ក្រសួងពាណិជ្ជកម្មកម្ពុជា

អង្គការGIZ នៃប្រទេសអាល្លឺម៉ង ផ្តល់ជំនួយទឹកប្រាក់ប្រាមាណ៦លាយអ៊ីរ៉ូ ដើម្បីលើកកំពស់វិស័យសុខាភិបាលនៅកម្ពុជា


កាលពីថ្ងៃទី០៩ មិថុនា ២០១៧កន្លងទៅ ក្រសួងពាណិជ្ជកម្មបានបើកសឹក្ខា មួយស្តីពីរបាំងទេសចរណ៍នៅកម្ពុជា ផ្តោតសំខាន់លើវិស័យសុខាភិបាល និងទេសចរណ៍ ។ លោកជំទាវ តឹក រ៉េត រដ្ឋលេខាធិការកម្រងនៃក្រសួងពាណិជ្ជកម្មកម្ពុជាដែលដឹកនាំអង្គសឹក្ខាសាលានេះបានឲ្យជម្រាបអង្គការGIZ តំណាងឲ្យសភាពាណិជ្ជកម្មអ៊ឺរ៉ុបថា កម្ពុជាមាន វិស័យសំខាន់ៗមួយចំនួនដូចជា ធូរកិច្ច ទេសចរណ៍ សុខាភិបាល និងសំណងជាដើម ដើម្បីជំរុញ និងអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជាឲ្យបានប្រសើរ  ។
វិស័យទេសចរណ៍នៅកម្ពុជារាប់ចាប់តាំងឆ្នាំ២០១១ ដល់ឆ្នាំ២០១៦ ចំនួនភ្ញៀវទេសចរណ៍ដែលមកទស្សនានៅកម្ពុជាច្រើនជាងគេ មានជនជាតិវៀតណាម និងជនជាតិចិន គឺភ្ញៀវវៀតណាម នៅក្នុងឆ្នាំ២០១៦ មាន២១២១២២០នាក់ ឆ្នាំ២០១១  ក្នុងឆ្នាំ២០១៥ ២០៩៧ ៧៥៨នាក់ ឆ្នាំ២០១៤ មាន១៩១៨ ១៣០នាក់ ឆ្នាំ២០១៣ មានចំនួន១៨៣១ ៥០៧នាក់ ឆ្នាំ២០១២ មានចំនួន១៥១៤ ២៦៧នាក់ និងឆ្នាំ២០១១ មានចំនួន ១១០១ ១១១នាក់ ។ 

កាលពីឆ្នាំ២០១៣កន្លងទៅ រដ្ឋាភិបាលអូស្ត្រាលីបានព្រមានដល់ប្រជាជនរបស់ខ្លួន ដែលមកទស្សនានៅឲ្យកម្ពុជាឲ្យមានការប្រុងប្រយត្នចំពោះឧទ្ទវហេតុណាដែលកើតដោយសារបញ្ហាជ្រួលច្របលក្រោយការបោះឆ្នោតជាតិ ។ ទោះយ៉ាងណាចំនួន ភ្ញៀវទេសចរណ៍អូស្រ្តាលីបានជាប់លំដាប់ថ្នាក់លេខ១១ បើប្រៀបធៀបនឹងចំនួនភ្ញៀវទេចរណ៍នៃមហាអំណាច រ៉ុស្ស៊ី ដែលមទស្សនានៅកម្ពុជាត្រឹមតែ១៣១ ៦៧៥នាក់ប៉ុណ្ណោះនៅក្នុងឆ្នាំ២០១៣។ 
លោកជំទាវ តឹក រ៉េតបន្ថែមថា លោកស្រីនឹងរៀបចំចង់ក្រងយុទ្ធសាស្ត្រគោលនយោបាយជាតិដើម្បីអភិវឌ្ឍលើ វិស័យសុខាភិបាលនិងទេសចរណ៍បន្ថែមទៀតឲ្យកាន់តែប្រសើរ ។
អង្គការGIZ បានផ្តល់នូវថវិការចំនួន៦លានអ៊ឺរ៉ូដើម្បីជំរុញដល់ការចូលរួមសមាហរន្តកម្មទីផ្សារអាស៊ាន និងវិស័យទេសចរណ៍និងសុខាភបាលនៅកម្ពុជា ។ 

សមាហរណកម្មទីផ្សារអាស៊ានតែមួយនេះ មានការចូលរួមដោយប្រទេសចំនួនបួនគឺ ភូមា ឡាវ វៀតណាម និងកម្ពុជា ។ ឯគម្រោងនេះបានចាប់ផ្តើម តាំងពីខែសីហា ឆ្នាំ២០១៥ និងបញ្ចប់ទៅវិញនៅខែមិថុនា នៅឆ្នាំ២០១៨។



Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive