សុខសប្បាយទេបងប្អូន៖ នេះជាពាក្យសម្តេចដែលតែងតែសួរ ក្នុងខណៈពលរដ្ឋករ កសិករកំពុងរង្គ្រោះភៀសខ្លួនធ្វើខ្ញុំបរទេសរាល់ថ្ងៃ

ស្ថានភាពប្រទេសកម្ពុជាបច្ចុប្បន្ន ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ និរាសព្រាត់ប្រាស់ក្រុមគ្រួសារ ដើម្បីជីវភាព ដើម្បីការងារ និងដំណោះស្រាយផ្សេងៗក្នុងសង្គម ។

ការព្រាត់ប្រាស់ចោលស្រុកនេះ មិនមែនតែពលរដ្ឋសាមញ្ញ អ្នកក្រុមគណបក្សប្រឆាំងទេ សូម្បីតែមន្ត្រីបក្សកាន់អំណាច ក៏មានត្រៀមខ្លួន រៀបចំទុកដាក់លុយផ្ញើធនាគារបរទេសជាស្រេចត្រៀមនឹងរត់ចោលស្រុកដែរ ។ ចំណែកអ្នកគាំទ្របក្សកាន់អំណាចល្ងិតល្ងង់រត់ចោលស្រុក ក៏មិនខុសពីពលរដ្ឋរង្រ្គោះសាមញ្ញដែរ គឺខ្លះ បាត់បង់ដីធ្លីដោយសារលោកឧកញ៉ា លោកមន្ត្រីរឹបអូស ដោយសារគ្មានការងារ ដោយសារចិនយួនចូលមកដណ្តើមមុខរបរខ្មែរ ដោយសារការនាំចូលទំនិញកសិផលយួនគ្រប់ប្រភេទ ដោយសារមន្ត្រីគ្មានគំនិតចេះតែកាប់ព្រៃឈើលក់ ចេះតែដណ្តើមដីរាស្ត្រ និងចេះលក់អាគារសាធារណៈ សម្បទានឲ្យចិនយួន ។

ទំនួញទុក្ខសោកពលរដ្ឋខ្មែរនេះមិនដឹងពេលណាត្រូវបញ្ចប់ទេ ប្រសិបើដូចសព្វថ្ងៃនេះមានតែមេដឹកនាំចេះតែលក់សំបុកសម្បត្តិផ្ទះសំបែងឲ្យបរទេសនោះ ប្រហែលជារហូតរលាយជាតិមិនដឹង ។


Share:

0 Comments:

Post a Comment

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive