គោលគំហរមន្ត្រីរដ្ឋាភិបាលមុននិងក្រោយការបោះឆ្នោត

គោលគំហរមន្ត្រីរដ្ឋាភិបាលមកពីគណបក្សកាន់អំណាចមុននិងក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤

ជារៀងរាល់អាណត្តិ មិនថាតែរដូវកាលបោះឆ្នោតជាតិឬបោះឆ្នោតឃុំសង្កាត់ឡើយ មន្ត្រីគណបក្សប្រជាជនកម្ពុជា ពិសេសលោកនាយករដ្ឋមន្ត្រីហ៊ុន សែន តែងតែលើកឡើងពីបញ្ហាសង្គ្រាម និងសេក្តី ទុក្ខលំបាក់សម័យខ្មែរ ហើយក្រើនរំលឹកឲ្យពលរដ្ឋខ្មែរនឹករឭកដឹងគុណដល់មិត្តយួនម៉ឺនឆ្នាំ ដែលបានជួយជ្រោមជ្រែង បណ្តេញក្រុមខ្មែរឲ្យចេញពីអំណាច ។ 

ជារឿយៗលោកនាយករដ្ឋមន្ត្រីហ៊ុន សែនតែងយកឳកាសផ្សព្វផ្សាយពីរបបប៉ុល ពត និងរឿងសង្គ្រាម ដើម្បីឲ្យពលរដ្ឋខ្មែរបាក់បបខ្លប ខ្លាចសង្គ្រាម មិនហ៊ានរើបម្រើ ប្រឆាំងនឹងរដ្ឋាភិបាល រួមទាំងមិនហ៊ានលើកឡើងនូវគំនិតអ្វីដែល ខ្លួនឹកឃើញថាត្រូវ ឬនឹកគិតងាករេទៅរកបក្សនយោបាយណា១ផ្សេងពីបក្សប្រជាជនឡើយ បើទោះ ជាបក្សនេះកាន់អំណាចជាង៣០ឆ្នាំហើយមិនមានការរីកចម្រើន ព្រមទាំងបាត់បង់សម្បត្តិជាតិយ៉ាងណាក៏ដោយ លោកនៅតែចង់កាន់អំណាចលុះលោកស្លាប់ហើយអាចបន្តដល់កូនចៅទៀតផង។

មុនរដូវកាលបោះឆ្នោតឈានចូលមកដល់ មន្ត្រីជាន់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនគឺលោក ទៀបាញ់ បានព្រមានដល់គណបក្សប្រឆាំងគឺគណបក្សសង្គ្រោះជាតិថា«បើចាញ់ឆ្នោតហ៊ានតវ៉ា នឹងវាយបាក់ធ្មេញ» ។ សារព្រមានមួយនេះបានជាសារដ៏ល្បីល្បាញ ពេញ និយមដល់ក្រុមអ្នកលេងបណ្តាញសង្គមយកមក ផុសចែកចាយ ហើយនិយាយបញ្ចើកបញ្ចើគ្រប់ៗគ្នា  ហើយពួកគេបញ្ជាក់ថា ពួកត្រូវ តែដូរ មិនអាចទ្រាំរស់ក្នុងស្ថានភាពប្រទេសក្រីក្រតោកយ៉ាក គ្មានការងារ ហើយ សុខចិត្តអង្គុយមើល ប្រទេសជាតិប្រឈមមុខនឹងបាត់បង់ឡើយ ។ 

ជាថ្មីម្តងទៀត កាលពីថ្ងៃទី៣មិថុនាគឺមុនថ្ងៃរៀបចំការបោះ ឆ្នោតសម្រាប់ក្រុមប្រឹក្សាឃុំសង្កាត់១ថ្ងៃលោកទៀ បាញ់បានផ្ញើសារស្តីសង្គ្រាមម្តងទៀត ដោយ លោកបានផ្ញើសារនៅបណ្តាញសង្គមរបស់លោកថា «សង្គ្រាមនៅតែបន្តក្នុងប្រទេសមួយចំនួន ដែលបណ្តាលអោយជនស្លូតត្រង់រាប់ម៉ឺនសែននាក់បាត់បង់ជីវិត។ មនុស្សជាច្រើនត្រូវបង្ខំចិត្តភៀសខ្លួនចេញពីមាតុភូមិកំណើត ព្រាត់ប្រាស់គ្រួសារ ប្រឈមនឹងភាពអត់ឃ្លាន និងរងនូវការឈឺចាប់ខ្លោចផ្សាហួសប្រមាណ។ ទំហំនៃការឈឺចាប់នេះ ប្រហែលជាគ្មានអ្នកណាអាចយល់បានទេ ក្រៅពីពួកគាត់ និងអ្នកដែលធ្លាប់ហែលឆ្លងនូវហេតុការណ៍ដ៏អាក្រក់បែបនេះ...សូមបងប្អូន​ ប្រជាជន​ទាំង​អស់​ជួយ​គ្នា​រក្សា​ សន្តិភាព​ របស់​យើង​អោយ​បាន​គង់វង្ស​ជា​រៀង​រហូត​។» ។

ទន្ទឹមនឹងផ្ញើសារតាមបណ្តាញសង្គម និងប្រព័ន្ធផ្សព្វ ជាតិនិងឯកជន មានវិទ្យុនិងទូរទស្សន៍ជាដើមនោះ គណបក្សប្រជាជនក៍បានតែងជាបទចម្រៀងទៀត ផង ដើម្បីបម្រើឲ្យនយោបាយរបស់ខ្លួន ។

 បើទោះបីជាមានការរារាំងនិងគំរាមកំហែងថានឹងមានសង្គ្រាមប្រសិនបើគណបក្សប្រជាជនធ្លាក់ ឆ្នោតក្តី ក៍ពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃចេញមកគាំទ្រគណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់ ហើយចូល រួមដង្ហែយុទ្ធនាការស្វែងរកសំឡេងឆ្នោតដោយស្ម័គ្រ មិនគិតពីសាំងកម្លាំងលុយកាក់ទៀតផង ។
ផ្ទុយពីគណបក្សប្រជាជនដែលប្រើមធ្យោបាយអូសទាញ ទិញទឹកចិត្ត និងការគំរាមកំហែង។

លោកកឹម សុខាដឹកនាំក្បួនដង្ហែបក្សឃោសនាស្វែងរកសំឡេងឆ្នោតនាខេត្តឧត្តរមានជ័យនៅថ្ងៃទ២៦ ខែឧសភា ២០១៧កន្លងទៅ​ បានមានប្រសាសន៍ថា «គណបក្សសង្គ្រោះជាតិ ចង់ប្រកួតប្រ ជែងនយោបាយនឹងគ្នា ពុំមែនប្រកួតប្រជែងកម្លាំងបាយ គំរាមកំហែងឡើយ » ។ លោកបន្ថែមថា គណបក្សសង្គ្រោះជាតិពុំដែលគំរាមកំហែង ឬចង់មានសង្គ្រាមអ្វីឡើយ គណបក្សមួយទៀតនោះ ចូលចិត្តគំរាមកំហែង ចូលចិត្តសង្គ្រាម លេងខូច ដូច្នេះ បងប្អូនគិតមើលចុះ ថាតើបោះឆ្នោតឲ្យបក្សល្អ ឬបោះឲ្យបក្សដែលចូលចិត្តបំផិតបំភ័យពលរដ្ឋ ចូលចិត្តប្រើអំពើហឹង្សា ។

 

ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់រួច ហើយលទ្ធផលបណ្តោះអាសន្នក៍បានចេញ ជាបណ្តើរៗ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជន មានទស្សនៈផ្សេងៗគ្នា ដោយសារតែតំណែងសមាជិកក្រុម ប្រឹក្សាឃុំសង្កាត់របស់ខ្លួនចំនួនជិត៥០០ត្រូវបាត់បង់និងធ្លាក់ទៅលើគណបក្សសង្គ្រោះជាតិ ។

លោកខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៍មាន បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួន ចម្រៀង ដែលគណបក្សប្រជាជនចាក់ដដែលឲ្យយុវជនស្តាប់ គេសាំហើយ  គេលែងចង់ស្តាប់ហើយ គេចង់ឮ  ចម្រៀងអ្វីដែលថ្មី ទាន់​សម័យ ទំនើប វិវត្តនជឿនលឿនទៅមុខ ពុំមែនស្តាប់ចម្រៀងតែ១បទទេ ។ 

លោកបន្ថែមថា«ប្រជាជនយើងមានប្រហែល៧០%កើតក្រោយ០៧មករា ១៩៧៩ ហើយអ្វីដែលពួក គាត់ចង់បានគឺការយកចិត្តទុកដាក់របស់CPP ទៅលើអនាគតយុវជន ហើយយុវជនមិនខ្លាច សង្គ្រាមទេ បើកាន់តែគំរាម យុវជនកាន់តែផ្គើន តែបើCPPមានគោលនយោបាយផ្តោតលើយុវជនកាន់តែច្រើន នោះពួកគាត់នឹងគាំទ្រដោយស្មោះ»។

















ទោះយ៉ាងណាគោលនយោបាយដីសម្បទានប្រមាណជាង៣លានហិកតា ឲ្យទៅឈ្មួញឧកញ៉ាបរទេស ចិនយួន គោលនយោបាយបរិដ្ឋាន ការពារធនធានធម្មជាតិរ៉ែនិងនយោបាយព្រំដែន ត្រូវបានបរាជ័យយ៉ាងអាម៉ាស់ជទីបំផុត ជាញឹកញយអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក តែងតែយក សម្តីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនសន្យាកាលពីឆ្នាំ២០១៣បញ្ចើកបញ្ចើថា តើពេលណាលោកនាយករដ្ឋមន្ត្រីហ៊ុន សែនកាត់ក បើដីព្រៃសម្បទាន ព្រៃឈើត្រូវគេកាប់បំផ្លាញរាល់ថ្ងៃដូច្នេះ៕






Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive