ក្រសួងពាណិជ្ជកម្មកម្ពុជា

អង្គការGIZ នៃប្រទេសអាល្លឺម៉ង ផ្តល់ជំនួយទឹកប្រាក់ប្រាមាណ៦លាយអ៊ីរ៉ូ ដើម្បីលើកកំពស់វិស័យសុខាភិបាលនៅកម្ពុជា


កាលពីថ្ងៃទី០៩ មិថុនា ២០១៧កន្លងទៅ ក្រសួងពាណិជ្ជកម្មបានបើកសឹក្ខា មួយស្តីពីរបាំងទេសចរណ៍នៅកម្ពុជា ផ្តោតសំខាន់លើវិស័យសុខាភិបាល និងទេសចរណ៍ ។ លោកជំទាវ តឹក រ៉េត រដ្ឋលេខាធិការកម្រងនៃក្រសួងពាណិជ្ជកម្មកម្ពុជាដែលដឹកនាំអង្គសឹក្ខាសាលានេះបានឲ្យជម្រាបអង្គការGIZ តំណាងឲ្យសភាពាណិជ្ជកម្មអ៊ឺរ៉ុបថា កម្ពុជាមាន វិស័យសំខាន់ៗមួយចំនួនដូចជា ធូរកិច្ច ទេសចរណ៍ សុខាភិបាល និងសំណងជាដើម ដើម្បីជំរុញ និងអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជាឲ្យបានប្រសើរ  ។
វិស័យទេសចរណ៍នៅកម្ពុជារាប់ចាប់តាំងឆ្នាំ២០១១ ដល់ឆ្នាំ២០១៦ ចំនួនភ្ញៀវទេសចរណ៍ដែលមកទស្សនានៅកម្ពុជាច្រើនជាងគេ មានជនជាតិវៀតណាម និងជនជាតិចិន គឺភ្ញៀវវៀតណាម នៅក្នុងឆ្នាំ២០១៦ មាន២១២១២២០នាក់ ឆ្នាំ២០១១  ក្នុងឆ្នាំ២០១៥ ២០៩៧ ៧៥៨នាក់ ឆ្នាំ២០១៤ មាន១៩១៨ ១៣០នាក់ ឆ្នាំ២០១៣ មានចំនួន១៨៣១ ៥០៧នាក់ ឆ្នាំ២០១២ មានចំនួន១៥១៤ ២៦៧នាក់ និងឆ្នាំ២០១១ មានចំនួន ១១០១ ១១១នាក់ ។ 

កាលពីឆ្នាំ២០១៣កន្លងទៅ រដ្ឋាភិបាលអូស្ត្រាលីបានព្រមានដល់ប្រជាជនរបស់ខ្លួន ដែលមកទស្សនានៅឲ្យកម្ពុជាឲ្យមានការប្រុងប្រយត្នចំពោះឧទ្ទវហេតុណាដែលកើតដោយសារបញ្ហាជ្រួលច្របលក្រោយការបោះឆ្នោតជាតិ ។ ទោះយ៉ាងណាចំនួន ភ្ញៀវទេសចរណ៍អូស្រ្តាលីបានជាប់លំដាប់ថ្នាក់លេខ១១ បើប្រៀបធៀបនឹងចំនួនភ្ញៀវទេចរណ៍នៃមហាអំណាច រ៉ុស្ស៊ី ដែលមទស្សនានៅកម្ពុជាត្រឹមតែ១៣១ ៦៧៥នាក់ប៉ុណ្ណោះនៅក្នុងឆ្នាំ២០១៣។ 
លោកជំទាវ តឹក រ៉េតបន្ថែមថា លោកស្រីនឹងរៀបចំចង់ក្រងយុទ្ធសាស្ត្រគោលនយោបាយជាតិដើម្បីអភិវឌ្ឍលើ វិស័យសុខាភិបាលនិងទេសចរណ៍បន្ថែមទៀតឲ្យកាន់តែប្រសើរ ។
អង្គការGIZ បានផ្តល់នូវថវិការចំនួន៦លានអ៊ឺរ៉ូដើម្បីជំរុញដល់ការចូលរួមសមាហរន្តកម្មទីផ្សារអាស៊ាន និងវិស័យទេសចរណ៍និងសុខាភបាលនៅកម្ពុជា ។ 

សមាហរណកម្មទីផ្សារអាស៊ានតែមួយនេះ មានការចូលរួមដោយប្រទេសចំនួនបួនគឺ ភូមា ឡាវ វៀតណាម និងកម្ពុជា ។ ឯគម្រោងនេះបានចាប់ផ្តើម តាំងពីខែសីហា ឆ្នាំ២០១៥ និងបញ្ចប់ទៅវិញនៅខែមិថុនា នៅឆ្នាំ២០១៨។



Share:

គោលគំហរមន្ត្រីរដ្ឋាភិបាលមុននិងក្រោយការបោះឆ្នោត

គោលគំហរមន្ត្រីរដ្ឋាភិបាលមកពីគណបក្សកាន់អំណាចមុននិងក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤

ជារៀងរាល់អាណត្តិ មិនថាតែរដូវកាលបោះឆ្នោតជាតិឬបោះឆ្នោតឃុំសង្កាត់ឡើយ មន្ត្រីគណបក្សប្រជាជនកម្ពុជា ពិសេសលោកនាយករដ្ឋមន្ត្រីហ៊ុន សែន តែងតែលើកឡើងពីបញ្ហាសង្គ្រាម និងសេក្តី ទុក្ខលំបាក់សម័យខ្មែរ ហើយក្រើនរំលឹកឲ្យពលរដ្ឋខ្មែរនឹករឭកដឹងគុណដល់មិត្តយួនម៉ឺនឆ្នាំ ដែលបានជួយជ្រោមជ្រែង បណ្តេញក្រុមខ្មែរឲ្យចេញពីអំណាច ។ 

ជារឿយៗលោកនាយករដ្ឋមន្ត្រីហ៊ុន សែនតែងយកឳកាសផ្សព្វផ្សាយពីរបបប៉ុល ពត និងរឿងសង្គ្រាម ដើម្បីឲ្យពលរដ្ឋខ្មែរបាក់បបខ្លប ខ្លាចសង្គ្រាម មិនហ៊ានរើបម្រើ ប្រឆាំងនឹងរដ្ឋាភិបាល រួមទាំងមិនហ៊ានលើកឡើងនូវគំនិតអ្វីដែល ខ្លួនឹកឃើញថាត្រូវ ឬនឹកគិតងាករេទៅរកបក្សនយោបាយណា១ផ្សេងពីបក្សប្រជាជនឡើយ បើទោះ ជាបក្សនេះកាន់អំណាចជាង៣០ឆ្នាំហើយមិនមានការរីកចម្រើន ព្រមទាំងបាត់បង់សម្បត្តិជាតិយ៉ាងណាក៏ដោយ លោកនៅតែចង់កាន់អំណាចលុះលោកស្លាប់ហើយអាចបន្តដល់កូនចៅទៀតផង។

មុនរដូវកាលបោះឆ្នោតឈានចូលមកដល់ មន្ត្រីជាន់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនគឺលោក ទៀបាញ់ បានព្រមានដល់គណបក្សប្រឆាំងគឺគណបក្សសង្គ្រោះជាតិថា«បើចាញ់ឆ្នោតហ៊ានតវ៉ា នឹងវាយបាក់ធ្មេញ» ។ សារព្រមានមួយនេះបានជាសារដ៏ល្បីល្បាញ ពេញ និយមដល់ក្រុមអ្នកលេងបណ្តាញសង្គមយកមក ផុសចែកចាយ ហើយនិយាយបញ្ចើកបញ្ចើគ្រប់ៗគ្នា  ហើយពួកគេបញ្ជាក់ថា ពួកត្រូវ តែដូរ មិនអាចទ្រាំរស់ក្នុងស្ថានភាពប្រទេសក្រីក្រតោកយ៉ាក គ្មានការងារ ហើយ សុខចិត្តអង្គុយមើល ប្រទេសជាតិប្រឈមមុខនឹងបាត់បង់ឡើយ ។ 

ជាថ្មីម្តងទៀត កាលពីថ្ងៃទី៣មិថុនាគឺមុនថ្ងៃរៀបចំការបោះ ឆ្នោតសម្រាប់ក្រុមប្រឹក្សាឃុំសង្កាត់១ថ្ងៃលោកទៀ បាញ់បានផ្ញើសារស្តីសង្គ្រាមម្តងទៀត ដោយ លោកបានផ្ញើសារនៅបណ្តាញសង្គមរបស់លោកថា «សង្គ្រាមនៅតែបន្តក្នុងប្រទេសមួយចំនួន ដែលបណ្តាលអោយជនស្លូតត្រង់រាប់ម៉ឺនសែននាក់បាត់បង់ជីវិត។ មនុស្សជាច្រើនត្រូវបង្ខំចិត្តភៀសខ្លួនចេញពីមាតុភូមិកំណើត ព្រាត់ប្រាស់គ្រួសារ ប្រឈមនឹងភាពអត់ឃ្លាន និងរងនូវការឈឺចាប់ខ្លោចផ្សាហួសប្រមាណ។ ទំហំនៃការឈឺចាប់នេះ ប្រហែលជាគ្មានអ្នកណាអាចយល់បានទេ ក្រៅពីពួកគាត់ និងអ្នកដែលធ្លាប់ហែលឆ្លងនូវហេតុការណ៍ដ៏អាក្រក់បែបនេះ...សូមបងប្អូន​ ប្រជាជន​ទាំង​អស់​ជួយ​គ្នា​រក្សា​ សន្តិភាព​ របស់​យើង​អោយ​បាន​គង់វង្ស​ជា​រៀង​រហូត​។» ។

ទន្ទឹមនឹងផ្ញើសារតាមបណ្តាញសង្គម និងប្រព័ន្ធផ្សព្វ ជាតិនិងឯកជន មានវិទ្យុនិងទូរទស្សន៍ជាដើមនោះ គណបក្សប្រជាជនក៍បានតែងជាបទចម្រៀងទៀត ផង ដើម្បីបម្រើឲ្យនយោបាយរបស់ខ្លួន ។

 បើទោះបីជាមានការរារាំងនិងគំរាមកំហែងថានឹងមានសង្គ្រាមប្រសិនបើគណបក្សប្រជាជនធ្លាក់ ឆ្នោតក្តី ក៍ពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃចេញមកគាំទ្រគណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់ ហើយចូល រួមដង្ហែយុទ្ធនាការស្វែងរកសំឡេងឆ្នោតដោយស្ម័គ្រ មិនគិតពីសាំងកម្លាំងលុយកាក់ទៀតផង ។
ផ្ទុយពីគណបក្សប្រជាជនដែលប្រើមធ្យោបាយអូសទាញ ទិញទឹកចិត្ត និងការគំរាមកំហែង។

លោកកឹម សុខាដឹកនាំក្បួនដង្ហែបក្សឃោសនាស្វែងរកសំឡេងឆ្នោតនាខេត្តឧត្តរមានជ័យនៅថ្ងៃទ២៦ ខែឧសភា ២០១៧កន្លងទៅ​ បានមានប្រសាសន៍ថា «គណបក្សសង្គ្រោះជាតិ ចង់ប្រកួតប្រ ជែងនយោបាយនឹងគ្នា ពុំមែនប្រកួតប្រជែងកម្លាំងបាយ គំរាមកំហែងឡើយ » ។ លោកបន្ថែមថា គណបក្សសង្គ្រោះជាតិពុំដែលគំរាមកំហែង ឬចង់មានសង្គ្រាមអ្វីឡើយ គណបក្សមួយទៀតនោះ ចូលចិត្តគំរាមកំហែង ចូលចិត្តសង្គ្រាម លេងខូច ដូច្នេះ បងប្អូនគិតមើលចុះ ថាតើបោះឆ្នោតឲ្យបក្សល្អ ឬបោះឲ្យបក្សដែលចូលចិត្តបំផិតបំភ័យពលរដ្ឋ ចូលចិត្តប្រើអំពើហឹង្សា ។

 

ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់រួច ហើយលទ្ធផលបណ្តោះអាសន្នក៍បានចេញ ជាបណ្តើរៗ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជន មានទស្សនៈផ្សេងៗគ្នា ដោយសារតែតំណែងសមាជិកក្រុម ប្រឹក្សាឃុំសង្កាត់របស់ខ្លួនចំនួនជិត៥០០ត្រូវបាត់បង់និងធ្លាក់ទៅលើគណបក្សសង្គ្រោះជាតិ ។

លោកខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៍មាន បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួន ចម្រៀង ដែលគណបក្សប្រជាជនចាក់ដដែលឲ្យយុវជនស្តាប់ គេសាំហើយ  គេលែងចង់ស្តាប់ហើយ គេចង់ឮ  ចម្រៀងអ្វីដែលថ្មី ទាន់​សម័យ ទំនើប វិវត្តនជឿនលឿនទៅមុខ ពុំមែនស្តាប់ចម្រៀងតែ១បទទេ ។ 

លោកបន្ថែមថា«ប្រជាជនយើងមានប្រហែល៧០%កើតក្រោយ០៧មករា ១៩៧៩ ហើយអ្វីដែលពួក គាត់ចង់បានគឺការយកចិត្តទុកដាក់របស់CPP ទៅលើអនាគតយុវជន ហើយយុវជនមិនខ្លាច សង្គ្រាមទេ បើកាន់តែគំរាម យុវជនកាន់តែផ្គើន តែបើCPPមានគោលនយោបាយផ្តោតលើយុវជនកាន់តែច្រើន នោះពួកគាត់នឹងគាំទ្រដោយស្មោះ»។

















ទោះយ៉ាងណាគោលនយោបាយដីសម្បទានប្រមាណជាង៣លានហិកតា ឲ្យទៅឈ្មួញឧកញ៉ាបរទេស ចិនយួន គោលនយោបាយបរិដ្ឋាន ការពារធនធានធម្មជាតិរ៉ែនិងនយោបាយព្រំដែន ត្រូវបានបរាជ័យយ៉ាងអាម៉ាស់ជទីបំផុត ជាញឹកញយអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក តែងតែយក សម្តីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនសន្យាកាលពីឆ្នាំ២០១៣បញ្ចើកបញ្ចើថា តើពេលណាលោកនាយករដ្ឋមន្ត្រីហ៊ុន សែនកាត់ក បើដីព្រៃសម្បទាន ព្រៃឈើត្រូវគេកាប់បំផ្លាញរាល់ថ្ងៃដូច្នេះ៕






Share:

ថ្ងៃឃោសនាស្វែងរកសំឡេងឆ្នោតចុងក្រោយនៃគណបក្សនយោបាយ




ថ្ងៃឃោសនាស្វែងរកសន្លឹកឆ្នោតចុងក្រោយនៃគណបក្សសង្គ្រោះជាតិសម្រាប់អាណត្តិទី៤ត្រូវបានរៀបចំនៅមុខវត្តពោធិយារាមហៅវត្តចាស់  

នៅថ្ងៃទី២ មិថុនា២០១៧ នេះគឺជាថ្ងៃចុងក្រោយនៃការឃោសនាស្វែងរកសំឡេងឆ្នោតរបស់គណបក្សនយោបាយទាំង១២នៅប្រទេសកម្ពុជា  ។ គណបក្សសង្គ្រោះជាតិ(CNRP)ដែលដឹកនាំដោយលោក កឹម សុខា អវត្តមានលោកសម រង្ស៊ីព្រោះជាប់បណ្តឹងរបស់គណបក្សប្រជាជនកម្ពុជាដ៏ច្រើនរាប់មិនអស់ ក៏សម្រេចចិត្តលាលែងពីប្រធានគណបក្សយ៉ាងតក់ក្រហល់ បន្ទាប់ពីសភាជាតិដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺលោក ហេង សំរិនបានប្រជុំអនុម័ត​ច្បាប់ស្តីពីប្រធានគណបក្សនយោបាយមិនត្រូវជាប់ទោសទណ្ឌ ។

ក្នុងការឃោសនាសំឡេងឆ្នោតសម្រាប់ឃុំសង្កាត់អាណត្តិទី៤នេះ បើទោះបីគ្មានគ្មានវត្តមានលោកសម រង្ស៊ីក្តី ក៏អ្នកគាំទ្រនៅតែបន្តចូលរួមគាំទ្រយ៉ាងច្រើនកុះករ គ្រប់ខេត្តក្រុង ។ ដោយការប្តេជ្ញាចិត្តផ្លាស់ប្តូរ និងចង់មានមេដឹកនាំ មិនពុករលួយ មិនរណបបរទេស ពលរដ្ឋខ្លះសុខចិត្តចំណាយពលេវេលា និងថវិការបស់ខ្លួនដើម្បីចូលរួមក្នុងការឃោសនារកសំឡេងឆ្នោតនេះ ។

កាលពីថ្ងៃទី០២ មិថុនាព្រឹកមិញនេះ ក្បួនសមាជិកគណបក្សសង្គ្រោះជាតិ២រថយន្តត្រូវអាជ្ញាធរហាមឃាត់មិនឲ្យមកចូលរួមក្បួនដង្ហែធំនៅវត្តចាស់​សង្កាត់ជ្រោយចង្វា ។​
ជារឿយយៗដ្ឋាភិបាលតែងតែរារាំងនិងហាមឃាត់បន្ទុចបង្អាក់គណបក្សប្រឆាំងដោយលើកមូលហេតុផ្សេងៗ ដោយហោចទៅ សូម្បីសារសំឡេងរបស់លោក សម រង្ស៊ីក៏ត្រូវបានគណបក្សប្រជាជនកម្ពុជា ហាមប្រាមមិនឲ្យចាកផ្សាយនៅក្នុងការឃោសនាស្វែងរកសំឡេងឆ្នោតផងដែរ ។

នៅក្នុងថ្ងៃឃោសនារកសំឡេងឆ្នោតចុងក្រោយនេះ គណបក្សសង្គ្រោះជាតិបានប្រឹងប្រឹងគ្រប់យុទ្ធវិធីដើម្បីឈានទៅរកជ័យជំនះ ទន្ទឹមនឹងគណបក្សប្រជាជនហាក់កាត់បន្ថយការកៀបសង្កត់និងទិញដូរនិងចែកអំណោយដូចអាណត្តិមុនៗ ។
ប្រធានគណបសង្គ្រោះជាតិបានប្រមានថា នឹងទទួលបានជ័យជំនះលើសពី៦០ភាគរយលើឃុំសង្កាត់ទូទាំងប្រទេស។
























Share:

លោកកឹម សុខាថា២០១៨ឈ្នះទៀត

លោកកឹម សុខាប្រធានគណបក្សសង្គ្រោះជាតិថ្លែងថាគណបក្សសង្គ្រោះជាតិនឹងទទួលបានជ័យជំនះទៀតនៅឆ្នាំ២០១៨



នាថ្ងៃឃោសនាស្វែងរកសំឡេងឆ្នោតទី២៦ ខែឧសភានេះ ពីខេត្តឧត្តមមានជ័យលោក កឹម សុខាប្រធាគណបក្សសង្គ្រោះជាតិបានថ្លៃងទៅកាន់សមាជិកនិងអ្នកគាំទ្ររបស់លោករាប់ពាន់នាក់ ថា«តើបងប្អូនបោះឆ្នោតជួនមនុស្សល្អឬអាក្រក់ តើបងប្អូនបោះឆ្នោតជួនគណបក្សដែលរំខាន ឬបោះជូនគណបក្សល្អ?» ។ បន្ទាប់ពីពលរដ្ឋបានឆ្លើយតបនឹងសំនួរលោកដោយសេចក្តីស្វាគមន៍ហើយ ហើយលោកបានបន្ថែមថា «គណបក្សសង្គ្រោះជាតិយើងនិងទទួលបានជ័យជំនះទៀត​នៅឆ្នាំ២០១៨ ដោយពលរដ្ឋស្រលាញ់គណបក្សល្អ ស្រលាញ់មនុស្ស ។​

បើទោះបីជាមានការរំខានពីអ្នកគាំទ្រគណបក្សប្រជាជនដោយចាក់ធុងបាស់យ៉ាងក្តី លោកកឹម សុខាជម្រាប់ទៅសមាជិករបស់ខ្លួនឲ្យទ្រាំទៅ ដើម្បីទទួលបាននូវជ័យជំនះ ។



ទន្ទឹនឹងការរំខានរារាំងក្បួនឃោសនារកសំឡេងឆ្នោតរបស់លោក ព្រះសង្ឃមួយអង្គត្រូវបានឃាត់ខ្លួន និងដកហូតយកទូរស័ព្ទ ក្នុងខណៈដែលព្រះសង្ឃអង្គនោះកំពុងតែLive ហ្វេសប៊ុក អំពីសកម្មភាពរបស់អាជ្ញាធរខេត្តឧត្តរមានជ័យ ដែលមានរារាំងក្បួនលោកកឹម សុខាប្រធានគណបក្សសង្គ្រោះជាតិ ហើយនាំព្រះអង្គទៅសាកសួរអស់ជាច្រើនម៉ោង ។
អាជ្ញាធរដែលដឹកនាំក្នុងការរារាំងក្បួនលោកកឹម សុខា និងឃាត់ព្រះកាយព្រះសង្ឃ១អង្គព្រះនាមព្រឹម ហួន ដឹកនាំដោយ លោក ចៅហ្វាយខេត្ត ស ថាវី ដោយចោទពីបទព្រះអង្គបានLive បង្ខូចអាជ្ញាធរវាយដុំពលរដ្ឋ ។













Share:

Former leader of CNRP announce about sign of CNRP

Share:

First Day Campaign commune Election


Share:

Commune Election Campaign of political party for fourth day

Share:

PM Hun Sen

Share:

កងធម៌ថ្នាក់ត្រី

កងធម៍ថ្នាក់ត្រីទ្រឹស្តីរបស់ព្រះពុទ្ធក្នុងការអប់រំបរិស័ទសាវ័កឲ្យចេះទូន្មានខ្លួនឲ្យបានល្អប្រសើរក្នុងជីវិតរស់នៅប្រចាំថ្ងៃក៏ជូចជាមានសីលធម៌ល្អក្នុងល្អសហគមន៍របស់ខ្លួន ចេះធ្វើប្រយោជន៏ដើម្បីខ្លួននិងសង្គមខ្លួន។


១/អត្តា ហវេ ​ជិតំ សេយ្យោ  ឈ្នះខ្លួនឯងប្រសើរជាង
២/ អត្តា ហិ កិរ ទុទ្ទមោ បុគ្គលប្រដៅខ្លួនបានដោយក្រ
៣/អត្តា សុទន្តោ បុរិសស្ស ជោតិ ខ្លួនទូន្មាន្លួនជាពន្លឺនៃបុរស។
៤/អត្តាហិ អត្តនោនាថោ ខ្លួនទីពឹងខ្លួន
៥/អត្តាហិ អត្តនោ គតិ ខ្លួនជាគំនិតរបស់ខ្លួន(ដំណើរ)
៦/អត្តាហិ អមរំ បិយោ ខ្លួនជាទីស្រលាញ់ខ្លួនឯង
៧/នត្ថិ អត្តសមំ បេមំ​ គ្មានសេចក្តីស្រលាញ់ស្មើរខ្លួន
៨/អត្តនាវ កតំ បាបំ អត្តនា សង្កិលេស្សតិ ធ្វើបាបខ្លួនឯងសៅហ្មងខ្លួនឯង
៩/អត្តនាវ អកតំ បាបំ អត្តនាវ វិសុជ្ឈតិ មិនធ្វើបាបខ្លួនឯងរមែងមិនសៅហ្មងដោយខ្លួន
១០/អត្តត្ថញ្ញា អសុចី មនុស្សា បុគ្គលដែលឃើញតែប្រយោជន៍ខ្លួនជាមនុស្សអសោច៍
១១/អត្តានំ ទមយន្តិ បណ្ឌិតា បណ្ឌិតទាំងឡយរមែងទូន្មានខ្លួនឯង
១២/អត្តានំ ទមយន្តិ សុព្វតា អ្នកប្រព្រឹត្តល្អរមែងទូន្មានខ្លួនបាន
១៣/អត្តនា ហិ សុទន្តេន​នាថំ លភតិ ទុល្លភំ
 បុគ្គលមានខ្លួនទូន្មានល្អហើយ រមែងបានជាទីពឹងដោយកម្រ
១៤ អត្តានញ្ចេ បិយំ​ ជញ្ញា រក្ខេយ្យ នំ សុរក្ខិតំ បុគ្គលគប្បីដឹងខ្លួនជាទីស្រលាញ់របស់ខ្លួននិងគប្បីរក្សាខ្លួនឲ្យបានល្អ។
១៥/ បរិយោ ទបេយ្យ អត្តានំចិត្តកិលេសេហិ បណ្ឌិតោ បណ្ឌិតគប្បីធ្វើខ្លួនឲ្យផូរផង ចាកញគ្រឿងសៅហ្មងចិត្តទាំងឡាយ។
១៦/  អត្តានញ្ចេ តថា កយិរា យថញ្ញមនុសាសតិ ប្រដៅគេយ៉ាងណាគប្បីធ្វើយ៉ាងនោះ។
១៧/ អត្តនា ចោទយត្តានំ ចូរចោទខ្លួនដោយខ្លួនឯង។
១៨/បដិមំសេ​ តមត្តនា ចូរពិចារណាខ្លួនដោយខ្លួនឯង។
១៩/ ទុគ្គា ឧទ្ធរថត្តានំ បង្កេ សន្នោវ កុញ្ជរោ ចូររើខ្លួនឡើងចាក់ភក់ដូចដំរីជាប់ភក់។
២០/ ​អត្តានុរក្ខី ភវ មា អឌយ្ហ ចូររក្សាខ្លួនរឿយៗ កុំគប្បីដុតកំឡោចខ្លួន។
២១/ អត្តទត្ថំ បរត្ថេន ពហុនាបិ នហាបយេ កុំគប្បីធ្វើប្រយោជន៍ខ្លួនឲ្យសាបសូន្យព្រោះប្រយោជន៍អ្នកដ៍ទេ។

Share:

មន្ត្រីឆ្កែប៉ូលីសត្រូវបានចោរប្លន់ប្រដាប់ដោយអាវុធបាញ់ត្រូវយ៉ាងធ្ងន់ធ្ងរក្នុងខណៈឆ្កែនោះបញ្ជូនគ្រាប់ជួយមិត្តប៉ូលីសផ្សេងទៀត

រដ្ឋFlorida នៅកោះPalm Beach ឆ្កែមួយក្បាលត្រូវបានក្រុមខ្មាន់កំាភ្លើងបាញ់ត្រូវយ៉ាងដំណំក្នុងខណៈពេលឆ្កែនោះដឹកជញ្ជូនទៅឲ្យមន្ត្រីប៉ូលីសដែលជាមិត្តរបស់ខ្លួន ។ បើតាមមក្រុមន្ត្រីប៉ូលីស Kasper នៃPalm Beach County sheriff K -9 ឆ្កែនោះសង្ឃឹមថានៅរស់មានជីវិតក្រោយពេលនដែលត្រូវបានជួយសង្គ្រោះ។

ការបង្គិចគ្នានេះបានកើតឡើងកាលពីយប់ថ្ងៃសុក្រ ក្នុងខណៈពេលដែលអ្នកសើបអង្កេតស្វែងរកជនសង្ស័យ ឈ្មោះPhilip Oshea អាយុ៤៦ឆ្នាំ បានដឹកនាំប្លន់នៅភាគខាងលេចកោះPalm Beach ប្រមាណ៤ ម៉ាយ។ មន្ត្រីប៉ុស្តិ៍ប្រចាំនៅកោះPalm Beachនិយាយថា Osheaបានដេញនៅម្តុំរោងចក្រ ជាទីកន្លែងដែលរថយន្តមានគ្រោះថ្នាក់ បន្ទាប់មកក៏បាញ់ប្រយុទ្ធគ្នា។ Oshea បានរត់គេចហើយវាយបកនឹងមន្ត្រីប៉ូលីសម្តងទៀតក្រោយពេលដែលស្វែងរកពួកគេឃើញនៅចំណត់Jupiter ហើយក៏ត្រូវបានត្រូវបាញ់សម្លាប់។
Share:

ជីវប្រវត្តិប្រធានាធិបតី Emmanuel Jean-Michel Frédéric Macron

ជីវប្រវត្តិប្រធានាធិបតី Emmanuel Jean-Michel Frédéric Macron 

លោកប្រធានធិបតី បារាំងអាណត្តិ២០១៧ Emmanuel Jean-Michel Frédéric Macron  កើតនៅថ្ងៃទី២១ ខែ១២ ១៩៧៧ ជាជនជាតិបារាំង ។  គាត់អតីតៈជាតមន្ត្រិបម្រើការរដ្ឋ និងជាងមន្ត្រីធនាគារវនិយោគ ។ គាត់បានបញ្ចប់ការសិក្សាផ្នែកទស្សនវិទ្យា នៅទីក្រុងបារីសParis  Nantere University  និងបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកកិច្ចការសាធារណៈ នៅសកលវិទ្យាល័យ វិទ្យាសាស្ត្រ ប៉ូ(Sciences Po) ហើយ​និង បញ្ចប់ថ្នាក់បរិញ្ញាបត្រមកនៅ មហាវិទ្យាល័យរដ្ឋបាលជាតិ Ecole national  administration  (ENA) ក្នុងឆ្នាំ២០៤ ។
            គាត់បានធ្វើការជាអគ្គធិការកិច្ចនៃក្រសួងហិរញ្ញវត្ថុ ក្រោយមកគាត់បានក្លាយជាមន្ត្រីធនាគារវិនិយោគ ឈ្មោះRothschild&Cie Banque

​​            លោកMacron បានចូលជាសមាជិកគណបក្សសង្គមនិយម ចាប់តាំងពី២០០៦រហូតដល់ ឆ្នាំ​​​​​​​​​២០០៩ ។
ឆ្នាំ២០១២ លោកMacron ត្រូវបានតែងជាអគ្គលេខាធិការរងក្រោមលោកប្រធានាធិបតី Francois Hollands ជាលើកដំបូង។
            ​២០១៤លោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច
            គាត់បានលាលែងពីតំណែងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងសីហា ២០១៦ដើម្បីចាប់ ផ្តើមរៀបចំប្រកួតប្រជែងជ្រើសរើសប្រធានាធិបតីឆ្នាំ២០១៧ ។
            កាលពីឆ្នាម២០១៦ក្រោយពេលគាត់លាលែងពិតំណែង គាត់បានប្រកាសថា គាត់និងធ្វើនយោបាយឲ្យមានការផ្លាស់ប្តូរ នយោបាយកណ្តាលនិងសន្តិភាព។

            ការប្រកួតជម្រុះនៅជុំទី១ នៅថ្ងៃ២៣ មេសា ២០១៧ បានបិទបញ្ចប់ដោយជោគជ័យ ។ នៅជុំទី២ ថ្ងៃទី៧ ឧសភាលោកMacron បានឈ្នះជាប្រធានាធិបតីជាប់ឆ្នោត ដោយយោងទៅលើ  លទ្ធផលបឋម  នាពេលនេះជាប្រធានាធិបតីដែលមានវ័យក្មេងនៅប្រទេសបារាំង។

ជីវិតស្នេហារបស់លោក Macron

           
លោកបានរៀបការនឹងអ្នកស្រី Brigitter Trogneux តាំងពីលោកមានអាយុ២៤ឆ្នាំ  ។ អ្នកស្រី Brigitter Trogneux អតីត
ៈជាអ្នករបស់លោក នៅវិទ្យាល័យមួយឈ្មោះ Providence High School ក្នុងក្រុង Amiens ។ កាលណោះ លោកនិងភរិយារបស់លោក បានជួបគ្នាជាផ្លូវការ និងមានសេចក្តីស្នេហានិងគ្នា ក្នុងអាយុ១៥ឆ្នាំប៉ុណ្ណោះ ។
 លុះដល់ពេលលោកមានអាយុ១៧ឆ្នាំ លោកត្រូវបានឪពុកម្តាយលោកបំបែកបំបាកឲ្យទៅរៀនទីក្រុងប៉ារីស ដើម្បីបញ្ចប់ថ្នាក់វិទ្យាល័យ ។

ជីវិតយុវជនរបស់គាត់បានធ្លាក់ចូលក្នុងជីវិតមួយដែលប្រពៃស្តីបន្ទោសថា មានទំនាក់ទំនងមិនសមរម្យ ហើយគាត់រស់នៅជាមួយគ្នាក្នុងពេលបញ្ចប់មហាវិទ្យាល័យ បន្ទាប់មក លោករៀបការនៅឆ្នាំ២០០៧
Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com