អ្នកទោសលីប៊ីប៉ុន្មាន៤០០នាក់លួចរត់ចេញពីគុក

ក្រោមការគ្រប៉គ្រង់មូម៉ាហ្គាដាហ្វីជាង៤០សិបឆ្នាំ បានរុញច្រានប្រទេសជាតិឲ្យធ្លាក់ចូលក្នុងវិបត្តិនយោបាយយ៉ាងធ្ងន់ធ្ងរ និងចលាចលស្ទើរហិនហោចអស់ ដោយសារតែអំពើផ្តាច់ការសាហាវឃោរឃោ មើលឃើញជីវិតពលរដ្ឋខ្លួនដូចកណ្តុរក្រលាត សត្វធាតុពុំអាចប្រៀបផ្ទឹមនឹងបាតជើងលោកបាន ។

ព្រោះសេចក្តីឈឺចាប់ទ្រាំពុំបាន ពលរដ្ឋលីប៊ីបានងើបឡើងបះបោរតវ៉ាប្រឆាំងរួមនឹងសហរដ្ឋអាមេរិកបានផ្តួលរំលំរបបហ្គាដាហ្វីឲ្យវិនាសខ្ចាត់ខ្ចាយ លោកហ្គាដាហ្វីត្រូវពលរដ្ឋខ្លួនកាត់ទោសនៅនឹងកន្លែង ខណៈលោកកំពុងរត់ចូលលូដើម្បីគេចពួនពីការកាត់ទោសរបស់ពលរដ្ឋ កាលពីឆ្នាំ២០១១។

នៅថ្ងៃទី៤កញ្ញានេះក្រុមអ្នកគាំទ្រលោកហ្គាដាហ្វីដែលកំពុងទទួលទោសបានសម្រុកលួចរត់ចេញពីគុក Ain Zara ។ យោងទៅសារព័ត៍មានLibyan និង UNបានឲ្យដឹងថាមានមនុស្សប្រមាណជាង១០នាក់បានស្លាប់និង១៥នាក់ផ្សេងរងបួសគ្នុងខណៈពេលរត់ចេញហើយបះទង្គិចនិងកងនគរបាល។




Share:

អនិច្ចារាស្ត្រខ្មែររស់ក្រោមឆ័ត្ររហែក

«ពលរដ្ឋខ្មែរជ្រកក្រោមឆ័ត្ររហែកដ៏ត្រជាក់នៃមហាក្សត្រខ្មែរ»​ នេះគឺជាមតិយោបល់នៃពលរដ្ឋខ្មែរម្នាក់ដែលរត់ភៀសខ្លួនគេចវេសឲ្យផុតពីក្រញ៉ាំបិសាចនៃរបបផ្តាច់ការ បុរសខ្លាំងក្នុងសម័យនេះ ។ 
បើតាមគំនិតរបស់លោកមើលទៅស្រុកខ្មែរសព្វថ្ងៃនេះយល់តែទុក្ខសោកក្រៀមក្រំវិនាសខ្លោចផ្សា ឈឺចាប់ គ្មានជម្រកជ្រកកោន ដូចសត្វព្រាត់មេបា ដោយសារខ្យល់បោកបកបាក់បែកសំបុកលំនៅដ្ឋានក្តៅរងារឥតស្រាកស្រាន្ត ។ 

ស្វេតឆ័ត្រដែលពលរដ្ឋខ្មែរចាត់ទុកជាម្លប់ដ៏ត្រឈឹងត្រឈៃ ជាឪសថ ជាពន្លឺត្បូងចាំងចិញ្ចាច់ចិញ្ចែង ត្រូវងងឹតសូន្យសូងដូចស្ថិនអន្លង់ជ្រោះមរណៈ ។  លោកម៉ែន ណាំតជាបុគ្គលម្នាក់ ក្នុងចំណោមមិត្តភ័ក្រលោកជាច្រើនផ្សេងៗទៀត មានលោកប៉ាំង សុខឿន លោកឆាំឆានីជាដើមដែលតែងតែតវ៉ានឹងរបបលោកនឹងហ៊ុន សែន ប្រឆាំងនឹងការឈ្លានពានរបស់បរទេស ប្រហែលជាដោយសារតែលោកត្រូវរស់នៅឃ្លាតឆ្ងាយស្រុកកំណើត ឃ្លាតមេបាបងប្អូនមិនអាចចូលស្រុកបានវិញ និងត្រូវរបបនេះចោទលោកដោយអយុត្តិធម៌ទើបលោកសរសេរឆ័ត្ររហែក ។

សព្វថ្ងៃនេះពលរដ្ឋខ្មែរត្រូវនិរាសចោលស្រុកទៅតាមស្រុកតំបន់ប្រទេសផ្សេងៗពុំមែនតែ ដោយទទួលរឿងអយុត្តិធម៌ គេតាមចាប់ចងប៉ុណ្ណោះទេ ខ្មែរជាច្រើនត្រូវចាក់ចោលភូមិដ្ឋានទាំងស្រុកភូមិព្រោះតែជីវភាព ភាពក្រក្រី ព្រោះលោកធំឧកញ៉ាលួចឆក់ប្លន់ កេងប្រវ័ញ្ចជិះជាន់ គ្មានដីធ្លីធ្វើស្រែចំការ មានដីធ្វើស្រែចំការហើយ តែឈ្នួញកណ្តាល លោកធំស្រុកខ្មែរឲ្យតម្លៃថោក លោកមន្ត្រីស្រុកខ្មែរឲ្យទំនិញយួនសៀមចូលសម្លាប់របបរកសិកម្មខ្មែរ ឲ្យទំនិញខ្មែរចុះថោក ឲ្យទំនិញគេឡើងថ្លៃ ។ 

បញ្ហាទាំងនេះគ្មានច្បាប់ គ្មានទម្លាប់ គ្មានមេបាណាជួយមើលខុសត្រូវឡើយ ប្រហែលជាលោក ម៉ែន ណាតមើលឃើញទិដ្ឋភាពនៃពលរដ្ឋខ្មែរយ៉ាងនេះទើបលោកថា ជ្រកក្រោមឆ័ត្ររហែក ។

លោកសម រង្ស៊ីធ្លាប់និយាយថា ព្រះមហាក្សត្រត្រូវបានលោកហ៊ុន សែនគំរាមកំហែង ជិះជាន់ ទើបមហាក្សត្រខ្មែរមិនហ៊ានចេញស្តីមានព្រះវាចាអ្វីសោះ បើទោះបីជាឃើញពលរដ្ឋឈឺចាប់ និរាសរត់ចោលកូនចៅ ឃ្លាតឆ្ងាយស្រុក ឬត្រូវគេរំលោភបំពានយ៉ាងអយុត្តិធម៌ក្តី ។

ការលើកឡើងទាំងប៉ុន្មានត្រូវបានលោកហ៊ុន សែនចាត់ទុកថាជាការប្រមាថមើលងាយព្រះមហាក្សត្រ និងត្រូវផ្តន្ទាទោសតាមច្បាប់  ។ 
យ៉ាងណាៗនរណាប្រមាថនិងមើលព្រះមហាក្សត្រ ឬគោរពព្រះ ហើយពលរដ្ឋជ្រកក្រោមម្លប់ឆ័ត្រមែនឬក៏អត់ សូមបងប្អូនពិនិត្យមើលនិងតាមដានដោយខ្លួនលោកអ្នកចុះ 





មហាក្សត្រ នរោត្តម សីហមុនី នឹងយាងបើកសម័យប្រជុំរដ្ឋសភាដំបូង នៃរបប ហ៊ុន សែន ក្នុងអាណត្តិថ្មី នៅព្រឹកថ្ងៃទី០៥ កញ្ញា ២០១៨។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភា ហេង សំរិន។ គួសបញ្ជាក់ថា មហាក្សត្រ បានចាត់តាំង ហ៊ុន សែន ជានាយករដ្ឋមន្ត្រីថ្មី តាំងពីថ្ងៃទី១៧ សីហា មកម្ល៉េះ ដែលអ្នកច្បាប់ហៅថា «កូនកើតមុខឪ»។ 
Share:

ការវាយប្រហារលើរថយន្តសិស្សសាលបណ្តាលឲ្យស្លាប់ប្រមាណ៤០នាក់មន្ត្រីសិទ្ធិថាជាអំពើឧក្រិដ្ឋរបស់អារ៉ាប់បី

កាលពីថ្ងៃទី៩សីហាកន្លងទៅ អារ៉ាប់បីសៅឌីបានបើកការវាយប្រហារតាមអាកាសទៅលើប្រទេសយេមែនបណ្តាលឲ្យស្លាប់មនុស្សប្រមាន៤០នាក់ ក្នុងនោះរួមទាំងសិស្សនិងគ្រូបង្រៀនផងដែរ ។

ការបាញ់ប្រហារនេះត្រូវបានមន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិហៅថាជាអំពើឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរទៅក្មេងៗសិស្សសាលា និងជាអំពើដែលមិនអាចទទួលយកបាន ។ មន្ត្រីHRWបន្ថែមថា ការវាយប្រហារនេះស្រដៀងគ្នាទៅនឹងការវាយប្រហារទៅលើក្បួនដង្ហែរសព និងពិធីមង្គលការកាលពីឆ្នាំ២០១៦ដែរ ។

មន្ត្រីសម្របសម្រួលជំលោះសង្គ្រាមក្នុងប្រទេសយេមែន នៃប្រទេសអារ៉ាបបីបដិសេធថា កំហុសទាំងនេះដោយសារតែវាមានភាពមិច្បាស់លាស់ លោកអាល់​មីគីនីបន្ថែមថា គេពុំដែលឃើញមានសិស្សសាលានៅក្នុងរថយន្តនោះទេ  ពួកគេពុំមែនជាសិស្សទេ ។
ប្រភពCNN:

Share:

ឃើញច្បាស់ហើយថាការដោះលែងមន្ត្រីបក្សប្រឆាំងរួមទាំងសកម្មជនសិទ្ធិមនុស្សផ្សេងៗជាព្រោះសម្ពាធអន្តរជាតិ មិនចិត្តសន្តោសហ៊ុនសែនទេ



កេចាំមើលការដោះលែងបក្សប្រឆាំងនិងសកម្មជនសិទ្ធិមនុស្សជាច្រើននាក់នោះថាតើសម្ពាធអន្តរជាតិឬចិត្តសន្តោសប្រណីនិងមានចិត្តដោះស្រាយបញ្ហានយោបាយរបស់ហ៊ុន សែន?

ពេលនេះគេឃើញច្បាស់ហើយ វាពិតជាសម្ពាធរបស់អន្តរជាតិមែន មិនទាន់បានប៉ុន្មានផង ហ៊ុន សែនតាមទារលុយលោកគឹម សុខ និងគំរាមកំហែងអ្នកដែលផ្សាយថាគេដោះលែងលោកកឹម សុខា។
អំពើទាំងនេះត្រូវបានអ្នកលេងបណ្តាញសង្គមនិងខ្មែរពីសហគមន៏អ៊ឺ ប្រទេសសេរីហៅលោកហ៊ុន សែនថាជាថៅកែគុក ជាមនុស្សឆ្កួតនិយាយឡប់ឡែ មិនច្បាស់លាស់ ម្តងថាលោកកឹម សុខាគ្មានទោស ថាជាពិរុទ្ធជន ម្តងថាជាឧក្រិដ្ឋជន ថាជាជនក្បត់ជាតិ មិនអាចលើកលែងទោសបានទាំងដែលតុលាការមិនទាន់កាត់ទោស ។

ប៉ុន្មានថ្ងៃចុងក្រោយនេះលោក​ហ៊ុន សែនបែរជានិយាយមិនច្បាស់លាស់ ប្រហែលជាចង់ជួយកាត់ទោសលោកកឹម សុខាជំនួយតុលាការនិងដើម្បីបំភ័ន្តបន្លំខ្មែរថាដោយសារលោកហ៊ុន សែនមានចិត្តសន្តោសប្រណីខ្មែរដូចគ្នា ចង់ឲ្យខ្មែរមានសន្តិភាពសេរីភាពសុខសាន្ត ហើយនិងដើម្បីភូតភរអន្តរជាតិតទៅទៀត។ ដូច្នេះហើយបានជាលោកហ៊ុន សែនឲ្យមន្ត្រីបក្សប្រឆាំងនិងសកម្មជនសិទ្ធិមនុស្សទាំងអស់សរសេរលិខិតសុំទោស ហើយគំរាមមិនឲ្យមាននរណាមួយនិយាយថាដោយសារការដោះលែងមន្ត្រីទាំងនោះពុំមែនជារឿងគំនាបនយោបាយអន្តរជាតិទេ បើហ៊ាននិយាយនឹងត្រូវចាប់អ្នកទាំងអស់នោះបញ្ជូនចូលគិតវិញ ។

មិនទាន់បានមួយដង្ហើមផង ស្រាប់តែលោកហ៊ុន សែនប្រកាសឲ្យមេធាវីរបស់លោកតាមទាំរលុយលោកកឹមសុខ។ នេះបង្ហាញថាវាពុំមែនជាចិត្តសន្តោសប្រណីនិងចង់បានសន្តិភាពដែលបុរសខ្លាំងតែគំរាមកំហែង និងប្រកាស់សង្គ្រាមជាញឹកញាប់នោះទេ វាពិតជាមានគំនាបអន្តរជាតិមែន ។

គេឃើញអ្នកទោសនយោបាយឬអ្នកទោសសកម្មជនដីធ្លីជាច្រើន ឲ្យមាន











Share:

កុំព្រហើនថាអន្តរជាតិដាក់សម្ពាធទើបហ៊ុន សែនដោះលែង បើហ៊ានថាអញនឹងចាប់ញាត់គុកវិញ

ប៉ុន្មានថ្ងៃចុងក្រោយ បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការទូតអង់គ្លេសមក លោកហ៊ុន សែនបានដោះលែងអ្នកទោសនយោបាយជាបន្តបន្ទាប់ នៅឡើយតែលោកកឹម សុខាប្រធានគណបក្សសង្គ្រោះជាតិ មិនទាន់មានពន្លឺអ្វីតិចតួចនៅថានឹងដោះលែង ។

ថ្ងៃនេះដែរលោកហ៊ុន គ្រោងនឹងដោះលែងអ្នកទោសទ្រង់ទ្រាយធំ ដោយលោកថាជាការស្នើសុំព្រះមហាក្សត្រឲ្យដោះលែងតាមរដ្ឋធម្មនុញ្ញ ដែលត្រូវបន្ធូរបន្ថយទោសក្នុងរដូវបុណ្យម្តងៗ ពុំមែនជាការស្ថិតនៅក្រោមគំនាបនយោបាយបរទេសណាមួយទេ ហើយនេះក៏ជាសិទ្ធិរបស់លោកក្នុងការស្នើសុំមហាក្សត្រឲ្យទ្រង់ដោះលែងដែរ ពុំមែនជាការប្រើអំណាច និងតុលាការស្ថិតនៅក្រោមនាយករដ្ឋមន្ត្រីអីដែរ ។

លោកបន្តថាបើនរណាមួយហ៊ានថាការដោះលែងនេះគឺដោយសារតែសម្ពាធអន្តរជាតិនោះ លោកនឹងចាប់ដាក់គុកវិញភ្លាម កុំព្រហើនឲ្យសោះ នេះជាការអនុវត្តច្បាប់ ចំពោះបុគ្គលដែលប្រព្រឹត្តល្មើសច្បាប់ នៅក្នុងប្រទេសកម្ពុជា ។

កាលពីម្សិលមិញលោក សម រង្ស៊ីបានហៅតុលាការរបបក្នុងភ្នំពេញថាជាអាយ៉ងរបស់លោកហ៊ុន សែន ដែលចង់ចាប់ចងនិងចោទនរណាមួយតាមតែចិត្តរបស់នាយករដ្ឋមន្ត្រី លោកសម រង្ស៊ីថាលោក មិនខ្វល់នឹងការកោះហៅរបស់តុលាកាក្រុងភ្នំពេញឡើយ ។

ជារឿយៗគេតែងឃើញអ្នកទោសជាច្រើនត្រូវលើកលែងទោសនិងចាប់ចង់បញ្ចូលគុកវិញបន្ទាប់ពីលោកហ៊ុន សែនស្រែក និងស្នើសុំ ដូចជាលោកញឹកប៊ុន ឆៃ មុនពេលឆ្នោតលោកត្រូវបានតុលាការចោទប្រកាន់ពីបទល្មើសគ្រឿងញៀន ប៉ុន្មានមិនបានប៉ុន្មានផង នាពេលបោះឆ្នោតជិតចូលមកដល់ លោកញឹក ប៊ុនឆៃត្រូវបានដោះលែងហើយឲ្យឈរជាប្រធានបក្សរហូតពេលនេះរដ្ឋមន្ត្រីអញ្ជើញចូលក្នុងរដ្ឋាភិបាលថ្មីនេះដូចអាណត្តិមុនៗដែរ ។


Share:

លោកសម រង្ស៊ីអតីប្រធានគណបក្សសង្គ្រោះជាតិចំអកឲ្យតុលាការដែលស្ថិតក្រោមការបង្គាប់របស់របបក្រុងភ្នំពេញ

អតីតប្រធានគណបក្សសង្គ្រោះជាតិដែលរងពាក្យបណ្តឹងពីរបបក្រុងភ្នំពេញច្រើនជាងគេបានចំអកឡកលើយថាលោកមិនខ្វល់នឹងតុលាការអាយ៉ងដែលចាំតែត្រាប់បង្គាប់យកគួរតាមគេបញ្ជារដូចជាសេកសារិកា ។

សម រង្ស៊ីអ្នកនយោបាយដែលរួបរឹតដោយសំណុំរឿងក្តីក្តាំង ពុំដែលបានស្នាក់នៅស្រុកខ្មែរជាប់លាប់ប៉ុន្មានឡើយ ព្រោះរូបលោកពេញទៅដោយទោសកំហុសបើបូកសរុបទោសដែលរដ្ឋាភិបាលរបបក្រុងភ្នំពេញកាត់ទោសរហូតមកដល់ពេល សរុបទៅប្រហែលជាមានទោ៩ទៅ១០តំណក៏មិនអាចរួចទោសផង ។
លោកសម រង្ស៊ីសរសេរនៅលើបណ្តាញសង្គមរបស់លោកនៅថ្ងៃ២៣សីហាថា ៖«រឿងដែលលោក ហ៊ុន សែន និងតុលាការអាយ៉ងរបស់គាត់ ចោទខ្ញុំថា ខ្ញុំបានប្រមាថមហាក្សត្រនោះ មិនមែនជាការពិតទេ ដោយសារខ្ញុំគ្រាន់តែលើកឡើងថា ព្រះមហាក្សត្រធ្វើអ្វីៗ តាមបញ្ជារបស់លោក ហ៊ុន សែន ទាំងអស់ ដែលគាបសង្កត់ និងបំភិតបំភ័យព្រះអង្គ ជារៀងរាល់ថ្ងៃ។ ដូច្នេះ លោក ហ៊ុន សែន ទេ ដែលប្រមាថព្រះមហាក្សត្រ ហើយគាត់មិនត្រឹមតែប្រមាថព្រះអង្គទេ តែគាត់ញាំញីព្រះអង្គ ដោយចាប់ព្រះអង្គធ្វើជាចំណាប់ខ្មាំងរបស់គាត់»។

ទាក់ទងនឹងតុលាការអាយ៉ងនិងធ្វើបង្គាប់បញ្ជាារដែលលោកសម រង្ស៊ីថាជាឧបករណ៏របស់លោកហ៊ុន សែនដែរ ប៉ុន្មានថ្ងៃនេះគេមើលឃើញតុលការលោកហ៊ុន សែនបានដោះលែងអ្នកទោសនយោបាយជាបន្តបន្ទាប់ ក្រោយពីមានជំនួបជាមួយមន្ត្រីទូតនៃប្រតេសអង់គ្លេស ។

ការដោះលេងអ្នកទោសនយោបាយប៉ុន្មានរូបនេះត្រូវបានកេមើលឃើញថាស្ថិតនៅក្រោមការបង្កាប់បញ្ជារបស់លោកហ៊ុន សែន ហើយវាព្រោះតែលោកហ៊ុន សែនខ្លាចសម្ពាធសហគមន៏អន្តរជាតិ ។ លោកធ្វើយ៉ាងនេះក៏គឺដើម្បីបោកបញ្ឆោតអន្តរជាតិបន្តទៀតដើម្បីឲ្យអន្តរជាតិមើលឃើញថារបបក្រុងភ្នំពេញវិលមករកប្រទេសសេរីវិញ ព្រោះបានដោះលែងអ្នកទោសមនសិការ ។

កន្លងទៅនយោបាយបន្ធូរបន្ថយដោះលែងអ្នកទោសនយោបាយបញ្ឆោតយកលុយនេះ ឃើញថាលោកហ៊ុន សែនធ្វើបានជោគជ័យជាដរាបមក ហើយការយករាស្ត្រជាចំណាប់ខ្លាំងនេះក៏ជាយុទ្ធសាស្ត្រជោគជ័យយ៉ាងសំបើមណាស់ដែរ ។ ប៉ុន្តែក្រោយពេលលោកកាន់អំណាច់ពេញដៃហើយ បានជំនួយគ្រប់គ្រាន់ហើយទាំងគណបក្សប្រឆាំងក៏រុញចូលគុកវិញបន្តកន្ទុយគ្នា ហើយទាំងម្ចាស់ជំនួយក៏ត្រូវលោកហ៊ុន សែនចំអកវាយបកវិញឡើងស្ពឹកមុខគ្រប់ៗអាណត្តិ ។

ក្នុងអាណត្តិនេះ លោកសម រង្ស៊ីដែលប្រកាស់ថាលោកជាដៃគូនយោបាយតែមួយគត់របស់ហ៊ុន សែន ជាបុគ្គលដែលធ្វើឲ្យហ៊ុន សែនខ្លាចនោះ ថាតើសម រង្ស៊ីមានយុទ្ធសាស្ត្រអ្វីដើម្បីទប់ទល់ហ៊ុន សែនទេ ឬមួយក៏បន្តចាយបោកពាក្យលួងលោម និងចាញ់បញ្ឆោតលោកហ៊ុន សែនបន្តទៀតដោយត្រឹមតែឃើញហ៊ុន សែនដោះលែងអ្នកទោសឲ្យក្រៅឃុំបណ្តោះអាសន្នទៀត?


Share:

វរហើយអាមេរិក លោកហីប៊ុនហៀងលេងមែនទែនហើយ មែនតែទ័ពហីងទ សង្ស័យក្អាត សង្កោចមមុងមមាចក៏មកវ៉ៃជាមួយអាមេរិកដែរ


អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជំរុញឲ្យលោកហីប៊ុនហៀងវ៉ៃជាមួយអាមរិក ដោយកាត់តរូបបញ្ចើចបញ្ចើមានរូបភាពផ្សេងៗ។ អ្នកខ្លះប្រៀបធៀបលោកអគ្គមេបញ្ជាការហីង ប៊ុនហៀងដូចជាហីង ដែលមានសំឡេងឮខ្លាំងពីវាលមួយទៅវាលមួយយ៉ាងទ្រហឹងអឺងកង រកស្តាប់អីមិនបាន ។

ខ្លះទៀតបានយករូបទាហានខ្មែរកាន់ចប កាន់បង្គីត្រៀមជីកដីដាំណាំគ្រាន់តែចិញ្ចឹមក្រពះ ត្រៀមដាច់មិនទាន់ដាច់បាយ ព្រោះប្រាក់ខែរតិចតួចហូបមិនគ្រាន់ ឲ្យលុយកូនរៀនមិនគ្រប់ ។

ចំណែកអ្នកខ្លះទៀតបានយកវីដេអូរាំលេងកំសាន្តរបស់នាយទាហាន កងទ័ពមន្ត្រីការពារជាតិផុសឌឺដងដល់មន្ត្រីការពារជាតិដែលមិនដែលរវល់រឿងកិច្ចជាតិ រឿងព្រំដែនទឹកដីព្រៃឈើធនធានខ្មែរ ចេះតែផឹកស៊ីស្រីញីអូន មកបង្ហាញឲ្យជនរួមជាតិខ្មែរមើលឲ្យដឹងច្បាស់ថានេះជាកម្លាំងពិតរបស់កម្ពុជា នេះជាទាហានអ្នកការពារទឹកដីរបស់របបក្រុងភ្នំពេញ ។ ពួកគេចង់បញ្ជាក់ថា វាមិនខុសពីហីងដែលចេះតែស្រែកហីងហងៗឲ្យតែថ្លង់មនុស្សម្នារកដេកពួនមិនបាននោះទេ ។

កន្លងទៅគេតែងលឺរបបក្រុងភ្នពេញប្រកាសសង្គ្រាមជាមួយថៃឡាវ ហើយគេថាកងទ័ពខ្មែរទទួលបានជោគជ័យ ឈ្នះលើទ័ពសត្រូវ ប៉ុន្តែទ័ពថៃចាញ់ៗរហូតនៅជាប់នឹងមាត់ជណ្តើរប្រាសាទព្រះវិហារ ចូលលុកលុយព្រះប្រាសាទតាមាន់ តាក្របីដោយសេរី ។ នៅក្រុងភ្នពេញនេះវិញលឺតែឈ្នះៗ យុទ្ធសាស្ត្រឈ្នះៗ ឈ្នះទាំងយួនឈ្នះទាំងសៀមឡាវ តែមិនហ៊ានឲ្យពលរដ្ឋទៅមើលព្រំដែន ដែលគេអួតអងលាន់លឺដូចហីងថាព្រមដែនសន្តិភាពនោះទេ ។

បើព្រំដែនសន្តិភាពហើយម្តេចខ្លាច ?
បើឈ្នះខ្ទេចឈ្នះខ្ទីហើយ មានយុត្តិធម៌សង្គម ស្មោះត្រង់នឹងខ្មែរហើយម្តេចឲ្យខ្មែរដឹងការពិតផង?

ដើម្បីបញ្ជាក់ពីកម្លាំងដ៏មហិមារបស់បុរសខ្លាំងកម្ពុជា ថាខ្លាំងប៉ុណ្ណា ពលរដ្ឋខ្មែរបានជំរុញឲ្យរដ្ឋាភិបាលបញ្ចេញសមត្ថភាព មហិទ្ធិឫទ្ធិ តេជៈបារមីដែលគេតែងតែឮថាតេជោ មានបុណ្យខ្ជស់ ជាបរុសខ្លាំងនោះ ឲ្យពលរដ្ឋខ្មែរ និងបរទេសឃើញម្តង ឲ្យភ្លឺភ្នែកម្តង កុំឲ្យគេថាហីងឬក្អាត់ពេក ។


Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com