យបរទេស។
បើទោះជាកម្ពុជាមានសេដ្ឋកិច្ចទន់ខ្សោយ រស់ពឹងដោយជំនួយចិននិងបរទេសផ្សេងៗក្តីលោកប៉ាន់ សូរស័ក្តិបានលើកឡើងនូវយុទ្ធសាស្ត្រដើម្បីពង្រីងសេដ្ឋកិច្ចអាស៊ាន និងតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់មានដូចជា៖
ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអាស៊ាន
ធានាថែមទៀតនូវភាពធន តុល្យភាព និរន្តភាព និងការរីកចម្រើនសេដ្ឋកិច្ចសម្រាប់អាស៊ាន
ជំរុញការអនុវត្ត ផែនការមេស្តីពីការតភ្ជាប់អាស៊ាន ២០២៥
 ពន្លឿនសេចក្តីសម្រេចចិត្តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់
 បន្តជំរុញឧត្តមភាពអាស៊ាន សម្រាប់កិច្ចសហការនៅក្នុងតំបន់ និងពង្រឹងសមត្ថភាពអាស៊ាន ក្នុងការដោះស្រយបញ្ហាកម្រិតតំបន់ និងពិភពលោក។

Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com