តើនរណា បក្សណាខ្លះលាបពណ៌លោកខឹម វាសនាប្រធានសម្ព័ន្ធថាជាក្រុមបក្សដែលបង្កើតឡើងដើម្បីបំពេញមហិច្ឆតារបស់យួននិងបក្សប្រជាជនកម្ពុជា និងក្នុងគោលបំណងបំបែកសំឡេងឆ្នោតរបស់គណបក្សប្រឆាំងCNRP ?
តើការលើកឡើងទាំងនោះត្រឹមត្រូវដូចដែលលោកខឹម វាសនាឡើងដែរទេ ឬមួយខឹម វាសនចេះតែដោះសារនិងលាបពណ៌គេទេ?
លោកខឹម វាសនាប្រធានសម្ព័ន្ធដែលកំពុងតែរង់នូវការចោទប្រកាន់ពីគ្រប់ទិស គ្រប់ស្រទាប់វ័យវណ្ណៈខ្មែរ ថាលោកជាប្រធានបក្សទមិឡគ្មានសាសនា រមិលគុណ មិនស្គាល់ម៉ែឪពុកម្តាយ ព្រមទាំងមិនចេះបរិចាគទានដល់ជនក្រីក្រទុ៌ភឹក្ស(មន្ទីរពេទ្យគន្ធបុប្ទា) ។ ជាងនេះទៅទៀត គេលើកឡើងថា ជាបក្ស ដែលបង្កើតឡើងត្រឹមត្រែបម្រើផលប្រយោជន៍ឲ្យបក្សកាន់អំណាចគឺបក្សប្រជាជន នោះបានឆ្លើយ តបទៅនឹងមតិសាធារណជនទាំងនោះយ៉ាងចាសដៃថា គេបានលាបពណ៍ ពួកគេបានធ្វើហេុតដែល
គួរឲ្យគេជេរ ។ ជារឿយៗលោកបានចោទអ្នកដែលលើកថាលោកជាអ្នកមនុស្សរបស់បក្សប្រជា ជននោះថា ជាទង្វើរបស់គណបក្សសង្គ្រោះជាតិ ។ លោកថា ទង្វើរបស់សង្គ្រោះជាតិដូចជាសម រង្ស៊ីនោះចេះតែលាបពណ៌ កាច់មួលប៉ុណ្ណោះ ។
តើការលើកឡើងរបស់លោក ខឹម វាសនានេះត្រឹមត្រូវទេ ?
តើលោកសម រង្ស៊ីដែលទៅជេរប្រមាថលោកខឹម វាសនាដែរទេ?
ចាប់តាំងលោកខឹម វាសនាចេញពីគណបក្សសម រង្ស៊ីកាលពីឆ្នាំ២០០៥មក លោកខឹម វាសនាបានបង្កើតបក្សមួយដែលគេល្បីល្បាញសព្វថ្ងៃ«សម្ព័ន្ធ» ។ លោកចាប់ផ្តើមវាយប្រហារលើលោកសម រង្ស៊ីថា ជាមនុស្សគ្រួសារនិយម មនុស្សគ្មានបេះដូង ជាមនុស្សគ្មានមនោសញ្ចេតនា ។ល។ លោកនៅតែបន្ត វាយប្រហារលើលោកសម រង្ស៊ី បើទោះបីជាលោកសម រង្ស៊ីត្រូវនិរទេសខ្លួនដោយរឿងក្តីដែលគេថា រឿង ក្តីទាំងនោះជារឿងអយុត្តិធម៌ និងតុលការជាឧបករណ៌នយោបាយរបស់រដ្ឋាភិបាលក្តី ។
លោកកូវគា សមាជិកគណបក្សសម្ព័ន្ធ និងជាអ្នកជិតស្និទ្ធរបស់លោក ខឹម វាសនាផងនោះ បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនថា លោកសម រង្ស៊ីជាកូន កូរ៉េខាងកើត(យួន) ។ លោកស្នើឲ្យពលរដ្ឋខ្មែរមុនជឿគេបោះឆ្នោតឲ្យបក្សណាមួយត្រូវសិក្សាតាមដានឲ្យបានច្បាស់ថាបុគ្គលនោះមកពីណា ។
ទោះជាយ៉ាងណាគេមិនដែលឃើញឯកសារពិតប្រាដកថា លោកសម រង្ស៊ីជាកូនយួន(កូរ៉េខាកើត)ដូចដែលសម្ព័ន្ធ (LDP)គេចោទប្រកាន់នោះឡើយ ។ ប៉ុន្តែគេធ្លាប់ឃើញឯកសារមួយសន្លឹកមិនច្បាស់ លាស់ដែលគណបក្សCPP ផុសកាលកន្លងទៅ ។
ឪពុករបស់លោកសម រង្ស៊ីត្រូវបានគេចោទថាក្បត់ជាតិ ប្រឆាំងនិងរបបរាជាណិយម ហើយរត់ភៀសខ្លួនមិនដឹងស្លាប់នៅទីណា ឯម្តាយរបស់លោកក៏ពរបីលោកសមរង្ស៊ីរត់គេចពីការតាមចាប់ខ្លួនទៅកម្ពុជាក្រោម រហូតទៅ រស់នៅប្រទេសបារាំង រហូតលោកសម រង្ស៊ីធំពេញវ័យរៀនចប់អនុបណ្ឌិតផ្នែកសេដ្ឋកិច្ច ទើបចូលស្រុក ចូលរួមចលនានយោបាយជាសម្តេចបិតាសីហនុ(ហ៊្វុនស៊ិនប៉ិច) នៅតាមបណ្តោយព្រំដែន រហូតមានការរៀបចំការបោះឆ្នោតដោយUNTAC (អង្គការសហប្រជាតិ) នៅឆ្នាំ១៩៩៣។
ការចូលនយោបាយនៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមក ឪពុករបស់លោកត្រូវបានព្រះមហាក្សត្រ រាជបិតា សម្តេចតា ប្រកាសថា លោក សម សារីមិនមែនជាជនក្បត់ជាតិទេ លោកបានចូលរួមកសាង ប្រទេសជាតិជាច្រើន ក៏ដូចជាការទាមទារឯករាជ្យជាដើម ។
បើទោះជាគេមិនមានភស្តុច្បាស់ថាម្តាយរបស់លោក សម រង្ស៊ីជាជនជាតិឬខ្មែរពិតប្រាកដក្តី គេតែង ឃើញសមាជិកLDP របស់ខឹម វាសនានិងគណបក្សប្រជាជនកម្ពុជាលើកឡើងដដែលៗថា ជាជនក្បត់ ជាតិ មានម្តាយជាជនជាតិយួនដើម ។
តើទាំងអស់ជាការលាបពណ៌របស់គណបក្សសម្ព័ន្ធ(LDP)ខឹម វាសនា និងCPPឬមិនមែន?
ការលើកឡើងនិងវាយតម្លៃថាលោកសម រង្ស៊ីជាកូនយួនឬមិនមែនសូមបងប្អូនស្វែងរកមើលឯកសារឲ្យបានច្រើនដោយខ្លួនបងប្អូនចុះ ជៀសវាងគេបោកប្រាស់ បញ្ឆោតដើម្បីផលប្រយោជន៏អ្វី១ តែចំពោះរូបខ្ញុំមិនហ៊ានសន្មតឡើយព្រោះមិនបានឃើញឯកសារប្រវត្តិសាស្ត្រពិត ។
បើលោក ខឹម វាសនាមានឯកសារពិតនោះ លោកខឹម វាសនាពិតជាមនុស្សបរិសុទ្ធមែន តែបើគ្មាន ភស្តុតាងបញ្ជាក់ទេនោះ បក្សលោកខឹំម វាសនាវិញទេដែលជាមនុស្សលាភពណ៌គេ ចោទគេដោយគ្មានការពិត ចេះប្រឌិតបំភ្លៃប្រវត្តិសាស្ត្រ មួលបង្កាច់អ្នកដ៌ទៃព្រោះមានកំហឹង ឬគំនុំក្នុងខ្លួន ។
លោកអ៊ូ វារៈប្រធានអង្គការអនាគតយុវជនបានមានប្រសាសន៌ លោកខឹម វាសនាមានជំងឺសរសៃប្រសាទកំរិតធ្ងន់គួរតែទៅឲ្យពេទ្យពិនិត្យព្យាបាល ឲ្យទាន់ពេលទើបល្អប្រសើរ។ លោកក៏សម្តែងសេចក្តី អាណិតអាសូរចំពោះលោក ខឹម វាសនាផងដែរ ដែលក្លាយជាមនុស្សបែបនេះ ។
ទោះយ៉ាងណាការជេរប្រមាថទាំងនេះត្រូវបានគេមើលឃើញ ពុំមែនត្រឹមតែលោកសម រង្ស៊ី CNRP ប៉ុណ្ណោះទេ សូម្បីព្រះមហាក្សត្រ ព្រះសង្ឃក៏លោកប្រមាថមើលងាយដែរ ហើយពាក្យដ៏អសីលធម៌ទាំងនោះ គ្មាននរមួយ មន្ត្រីណាមួយអាចប្តឹងផ្តល់ចំពោះលោកខឹម វាសនាបានឡើយ ។
បញ្ហាទាំងនេះហើយដែលពលរដ្ឋមើលឃើញថា លោក ខឹម វាសនាជាមនុស្សរបស់គណបក្សប្រជាជន កម្ពុជា គេជួលឲ្យបង្កើតបក្សសម្ព័ន្ធក៏គឺដើម្បីបំបែកសំឡេងសង្គ្រោះជាតិ និងបំពេញមហិច្ឆតាយួន ។
ក្រៅពីលក់សន្លឹកឆ្នោតឲ្យបក្សប្រជាជនកម្ពុជា គ្រប់រឿងមានបញ្ហាធ្ងន់ធ្ងរ លោកខឹម វាសនាតែងតែសុំជំនួយពីលោក នាយករដ្ឋមន្ត្រីហ៊ុន សែនឲ្យជួយន នោះវារឹងរឹតតែឲ្យគេមើលឃើញថា លោកខឹម វាមទំនាក់ទំនងជាមួយនឹងគណបក្ស ប្រជាជន។
សម្មតិកម្មខាងលើទាំងប៉ុន្មាននេះល្មមបងប្អូនពិចារណាហើយថានរណាលាបពណ៌នរណា ?
បក្សណាជេរប្រមាថបក្សណា បង្ខូច មូលបង្កាច់ បក្សណា បម្រើនយោបាយឲ្យបក្សណា ចង់បំផ្លាញជាតិសាសនានិងព្រះមហាក្សត្រមែនឬមិនមែន?