ត្រឹមបាយក្តាំងសោះមន្ត្រីសេដ្ឋកិច្ចទារពន្ធ១០០ដុល្លា

ហួសចិត្តមន្ត្រីនគរបាលសេដ្ឋកិច្ចឲ្យម្ចាស់ផ្ទះបង់ប្រាក់ពន្ធរហូត១០០ដុល្លាត្រឹមផលិតសំណល់បាយក្តាំងធ្វើជារបស់ពិសាសម្រាប់ក្មេងៗឬចាស់ហូបកំដរមាត់

យោងលើប្រភពគណនីហ្វេសប៊ុក មន្ត្រីអង្គការសិទ្ធADHOCប្រចាំនៅខេត្តបន្ទាយមាន័យ លោកស៊ុំ ច័ន្ទគាបានសរសេរនៅលើបណ្តាញសង្គមរបស់លោក ដោយហួសចិត្តថា ត្រឹមបាយកក បាយក្តាំងដែល ជារបស់សំណល់មិនអាចប្រើប្រាស់បាន កសិករអ្នកស្រុកភូមិយកវាទៅផលិតឲ្យទៅជារបស់មានប្រយោជន៏ លោកចេះច្នៃសន្សំសំចៃសម្រាប់ជីវភាពគ្រួសារ និងជួយសម្រួលដល់ការកាត់បន្ថយចំណាយ ផ្សេងៗក្នុងគ្រួសារផង តែបែរជាមន្ត្រីនគរបាលសេដ្ឋកិច្ច ទៅទារលុយពួកគាត់រហូតដល់ទៅ១០០ដុល្លា ។ ការទាមទារឲ្យបង់ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់អ្នកផលិតបាយក្តាំងនេះ វាស្ទើរតែស្នើនឹង ការនាំចូលរថយន្តទំនើបទៅហើយ ហើយនិងលើពីថ្លៃបង់ពន្ធដីសម្បទានរបស់រដ្ឋដែលសម្បទានឲ្យចិន យួនចំនួន៩៩ឆ្នាំទៅទៀត (ដីសម្បទានជាង៣លានហិកតា ក្នុង១ហិកពន្ធ៦ដុល្លា)។ 



លោកស៊ុំច័ន្ទគា
«ហាសហា បងៗសារព័ត៌មាន គ្រាន់តែកាំកុងត្រូលចុះពិនិត្យកន្លែងផលិត បាយក្តាំងលក់ ដែលកែប្រែពីរបស់គ្មានប្រយោជន៍មកជារបស់អាចទទួលទានបាន ម៉េច បងៗ ចុះទៅថត ទាមទារលុយ រហូតដល់១០០ ដុល្លារម្លេះបង លោកឃើញអីផ្សាយនឹងទៅ បើកន្លែងនោះខុសច្បាប់ ខាងកាំកុងត្រូល ប៉ូលិសសេដ្ឋកិច្ច អ្នកថាខុសតើ ហើយទទួលព័ត៌មានថា លោក យកអស់ ២០ម៉ឺនរៀលហើយ ហាសហា ។ កាំកុងត្រូល និងប៉ូលិសមិនយកទេ តែអ្នកសារព័ត៌មាន  ខេត្តបន្ទាយមានជ័យ ជាអ្នកបង្ខំឲ្យម្ចាស់ផលិតបាយក្តាំ ឲ្យលុយមកក្រុមខ្លួន បន្តិចទៀតខ្ញុំនឹងបញ្ចេញឈ្មោះ អ្នកយកលុយនោះ»



Share:

0 Comments:

Post a Comment

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive