UNACជាភ្ញាក់ងារអង្គការសហប្រជាជាតិ សម្រាប់រៀបចំការបោះឆ្នោតនៅកម្ពុជា កាលពីឆ្នាំ១៩៩៣ ប៉ុន្តែលោកហ៊ុន សែនចោទប្រកាន់ថា ជាការរៀបចំការបោះឆ្នោតមួយដ៏ស្មោកគ្រោក ។
តើការនិយាយបែបនេះវាពិតជាសំហេតុផលទេ ?
ប្រសិនអង្គការសហប្រជាជាតិស្មោកគ្រោកមែន ជីវិតនយោបាយតេជោ និងក្រុមបក្សពួកនឹងអាចមានវត្តមានរហូតបច្ចុប្បន្ននេះទេ?
ប្រសិនបើអង្គការសហប្រជាជាតិអយុត្តិធម៌មែន បក្សប្រជាជនកម្ពុជាអាចមានកៅអីក្នុងសភា ទេ ?
ម្លេះគណបក្សប្រជាជនកម្ពុជាដូចដែល គណបក្សសង្គ្រោះជាតិបច្ចុប្បន្ន អញ្ចឹង អង្គការសហប្រជាជាតិ រៀបចំគណបក្សលម្អសូនដូចគណបក្សប្រជាជនរៀបចំបោកប្រាស់ពលរដ្ឋខ្មែរ ដូចបច្ចុប្បន្នអញ្ចឹង ។
បើUNTACនិងក្រុមព្រះចង់កំចាត់ហ៊ុន សែនមែនកុំថាតែទាហានតេជោ ទោះបីជាប្រទេសមេសម្តេចក៏មិនអាចទប់ទល់បានដែរ ម្លេះរលាយបាត់ហើយ មែននៅរហូតសព្វថ្ងៃនេះទេ ។
មើលតែប្រទេសស៊ីរី អ៊ីរ៉ាក់ និងអាហ្គានិស្ថានជាដើម ធំជាងកម្ពុជាឆ្ងាយណាស់ អាមេរិកវ៉ៃតែប៉ុន្មានថ្ងៃទេ រលាយសូន្យ ចុះកម្ពុជាអាងស្អី ?
ចិនមែនទេ?
ក្រែងចិននិងយួនមេសម្តេចកាលនោះជាអ្នកទទួលខុសត្រូវក្នុងការបោះឆ្នោតនោះដែរតើ ?
ថាអ៊ុនតាក់ស្មោកគ្រោកក៏ត្រូវម្យ៉ាងដែរ ដោយសារតែអ៊ុន តាក់នេះដែរ មិនសម្រេចចិត្តឲ្យដាច់ស្រេច អាណិតអាសូរពលរដ្ឋខ្មែរ មិនចង់ឲ្យមានការបង្ហូរឈាមបន្តទៅទៀត មិនចង់ឃើញបក្សដែលចាញ់ឆ្នោតគឺបក្សប្រជាជនកាលនោះឡាំប៉ា បង្កជម្លោះ មានសង្គ្រាមម្តងទៀត ។ ទើបអ៊ុនតាក់យល់ព្រមតាមការទាមទារឲ្យវើជានាយករដ្ឋមន្ត្រីទី១ទី២ ដែលពិភពលោកពុំធ្លាប់មាន បណ្តាលឲ្យតេជោមានទុនកំចាត់អ្នកប្រជាធិបតេយ្យរហូតសព្វថ្ងៃ មានទុនរៀបចំការបោះឆ្នោតក្លែងក្លាយ បង្កើតបក្សអាបព្រាយភូតភរខ្មែរនេះ ។
នេះជារឿងស្មោកគ្រោកមែន ដោយសារតែមានការរៀបចំមិនល្អ ទើបបណ្តាលឲ្យខ្មែរបន្តចំណាកស្រុក រត់ភៀសខ្លួនដូចសម័យសង្គ្រាម រត់គេចពីការធ្វើទារុណកម្ម ធ្វើទុក្ខបុកម្នេញពីអាជ្ញាធរគ្រប់ពេល ដោយសារតែការសម្រេចចិត្តខុសរបស់អង្គការសហប្រជាជាតិនេះហើយទើបបណ្តាលឲ្យខ្មែរក្លាយជាខ្ញុំចិនយួន ដោយសារតែអ៊ុនតាក់បន្តឲ្យមានមេដឹកនាំដែលសេសសល់ពីរបបអាវខ្មៅបន្តគ្រប់គ្រង់នេះហើយបានជាខ្មែរបាត់បងជម្រក់ គេឆក់ប្លន់ និងបន្តសម្លាប់ក្រោមរូបភាពការពារសន្តិភាព ។
0 Comments:
Post a Comment