លោកសម រង្ស៊ីអតីតប្រធានគណបក្សសង្គ្រោះជាតិ បានចេញមុខប្រតិកម្មចំពោះលោកហ៊ុនសែន ដែលបញ្ជាឲ្យ
សមត្ថកិច្ចចាប់ខ្លួនលោកកឹម សុខាទាំងកណ្តាលយប់ និងទាំងដែលលោកកឹម សុខានៅអភយឯកសិទ្ធសភាទៀត ។
លោកសម រង្ស៊ីដែលកំពុងនិរាសខ្លួនទៅប្រទេសបារាំងព្រោះតែរឿងក្តីបរិហារកេរ្តិ៏ដែលក្រុមលោកនាយករដ្ឋមន្ត្រីហ៊ុន ប្តឹងដែរនោះ បានចេញសេចក្តីថ្លែងការណ៏និងលើកហេតុផលជាច្រើនអំពីដែលថាលោក កឹម សុខាមិនមែនជាអ្នក ប្រព្រឹត្តទោសក្បត់ជាតិ ដោយត្រឹមតែចុះពន្យល់ពលរដ្ឋឲ្យយល់ដឹងពីលទ្ធិប្រជាធិបតេយ្យសេរីភាពនោះទេ ។
លោកបានសរសេរនៅលើបណ្តាញសង្គមរបស់លោកថា
ខ្ញុំអាចនិយាយបានថា ការចោទប្រកាន់ពីបទ “ក្បត់ជាតិ និងឃុបឃិតជាមួយបរទេស ដើម្បីបង្កើតឲ្យមានប្រទូស្តរ៉ាយ និងផ្តួលរំលំរដ្ឋាភិបាល” ការចោទប្រកាន់បែបនេះ គ្មានមូលដ្ឋានទាល់តែសោះ ពីព្រោះខ្ញុំបានធ្វើជាប្រធានគណបក្សសង្គ្រោះជាតិ តាំងពីថ្ងៃបង្កើតគណបក្សនេះ ក្នុងខែមេសា ២០១៣ រហូតដល់ថ្ងៃលាលែងរបស់ខ្ញុំ ក្នុងខែកុម្ភៈ ២០១៧។ ខ្ញុំអាចបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ ក្រោមការដឹកនាំរបស់ខ្ញុំ មិនដែលនឹកឃើញ ហើយមិនដែលធ្វើសកម្មភាពអ្វីមួយ ដែលអាចយកជាមូលដ្ឋាន ដើម្បីធ្វើការចោទប្រកាន់ខាងលើនេះ។
លោកធ្លាប់លើកឡើងក្នុងបទសម្ភាសន៏ជាមួយវិទ្យុអាសេរី និងចោទប្រកាន់ទៅនឹងអ្នកកាន់អំណាចសព្វថ្ងៃវិញថា« អ្នកក្បត់ជាតិទី១ លក់សម្បត្តិជាតិឲ្យបរទេសចិនយួន បង្កើតក៥បម្រើយួនធ្វើឲ្យស្លាប់ខ្មែរជាដើម។ ប៉ុន្តែពេលពុំមែនតែលោកសម រង្ស៊ីខ្លួនលោកមួយទេដែលត្រូវគណបក្សប្រជាជនចោទប្រកាន់ថាមានទោសក្បត់ជាតិនិងឃុបឃុបជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា លោកកឹម សុខាប្រធានគណបក្សសង្គ្រោះជាតិថ្មីក៏ត្រូវ លោកហ៊ុន សែនចោទនិងចាប់ដាក់ពន្ធនាគារទៀត ។
តើគណបក្សសង្គ្រោះជាតិនឹងមានអាយុជីវិតអាចបន្តរហូតដល់បោះឆ្នោត២០១៨ដែរទេ ?
មានតែការបោះឆ្នោតនេះដែលបក្សនេះសង្ឃឹមថានឹងផ្លាស់ប្តូរលោកហ៊ុន សែន តែពេលនេះត្រូវលោកហ៊ុនសែនចាប់ដាក់គុកជាបន្តបន្ទាប់ ។
ទាក់ទងនឹងការចាប់ខ្លួនលោកកឹម សុខា ធ្វើទុក្ខបុកម្នេញគណបក្សសង្គ្រោះជាតិនេះដែរ លោកហ៊ុង លីមដែលធ្លាប់ហៅសង្គមហ៊ុន សែនថាជាសង្គមតិរច្ឆាននោះ បានចេញមុខប្រតិកម្មម្តងទៀត ហើយក៏សន្យាថានឹងប្រកូកប្រកាសដល់សហគមន៏អន្តរជាតិ និងខ្មែរក្នុងពិភពលោកឲ្យធ្វើចលនាប្រឆាំងប្រតិកម្មនឹងលោកហ៊ុន សែន ដើម្បីឲ្យមានការដោះលែងហើយនិងមានការគោរពសិទ្ធិមនុស្សស្របតាមច្បាប់ជាតិនិងអន្តរជាតិ ។

0 Comments:
Post a Comment