បទចម្រៀងមួយបទនេះខ្ញុំសូមឧទ្ទិសជូនដល់លោកបណ្ឌិតកែម
ឡី និងវីរបុរសខ្មែរដទៃផ្សេងៗជាច្រើនទៀតដែលទទួលរងនូវអំពោះអយុត្តិធម៌
ហើយរហូតមកដល់ពេលនេះនៅតែមិនត្រូវបានរដ្ឋាភិបាលកម្ពុជាដែលគ្រប់គ្រងដោយលោកហ៊ុន
សែនស្វះស្វែងរកឃាតកពិតនៅឡើយ ។
ក្នុងនាមខ្ញុំជាកូនខ្មែរមួយរួបខ្ញុំនៅតែទទួចឲ្យរដ្ឋាភិបាលកម្ពុជាបង្ហាញការពិត
និងអ្នកនៅពីក្រោយនៃការបាញ់សម្លាប់លោកបណ្ឌិតកែម ឡី ក៍ដូចជាអ្នកដទៃផ្សេងៗទៀត។
បើមិនដូច្នេះទេពលរដ្ឋខ្មែរនៅតែដាក់ការទទួលខុសត្រូវមួយនេះទៅរដ្ឋាភិបាល
ហើយក៍គ្មាននរណាមួយនៅពីក្រោយនៃការបាញ់សម្លាប់ទាំងនោះក្រៅពីរដ្ឋាភិបាលដែរ ដោយហេតុតែ
រដ្ឋាភិបាលបានបិទបាំង
និងរារាំងរាល់សកម្មភាពនានាដែលទាក់ទងទៅនឹងរឿងអយុត្តិធម៌ទាំងនោះ ។
សូមបប្អូនខ្មែរគ្រប់រូមកុំភ្លេចឲ្យសោះចំពោះរឿងអយុត្តិធម៌ទាំងអស់ដែលកើតឡើងនៅកម្ពុជាកម្ពុជាគ្រប់ស័យកាល។