អាទិត្យក្រោយសភាពអ៊ឺរ៉ុបនឹងចាត់វិធានការចំពោះហ៊ុនសែន

ចាប់ពីអាទិត្យក្រោយនេះសភាពអ៊ឺរ៉ុបនឹងមានវិធានការចំពោះនាយករដ្ឋមន្ត្រីហ៊ុនសែនដែលជាមនុស្សសាហាវព្រៃផ្សៃនៅកម្ពុជា ដែលកំពុងធ្វើទុក្ខបុកម្នេញមកលើកបក្សប្រឆាំងនិងបណ្តាញសង្គមស៊ីវិិល និងសារព័ត៍មានឯករាជ្យ ។

ប្រទេសបារំាងលោកលោកសមរង្ស៊ីអតីតប្រធានគណបក្សង្គ្រោះជាតិ បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ថា«ចាប់ពីសប្តាហ៍ក្រោយទៅ សភាអឺរ៉ុប តំណាងឲ្យ ២៧ ប្រទេស នឹងចាត់វិធានការ ដើម្បីថ្កោលទោស អំពើព្រៃផ្សៃ របស់រដ្ឋាភិបាលលោក ហ៊ុន សែន មកលើគណបក្សសង្គ្រោះជាតិ សង្គមស៊ីវិល និងសារព័ត៌មាន ដែលហ៊ាននិយាយការពិត នៅប្រទេសកម្ពុជា» ។ ដោយបង្ហាញរូបថតដែលថតជាមួយតំណាងរាស្ត្រសភានៃសហគមន៏អ៊ឺរ៉ុបផង លោកសម រង្ស៊ីនិងភរិយារបស់់លោកហាក់បីដូចជាមានសង្ឃឹមលើសហគមន៏អន្តរជាតិ និងបង្កើតការខិតខំប្រឹងស្វែងរកកិច្ចអន្តរគមន៏ពីបណ្តាមិត្តអន្តរជាតិរបស់ឲ្យជួយ ទន្ទឹមនឹងគណបក្សសង្រ្គោះជាតិរងនូវការវាយប្រហារកាន់តែខ្លាំងឡើយៗពីសំណាក់រដ្ឋាភិបាល និងគណបក្សបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយលោក ហ៊ុន សែនដែលគេគ្រប់គ្នាស្គាល់ថាជាបុរសខ្លាំង ហើយក្នុងនោះបក្សជាច្រើនត្រូវវិនាសខ្ចាត់ខ្ចាយដោយសារគោលនយោបាយឈ្នះៗរបស់លោក ។ នៅពេលនេះដល់វេនគណបក្សសង្គ្រោះជាតិវិញម្តង លោកផៃស៊ី ផានបញ្ជាក់កាលថ្ងៃទី៦កញ្ញាម្សិលមិញថា គណបក្សសង្គ្រោះជាតិននឹងត្រូវរំលាយចោល កាលបើគណបក្សនេះនៅតែរឹងរុស មិនព្រមជ្រើសរើសប្រធានថ្មី បន្ទាប់ពីលោកកឹម សុខាត្រូវចោទប្រកាន់ពីបទទោសក្បត់ជាតិ សន្ទិដ្ឋិភាពជាមួយនឹងបរទេស ។ 

រហូមកដល់ពេលនេះសមាជិកគណបក្សសង្គ្រោះជាតិចំនួនប្រមាណ៧រូបផ្សេងទៀតត្រូវចោទប្រកាន់ពីទោសក្បត់ជាតិនោះផងដែរក្នុងនោះក៏មានកូនស្រីលោកកឹមសុខាទាំងពីរូបផងដែរ។ កញ្ញាមនោវិទ្យា បានឲ្យបញ្ជាក់ប្រាប់ឲ្យអ្នកយកព័ត៍មានដឹងថា បើទោះយ៉ាងនោះក្តីកញ្ញានឹងតទល់រហូតទីបញ្ចប់ដើម្បី សេរីភាព ។ 

ការប្រកាសប្រយុទ្ធដើម្បីសេរីភាបនៅកម្ពុជានេះពុំមែនតែនាងកញ្ញាមនោវិទ្យាម្នាក់ប៉ុណ្ណោះទេ ពេលនេះមានខ្មែរជាច្រើនប្រទេសបាននាំគ្នាប្រមូលប្តុំទៅតាមរដ្ឋក្រុងផ្សេងៗតាមកន្លែងដែលគេរស់ និងប្រទេសផ្សេងៗ ។
ថាតើកិច្ចប្រឹងប្រេងតស៊ូពីអតីតប្រធានបក្សប្រឆាំង គឺលោកសមរង្ស៊ី និងបណ្តាខ្មែរគ្រប់ទិសទីនេះ និងមានប្រសិទ្ធិភាពទទួលជោគជ័យជួយស្រោចស្រងគណបក្សនេះឲ្យរួចពីការរំលាយដែរ ?



Share:

0 Comments:

Post a Comment

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive