នៅក្នុងជីវិតរស់នៅសព្វថ្ងៃមិនថាតែអ្នកមានឬអ្នកក្រទេ រឿងទុក្ខលំបាក សេចក្តីឺឈឺចាប់ចុកចាប់ខ្លោចផ្សាវិនាសព្រាត់ប្រាស់ចាកភូមិដ្ឋាន ឃ្លាតបងប្អូនម៉ែឪជាជាស្រលាញ់ពិតជាចៀសផុត ។ ព្រោះហេតុនោះហើយទើបគេឲ្យយើងប្រឹងប្រែងរៀន រស់នៅក្នុងសង្គមមួយដោយភ្លក់រស់ជាតិជីវិតផ្សេងៗ ទាំងជូរទាំងល្ងីងរួមទាំងចត់ផង នោះជាការហាត់ពត់់ខ្លួនឲ្យសាំនឹងរាងកាយយើងត្រៀមលក្ខណៈជាស្រេចក្រោយពេល អស់អ្នកជាទិពឹង អ្នកញាតនិងបងប្អូនជាទីស្រលាញ់ទៅ មានតែខ្លួនយើងនេះសម្រាប់ចេញប្រយុទ្ធប្រឈមមុខនឹងសត្រូវគ្រប់ប្រភេទ ទំលុះទំលាយឧបសគ្គសព្វយ៉ាង ។ ប៉ុន្តែប្រសិនបើយើង មិនបានហាតពត់លត់ដុំុខ្លួនរួមទាំងចិត្តទេ នោះក្រោយពេលអស់ញាតិសន្តាន បងប្អូនពុកម្តាយទៅ ជិវិតយើងហាក់បីដូចជាទូកតូច១កណ្តាលជលសា មើលមិនឃើញកោះត្រើយហើយជួបប្រទះនឹងរលក់ធំពិតជាភ័យរន្ទត់តក់ស្លុតញ័រញាក់ធ្លា់ក់ពីលើកទូកតូចមិនខាន បើមិនស្លាប់ដោយរលិចទឹកនិងឆ្លាមត្រីធំៗក៏ខ្លួនឈរមិននឹងបណ្តាលឲ្យធ្លាក់ទឹកខ្លួនឯងស្លាប់ដែរ ។ ផ្ទុយទៅវិញអ្នកដែលមានចិត្តអប់រំល្អ(ចិត្ត គុត្តំ សុខាវហំ)ហើយរមែងនៅសុខស្ងប់ត្រៀមខ្លួនចំាប្រឈមមុខនឹងសត្រូវ គ្រប់ច្រកល្ហក់ សិក្សាស្រែងយល់ល្បិចកល វិធីដោះស្រាយបញ្ហាដែលនឹងទៀបមក មិនភ័យញ័រញាក់ហើយស្វែងរកឧបករណ៏ គ្រឿងយុទ្ធភណ្ឌគ្រប់យ៉ាងដើម្បីទប់ទល់ការពារខ្លួន ។
កាលបើយើងមានអ្វីគំនិតអ្វីៗនៅក្នុងខ្លួនហើយយើងមានអ្វីទៅភ័យព្រួយ មានអ្វីទៅខ្លាច នឹងបញ្ហាសត្រូវឧបសគ្គរាំងរា បើយើងដឹងសមត្ថភាពយើង មានខ្លួនយើងជាទីពឹងដ៏រឹងហើយ សំដូចពុទ្ធភាសិតទូន្មានយើងគ្រប់គ្នាហើយយើងចាំគ្រប់ៗ គ្នាថា« អត្តាហិ អត្តនោ នាថោ» ខ្លួនជាទីពឹងរបស់ខ្លួន ។
ដូច្នេះយើងនាំគ្នាហាត់ពត់លត់ដុំខ្លួនពីក្មេង រៀងពីវិធីផ្សេងៗឲ្យបានរឹងមាំ ដួលហើយក្រោកៗ កាន់តែដួលកាន់តែដើរ ធ្វើឲ្យយើងកាន់ដឹងពីស្ថានភាពផ្លូវដែលធ្វើឲ្យយើងដួល នោះយើងមានវីធីទប់កុំឲ្យដួលម្តងហើយម្តងទៀត៕

0 Comments:
Post a Comment