ពលរដ្ឋត្រូវតែចាំមុខ និងតាមដានសកម្មភាពមេដឹកនាំថ្នាក់មូលដ្ឋានរបស់គណបក្សនយោបាយនិមួយៗ ដើម្បីកុំឲ្យពួកគេហ៊ានធ្វើប្រព្រឹត្តទង្វើមិនគួរគប្បី ពុករលួយជំរឹត ឬលួច ឃុបខិតនឹងនាយទុនបំពារបំពានដីធ្លីពលរដ្ឋនៅមូលដ្ឋាន បើគេធ្វើដូច្នេះពលរដ្ឋខ្មែរត្រូវកាត់ទោសពួកគេតាមសន្លឹកឆ្នោត២០១៨
អស់ជាង៣០មកហើយពលរដ្ឋខ្មែរពុំដែលស្គាល់មេដឹកនាំមូលដ្ឋានខ្លួនច្បាស់លាស់ ពួកគាត់ច្រើនតែ បោះឆ្នោតហើយ លែងគិត លែងគូរដឹងឮអំពីថ្នាក់នាំណាមួយទៀតឡើយ បើទោះបីជាមេដឹកនាំទាំង ប្រព្រឹត្តអំពើពុករលួយ ឆក់ប្លន់ដីពលរដ្ឋាន និងកាប់បំផ្លាញ់ព្រៃ សហគមន៍ខ្លួនផ្ទាល់នឹងភ្នែកក្តីក៏ ពួកគាត់មិនបានដឹងថាមេដឹកនាំ មូលដ្ឋានរបស់គាត់ជាតិ តំណាងរាស្ត្ររបស់គាត់មុខយ៉ាងណា មានតួ នាទីអ្វី និងមានសារៈសំខាន់ចពោះគាត់និងប្រទេសជាតិយ៉ាងណាខ្លះទេ?
ជាក់ស្តែងបញ្ហាសហគមន៍បឹងក បូរីកីឡា សហគមន៏ព្រៃឡង់ អារ៉ែង និងសហគមន៏ដីធ្លីជាច្រើនទៀត ដែលរង់គ្រោះដោយសារតែមេដឹកនាំ ពុករលួយឃុបឃិតនឹងឈ្មួញទុច្ចរិត កិបកេងបំភ្លៃ បំផ្លាញទ្រព្យសម្បត្តិ ជាតិ និងធ្វើឲ្យមានផលលំបាកដល់សហគមន៏ពួកគាត់ ធ្វើជីវិភាព គាត់ធ្លាក់ខ្លួនកាន់តែក្រទៅៗ ជាងនេះទៅទៀតផលិតផលរបស់ពួកគាត់គ្មានតម្លៃស្មើនឹងតម្លៃផលិតផលបរទេស(យួនសៀម) ។
បញ្ហាគ្រប់ទិសតំបន់ កើតឡើងរៀងរាល់ថ្ងៃ ដោយគ្មានអាជ្ញាធរណា១ អើពើ កុំថាឡើយថ្នាក់ជាតិសូម្បីតែថ្នាក់ក្រោមនៅនឹងភ្នែកត្រចៀក របស់ពលរដ្ឋក៏មិនដឹងមិនឮដែរ មិនត្រឹមតែប៉ុណ្ណោះទេ រាល់បណ្តឹងតវ៉ានិមួយៗកើតមាន មេដឹកនាំថ្នាក់មូលដ្ឋានទាំងនោះហើយដែលជាអ្នកចេញបង្ក្រាប វាយដុំពលរដ្ឋរបស់ខ្លួនយ៉ាងសាហាវឃោរឃៅ មានតែអាជ្ញាធរមូលដ្ឋាននោះហើយ ដែលឃុបឃិតនឹងមន្ត្រីពុករលួយថ្នាក់លើ រួមទាំងជនទុច្ចរិត មាន មានតែមន្ត្រីមូលដ្ឋាននោះហើយ ឲ្យដៃទៅជនបំផ្លាញជាតិ និង មន្ត្រីក្បត់ជាតិ មិនការពារជាតិ។
មន្ត្រីថ្នាក់ក្រោមនិងថ្នាក់លើឃុបឃិតគ្នាទើបប្រព្រឹត្តអំពើព្រៃផ្សៃក្បត់ជាតិ បំផ្លាញទ្រព្យសម្បត្តិជាតិរាប់មិនអស់ ទាំងក្រោមដីក្នុងទឹក រោងភ្នំ លើអាកាសក៍ក្រុមមន្ត្រីទាំងនោះលួចឆក់ប្លន់បានដែរ ។ កាលពិចុងឆ្នាំ២០១៦កន្លងទៅ មន្ត្រីគណបក្សប្រជាជនកម្ពុជាបានធ្វើឲ្យបាត់ថវិការជាតិ ជាង ៧០០លានដុល្លា ក្នុងរឿងលួចលក់ខ្សាចឲ្យប្រទេសសឹង្ហាបូរី ។ រឿងលុយរាប់លានដុល្លាន បែរជាមន្ត្រី CPPស្នើសុំឲ្យពលរដ្ឋ មន្ត្រីបក្សប្រឆាំងឈប់និយាយទៅវិញ ។
ព្រោះហេតុដូច្នោះហើយទើបខ្ញុំមានបំណងចង់ក្រងមន្ត្រីថ្នាក់ឃុំសង្កាត់នេះឲ្យបងប្អូនឃើញមុខ ចាំមុខ គ្រាន់នឹងបានសង្កេតតាមដានទង្វើរបស់គេថា តើក្នុងសង្កាត់របស់ប្អូនបានធ្វើអ្វីខ្លះ ក្នុង៥ឆ្ណាំ ពេលខ្លួនគ្រប់គ្រងកាន់កាប់ឃុំសង្កាត់នោះ ឬមួយក៏បានតំណែងហើយ ឃុបឃិត តែរឿងអាក្រក់ៗ លក់ដីធ្លីពលរដ្ឋ ជួយលាក់បាំងចោរលួច ចោរប្លន់ទេ ។
បើដូច្នោះមែន មន្ត្រីទាំងនោះបងប្អូនចាំមុខច្បាស់ហើយ មន្ត្រីនោះមកពីបក្សណា សង្កាត់ឃុំណា ដល់ឆ្នាំ២០១៨ បងប្អូនវិនិច្ឆ័យទាំងមេបក្សនោះតែម្តងទៅ កុំទុកឲ្យនៅបន្តគ្រប់គ្រងប្រទេសខេត្តក្រុង តំបន់បងប្អូនបន្តទៀត នាំតែពួកមន្ត្រីគណបក្សមិនបានការ បំបង់បាយ បង្ហិនជាតិ បានឃុបឃិតលក់ខ្សាច់ កាប់ព្រៃឈើ លក់បឹងព្រែក សមុទ្រ ចង្រៃ ហិនហោចប្រទេសជាតិយើង ។
ខាងក្រោមនេះជាថ្នាក់ដឹកនាំមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិ នាក្រុងភ្នំពេញ(ខ្ញុំមិនឃើញមានបក្សប្រជាជនផុសរូបមេឃុំសង្កាត់ខ្លួន ចឹងមានន័យថា គាត់ចង់លាក់បាំងពលរដ្ឋបន្ត)
បងប្អូនបានឃើញហើយមន្ត្រីថ្នាក់មូលដ្ឋានគណបក្សសង្គ្រោះ ជាតិ ដែលអ្នកពេញចិត្ត នឹងទើបបោះឆ្នោតឲ្យពួកគាត់មក គ្រប់គ្រង់ឃុំសង្កាត់របស់បងប្អុន អភិវឌ្ឍតំបន់អ្នក ។
ដូច្នេះ បើពួកគាត់ធ្វើការបានល្អសូមបន្តគាំទ្រពួកគាត់បន្ត ទៀតចុះដើម្បីឃុំសង្កាត់បងប្អូន កុំជឿលង់នឹងមន្ត្រីពុករលួយ កាប់បំផ្លាញព្រៃ លក់ជាតិ សម្លាប់មនុស្សឲ្យសោះ ៕
(ខ្ញុំមិនបានរៀបរាប់ឈ្មោះ១រូបៗឲ្យបានលម្អិតទេ ព្រឹលភ្នែក)