សហគមន៏អ៊ឺរ៉ុបនិងសហរដ្ឋអាមេរិកប្រតិកម្មបន្តបន្ទាប់គ្នាក្រោយពីមានការចាប់ខ្លួនលោកកឹម សុខាកាលពីថ្ងៃទី៣កញ្ញា

សហគមន៏អ៊ឺរ៉ុបនិងសហរដ្ឋអាមេរិកប្រតិកម្មបន្តបន្ទាប់គ្នាក្រោយពីមានការចាប់ខ្លួនលោកកឹម សុខាកាលពីថ្ងៃទី៣កញ្ញាស្ថានទូអូស្ត្រាលីនិងសហគមន៏អន្តរជាតិបានចេញប្រតិកម្មនិងឲ្យហ៊ុនសែនដោះលែងជាបន្ទាន់


ក្រោយពីមានចាប់ខ្លួនលោកកឹម សុខាទាំងតក់ក្រហល់និងកណ្តាលយប់អាធ្រាតុកាលពីថ្ងៃទី៣កញ្ញាកន្លងទៅនេះ សហគមន៏ជាតិដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សបានចេញសេចក្តីថ្លែងការណ៏ប្រតិកម្ម និងស្នើឲ្យរដ្ឋាភិបាលហ៊ុន សែនដោះលែងលោកកឹម សុខាជាបន្ទាន ដោយគោរពតាម គោលការលទ្ធិប្រជាធិបតេយ្យនិងច្បាប់ជាតិនិងកិច្ចព្រមទីក្រុងបារីស ។ នៅក្នុងសេចក្តីថ្លែងការណ៏នោះក៏សូមលោកនាយករដ្ឋមន្ត្រីបើកចំហរលម្ហរសេរីភាពឲ្យបានទូលំទូលាយផងដែរ ។ ស្ថានទូតអូស្ត្រាលីបន្ថែមថា ការចាប់ខ្លួននេះបង្ហាញនូវការវិវត្តន៏ដ៏អាក្រក់នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលការបោះឆ្នោតជាតិនឹងជិតចូលមកដល់នៅឆ្នំា២០១៨ខាងមុខ នៅសល់ត្រឹមប្រមាណ១០ខែប៉ុណ្ណោះ ស្ថានទូតអូស្ត្រាលី«យើងសូមសួមជម្រុញអាជ្ញធរកម្ពុជាឲ្យចាត់វិធានការណ៏ចាំវបាច់នានាដើម្បីរក្សានូវលម្ហរលទ្ធិប្រជាិធិបតេយ្យបើកចំហរ ដែលអាចឲ្យមានការបញ្ចេញនូវទស្សនៈផ្សេងៗ។ សេរីភាពនៃការបញ្ចេញមតិ និងការប្រមូលផ្តុំ សារព័ត៍មានដែលរស់រវើក និងបក្សប្រឆាំងដែលសកម្ម ជាធាតុផ្សំសំខាន់នៃដំណើរការលទ្ធិប្រជាធិបតេយ្យប្រកបដោយជោគជ័យ»។ 
ក្រៅពីស្ថានទូតអូស្រ្តាលី ក៏មានសហគមមន៏អ៊ឺរ៉ុប និងអង់គ្លេស និងអាមេរិកផងដែរ បានចេញសេចក្តីថ្លែងចំពោះការចាប់ខ្លួនលោក កឹម សុខាប្រធានគណបក្សប្រឆាំងនៅកម្ពុជា ពួកគេបានក៏មិនខុសពីអូស្ត្រាលីដែរ បានលើកឡើងថាការចាប់ខ្លួននេះគឺធ្វើឡើងដោយមិនមានមូលដ្ឋានត្រូឹមត្រូវ គឺធ្វើឡើងក្រោមហេតុផលនយោបាយ ។ ផ្ទុយទៅវិញ ចិនដែលជាមហាមិត្តរបស់កម្ពុជាបានសាទរចំពោះការចាប់ខ្លួនលោកកឹម សុខានេះ កាលពីថ្ងៃទី៥កញ្ញាម្សិលមិញ អ្នកនាំពាក្យក្រសួងការបរទេស របស់ចិនបានចេញថ្លែងការណ៏ថា ការចាប់ខ្លួននេះគឺដើម្បីជំរុញការអភិវឌ្ឍនៅកម្ពុជាឲ្យកាន់តែរលួន លូតលាស់មានចេរភាព ។ 
ជុំវិញការចាប់ខ្លួនលោកកឹម សុខានេះមិនបានស្ងាត់ស្ងៀមចំពោះប្រជាជនខ្មែរដែលស្រលាញ់លទ្ធប្រជា ប្រធិបតេយ្យ សេរីភាពនោះឡើយ។ សហគមន៏ខ្មែរជាបន្តបន្ទាប់បានប្រមូលផ្តុំគ្នានិងគ្រោងធ្វើ បាតុ កម្មទៅតាមកន្លែងខេត្តក្រុងរៀងៗខ្លួនដើម្បីឲ្យអន្តរជាតិជួយអន្តរាគមន៏ដោះលែងលោកកឹម សុខាដោយគ្មានល័ក្ខខណ្ឌ។ 
លោកសម រង្ស៊ីអតីតប្រធានគណបក្សសង្គ្រោះជាតិបើទោះបីជាច្បាប់ថ្មីរបស់លោកហ៊ុន សែនបាន ហាមប្រាមមិនឲ្យលោកនិយាយគាំទ្រចំពោះបក្សសង្គ្រោះជាតិនហើយនិងត្រូវរំលាយគណបក្សសង្គ្រោះជាតិក្នុងខណៈលោកគាំទ្របក្សប្រឆាំងក្តី លោកបានហៅការចាប់ខ្លួនរបស់បក្សកាន់អំណាចថា ធ្វើឡើងដើម្បីផលប្រយោជន៏បរទេសជិតខាង និងគ្មានមូលដ្ឋាន ។ លោកបន្តថា លោកហ៊ុន សែនជាមនុស្សចេញមកពីប៉ុល ពតតែមួយ ។ 
លោកហុងលី និងលោកទូចវិបុលគ្រោងរៀបចំធ្វើបាតុកម្មតាមរដ្ឋនិយមួយៗ


Share:

0 Comments:

Post a Comment

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive