លោកសន តារា៖ បើល្ងង់ល្ងើពកថ្ងាស់ទេ សូមហ៊ុន សែនមករៀនពីវិធីទប់ស្កាត់EBAនិង GSPពីសន តារា

ឳសាន្តវាទនៃការដកអនុគ្រោះព័ន្ធEBAជិតចូលមកដល់ ហ៊ុន សែនខំប្រែងង៉ោងង៉ាងកោកកោក គំរាមទាំងកម្មករកម្មការិនីរោងចក្រ ធ្វើឫកដូចជាខ្លាំងណាស់ ប្រើយុទ្ធសាស្ត្រផ្សេងៗដកមន្ត្រីព្រំដែន ថាកាត់បន្ថយការចំណាយថវិការជាតិលើមន្ត្រីទាំងនោះ ដើម្បីសន្សំថវិការទប់ទល់នឹងទណ្ឌកម្មអ៊ឺរ៉ុប និងអាមេរិក(EBA និងGSP) ។ ប៉ុន្តែវាគ្មានប្រយោជន៏សូម្បីតែត្រឹមប៉ុនក្រចកទេ ព្រោះអ្វីៗទាំងស់ កម្ពុជារបបហ៊ុន សែននេះ រស់អាស្រ័យពឹងលើអន្តរជាតិទាំងស្រុង ត្រឹមតែអ៊ឺរ៉ុបនិងអាមេរិកជំនួយដល់របបហ៊ុន សែននេះ ប្រមានជាង៤០%ទៅហើយ ចុះនៅជប៉ុន និងប្រទេសផ្សេងៗទៀតដោយមិនរាប់ចិន យួន តើថវិកាចូលជួយរបបហ៊ុន សែនឲ្យរស់នេះប៉ុន្មាន?

ចិនយួនគេដឹងហើយថាពួកនេះមិនដែលធ្វើអ្វីឲ្យចម្រើនខ្មែរទេ មានតែធ្វើឲ្យខ្មែរវិនាសហិនហោចខ្លោចផ្សា ព្រាត់ប្រាស់ អស់ដីទឹក ។

ចំពោះយុទ្ធសាស្ត្ររបស់ហ៊ុន សែននេះ លោកសន តារាថាជាយុទ្ធសាស្ត្រល្ងង់ ល្ងើ បើមិនដឹងអីទេ មករៀនពីសន តារាទៅ ។ ដើម្បីទប់ស្កាត់ទណ្ឌកម្ម ឬប្រព័ន្ធអនុគ្រោះព័ន្ធEBAនោះ គេត្រូវបង្កើតរោងចក្រឧស្សហកម្មឲ្យបានច្រើន បង្កើតការងារឲ្យកម្មករឲ្យបានច្រើន បង្កើតទំនប់ទឹក ធរាសាស្ត្រស្រោចស្រពឲ្យកសិករធ្វើស្រែចំការឲ្យខួបប្រាំងវស្សា គ្រប់រដូវ។

ប៉ុន្តែផ្ទុយទៅវិញហ៊ុន សែនលុបស្ទឹងបឹងព្រែក សមុទ្រ ជីកភ្នំគាស់កាយសម្បទានឲ្យចិនយួនខ្ទេចខ្ទីគ្មានសល់ ឲ្យកម្មករ កសិករគ្មានការងារ វិនាសព្រាត់ប្រាស់ ចំណាកស្រុក ធ្វើខ្ញុំថៃកូរ៉េ ជប៉ុន បាត់បង់កម្លាំងពលកម្មជាតិ។

 តើត្រង់ណាដែលថាហ៊ុន សែនអាចទប់ទល់នឹងទណ្ឌកម្មអាមេរិក អ៊ឺរ៉ុបបាន?






Share:

0 Comments:

Post a Comment

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive