ខឹមវាសនាស្រលាញ់ជាតិឬបោកប្រាស់ជាតិខ្មែរ?

តើលោកខឹម វាសនាប្រធានសម្ព័ន្ធហៅកាត់ថាLDPនោះពិតជាស្រលាញ់ជាតិសាសនាមែនឬក៏និយាយគ្រាន់តែបោកបញ្ឆោតក្មេងៗដើម្បីបម្រើមហិច្ឆតាខ្លួននិងបក្សកាន់អំណាច?

គ្រប់ភាសានិយាយរបស់ខឹម វាសនាប្រធានបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យគឺសុទ្ធតែស្រលញ់យុត្តិ ធម៌ជាតិសាសនា និងទឹកដីមាតុភូមិដោយមិនរុញឡើយ បើទោះបីជាស្លាប់និងលះបង់អ្វីៗក៏ដោយ ឲ្យ តែលោកខឹម វាសនាអាចជួយជាតិបាន ដាស់សតិស្មារតីខ្មែរឲ្យផុតពីភាពល្ងង់ខ្លៅអវិជ្ជា ។ 



ប៉ុន្តែផ្ទុយពីសម្តីដែលលោកអួតប្រាប់សម្ព័ន្អរបស់លោក នៅក្នុងប្រវត្តិរូប សៀវបញ្ជីជាតិ បែរជាលោកដាក់ថាគ្មានសាសនាទៅ វិញ ហើយជាញឹកញាប់ គេក៏តែងឮលោកខឹម វាសនាស្រែកជេរ​ត្មិះតិះដៀនព្រះសង្ឃដូនជី និងខ្មែរគ្រប់រូបដោយប្រៀបប្រដូច ទៅនឹងសត្វធាតុគ្រប់បែបយ៉ាង គ្រប់ទីកន្លែង គ្រប់វេទិការ ដោយគ្មានអាជ្ញាធរ បុគ្គលមានអំណាចថ្នាក់ធំកំពូលណា ហ៊ាន ណែនាំនិងព្រមានសោះឡើយ ។ 

ច្បាប់រដ្ឋធម្មនុញ្ញមាត្រា៥០៣​ និង៥០៦នៃទោសព្រហ្មទណ្ឌចែង ថាបុគ្គល(--------------------------------------------------------------)
ជាអកុសល គេពុំដែលឃើញមានមន្ត្រីអនុវត្តច្បាប់ណាមួយចេញមុខការពារស្ថាប័នសាសនានិងចាប់ពួកក្រុមបក្សពួកសម្ព័ន្ធរបស់លោកខឹម វាសនាឲ្យទទួលទោសតាមផ្លូវច្បាប់ទេ ។ ជាហេតុធ្វើបុគ្គលគ្មានសាសនារូបនេះ រឹងរឹតតែជេរប្រមាថខ្លាំងបន្ថែមទៀត  ពេញទាំងនគរ គ្រប់និគមន៍ជនបទក្រុងស្រែ ចំការ គ្រប់ស្ថាប័ន ។ 




លោកគ្រូអគ្គបណ្ឌិតប៊ុត សាវង្សមិនដែលទៅលេងនិងដឹងឮអ្វី ពីបញ្ហាសង្គមនយោបាយសោះ ក៏ក្រុមខឹម វាសនានេះទៅជេរប្រមាថរូបគាត់ទៅរួចដែរ ។ 

លោកខឹម វាសនាប្រធានបក្សសម្ព័ន្ធបានប្តេជ្ញាចិត្តក្តែងៗថា លោកនឹងតាមកំចាត់ពើអាក្រក់ឲ្យរួញ បើចូលក្នុងរុន្ធលោកដាំទឹកក្តៅចាក់ស្រោច ។ 
តើក្រុមព្រះសង្ឃពុទ្ធសាសនា លោកគ្រូប៊ុត សាវង្ស លោកគ្រូសាន្ត សុជារួមទាំងព្រះសង្ឃរាប់ម៉ឺនអង្គ ផ្សេងៗទៀតសុទ្ធតែប្រឡាក់ដោយអំពើលាមក អំពើអាក្រក់ អំពើបាបមែនទេ ទើបខឹម វាសនាជេរ ប្រមាថមិនដែលស្វាងសោះ រហូតប្រកាសធ្វើយុទ្ធនាការប្រឆាំងអ្នកបួសក្នុងព្រះពុទ្ធសាសនា? 

អស់រយៈពេលប្រមាណ២ឆ្នាំចុងក្រោយនេះខឹម វាសនា បានប្រើគ្រប់យុទ្ធវិធីក្រៅពីជេរប្រមាថព្រះសង្ឃអាចោរថងយាម និងអ្នកផ្សេងៗតាមបែបរូបភាពផ្សេងៗនោះ ខឹម វាសនាបានឲ្យកូនចៅសមាជិក LDPរបស់ខ្លួនធ្វើយុទ្ធនាការប្រឆាំងអ្នកបួសក្នុងពុទ្ធសាសនា ដែលគេសម្គាល់ថាជាមនុស្សអាក្រក់ អំពើលាមកបាតផ្សារ ហើយប្រកាសថានឹងកំចាត់ព្រះសង្ឃអង្គនោះចោលទៀតផង(ព្រះសង្ឃទីប្រឹក្សា ហោសុខុន វត្តច្បារអំពៅ) ។

ការជេរប្រមាថត្មិះតិះដៀលគេអាក្រក់បាបលាមក មិនល្អ និងល្ងង់ខ្លៅនេះពុំមែនតែមនុស្សសាមញ្ញ ព្រះសង្ឃតូចតាចធម្មតានោះទេ សូម្បីតែលោកបណ្ឌិតកែម ឡី លោក សុខទូច លោក អ៊ូវីរៈ និងព្រាប កុលដែលជាទូទៅអន្តរជាតិគេទទួលស្គាល់ថាពួកគាត់មានប្រាជ្ញាស្មារតី មាសវិភាគនិយាយស្តីប្រកដោយចំណេះដឹង និងបទពិសោធនីខ្លឹមសារមានន័យគួររៀនសូត្រយកជាគំរូតាមបាន  ។ ឯការសិក្សា កំរិតអប់រំរបស់ពួកគាត់ពុំមែនបានមកតែនៅក្នុងប្រទេសដែរ ចំណែកសកម្មភាពចុះជួយសហគម ផ្តល់មតិយោបល គំនិតទ្រឹស្តី រួមទាំងផ្នែកការពារសិទ្ធិសេរីភាពពលរដ្ឋខ្មែរ ក៏ពួកគាត់ចូលរួមរាប់ភ្លេចដែរ ក្នុង១ឆ្នាំៗ ដូចជាសកម្មភាពការពារព្រៃឡងជាដើម។

សកម្មភាពទាំងនេះបើទោះជាយ៉ាងណាក៏បានជា ប្រយោជន៏ដល់ពលរដ្ឋខ្មែរខ្លះ ចូលរួមក្នុងការការ ពារសម្បត្តិទ្រព្យធនធានធម្មជាតិខ្មែរដែរ វាពុំ មែនជាទង្វើក្បត់ជាតិជាតិ និងបំផ្លាញជាតិគួរឲ្យ យើងគ្រប់គ្នាជេរប្រមាថ មើលងាយនោះទេ ។ 
វាត្រូវតែមានការលើកទឹកទឹកចិត្ត និងជំរុញឲ្យ កូនខ្មែរគ្រប់រូបចេញមុខការពារព្រៃឈើ ការពារសិទ្ធិសេរីភាពពរបស់កម្មករ កសិករក្រក្រីស្លូតត្រង់ ដើម្បីទទួលបានសេចក្តីសេចក្តីសុខចម្រើន រស់នៅដោយគ្មានភាពភ័យខ្លាច ។ 

នោះវាខុសស្រឡះ ខុសអ្វីដែលយើងទាំងអស់គ្នាបានគិត និងមិននឹកស្មានដល់ មេបក្សមួយរូប ដែលអួកខ្លួនជាអ្នកតាមកំចាត់អំពើអាក្រក់ អំពើអាក្រក់ អំពើអយុត្តិធម៌ និងបង្កើតបក្សដើម្បីនាំយកនូវយន្តការ៨ចំណុចទៅកាត់បន្ថយអំណាច បែរជាមកស្រែកជេរអ្នកការពារសិទ្ធិពលរដ្ឋ  អ្នកការពារព្រៃឈើសហគមន៏ខ្មែរ និងប្រទេចអ្នកបួសក្នុងព្រះពុទ្ធសាសនាទៅវិញ។

តើទង្វើមេបក្សបែបនេះចាត់ទុកថា ស្នេហាជាតិ ស្រលាញ់សាសនាបានដែរទេ ?

ការស្រលាញ់ជាតិសាសនាទោះក្នុងរូបភាពណាក៏ដោយ ក៏គេពុំដែលឃើញមនុស្សដែលស្រលាញ់ជាតិ និងស្រលាញ់សាសនាប្រើពាក្យតាមកំចាត់ លុបបំបាត់ជាតិសាសន៍ឯង និងជេរប្រមាថបុគ្គលដែល ការពារសេរីភាព សិទ្ធិរបស់ជនជាតិខ្លួនដែរ ហើយក៏ពុំដែលឃើញបុគ្គលដែលហាស្តីថាខ្លួនស្រលាញ់ជាតិ ជេរប្រមាថពលរដ្ឋខ្លួន និងបក្សដ៏ទៃដែលការពារព្រំដែនទឹកដីប្រទេសជាតិខ្លួនទេ គឺមានតែខឹម វាសនាមួយប៉ុណ្ណោះដែលថា ប្រកាសថាខ្លួនស្រាញ់ជាតិ តែស្អប់អ្នកការពារជាតិ ស្អប់ការពារព្រំដែន ស្អប់អ្នកការពារព្រៃឈើ ស្អប់ការសិទ្ធិពលរដ្ឋកម្មករក្រក្រី ទាំងដែលខ្លួនធ្លាប់ស្រែកអង្វរលោក នាយក រដ្ឋមន្ត្រីហ៊ុន សែនឲ្យជួយរឿងជំលោះដីធ្លីជាមួយលោកឌុកមឿនផងដែរ ។ 

លោក ខឹម វាសនាពុំមែនតែជេរអ្នកការសិទ្ធិសេរីភាព អ្នកការពារព្រំដែនធនធានធម្មជាតិព្រៃ ឈើខ្មែរប៉ុណ្ណោះទេ លោកក៏ប្រមាថមើលងាយព្រះ មហាក្សត្រខ្មែរ ដែលជានិមិត្តរូបជាតិ និងការពារ ដោយច្បាប់រដ្ឋធម្មនុញ្ញទៀតផង ។

កាលពីដើមខែមិថុនានេះលោកខឹម វាសនាបានLive ហ្វេសប៊ុករបស់ខ្លួនហើយប្រៀបធៀបព្រះមហាក្សត្រនឹងអ្នកសង្គមស៊ីវិល និងគណបក្ស ប្រឆាំងដែលតែងនិយាយថា ពួកគេចង់ឃើញ គ្រប់គណបក្សនយោបាយរួបរួមគ្នា ផ្សះផ្សាជាតិ កសាងជាតិឲ្យបានរីកចម្រើន ។ 
លោកខឹម វាសនាលើកឡើងថា «ព្រះមហាក្សត្រហៅខ្លួនគេថាស្អីគេ យើងចង់ឃើញកូនត្រូវគ្នា រួមសាមគ្គីគ្នា ហែងហ្នឹងស្អីមកចង់ឃើញអញរួបរួមគ្នា------------------»


ការជេរប្រមាថជាតិសាសនាព្រះមហាក្សត្រនិងពលរដ្ឋរបស់លោកខឹម វាសនាមិនមែនត្រឹមតែមិនមានទោសនោះទេ ថែមទាំងទទួលបានកាដូឡានថ្មីទំនើបៗ និងលុយជាច្រើនម៉ឺនដុល្លាក្នុងខែៗទៀត ។

តើទង្វើជេរប្រមាថស្ថាប័នកំពូលៗរហូតព្រះមហាក្សត្រនេះ ជាការស្នេហាជាតិមែនទេ?

ការហូលចូលលុយឡានរាប់ម៉ឺនដុល្លាក្នុង១ខែដោយគ្មានប្រភពច្បាស់លាស់នោះជាទង្វើរបស់ បុគ្គលស្នេហាជាតិ​ ស្រឡាញ់ជាតិ មានសុច្ចរិតភាព ចំពោះទឹកដីមាតុភូមិ និងចង់ឲ្យប្រទេសខ្លួនស្អាតស្អំមែនទេ?

តើកាជេរប្រមាថអ្នកសង្គមស៊ីវិល ការពារព្រៃឈើ និងសិទ្ធិសេរីភាពនោះ ជាបុគ្គលស្រលាញ់ជាតិ ស្រលាញ់ខ្មែរ ពលរដ្ឋខ្មែរមែនទេ ?

តើការត្រេកអរនឹងរដ្ឋាភិបាលចាប់អ្នកការពារព្រំដែនខ្មែរ(លោក អ៊ុំ សំអាន)ដាក់់គុកជាទង្វើរបស់បុគ្គលស្នេហាជាតិរបស់លោក ខឹម វាសនាមែនទេ?

តើការលក់សន្លឹកឆ្នោតរបស់ខឹមវាសនាឲ្យបក្សប្រជាជនកម្ពុជាជាការជួយកាត់បន្ថយអំណាច កាត់បន្ថយអំពើអំពុករលួយ អយុត្តិធម៌ និងលុបបំបាត់មន្ត្រីដែលរំលោភបំពានដីធ្លីពលរដ្ឋ ដែលកំពុងតែ ទឹកភ្នែកស្រែកយំរាល់ថ្ងៃដែរទេ ?

សូមបងប្អូនពិចារណាចុះទង្វើរបស់លោក ខឹម វាសនាដែលប្រឆាំងតវ៉ាតែនឹងសង្គមស៊ីវិល អ្នកការពារសិទ្ធិមនុស្ស ព្រះសង្ឃពុទ្ធសាសនា រួមទាំងព្រះមហាក្សត្រថាជាមនុស្សមិនល្អ អាក្រក់គ្រប់សព្វបែបយ៉ាង ហើយរួមទាំងដែលខ្លួន បានប្រព្រឹត្តអំពើលក់សន្លឹកឆ្នោតឲ្យបក្សកាន់អំណាច លើកដៃគាំទ្រច្បាប់បំពេញបន្ថែម ដើម្បីសម្រេចបំណងរបស់រដ្ឋាភិបាលដែលតែងតែចង់សម្លាប់កិច្ចព្រមព្រៀងទីក្រុងប៉ារីស  នោះជាទង្វើស្នេហាជាតិ ស្រលាញ់យុត្តិធម៌ មេត្តាស្រលាញ់ពលរដ្ឋខ្មែរឬ បំពេញមហិច្ឆតាយួន និងបក្ស កាន់អំណាច ? 








Share:

រចនាសម្ព័ន្ធក្រសួងព័ត៍មាន

រចនាសម្ព័ន្ធក្រសួងព័ត៍មាន

ទ្ធកាល័យរដ្ឋមន្ត្រី
ឯកឧត្តម ឈុំ សុជាតិនាយកខុទ្ធកាល័យរួមទាំងនាកយករងខុទ្ធកាល័យ។
២.អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
លោកជំទាវ លឹម មុំ អគ្គនាយិកានៃអគ្គនាយកដ្ឋាន រដ្ឋាលនិងហិរញ្ញវត្ថុ។
 អគ្គនាយករង៖
·         លោកសុខ សាវេត
·         លោករ័ត្ន សុភ័ក្រ
·         លោកឡុង សុខា
·         លោក វណ្ណថា វណ្ណរ័ត្ន
·         លោកគង់ សារ៉ាត
·         លោក​ទុយ​សុខចេង
·         លោក ពេជ្រភក្តី
·         លោកហាស់​សុភ័ក្រ្ត
·         លោក ខឹម បូរ៉ាណា
·         លោកងឿន ច័ន្ទលីបូឡែន
·         លោក ពៅវិចិត្រ
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ មាននាយកដ្ឋានចំណុះចំនួន៥៖
·         នាយកដ្ឋាន រដ្ឋបាលទូទៅ មានលោកពេញ យ៉ាត ជាប្រធាននាយកដ្ឋាន
·         នាយកដ្ឋានបុគ្គលិកមានលោកង សុវណ្ណជាប្រធាននាយកដ្ឋាន
·         នាយកដ្ឋានផែនការគណនេយ្យនិងហិរញ្ញវត្ថុមានលោកលន់ហួរជាប្រធាននាយកដ្ឋាន
·         នាយកដ្ឋានគ្រប់គ្រងសម្ភារៈទ្រព្យរដ្ឋ
·         នាកយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ មានលោកនាវ នៅបញ្ញាពិសិដ្ឋ ជាប្រធាននាយកដ្ឋាន។
អគ្គនាយកដ្ឋានព័ត៍មាននិងសោតទស្សន៏
ឯកឧត្តមផុស សុវណ្ណជាអគ្គនាក នៃអគ្គនាយកដ្ឋាន ព័ត៍មាននិងសោតទស្សន៏
អគ្គនាយរងមាន៖
·         លោក នុតបូផាន់
·         លោកតីម៉លី
·         លោកអ៊ុក កមពូល
·         លោកជួន ចាន់ភារុណ
·         លោកងួន សុវណ្ណារិទ្ធ
·         លោកប៉ែត រស្មី
·         លោកស្រីអ៊ុំ វណ្ណៈ
·         លោកប៊ុ ផនសុផាណារី
·         លោកស្រីនង រ័ត្នថា
·         លោកស្រីទឹម សូលីណា
·         លោករ៉ាន់ ប៊ុនថា
·         លោក ហេងចំរើន
·         លោកហេងសង្ហា
·         លោក សូសុត្ថា
អគ្គនាយកដ្ឋានព័ត៍មាន និងសោតទស្សន៏មាននាយកដ្ឋានចំណុះចំនួន៥៖
·         នាយកដ្ឋានមណ្ឌលព័ត៍មាន
·         នាយកដ្ឋានរោងពុម្ភមានលោកគិន វិបុលជាប្រធាននាយកដ្ឋាន
·         នាយកដ្ឋានលោតទស្សន៏មានលោកយ៉ែម ណយជាប្រធាន
·         នាយកដ្ឋានបច្ចេកវិទ្យាព័ត៍មាននិងគមនាគមន៏មានលោកឈន​វិបុលជាប្រធាន(អនុប្រធាន៥រូប)។
អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៍មានកម្ពុជា
លោកជំទាវ សុខមុំនិមល អគ្គនាយិកានៃអគ្គនាយកដ្ឋានទីភ្នាងារសារព័ត៍មាន
អគ្គនាយករង៖
·         លោកពៅកឹមច័ន្ទរ័ត្ន
·         លោកអ៊ុក សុទ្ធរ៉រូ
·         លោកស្រីសូសុផារី
·         លោកសាត សុផល
·         លោក កែវច័ន្ទតារ៉ា
·         លោករឿងថារ័ត្ន
·         លោក ឃួនកូវីសុខា
អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៍មានកម្ពុជា មាននាយកដ្ឋានចំណុះចំនួន៧៖
·         នាយកដ្ឋានព័ត៍មាន ក្រៅប្រទេសមានលោកជ័យភូមិពលជាប្រធាន
·         នាយកដ្ឋានព័ត៍មានផ្សាយតោបរតេសមានលោកខាន់សុភារម្យជាប្រធាន
·         នាយកដ្ឋានកាសែតកម្ពុជាលោកស្វាយ សោភិនជាប្រធាន
·         នាយកដ្ឋានទស្សនាវដ្តីលោកយូរសំបួរជាប្រធាន
·         នាយកដ្ឋានរូបថត លោកហ៊ុន​យុទ្ធគុណជាប្រធាន
·         នាយកដ្ឋានឯកសារបណ្ណាល័យលោក អ៊ុំឆែវីជាប្រធាន
·         នាយកដ្ឋានបច្ចេកទេស បោះពុម្ពផ្សាយលោកថេងឆៃគាជាប្រធាន។
អគ្គនាយកដ្ឋាន ទូរទស្សន៏ជាតិកម្ពុជា
ឯកឧត្តមកឹម គុណាវដ្ឃន៏អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា
អគ្គនាយករង៖
·         លោក សន ម៉ារ៉ាដា
·         លោក ជ័យ សោភា
·          លោក នូសុវណ្ណា
·         លោក​ខ្វែ អាទិត្យា
·         លោកស្រី ជៀម ស៊ីណាន់
·         លោកស្រីនង ធួក
·         លោកឃីម វុទ្ធី
·         លោក កុចមារតី
·         លោក សារឹម ប៊ុណ្ណាមី
អគ្គនាយកដ្ឋានទូរទស្សន៏ជាតិមាននាយកដ្ឋានចំណុះចំនួន៤គឺ៖
·         នាយកដ្ឋានព័ត៍មានទូរទស្សន៏ក្រៅប្រទេស លោកជុំ វ៉ុនប្រធាន
·         នាយកដ្ឋានព័ត៍មានទូរទស្សន៏ផ្សាយទោបរទេសលោកជាសុខេនជាប្រធាន
·         នាយកដ្ឋានផលិតកម្មវិធីទុរទស្សន៏ លោក សំបូរ នរ័ក្សជាប្រធាន
·         នាយកដ្ឋានបច្ចេកទេសទូរទស្សន៏(?)
អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា
ឯកឧត្តមសារ៉ាត អគ្គនាយក​នៃអគ្គនាយកដ្ឋានវិទ្យុជាតិ
អគ្គនាយករងមាន៖
·         លោកប៊ូវណ្ណារិទ្ធ
·         លោកលីចន្ថា
·         លោកស្រីយ៉ាន កល្យាណី
·         លោកស្រីឈឹម ពៅសុកាន់ឌី
·         លោក ទូលាង

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាមាននាយកដ្ឋានចំនួន៤៖
·         នាយកដ្ឋានព័ត៍មានវិទ្យុក្នុងនិងក្រៅប្រទេសលោកជៀង យ៉ារ៉េតប្រធាន
·         នាយកដ្ឋានព័ត៍មានវិទ្យផ្សាយទៅបរទេសមានលោកចាន់ភារ៉ាប្រធាន
·         នាយកដ្ឋានផលិតកម្មវិទ្យុលោកអេងកេងឈុនប្រធាន
·         នាយកដ្ឋានបច្ចេកទេសវិទ្យុលោកសោម សុផលប្រធាន
អធិការដ្ឋាន
លោកអ៊ឹម នរិន្ទរិទ្ធជាអធិការនៃអធិការដ្ឋានក្រសួងព័ត៍មាន
លោកមាស កឹម សួនប្រធានមណ្ឌបណ្តុះបណ្តាលនិងវិក្រិត្យការវិជ្ជាជីវសារព័ត៍មាន
នាយកដ្ឋានសវកម្មផ្ទៃក្នុង
លោកឆុន រាសីប្រធាននាយកដ្ឋាន សវនកម្មផ្ទៃក្នុង
នាម និង គោត្តនាម
:         ខៀវ កាញារីទ្ធ


ជាអក្សរឡាតំាង
:        KHIEU KANHARITH


មុខងារបច្ចុប្បន្ន
:       ជា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជា សមាជិកបណ្ឌិតសភាវិទ្យាសាស្រ្ត   នយោបាយនៃទីក្រុងញូយ៉ក

        សហរដ្ឋអាមេរិច។

       
ថ្ងៃ ខែ ឆ្នាំ កំណើត
:       ថៃ្ងទី ១៣ កញ្ញា ឆ្នាំ ១៩៥១

       
ទីកន្លែងកំណើត
:       សង្កាត់លេខ ២ ក្រុងភ្នំពេញ


ភរិយាឈ្មោះ
: ទេព រង្ស៊ី


មុខរបរ
: ជា ឱសថការីនៅមន្ទីរពេទ្យ កាល់ម៉ែត ភ្នំពេញ


បុត្រីឈ្មោះ
: ខៀវ ទេពសត្យា


មុខរបរ
: ជា អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និង គមនាគមន៍ នៃក្រសួងព័ត៌មាន


បីតានាម
: ខៀវ ថន


មុខរបរ
: ជា អតីតមន្រ្តីគយនិងរដ្ឋាករ មរណៈភាព


មាតានាម
: ជា អតីតមន្រ្តីគយនិងរដ្ឋាករ មរណៈភាព


ស្ថានភាពគ្រួសារ
: មានបងប្អូនទាំងអស់ប្រាំបួននាក់ រូបខ្ញុំជាកូនទីពីរ


Share:

អត្ថន័យនៃពាក្យថាបារមី




ពន្យល់និយមនៃពាក្យថាបារមី ដែលពលដ្ឋខ្មែរជាច្រើនគិតថាអ្នខ្លាំងពូកែថាមានបារមី

បើតាសព្ទដើមនៃភាសាបាលី មកពីពាក្យថា «បារ» ប្រែថាត្រើយ ដូច្នេះ អ្នកណាដែលបានធ្វើទាន ឲ្យនូវទាន់ ឬអ្វីមួយដែលជាអំពើល្អ សម្រាប់មនុស្ស សត្វ និងសង្គមទូទៅ ឈ្មោះថាបានកសាងបារមី មានបារមីក្នុងខ្លួន មានចិត្តដែលប្រកបដោយបារមីធម៌ មានចិត្តចង់ឆ្លងនូវត្រើយ បានសាងស្ពានសម្រាប់ខ្លួននិងមនុស្សសត្វឆ្លង ។
បារមីក្នុងទីនេះ មាន១០ ឬ៣០ ដូចដែលបងប្អូនយើងខ្លះបានដឹងឮខ្លះហើយ អ្នកខ្លះក៏ចេះចាំរត់មាត់ទៀតផង ។ 
អ្នកដែលបានឲ្យទាន់ ធ្វើទានជាញឹកញយ មានចិត្តជ្រះថ្លានឹងការឲ្យ ទោះតិចក្តីច្រើនក្តីនោះឈ្មោះថា មានបារមី១ គឺទានបារមី ។
អ្នកដែលបានរក្សាសីល៥​ ៨ ឬ១០ជាដើមឲ្យបានល្អខ្ជាប់ខ្ជួននោះ ឈ្មោះថាមានសលបារមី ។
សូម្បីតែសិក្សារៀនសូត្រសន្សំបញ្ញា ក៏ព្រះសម្មាសម្ពុទ្ធនៃយើងឲ្យឈ្មោះថាមានបារមីខាងបញ្ញាដែរ ។ កាលបើយើងសន្សំយ៉ាងនេះបន្តិចម្តងៗរហូតទៅ គេហៅថាមានបារមីចាស់ក្លា ល្មមអាចនឹងសម្រេចធម៌ណាមួយតាមសមគួរដែលខ្លួនបានសាង ធ្វើនឹងប្រាថ្នា (គោលបំណង ធ្វើគម្រោង អនុវត្តគម្រោង------)ក្រប់ពេលវេលាជាតិមក។
(រឿងព្រះវេសន្តរ រឿងសុវណ្ណាម ផ្សេងៗទៀតជាច្រើនបញ្ហាក់ការពីបំពេញបារមី)
ដូច្នេះបារមីទីនេះពុំមែលបារមីសំដៅលើ អារុក អារក្ស អ្នកតាអ្វីឡើយ អ្នកទាំងនោះ ខ្ញុំមិនយល់ទេ ប៉ុន្តែ បើតាមខ្ញុំគិតពួកនោះ គឺជាអ្នក មានតួនាទីថែរក្សា ការពារមនុស្សសត្វដែលប្រព្រឹត្តល្អ តាមធម៌ទៅវិញទេ ។
ដូចកាលព្រះពោធិសត្វ (ខ្ញុំភ្លេចឈ្មោះ) ចេញពីក្រុងនគរ ហើយទៅដល់ស្រះបឹង១ ស្រេកទឹកក៏ប្រើអនុជឲ្យទៅដងទឹកមកបរិភោក ប្អូនក៏ទៅៗដល់មាត់ស្រះនោះក៏ជួបយក្សៗ(អារក្សទឹក)សួរទេវធម៌ព្រះអនុជប្អូន មិនចេះក៏ចាប់យកទៅបាត់ទុកក្នុងលំនៅស្ថានគេទៅ ។ លុះព្រះពោធិសត្វចាំបាត់ៗ ក៏ទ្រង់មកតាមប្អូន ហើយជួបនឹងអារក្សនោះទៀតហើយសួរដូចមុន ព្រះអង្គក៏សំដែងធម៌ទេវធម៌ប្រាប់យក្សនោះៗមានចិត្តជ្រះថ្លាបានដោះលែងព្រះអនុជមកវិញ។
(ទេេវធម៌ ហិរិ សេចក្តីខ្មាចបាប និងឪតប្បៈ សេក្តីខ្លាចបាប )
អ្នកខ្លះគេយល់ថា ការរៀនសូត្រមន្តអាគមន៏ បាលីស្នេហ៏ ស្នូក អាប ឬមានរបស់វត្ថុសក្តិសិទ្ធិ គឺមានបារមី នោះពុំមែនទេ បើតាមខ្ញុំគិត នោះដោយអំណាចនៃមនោមហិទ្ធិ គឺអំណាចនៃចិត្ត ដែលយើងហាត់ពត់លត់ដុំរាល់ថ្ងៃរហូតដល់អាចប្រើ គិតយល់ពីអារម្មណ៍នៃអ្នទាំងពួង ។
អំណាចនៃចិត្តនេះ បើតាមខ្ញុំមើលព្រះត្រៃបិដកតិចតួច ត្រង់អភិញ្ញាទាំង៦ ព្រះអង្គក៏មានវិធីឲ្យយើងរៀនសម្រេចឬទ្ធិដែរ តែវាត្រូវតែមានសីលធម៌ល្អ មានពល៥ជាដើម ដើម្បីឈានចូលទៅរកបានឈាន ឬអំណាចនៃចិត្ត(ឫទ្ធិ ឈាន) បើពុំដូច្នោះទេ អ្នកនឹងមិនងាយបានសម្រេចអ្វីទេ ។
សរុបសេចក្តីមកវាត្រូវតែមានសាងបារមីខាងដើមវិញ ដើម្បីជាសសរគ្រឹះ មូលដ្ឋានគ្រឹះឲ្យបានរឹងមាំដដែល។
Share:

ចាំមុខមេដឹកនាំមូលដ្ឋាន

ពលរដ្ឋត្រូវតែចាំមុខ និងតាមដានសកម្មភាពមេដឹកនាំថ្នាក់មូលដ្ឋានរបស់គណបក្សនយោបាយនិមួយៗ ដើម្បីកុំឲ្យពួកគេហ៊ានធ្វើប្រព្រឹត្តទង្វើមិនគួរគប្បី ពុករលួយជំរឹត ឬលួច ឃុបខិតនឹងនាយទុនបំពារបំពានដីធ្លីពលរដ្ឋនៅមូលដ្ឋាន បើគេធ្វើដូច្នេះពលរដ្ឋខ្មែរត្រូវកាត់ទោសពួកគេតាមសន្លឹកឆ្នោត២០១៨




អស់ជាង៣០មកហើយ​ពលរដ្ឋខ្មែរពុំដែលស្គាល់មេដឹកនាំមូលដ្ឋានខ្លួនច្បាស់លាស់ ពួកគាត់ច្រើនតែ បោះឆ្នោតហើយ លែងគិត លែងគូរដឹងឮអំពីថ្នាក់នាំណាមួយទៀតឡើយ បើទោះបីជាមេដឹកនាំទាំង ប្រព្រឹត្តអំពើពុករលួយ ឆក់ប្លន់ដីពលរដ្ឋាន និងកាប់បំផ្លាញ់ព្រៃ សហគមន៍ខ្លួនផ្ទាល់នឹងភ្នែកក្តីក៏ ពួកគាត់មិនបានដឹងថាមេដឹកនាំ មូលដ្ឋានរបស់គាត់ជាតិ តំណាងរាស្ត្ររបស់គាត់មុខយ៉ាងណា មានតួ នាទីអ្វី និងមានសារៈសំខាន់ចពោះគាត់និងប្រទេសជាតិយ៉ាងណាខ្លះទេ?

ជាក់ស្តែងបញ្ហាសហគមន៍បឹងក បូរីកីឡា សហគមន៏ព្រៃឡង់ អារ៉ែង និងសហគមន៏ដីធ្លីជាច្រើនទៀត ដែលរង់គ្រោះដោយសារតែមេដឹកនាំ ពុករលួយឃុបឃិតនឹងឈ្មួញទុច្ចរិត កិបកេងបំភ្លៃ បំផ្លាញទ្រព្យសម្បត្តិ ជាតិ និងធ្វើឲ្យមានផលលំបាកដល់សហគមន៏ពួកគាត់ ធ្វើជីវិភាព គាត់ធ្លាក់ខ្លួនកាន់តែក្រទៅៗ ជាងនេះទៅទៀតផលិតផលរបស់ពួកគាត់គ្មានតម្លៃស្មើនឹងតម្លៃផលិតផលបរទេស(យួនសៀម)  ។

បញ្ហាគ្រប់ទិសតំបន់ កើតឡើងរៀងរាល់ថ្ងៃ ដោយគ្មានអាជ្ញាធរណា១ អើពើ កុំថាឡើយថ្នាក់ជាតិសូម្បីតែថ្នាក់ក្រោមនៅនឹងភ្នែកត្រចៀក របស់ពលរដ្ឋក៏មិនដឹងមិនឮដែរ មិនត្រឹមតែប៉ុណ្ណោះទេ រាល់បណ្តឹងតវ៉ានិមួយៗកើតមាន មេដឹកនាំថ្នាក់មូលដ្ឋានទាំងនោះហើយដែលជាអ្នកចេញបង្ក្រាប វាយដុំពលរដ្ឋរបស់ខ្លួនយ៉ាងសាហាវឃោរឃៅ មានតែអាជ្ញាធរមូលដ្ឋាននោះហើយ ដែលឃុបឃិតនឹងមន្ត្រីពុករលួយថ្នាក់លើ រួមទាំងជនទុច្ចរិត មាន មានតែមន្ត្រីមូលដ្ឋាននោះហើយ ឲ្យដៃទៅជនបំផ្លាញជាតិ និង មន្ត្រីក្បត់ជាតិ មិនការពារជាតិ។

មន្ត្រីថ្នាក់ក្រោមនិងថ្នាក់លើឃុបឃិតគ្នាទើបប្រព្រឹត្តអំពើព្រៃផ្សៃក្បត់ជាតិ បំផ្លាញទ្រព្យសម្បត្តិជាតិរាប់មិនអស់ ទាំងក្រោមដីក្នុងទឹក រោងភ្នំ លើអាកាសក៍ក្រុមមន្ត្រីទាំងនោះលួចឆក់ប្លន់បានដែរ ។ កាលពិចុងឆ្នាំ២០១៦កន្លងទៅ មន្ត្រីគណបក្សប្រជាជនកម្ពុជាបានធ្វើឲ្យបាត់ថវិការជាតិ ជាង ៧០០លានដុល្លា ក្នុងរឿងលួចលក់ខ្សាចឲ្យប្រទេសសឹង្ហាបូរី  ។ រឿងលុយរាប់លានដុល្លាន បែរជាមន្ត្រី CPPស្នើសុំឲ្យពលរដ្ឋ មន្ត្រីបក្សប្រឆាំងឈប់និយាយទៅវិញ ។



ព្រោះហេតុដូច្នោះហើយទើបខ្ញុំមានបំណងចង់ក្រងមន្ត្រីថ្នាក់ឃុំសង្កាត់នេះឲ្យបងប្អូនឃើញមុខ ចាំមុខ គ្រាន់នឹងបានសង្កេតតាមដានទង្វើរបស់គេថា តើក្នុងសង្កាត់របស់ប្អូនបានធ្វើអ្វីខ្លះ ក្នុង៥ឆ្ណាំ ពេលខ្លួនគ្រប់គ្រងកាន់កាប់ឃុំសង្កាត់នោះ  ឬមួយក៏បានតំណែងហើយ  ឃុបឃិត តែរឿងអាក្រក់ៗ លក់ដីធ្លីពលរដ្ឋ ជួយលាក់បាំងចោរលួច ចោរប្លន់ទេ ។

បើដូច្នោះមែន មន្ត្រីទាំងនោះបងប្អូនចាំមុខច្បាស់ហើយ  មន្ត្រីនោះមកពីបក្សណា សង្កាត់ឃុំណា ដល់ឆ្នាំ២០១៨ បងប្អូនវិនិច្ឆ័យទាំងមេបក្សនោះតែម្តងទៅ  កុំទុកឲ្យនៅបន្តគ្រប់គ្រងប្រទេសខេត្តក្រុង តំបន់បងប្អូនបន្តទៀត នាំតែពួកមន្ត្រីគណបក្សមិនបានការ បំបង់បាយ បង្ហិនជាតិ បានឃុបឃិតលក់ខ្សាច់ កាប់ព្រៃឈើ លក់បឹងព្រែក សមុទ្រ ចង្រៃ ហិនហោចប្រទេសជាតិយើង ។

ខាងក្រោមនេះជាថ្នាក់ដឹកនាំមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិ នាក្រុងភ្នំពេញ(ខ្ញុំមិនឃើញមានបក្សប្រជាជនផុសរូបមេឃុំសង្កាត់ខ្លួន ចឹងមានន័យថា គាត់ចង់លាក់បាំងពលរដ្ឋបន្ត)



 បងប្អូនបានឃើញហើយមន្ត្រីថ្នាក់មូលដ្ឋានគណបក្សសង្គ្រោះ ជាតិ ដែលអ្នកពេញចិត្ត នឹងទើបបោះឆ្នោតឲ្យពួកគាត់មក គ្រប់គ្រង់ឃុំសង្កាត់របស់បងប្អុន អភិវឌ្ឍតំបន់អ្នក ។
ដូច្នេះ បើពួកគាត់ធ្វើការបានល្អសូមបន្តគាំទ្រពួកគាត់បន្ត ទៀតចុះដើម្បីឃុំសង្កាត់បងប្អូន កុំជឿលង់នឹងមន្ត្រីពុករលួយ កាប់បំផ្លាញព្រៃ លក់ជាតិ សម្លាប់មនុស្សឲ្យសោះ ៕
(ខ្ញុំមិនបានរៀបរាប់ឈ្មោះ១រូបៗឲ្យបានលម្អិតទេ ព្រឹលភ្នែក)






































Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive