ជាច្រើនអាណត្តិមកហើយ ហ៊ុន សែនមិនដែលចេញមុខដោះស្រាយបញ្ហាប្រទេសជាតិម្តងណាសោះទេ រាល់បញ្ហាទាំងអស់ ហ៊ុន សែននិងក្រុមបក្សពួកអាម៉ីអាថោងដែលទ្រពង តែងតែចោទប្រកាន់ ទំលាក់កំហុសដាក់លើអ្នកនេះ អ្នកនោះ បក្សនេះបក្សនោះ គេធ្វើយ៉ាងនេះបានជាជាតិកើតរឿងនោះ ។ ប៉ុន្តែរឿងពិតហ៊ុន សែនមិនដែលលើកមកនិយាយ លាតត្រដាងជូនពលរដ្ឋឲ្យបានដឹងជ្រាប់គ្រប់គ្នាទេ ។
តួយ៉ាងរឿងព្រំដែន រឿងកាត់បំផ្លាញ់ព្រៃ រឿងសម្បទានដីឲ្យចិនយួនរាប់លានហិចតា រឿងឃាតកម្មលើមន្ត្រីបក្សប្រឆាំង សង្គមស៊ីវិល អ្នកកាសែត សិល្បការិនី និងរឿងភាពក្រីក្រ ពលរដ្ឋចំណាកស្រុកធ្វើខ្ញុំបរទេសរាប់លាននាក់។ល។
ហ៊ុន សែននិងបក្សប្រជាជនមិនដោះស្រាយតែខំប្រឹងបំភ័ន្ត បំភ្លៃ កុហកពលរដ្ឋសព្វបែបយ៉ាងថារឿងទាំងនោះ ពុំមែនជាកំហុសរបស់លោកទេ វាជាកំហុសរបស់បក្សប្រឆាំងនិងសង្គមស៊ីវិលទេ ។
តែយើងសួរវិញថាតើអ្នកណាជារដ្ឋាភិបាល អ្នកអ្នកណាគ្រប់គ្រងជាតិ បើខ្លួនគ្រប់គ្រងជាតិមិនដឹងអីផង តើឲ្យអ្នកផ្សេងទៅទទួលខុសត្រូវយ៉ាងម៉េច ?
ការបផ្លាញព្រៃឈើ លក់រ៉ែ សម្បទានដី ធនធានសម្បត្តិជាតិ និងការងារទាំងអស់សុទ្ធតែមន្រ្តីនិងឧកញ៉ារបស់លោកប្រព្រឹត្ត បែរជាបន្ទោសអ្នកផ្សេងទៅវិញ ។
រឿងបច្ចុប្បន្ននេះ រឿងEBA និងGSP ដែលប្រទេសអឺរ៉ុបនិងអាមេរិកដកហូតដោយសារតែលោកនាយករដ្ឋមន្ត្រីនិងក្រុមបក្សពួកបំផ្លាញលទ្ធិប្រជាធិតេយ្យ បំផ្លាសិទ្ធិសេរីភាព និងធ្វើឲ្យពលរដ្ឋរងទុក្ខវេទនា ពុំមែនដោយសារបុគ្គលនេះ បុគ្គលនោះ សម រង្ស៊ី ឬបក្សប្រឆាំងឡើយ ។
បើយ៉ាងនេះតើពលរដ្ឋខ្មែរគួរហៅសម្តេចតេជោថាជានាយករដ្ឋមន្ត្រីយ៉ាងម៉េច ?
0 Comments:
Post a Comment