សិប្បកម្មខ្មែរ ស្នាដៃខ្មែរ
សុខ សុវណ្ណារិទ្ធលក់គ្រឿងសង្ហារឹមគ្រប់ប្រភេទ ធ្វើពីឈើល្អៗមានដូចជា ៖ផ្ចឹក បែង នាងនួន សាក្រម គគី កកោះ ។ គ្រឿងសង្ហារឹម និងឧបករណ៏ទាំងនោះធានាថាល្អស្អាត សុទ្ធ១០០% មិនមានក្លែងបន្លំឡើយ ។
ប្រសិនបើអស់លោក លោកស្រី ទ្រង់ឯកឧត្តម សម្តេចមានចំណាប់អារម្មណ៏សូមទំនាក់ទំនងលោកសុវណ្ណរិទ្ធដោយផ្ទាល់តាមទូរស័ព្ទលេខ 088 38 53353
069 75 7981 (ពេលខ្លះគ្មានសេវា)
070 388 993 (ពេលខ្លះគ្មានសេវា)
FB: Sok Sovannarith
គាំទ្រស្មាដៃខ្មែរ មានន័យថាជួយឲ្យខ្មែរមានការងារធ្វើ ជួយជីវភាពកម្មករខ្មែរយើង៕
ម្លាក់ត្រីល្អស្អាត ភ្លឺរលោង ក្រហមឆ្អិនឆ្នៅ មើលទៅជាទីគយគន់ពីភ្ញៀងជិតឆ្ងាយ តូចធំពេលចូលមកសួរសុខទុក្ខលោកអ្នក និងជាទីទាក់ចិត្តលោកអ្នកមានបុណ្យស័ក្តិតូចធំក្នុងកម្ម វិធីបុណ្យទាន កិច្ចប្រជុំនានា ។
ទំនាក់ទងទិញឥឡូវនេះតាមទូរស័ព្ទលេខ៖088 38 53353
069 75 7981 (ពេលខ្លះគ្មានសេវា)
070 388 993 (ពេលខ្លះគ្មានសេវា)
សូមបញ្ជាក់ថាសិប្បកម្មយើងខ្ញុំ ក៏មានសេវាដឹក ជញ្ជូនដល់គេហដ្ឋានលោកអ្នកផងដែរ ។
ផលិតផលតុក្កតាសម្រាប់ភ្ញៀវពន្លឺ អង្គុយសម្រា់
ត្រជាក់ចិត្ត ស្រួលខ្លួនរលោងស្អាត ធ្វើពីឈើល្អ មិនងាយពុកផុយ ងាយជូតបោស ។
តុក្កតាល្អ ភ្ញៀវណាៗក៏ចូលចិត្តអង្គុយ មិភ័យព្រួយ ប្រឡាក់សំលៀបបំពាក់ថ្មីថ្លៃៗឡើយ ។ ប្រសិនបើលោកបើកហាងលក់ដូរជួញជំនួយ តូចធំវិញគួរជាទីចាប់អារម្មណ៏ពីភ្ញៀងនានា ភ្ញៀវឃើញហើយនឹងចង់ចូលទិញផលិតផលលោកអ្នក មិនខាន។
តុក្កតាកុមារចាស់អង្គុយបានគ្រប់គ្នា ធានាសុវត្ថិ ភាព ស្រួលលើកទុកដាក់ ធូរប្រាក់ ទិញទាញទាក់ ភ្ញៀវជិតឆ្ងាយ កុំស្តាយដើម្បីគ្រួសារយើង។
ថូផ្កា ថូមានលាភ សម្រាប់ទទួលទេវតា ដាក់ផ្កាថ្វាយព្រះ អ្នកមានបុណ្យ លើករាសីអ្នកឲ្យស្រាកស្រន់
មានអាសន្នទេវតាបុណ្យគុណព្រះជួយ ។
ខ្លឹមខ្មៅក្រហមរលើបរលោង ភ្លឺចាំងផ្លេក មានតូចធំ តាមប្រភេទ អាចដាក់ក្នុងផ្ទះ មុខទីសក្ការៈ មុខបន្ទប់ទទួលភ្ញៀវ មុខទ្វារចេញចូល ។
សូមអញ្ជើញទំនាក់ទំនងទិញឥឡូវនេះ ដើម្បីលើករាស៊ី តម្លើងបុណ្យស័ក្តិ មានប្រាក់ចំណាយ ធនធាន ចំណាយហើយរឹតតែមានគឺចំណាយលើ បុណ្យសេចក្តីល្អ ។
សូមទំនាក់ទំនងលោកសុវណ្ណរិទ្ធតាមរយៈលេខ៖
088 38 53353
069 75 7981 (ពេលខ្លះគ្មានសេវា)
070 388 993 (ពេលខ្លះគ្មានសេវា)
ក្រៅពីឧបករណ៏លម្អក្នុងខ្លះផ្ទះបន្ទប់តូចធំ កន្លែងទទួលភ្ញៀវ សិប្បកម្មសុខ សុវណ្ណរិទ្ធក៏មានលក់គ្រែល្អៗសម្រាប់ដាក់ក្នុងបន្ទប់គេង សម្រាក់សម្រាន្តសាកសមនឹងកិត្តិយស កេរ្តិ៏ឈ្មោះជីវភាពលោក
អ្នកផងដែរ ។
គ្រែបេង ខ្លឹមល្អចាស់ មិនមែនឈើខ្លីស្រាយៗ មេស៊ី ។ គ្រែមានរចនាបថក្បាច់ក្បួរខ្មែរ គ្រប់យ៉ាង ជើងស្នៀតរលុក រនូតមិនរលុង អង្កៀត ងាយ របូតជើង បាក់បែកប្រេះនោះទេ ។ យើងខ្ញុំធានាថាមាំ រឹងល្អមិនពុកផុយមេស៊ីនោះទេ ។
ទំនាក់ទំនងទិញឥឡូវនេះ យើងខ្ញុំនឹងដឹកជញ្ជូន ដល់គេហដ្ឋានលោកដោយគ្មានភ័យព្រួយបារម្ភ និងមិនពិបាកចុះធ្វើដំណើរទៅមកខ្លាចគ្រោះថ្នាក់ ខាតពេលវេលា រំខានការងារ។
(ការងារជាមាសប្រាក់ ទិញគ្រែគេងពីរនាក់ ត្រជាក់ចិត្ត ប្រពន្ធីប្តីលែងបារម្ភ)៕
ផ្តិលលាភផ្តិលជ័យ ផ្តិលមានសិរី ផ្តិលទុករៀបថ្ងៃមង្គលការ បុណ្យទានកម្មវិធីជូនមគ្គផលដូនតា បុណ្យ
ផ្កាសង្ឃទេសនា ហែទានព្រះវស្សានិងថ្វាយព្រះ ។ផ្តិលអម្រឹត ផ្តិលនាំឲ្យជីវិតលោកអ្នកប្រសើរ ដាក់តម្កល់ថ្វាយព្រះជំនាងផ្ទះ សែនកុងម៉ា គ្រូបាធ្យាយ គ្រូឥសីទេវតាពិតគាប់ប្រសើរ។
ទំនាក់ទំនងលោកសុខ សុវណ្ណរិទ្ធឥឡូវនេះ ធានាដឹកជញ្ជូនដល់គេហដ្ឋានលោកអ្នកដោយសុវត្ថិភាព៕
លោកសុវណ្ណរិទ្ធតាមរយៈលេខ៖
088 38 53353
069 75 7981 (ពេលខ្លះគ្មានសេវា)

សិប្បកម្មចង្ក្រានដីខ្មែរខេត្តកំពត
ត្រែង ឃុំកំពង់ត្រែង ស្រុកទឹកឈូ ខេត្តកំពត។
ទិញផលិតផលខ្មែរ មានន័យថាលោកអ្នកកំពុងជួយលើកកំពស់ជីវភាពកសិករខ្មែរ
មុខរបរផលិតចង្ក្រានដីឥដ្ឋធ្វើឱ្យជីវភាពគ្រួសាររីកចម្រើនក្នុងកម្រិតខ្ពស់
លោកនាយករដ្ឋមន្ត្រីកម្ពុជាប្រទេសជប៉ុន
លោកនាយករដ្ឋមន្ង្រីអញ្ជើញទស្សនកិច្ចនៅប្រទេសជប៉ុន នៅកម្ពុជាសារបែកធ្លាយពេញបណ្តាញសង្គមថាលោកយកលុយរដ្ឋទៅចាយវាយឲ្យក្រុមនិស្សិតនៅជប៉ុន
ក្នុងដំណើរទស្សនកិច្ចជាផ្លូវរដ្ឋទៅកាន់ប្រទេសជប៉ុនលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានអញ្ជើញចូលគាល់រាជទាយាទ នៃមហាមិត្តជប៉ុន និងមន្ត្រីអង្គការម្ចាស់ជំនួយជាច្រើនដើម្បីថ្លែងអំណគុណដល់ជប៉ុនដែលជានិច្ចជាកាល ជប៉ុនបានជួយឧបត្ថម្ភទាំងសម្ភារៈផ្លូវថ្នល់ស្ពាន និងថវិកាសុទ្ធរាប់សិបលានដុល្លាសហរដ្ឋអាមេរិក ។ ជប៉ុនជាម្ចាស់ ជំនួយទី២បន្ទាប់ចិនដែលបានផ្តល់ជំនួយដល់រាជរដ្ឋាភិបាលទី២នេះ ។
នៅក្នុងទីក្រុងតូក្យូលោកនាយករដ្ឋមន្ត្រីបានចូលគាល់រាជទាយាទនៃមហាមិត្តជប៉ុនណារូហីតូ ហើយនិងពាំនាំនូវរាជបណ្តាំ សួរសុខទុក្ខពីព្រះមហាក្សត្រនៃព្ររាជាណាចក្រកម្ពុជា ។ បន្ទាប់មកលោកបានជួបប្រធានមូលនិធិNippon និង ថ្លែងអំណរគុណដល់ប្រធានមូលនិធិនេះដែលបានជួយឧបត្ថម្ភដល់ប្រទេសខ្មែរ លោកក៏សូមឲ្យម្ចាស់ជំនួយទាំង នោះបន្តជួយដល់ខ្មែរបន្តទៀតដើម្បីជំរុញកម្ពុជាឲ្យមានការអភិវឌ្ឍជឿនលឿន និងបញ្ចៀសបាននូវផលលំបាកនានាដូចស្ពានផ្លូវជាដើម។
ទន្ទឹមនិងលោកនាយករដ្ឋមន្ត្រីកំពុងមានដំណើរទស្សនកិច្ននៅក្រៅប្រទេស និងស្មើសុំថវិកាបរទេសរាប់ពាន់លាន ដុល្លាបន្ថែមទៀតនោះ នៅកម្ពុជា ឯណេះវិញអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកបានបង្ហោះសាស្តីលោកយក លុយជាតិទៅចាយវាយឲ្យនិស្សិតខ្មែរនៅប្រទេសជប៉ុនដោយខ្ជះខ្ជាយ តាមអំពើចិត្ត ។
នៅលើAccount Facebook page សុវណ្ណភូមិខ្មែរ និងត្រូវបាន គណីឈ្មោះថាកំសាន្ត(Kamsan Khmer 2017)ចែកចាយបន្តដោយដាក់ចំណើងថា«សារបែកធ្លាយពីនិស្សិតខ្មែរនៅជប៉ុន៖ ហ៊ុន សែន យកលុយជាតិជួលនិស្សិតនិងពលរដ្ឋ
ខ្មែរនៅជប៉ុនក្នុងតម្លៃម្នាក់ៗពី $300 ដល់ $500»។ ជាទូទៅគេតែងឃើញលោកនាយករដ្ឋមន្ត្រី តែងតែផ្លល់ថវិកាជារឿយដល់និស្សិតខ្មែរដែលបានទៅសិក្សានៅក្រៅប្រទេស ដូចជានិស្សិតខ្មែរ ប្រចាំបារាំង រុស្ស៊ី និងប្រទេសផ្សេងៗទៀត។
ខ្មែរនៅជប៉ុនក្នុងតម្លៃម្នាក់ៗពី $300 ដល់ $500»។ ជាទូទៅគេតែងឃើញលោកនាយករដ្ឋមន្ត្រី តែងតែផ្លល់ថវិកាជារឿយដល់និស្សិតខ្មែរដែលបានទៅសិក្សានៅក្រៅប្រទេស ដូចជានិស្សិតខ្មែរ ប្រចាំបារាំង រុស្ស៊ី និងប្រទេសផ្សេងៗទៀត។
ទោះយ៉ាងណាថវិកាទាំងនោះគេមិនដឹងលោកហ៊ុន សែនយកថវិកាផ្ទាល់ខ្លួនឬថវិកាជាតិឡើយ ។ប៉ុន្តែជាប្រសិនបើថវិកាផ្ទាល់លោកវិញនោះ បើទោះជាលោកមានលុយវាល់កោដិក៏មិនអាចចែកចាយគ្រប់ឡើយ បើឮនិងឃើញតែ ឈ្មោះលោកធ្វើស្ពានសាលា មន្ទីរពេទ្យគ្រប់កន្លែងក្រុង ។
me>
គណៈកម្មាធិការជាតិរៀបចំការឆ្នោតហៅកាត់ថា គ.ជ.ប បញ្ចេញសកម្មភាពច្រើនជាងគ.ជ.បចាស់ដែលគេតែងរិះគន់ថាជាគណៈកម្មាធិការស្ថិតនៅក្រោមបក្សាកាន់អំណាចនិងរៀបចំសន្លឹកឆ្នោតសម្រាប់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលដឹកនាំដោយលោកសិក ប៊ុនហុកសកម្មជាងគ.ជ.បចាស់កាលពីប៉ុន្មានអាណត្តិមុនៗ និងហើយគ.ជ.ប១តែងតែត្រូវពលរដ្ឋនិងគណបក្សប្រឆាំងលើកឡើងថា ជាគណៈកម្មធិការកូនជឹងរបស់បក្ស កាន់អំណាច ។
គ.ជ.បថ្មីដែលកើតឡើងដោយមានកិច្ចព្រមព្រៀងគ្នា រវាងគណបក្សបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៤ ដឹកនាំដោយលោកសឹក ប៊ុនហុកមកពីគណបក្សប្រជាជនប្រធាន និងគុយ ប៊ុនរឿង មកពីគបក្សសង្គ្រោះជាតិជាអនុប្រធាន បើទោះជាមិនទាន់បានល្អឥតខ្ចោះក្តី ក៏គេមើលឃើញថាមានលក្ខណៈល្អ ប្រសើវជាអាណត្តិមុន ហើយអាចទទួលយកបាន។ ក្នុងនោះលោកសម រង្ស៊ីដែលតែងតែរិះគន់នូវស្ថាបន័នរដ្ឋាភិបាល មិនសន្សំសំចៃក៏ទទួលស្គាល់ផងដែរ ក្រោយពេលដែលបញ្ចប់ការបោះឆ្នោតនៅថ្ងៃ៤មិថុនា ។
នៅថ្ងៃទី៦នេះដែរលោកស៊ិក ប៊ុនហុនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចុះទៅសំណេះសំណាល និងមន្ត្រីគ.ជ.បខេត្តកំពតដើម្បីជំរុយកិច្ចរៀបចំការបោះឆ្នោះជាតិដែលជិតឈានចូលមកនៅឆ្នាំ២០១៨ខាងមុន នេះឲ្យបានកាន់តែប្រសើរ និងមានលក្ខណៈសេរីយុត្តិធម៌ ។ ចំណែកឯកឧត្តមរ៉ុងឈុន សមាជិកគ.ជ.បក៏បានចុះ ទៅបង្ហាត់បង្រៀនធីនៃការប្រឡងជ្រើសរើសក្រុមចុះឈ្មោះបោះឆ្នោត ដល់មន្ត្រី លធ.ខប ខេត្តសៀមរាបផងដែរ។
ក្នុងអាណត្តិថ្មីនៃគ.ជ.បដែលបង្កើតឡើងក្រោមវប្បធម៌សន្ទនាគេឃើញថាមានកិច្ចសហការគ្នាបានល្អ ប្រសើរ មាន មានសកម្មភាពច្រើនទាំងការបង្ហាត់បង្ហាញដល់មន្ត្រីថ្នាក់ក្រោមៗ រួមទាំងបើកបង្ហាញព័ត៍មានដល់ពលរដ្ឋ។
ទន្ទឹមនឹងមានការរៀបចំការបោះប្រព្រឹត្តទៅដោយរលួយ និងមានភាពប្រសើរនោះ គណៈកម្មធិការមួយនេះក៏រង់នូវការរិះ គន់ច្រើនណាស់ក្នុងការៀបសន្លឹកឆ្នោតនៅតាមឃុំសង្កាត់មួយចំនួន និងបញ្ហាបិទបាំងមិនឲ្យពលរដ្ឋចូលតាមដាន មើលការរាប់សន្លឹកឆ្នោតនៅមណ្ឌលការិយល័យរបស់ខ្លួន ។ ជាងនេះទៅអង្គការសង្គមមើលឃើញថា មានការប្រកួតប្រជែងមិនមានលក្ខណៈសេរី និងយុត្តិធម៌ដោយ ប្រធានបក្សសង្គ្រោះជាតិ គឺលោកសម រង្ស៊ីត្រូវបានចោទ ប្រកាន់ ហាមប្រាមឲ្យចូលមកស្រុក ហើយនិងអគ្គលេខាធិការរងគណៈកម្មាធិការ គឺលោក នីចរិយាត្រូវជាប់ពន្ធនា គារក្រោមបទចោទសូកប៉ាន់សាក្សី ក្នុងសំរឿងនាងខុមចានដារាទី ។
ពលរដ្ឋខ្មែរអ្នកនិយមលែងបណ្តាញសង្គមបានដាក់ឈ្មោះរហសនាមន្ត្រីខ្មែរ ទៅតាមវោហារសាស្ត្រ សកម្មភាពនិងអ្វីៗដែលមន្ត្រីទាំងនោះបានបង្ហាញឲ្យពលរដ្ឋដឹងរៀងៗខ្លួន
ពាក្យខ្មែរមន្ត្រី ឯកឧត្តម និងនាយករដ្ឋមន្ត្រីជាពាក្យដែលគេប្រើចំពោះបុគ្គល និងមនុស្សមាន តម្លៃគួរជាទីបូជា ដែលបានដឹកនាំពលរដ្ឋ ប្រទេសជាតិឲ្យបានរីកចម្រើន មានជីវភាពល្អប្រសើរ និងបានរួចផុតពីសេចក្តីវេទនា ព្រោះសេចក្តីក្រីក្រ និងបញ្ហាអសន្តិសុខទាំងឡាងយតាមបៀតបៀនយាយី។ ប៉ុន្តែផ្ទុយទោវិញ នាពេលបច្ចុប្បន្ននេះ នៅក្នុងសង្គមខ្មែរយើង បានយកពាក្យមន្ត្រី ឧកញ៉ាបណ្ឌិត មកកំប្លុកកំប្លែងលេងទៅតាមសកម្មភាព និងរឿងហេតុផ្សេងៗ ទៅតាមអ្វីដែលគេយល់ថានោះជា ទង្វើរបស់មន្ត្រីខ្មែរ បណ្ឌិតខ្មែរបានធ្វើផ្ទុយពីឆន្ទៈ គោលបំណងរបស់ពួកគេដែលប្រាថ្នាចង់បាន ។
អ្នកខ្លះមិនមែនតែផ្តល់ត្រឹមរហសនាមឲ្យថ្នាក់ដឹកនាំពួកប៉ុណ្ណោះទេ ថែមទាំងបានគូរកាត់រូបភាពថ្នាក់ដឹកនាំពួកជាថ្លុកកំប្លែងផ្សេងៗទៀត ដើម្បីបញ្ចើចបញ្ចើចំអក់ឡក់លើយចំពោះមន្ត្រីបណ្ឌិតដែល គេមើលឃើញថាបានធ្វើឲ្យខ្មែរឈឺចុកចាប់ វិនាសព្រាត់ប្រាស់ និងបាត់បង់ទឹកដីទ្រព្យសម្បត្តិជាតិ ។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានអ្នកនិយមលេង បណ្តាញសង្គមហៅលោកថា«សម្តេចអីឬអាគុក» ក្រោយពេលដែលនិយាយពាក្យទាំងនេះទៅកាន់មន្ត្រី បក្សប្រឆាំងមានលោក សម រង្ស៊ីនិងលោកកឹម សុខាជាដើមក្នុងវេទិកាមួយកាលពីឆ្នាំ២០១៦កន្លងទៅ ដោយលោកបានបញ្ជាក់ថា ពាក្យអាគុកជាដើមនេះ មិនមែនជាសម្តីអាក្រក់អ្វីទេ វាជាសម្តីអ្នកស្រែ រាស្ត្រសាមញ្ញ តែងហៅជេរគ្នាលេង អាគុក អាច្រវ៉ាក់ អាស្លាប់ អាងាប់ជាដើម ដូច្នេះលោក វាគ្មានខុស អ្វីទេ ត្រឹមតែប៉ុណ្ណឹងនោះ ។ ភ្លាមៗ អ្នកនិយមលេងបណ្តាញសង្គមនាំគ្នាត្រាប់តាមលោក ហៅលេងពេញបណ្តាញសង្គមថាអាគុកៗរហូតមក ។
លោកកែប ជុតិម៉ាត្រូវបានអ្នកនិយមលេងបណ្តាញសង្គមដាក់ឈ្មោះថា «រដ្ឋមន្ត្រីជំនាញសេដ្ឋកិច្ចខាងសំរាម»។ ពួកគេដាក់ឈ្មោះបែបនេះបន្ទាប់ពីលោកកែប ជុតិម៉ា មន្ត្រីសាលាក្រុង ឲ្យពលរដ្ឋ និងអ្នកជំនាញទាំងឡាយ បើចង់ដឹងសេដ្ឋកិច្ចខ្មែរ កើនឡើងឬធ្លាក់ចុះអន់ថយនោះ មើលតែសំរាមតាមផ្ទះ ទៅដឹងហើយ ។ សំរាមដឹកចេញទីក្រុងភ្នំពេញរាល់ថ្ងៃ រាប់សិបតោន ដូច្នេះសេដ្ឋកិច្ចខ្មែរកំពុងកើនឡើងគួរឲ្យកត់សំគាល់ ពុំមែនក្រក្រីដូចដែលអ្នកវិភាគនិងបក្សប្រឆាំងលើកឡើងនោះទេ ។

លោកសុខ ឥសាន្តក៏ត្រូវបានបានពលរដ្ឋដាក់រហសនាមថាជាមន្ត្រីមកពីCPPជំនាញខាងសេដ្ឋកិច្ច ដែរ ។ ពួកគេហៅលោករដ្ឋមន្ត្រីអ្នកនាំពាក្យឲ្យបក្សប្រជាជនថា «សេដ្ឋកិច្ចជាតិ កើនឡើងដោយសារ តែពលរដ្ឋខ្មែរ ក្លាយជាអ្នកបម្រើបរទេស ក្លាយជាកញ្ជះគេ » ។ លោកថា ប្រទេសជាតិមានសេដ្ឋកិច្ចធំ ធាត់ មានកំណើនកើនរហូតដល់៧% ពលរដ្ឋនៅតាមភូមិស្រុកមានផ្ទះធំទ្រនុំខ្ពស់ទាំងនោះគឺដោយ
សារតែ ពលរដ្ឋភាគច្រើនចំណាក់ស្រុកទៅធ្វើការឲ្យកូរ៉េ ជប៉ុនថៃ ម៉ាឡេ និងប្រទេសផ្សេងៗទៀត។ ដូច្នេះហើយ រដ្ឋាភិបាលកំពុងតែខិតខំស្វែងភាគីដៃគូប្រទេសជាមិត្តដែលខ្វះកម្លាំងកម្មករ ស្នើឲ្យគេ ទទួលយកពលករខ្មែរបន្ថែមទៀតដើម្បីបង្កើតការងារដល់ប្រជាជនខ្មែរ ។
លោកទៀបាញ់់ រដ្ឋមន្ត្រីចំពាមគ្រាប់លុយ ជំនាញខាងវៃបាក់ធ្មេញ បើមានការតវ៉ាក្រោយពេលដែល ខ្លួនចាញ់ឆ្នោត ។ លោកបានមានប្រសាសន៏ថាបើបក្សប្រឆាំងចាញ់ឆ្នោតហើយ មិនទទួលស្គាល់លទ្ធផល នៃការបោះឆ្នោត២០១៧នេះ ហើយស្រែកតវ៉ា ថាមិនយុត្តិធម៌ មិនត្រឹមត្រូវទេ លោកនឹងវាយឲ្យបាក់ធ្មេញ ។ លោកថ្លែងបែបនេះក្នុងឪកាសយុទ្ធយុទ្ធនាការបោះឆ្នោតឃុំសង្កាត់ កាលពីខែមិថុនា ឆ្នំា២០១៧កន្លងទៅ ។ ពាក្យបញ្ចើកបញ្ចើនៅក្នុងសង្គមអ្នកលេងហ្វេសប៊ុក នៅតែបន្តបន្តុះបង្អាប់ ដល់លោកទៀបាញ់ថា ទៀត្រូវគ្រាប់លុញ ជំនាញខាងវាយឲ្យបែកធ្មេញជាប់មិនដាច់ ។
ក្រៅពីលោកទៀបាញ់ ជំនាញខាងវាយបែកធ្មេញ ឈាងវុនជើងកាងប្រចាំរដ្ឋសភា និងរដ្ឋមន្ត្រីជំនាញ គ្មានការតវ៉ាចំពោះលទ្ធផលបោះឆ្នោត២០១៨ បើហ៊ានតវ៉ាក្បាលនិងគល់ឫស្សីមិនខាន»។ ពលរដ្ឋបានឮដូច្នោះក៏ដាក់រហសនាមលោករដ្ឋមន្ត្រីថា«រដ្ឋមន្ត្រីក្បាលនឹងគល់ឫស្សីម្តងទៅ ។
ខាងសេដ្ឋកិច្ចដោយសារកាប់ព្រៃឈើ រើសសំរាម និងធ្វើជាខ្ញុំកញ្ជះគេ នៅមានលោក វង សូតមួយទៀត ដែលមានជំនាញ ចំណេះសល់ពីរបបប៉ុល ពតបានបន្សល់ទុកឲ្យ ។ លោក វង សូតជាកូន ប្រសារលោក សម្តេចព្រះប្រធានរដ្ឋសភាហេង សំរិក និងជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា លោកមានជំនាញខាង ប្រើគល់ ឫស្សី ។ លោកពោលពាក្យតែគល់ឫស្សីយ៉ាងនេះ មិនដឹងលោកធ្លាប់វាយសម្លាប់មនុស្សក្នុងសម័យខ្មែរ ក្រហមនឹងគល់ឫស្សីឬក៏លោកធ្លាប់តែដាំឫស្សីយ៉ាងណាទេ ទើបនឹកឭកឃើញតែគល់ឫស្សីយ៉ាងនេះ ។ លោកបានថ្លែងកាលពីថ្ងៃទី៣១ ខែកក្កដាថា«
ខាងសេដ្ឋកិច្ចដោយសារកាប់ព្រៃឈើ រើសសំរាម និងធ្វើជាខ្ញុំកញ្ជះគេ នៅមានលោក វង សូតមួយទៀត ដែលមានជំនាញ ចំណេះសល់ពីរបបប៉ុល ពតបានបន្សល់ទុកឲ្យ ។ លោក វង សូតជាកូន ប្រសារលោក សម្តេចព្រះប្រធានរដ្ឋសភាហេង សំរិក និងជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា លោកមានជំនាញខាង ប្រើគល់ ឫស្សី ។ លោកពោលពាក្យតែគល់ឫស្សីយ៉ាងនេះ មិនដឹងលោកធ្លាប់វាយសម្លាប់មនុស្សក្នុងសម័យខ្មែរ ក្រហមនឹងគល់ឫស្សីឬក៏លោកធ្លាប់តែដាំឫស្សីយ៉ាងណាទេ ទើបនឹកឭកឃើញតែគល់ឫស្សីយ៉ាងនេះ ។ លោកបានថ្លែងកាលពីថ្ងៃទី៣១ ខែកក្កដាថា«
នៅក្នុងអាណត្តិទី៥នេះទាំងសម្តេចនាយករដ្ឋមន្ត្រី និងមន្ត្រីធំៗរួមទាំងបណ្ឌិតឧកញ៉ារបស់លោកគ្រប់ ឃ្លា ប្រយោគសម្តីដែលលោកឡើងសុទ្ធតែត្រូវបានពលរដ្ឋខ្មែរសើចចំអកបញ្ឈឺគ្រប់ពេលវេលា ។អ្នកខ្លះក៏ប្រើពាក្យបញ្ឈឺទាំងនោះក៏ជ្រុលហួសរហូតឲ្យសម្តេចនាយកខឹងសម្បារណាស់ដែរ គឺគេប្រើពាក្យរហូតដល់ប្រមាថអាយុជីវិតលោកឲ្យស្លាប់ ដាក់បណ្តាសារជាដើម ។
កាលពីថ្ងៃទី១សីហា លោកនាយករដ្ឋមន្ត្រីបានថ្លែងទៅកាន់មន្ត្រីបក្សប្រឆាំងថាកុំយកការស្លាប់របស់ លោកមកកេងចំណេញនយោបាយឲ្យសោះ ការស្លាប់របស់លោកនឹងនាំមកនូវវិនាសកម្មដល់កម្ពុជា ព្រោះនាយទាហាន កងប្រដាប់អាវុធទាំងអស់នឹងគ្មានមន្ត្រីណាគ្រប់គ្រងបាន បើលោកទៀបាញ់ស្លាប់នឹងគ្មាននរណាចាប់អារម្មណ៏ឡើយ ។
ទោះយ៉ាងណាការបញ្ចើចបញ្ចើនៅក្នុងសង្គមប្រជាធិបតេយ្យតែងកើតមាន នៅក្នុងប្រទេសអាមេរិក វិញអ្នកសារព័ត៍មាន ពលរដ្ឋបានគូរឆ្លាក់រូបលោកដូណាល់ត្រាជារូបស្រាត និងកំប្លុកំប្លែងផ្សេងៗដោយ គ្មានមន្ត្រីណាចាប់ទោសអូសដំណើរអ្វីទេ បើទោះជាយ៉ាងនោះក្តីសូម្បីយើងក៏មិនត្រូវប្រើសិទ្ធិ លើសព្រំដែនដែរ ។
Invanka Trump យើងត្រូវសិក្សាសិនចាំឧបត្ថម្ភពួកគេ
លោកស្រី Invanka Trumpបានលើកឡើងពីគោលជំហរក្នុងការឧបត្ថម្ភគាំទ្រដល់ជីវភាពប្តីប្រពន្ធទាហាន ឲ្យបានល្អ
ប្រសើរមានជីវភាពសមរម្យ រស់នៅមានសេចក្តីថ្លៃថ្នូរ មានប្រាក់ខែសមស្របទៅនឹងតម្លៃទីផ្សារបច្ចុប្បន្ន ។ អ្នកស្រីបានលើកឡើងបែបនេះនៅក្នុងសេតវិមាន នាថ្ងៃទី៣ សីហានេះ ក្នុងខណៈពេលជួបពិភាគ្សាជាមួយនឹងប្តីប្រពន្ធទាហានទាំងនោះ ។ លោកបន្ថែមថា« យើងបានសិក្សាស្វែងយកមុនពេលដែលរដ្ឋការអាចធ្វើនូវអ្វីដែលសេតវិមាន ឧបត្ថម្ភគាំទ្រវីរបុរសនាយទាហាន ខាងផ្នែកសម្ភារៈ និងឯសណ្ឋាន» ។
អ្នកស្រីបញ្ជាក់ថា បញ្ហាគ្មានការងារធ្វើសម្រាប់ប្តីប្រពន្ធ ទាហានរបស់សហរដ្ឋអាមេរិក មានប្រមាណ១៦% ជិត៤ដងនៃចំនួនអត្រាចំនួនប្រជាជនទាំងមូល ។ ទោះជាដៃគូពួកគេច្រើនជាងនេះស្ថិតក្នុងសេចក្តីព្រួយបារម្ភព្រោះគ្មានការងារធ្វើក្តី ។ ស្វាមីភរិយាទាហានប្រមាណ៥២%ផ្សេងទៀត មុខរបរពួកគេកំពុងតែប្រឈមមុននឹងធ្លាក់ចុះប្រាក់ខែប្រមាណ៣៨% នេះបើធៀបទៅនឹងប្រាក់ខែមិត្តភក្តិរបស់ពួកគេ ។
អ្នកស្រីសន្យាថា ពេលដែលមានមានសមាជិកបម្រើការងារកើតឡើង ធានាថានឹងការទទួលខុសត្រូវលើការងារ កើនឡើងដេរ ។
ទោះបីជាការនយោបាយរបស់លោកត្រាំបានដាក់ចេញនូវគោលនយោបាយ អាមេរិកមុនគេ (US first ) និង ផលិតដោយអាមេរិក ទិញដោយ អាមេរិកក្តី ក៏ភាពគ្មានការងាររបស់ប្រជាជននៅតែប្រឈមមុខដែដែល ។ ជាងនេះទៅទៀតនោះលោកប្រធានាធិបតីត្រាំ បានជំរុញឲ្យមានជំនួយខ្នាតតូចផងដែរ ដើម្បីបង្កើតការងារដល់ ប្រជាជនរបស់ខ្លួន ។
នយោបាយអាមេរិកមុនគេនេះបានធ្វើឲ្យសមមិត្តរបស់ខ្លួនអាក់អន់ចិត្តហើយ រត់ទៅធ្វើកិច្ច សហការជាមួយចិនវិញ ដោយគេយល់ឃើញ វាកំពុងតែងាកទៅរកទីផ្សារកុំមុយនិស្តវិញ ពុំមែនជាទិផ្សារសេរីនោះប្រសិនបើអាមេរិកបិទផ្សារប្រទេសផ្សេងៗក្រោមហេតុផលការពារចិនលួចកាងារអាមេរិក ។
លោកJack Ma ស្ថាបនិក ALibaba និងជាមហាសេដ្ឋីនៃប្រទេសចិនផងនោះ បានប្រតិកម្មនឹងគោល នយោបាយប្រធានាធិបតីថ្មីរបស់អាមេរិករូបនេះ ក្រោយការប្រជុំសេដ្ឋកិច្ចពិភពលោកនាទីក្រុង Davos លោកគ្មាននរណាទៅលួចការងារខ្លួនទេកើតទេ។
តើមានទោសទេបើខ្ញុំpostរូបនឹងព្រះមហាក្សត្រ
តើមានទោសទេបើខ្ញុំpostរូបនឹងព្រះមហាក្សត្រ
លោកសម រង្ស៊ីអតីតប្រធានគណបក្សប្រឆាំងនៅកម្ពុជាCNNP កាលពីថ្ងៃទី១សីហា បានផុសរូបភាព ជាមួយនឹងអតីតព្រះមហាក្សត្រ ព្រះនរោត្តម សីហនុនៅលើបណ្តាញសង្គមហ្វេសប៊ុកលោក ដោយព្រលយនូវសំនួរឌឺដងដល់គណបក្សប្រជាជនកម្ពុជា និងលោកនាយករដ្ឋមន្ត្រីហ៊ុន ថា«តើមានទោស ទេបើលោកបង្ហោះរូបលោកជាមួយនឹងព្រះមហាក្សត្រ ?»
លោក សម រង្ស៊ីអតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានហាមប្រាមមិនឲ្យជាប់ពាក់ព័ន្ធនឹងគណ បក្សនយោបាយ ជាពិសេសជាប់ពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិ ។ ការបង្កើតច្បាប់ថ្មីស្តីគណបក្ស នយោបាយដែលស្នើឡើយប្រធានគណបក្សប្រជាជនកម្ពុជា គឺលោកនាយករដ្ឋមន្ត្រីហ៊ុននេះ ត្រូវបាន សង្គមស៊ីវិល និងអ្នកវិភាគនយោបាយមើលឃើញ ជាការធ្វើឡើងដើម្បីប្រឆាំងនឹងបុគ្គលសម រង្ស៊ី ។ សង្គមស៊ីវិលបន្ថែមថា អ្នកនាំប្រទេសជាតិគួរតែគិតគួររឿងបញ្ហាប្រទេសជាតិ បញ្ហាជីវភាពប្រជាជន ប្រសើរជាងការយកពេលវេលានិងថវិការមកឈ្លោះប្រកែកគ្នាតែរឿងបុគ្គល ។
កាលពីថ្ងៃទី២៨កក្កដា ច្បាប់ស្តីពីគណបក្សនយោបាយត្រូវបានលោក សាយប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទីមកគណ បក្សប្រជាជនកម្ពុជា ចុះហត្ថលេខាជំនួសព្រះមហាក្សត្រ ដែលអវត្តមានដោយ សារព្រះអង្គយាងទៅ ព្យាបាលព្រះរោគនៅប្រទេសចិន ។
ការពោលពាក្យឌីដងដល់រដ្ឋាភិបាលនិងសភាដឹកនាំដោយគណបក្សប្រជាជនកម្ពុជានាំគ្នាបង្កើតច្បាប់ប្រឆាំងនឹងរូបលោក ពុំមែនជាលើកទី១ទេ កាលពីថ្ងៃទី២៩កក្ក គឺក្រោយពេលច្បាប់នេះឆ្លង កាត់ប្រមុខរដ្ឋស្តីទីចុះហត្ថលេខា លោក សមរង្ស៊ីក៏បានបង្ហោះរូបលោកជាមួយនឹងលោកហ៊ុន សែន លោក ស ខេង និង លោកសាយ ឈុំ ដោយផ្ញើសារថា៖
ចាប់ពីសប្តាហ៍ក្រោយទៅ ដោយសារតែច្បាប់ចេញថ្មី នរណាហ៊ានបង្ហាញរូបខ្ញុំជាមួយលោក កឹម សុខា នឹងមានទោស។ តែបើបង្ហាញរូបខ្ញុំជាមួយជន ៣ នាក់ (សូមទោស សម្តេច ៣ អង្គ ! នៅខាងឆ្វេងរូបថតនេះ) តើនឹងមានទោសដែរឬទេ?»
ការពោលពាក្យឌីដងដល់រដ្ឋាភិបាលនិងសភាដឹកនាំដោយគណបក្សប្រជាជនកម្ពុជានាំគ្នាបង្កើតច្បាប់ប្រឆាំងនឹងរូបលោក ពុំមែនជាលើកទី១ទេ កាលពីថ្ងៃទី២៩កក្ក គឺក្រោយពេលច្បាប់នេះឆ្លង កាត់ប្រមុខរដ្ឋស្តីទីចុះហត្ថលេខា លោក សមរង្ស៊ីក៏បានបង្ហោះរូបលោកជាមួយនឹងលោកហ៊ុន សែន លោក ស ខេង និង លោកសាយ ឈុំ ដោយផ្ញើសារថា៖
ចាប់ពីសប្តាហ៍ក្រោយទៅ ដោយសារតែច្បាប់ចេញថ្មី នរណាហ៊ានបង្ហាញរូបខ្ញុំជាមួយលោក កឹម សុខា នឹងមានទោស។ តែបើបង្ហាញរូបខ្ញុំជាមួយជន ៣ នាក់ (សូមទោស សម្តេច ៣ អង្គ ! នៅខាងឆ្វេងរូបថតនេះ) តើនឹងមានទោសដែរឬទេ?»
ច្បាប់ស្តីពីគណបក្សនយោបាយនេះ បើតាមមន្ត្រី គណបក្សប្រជាជនកម្ពុជាបញ្ជាក់ថាគឺប្រឆាំនឹង ទណ្ឌិតដែលបានប្រព្រឹត្តខុសច្បាប់នៃកម្ពុជា។
កាលពីថ្ងៃទី១៣មិថុនា លោកសមរង្ស៊ីឆ្លើយបញ្ជាក់នៅក្នុង
បទសម្ភាសន៏ជាមួយ នឹងវិទ្យុអាស៊ីសេរីថាលោកមិនមែនជាទណ្ឌិតព្រោះលោ កគ្មានទោស
កាលពីថ្ងៃទី១៣មិថុនា លោកសមរង្ស៊ីឆ្លើយបញ្ជាក់នៅក្នុង
បទសម្ភាសន៏ជាមួយ នឹងវិទ្យុអាស៊ីសេរីថាលោកមិនមែនជាទណ្ឌិតព្រោះលោ កគ្មានទោស
ទោសដោយការធ្វើឲ្យប្រទេសបាត់បង់ឯករាជ្យភាព និង អធិបតេយ្យភាពជាតិ
ដោយការបម្រើបរទេស ឬធ្វើជាអាយ៉ងគេ បំផ្លិចបំផ្លាញផលប្រយោជន៍ប្រទេសជាតិខ្លួនឯងឲ្យទៅជាប្រទេសរណបរបស់បរទេស។