សង្គមតិរច្ឆាន


សង្គមតិរច្ឆានគឺកេចង់សំដៅលើសង្គមមួយដែលយកអ្នកខ្លាំងជាអ្នកឈ្នះ អ្នកពូកែកាប់សម្លាប់រំលោភបំពារបំពានជាមេដឹកនាំ ជាអាទិទេពកំពុល ជាកំពុលមនុស្ស ជាបុគ្គលគោរពបូជា ត្រូវអង្គុយលើបល្ល័ង្ករតន៍  ហើយសង្គមនេះគ្មានច្បាប់ទម្លាប់អ្វីឡើយ សំខានលុយអំណាចនិងក្រុមបក្សពួកប៉ុណ្ណោះ ។ 

សង្គមបែបតិរច្ឆាននរណាមួយដែលប្រឆាំងគឺជាសត្រូវ ជាបច្ចាមិត្តត្រូវកំចាត់កំចាត់ទាំងអស់ គេយកមូលហេតុសន្តិភាព កំទេចដើម្បីភាពសុខដមរម្យនានៃសង្គម។ ប៉ុន្តែគេមិនឲ្យនរណាមួយមានសិទ្ធិសេរីភាពលើកឡើងពីបញ្ហាផ្លូវច្បាប់ រឿងខុសត្រូវអីទេ បើគេចង់កំចាត់អ្នកដែលគេយល់ឃើញថាធ្វើឲ្យខាតបង់ប្រយោជន៏ ធ្វើឲ្យរាំងស្ទះដល់ដំណើរការនៃអំពើពុករលួយ អំពើទុច្ចរិតឃោរឃៅនោះ គែនឹងរៀបចំជាប្រព័ន្ឌដើម្បីកំចាត់ដើម្បីផ្សព្វផ្សាយថាក្រុមនេះ បុគ្គលនេះមានកំហុស ឬប្រព្រឹត្តបង្កដល់់សង្គម ធ្វើឲ្យជាតិវិនាសហិនហោច ។ 

សង្គមបែបនេះគេមិនដែលឃើញអ្នកខ្សោយ អ្នកក្រប្លឹងនិងតវ៉ាឈ្នះអ្នកមានអំណាច និងមានលុយឡើយ ព្រោះអ្វីៗស្ថិតនៅលើក្រុមបក្សពួកគេស្រាប់ហើយ គែថាតែគ្មានមូលដ្ឋានច្បាស់លាស់ អ្នកប្លឹងតវ៉ាចូលគុកនិងស្លាប់ដូចខ្មោចឆ្កែឆ្មាតាមទីវាលដូចជាអ្នករងគ្រោះដោយឃាតកសម្លាប់កន្លងមក មានលោកជាវិជ្ជា ឈុត វុទ្ធី និងកែមឡីអីចឹង។







Share:

របបហ៊ុនសែនត្រៀមត្រដរខ្យល់ស្លាប់ពេលដែលជប៉ុនដែលជាម្ចាស់ជំនួយចុងក្រោយដាក់ទណ្ឌកម្ម


របបក្រុងភ្នំពេញត្រៀមខ្លួនជិះរណ្តៅខ្លួនឯងមុនពេលជប៉ុនដែលជាមហាមិត្តយូរអង្វែងមិនចូលរួមសង្កេតការនិងបានបដិសេធលទ្ធផលបោះឆ្នោតដ៏ចម្រូងចម្រះនិងមិនមានសេរីយុត្តិធម៌កាលពីថ្ងៃទី២៩កក្កដាកន្លង ។

ជាថ្មីម្តងទៀតថ្លៃងពីសឹង្ហបូរី ប្រមុខការទូតជប៉ុនបានស្នើឲ្យរបបក្រុងភ្នំពេញដោះស្រាយបញ្ហានយោបាយកម្ពុជាឲ្យមានសេរីយុត្តិធម៌ដោយមានការសន្ទនាចរចាជាមួយគណបក្សប្រឆាំង និងអនុញត្តឲ្យបក្សសង្គ្រោះជាតិចូលរួមធ្វើនយោបាយនិងដើម្បីឲ្យប្រជាពលរដ្ឋមានសិទ្ធិជ្រើសរើស តំណាងដែលខ្លួនស្រលាញ់ពេញចិត្តដោយគ្មានការកៀបសង្កត់បង្ខិតខំ។

មហាមិត្តដែលគោរពសិទ្ធិមនុស្ស ប្រកាន់លទ្ធិប្រជាធិបតេយ្យនិងជាមិត្តរបស់របបក្រុងភ្នំពេញនៅសល់តែជប៉ុន១ប៉ុណ្ណោះដែលមិនបំបបង់ហ៊ុន សែន ប្រសិនជប៉ុនដែលជាមិត្តចុងក្រោយបោះបង់ចោល ហើយរបបក្រុងភ្នំពេញវិលទៅពឹងពាក់ចិនយួននិងប្រកាន់យករបបឯកបក្សដូចសម័យក្រហមនោះ វាសនាហ៊ុន សែននិងបក្សនឹងត្រូវដើរលើផ្លូវប៉ុលពត ឬអាចហៅថាជាប៉ុល ពតទីដូចដែលមហាជនខ្មែរដែលមិនពេញចិត្តនឹងរបបនេះហៅថារបបហ៊ុន សែនជារបបប៉ុលពតទី២ ។

អតីតៈព្រឹទ្ធសមាជិកព្រឹទ្ធសភាមកពីគណបក្សម រង្ស៊ីបានសរសេរនៅលើបណ្តាញសង្គមរបស់លោកថា៖«នៅអង្គការសហប្រជាជាតិ​ កំពុង​ប្រឈម​នឹង​ភាព​មិន​ច្បាស់លាស់​» ។ លោកបានបន្ថែមទៀតថា៖«សភាព​ការណ៍​ដូច​សព្វថ្ងៃ​នេះ​ គ្មាន​នរណា​ដឹង​ច្បាស់​ថា​ កៅអី​កម្ពុជា​​ នៅអង្គការសហប្រជាជាតិ​ នឹងត្រូវ​បាន​រក្សា​ ឬក៏​ត្រូវ​គេធ្វើ​ការ​ ព្យួរ​ទុក​ មួយ​អន្លើ​សិន​នោះទេ។
​ ព្រោះ​ការ​ ព្យួរ​កៅអី​ រដ្ឋ​ជាសមាជិក​ នៅអង្គការសហប្រជាជាតិ​ វាមិន​មាន​ផលវិបាក​ ក្នុង​ការ​សម្រេច​នោះ​ទេ​ ព្រោះ​គ្មាន​សិទ្ធិ​ វេតូ ដូច​ការ​ដកកៅអីនោះទេ​ ដោយគ្រាន់តែសម្លេងព្រៀបតែប៉ុណ្ណោះ»៕
ទោះជាមានការបាតុកម្មតវ៉ារបស់ពលរដ្ឋខ្មែរគ្រប់ទិសទីប្រឆាំងនឹងលោកហ៊ុន សែនរួមទាំងឲ្យប្រទេសជាមិត្តរបស់កម្ពុជាមានជប៉ុនជាដើមឈប់ឧបត្ថម្ភគាំទ្ររបបក្រុងភ្នំពេញដោយ លោកសុខ ឥសាន្តថាវាជាទង្វើល្ងង់ខ្មៅបំផុតសម្រាប់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលស្នើឲ្យជប៉ុនឈប់គាំទ្ររបបក្រុងភ្នំពេញ គឺគណបក្សសង្គ្រោះជាតិទៅវិញទេជប៉ុនមិនពេញចិត្តនិងធុញទ្រាន់ចំពោះការធ្វើបាតុកម្មជារៀងរហូតមក។ 
ឥរិយាបថរបបរបស់ក្រុងភ្នពេញបែបនេះទំនងជាមិនមានក្តីព្រួយបារម្ភទណ្ឌកម្មណាមួយពីអន្តរជាតិនិងខ្លាចអង្គការសហប្រជាជាតិភ្ជួរកៅអីនៅអង្គការសហប្រជាតិនោះឡើយ បើទុកជាដូច្នេះមែនយ៉ាងហោចណាស់របបក្រុងភ្នំពេញទ្រចិនយួនដើរលើផ្លូវក្រហមហើយបន្តជីវិតបាន៤ទៅ៥ឆ្នាំទម្រាំដាច់ខ្យល់ស្លាប់។



Share:

ហ៊ុន សែនចូលទ្រុងរបស់សម រង្ស៊ីហើយ



ក្រោយពីការបោះឆ្នោតជាតិដែលមានតែគណបក្សតូចតាចថ្មីថ្មោងប្រមាណ១៩ចូលរួមបានបិទបញ្ចប់ទៅ សហគមន៍អន្តរជាតិប្លុកសេរីបានចេញសេចក្តីប្រកាសមិនទទួលស្គាល់ជាបន្តបន្ទាប់ថា ការបោះឆ្នោតដែលរៀបចំឡើងដោយឧបករណ៍នយោបាយហ៊ុន សែនថាជាការបោះឆ្នោតលេងសើច មិនមានសេរីយុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យត្រឹមត្រូវអាចទទួលយកបាន ។

ទន្ទឹមនឹងសេចក្តីប្រកាសរបស់ប្លុកសេរីមានសហរដ្ឋអាមេរិកជាដើមមិនទទួលស្គាល់ បែរជាចិនចិននិងយួន ដែលខ្មែរយើងហៅថាជាមហាចោរ ជាសត្រូវលួចប្លន់ទឹកដីរ៉ែព្រៃព្រឹក្សាធម្មជាតិខ្មែរ ចេញមុខប្រកាសផ្តល់ឧបត្ថម្ភគាំទ្រសព្វបែបយ៉ាង រួមទាំងហាមប្រាមមិនឲ្យអន្តរជាតិលូកដៃចូលក្នុងកិច្ចប្រទេសកម្ពុជាទៀតផង ។

ថ្មីៗនេះលោក វ៉ាង យីរដ្ឋមន្ត្រីក្រសួងការបរទេសចិន បានថ្លែងថា បរទេសមិនត្រូវលូកដៃចូលក្នុងប្រទេសកម្ពុជាទេ ផ្ទុយទៅវិញចិនបានលូកដៃចូលកកូរកកាយក្នុងប្រទេសកម្ពុជាគ្រប់សម័យកាល រាប់ចាប់តាំងពីសម័យប៉ុល ពតទៅ ។ ការចូលចូលក្នុងប្រទេសកម្ពុជាបណ្តាលឲ្យកម្ពុជារងគ្រោះថ្នាក់ ស្ទើរតែសូន្យនេះ ចិនពុំដែលទទួលខុសត្រូវឡើយ ។

ក្នុងរបបហ៊ុន សែននេះជាថ្មីម្តងទៀតចិនក៏បន្តលូកដៃកកូរកកាយប្រទេសកម្ពុជាឲ្យវឹករវទៀត ដោយគាំទ្រឲ្យលោកហ៊ុន សែនបង្កើតជាប្រទេសកម្មុយនិស្ត ឯកបក្សមានតែប្រជាជនមួយ ចំណែកបក្សតូចទុកសម្រាប់លម្អ និងបន្លំភ្លែកអន្តរជាតិ ។

ទោះជាយ៉ាងនេះក្តីក្រោមការខិតខំអ្នកប្រជាធិបតេយ្យ និងអ្នកស្នេហាជាតិ បានតស៊ូរើបម្រើ ធ្វើគ្រប់់មធ្យោបាយ បង្កើតជាចលនាផ្សេងៗដើម្បីរំដោះទឹកដី ជួយសង្គ្រោះជាតិ មាតុភូមិ រំដោះប្រជាជនខ្មែរឲ្យមានសេរីភាពពីជនផ្តាច់ការ របបម៉ៅខ្មៅងងឹត យង់ឃ្នង សហាវព្រៃផ្សៃ ។

យុទ្ធនាការម្រាមដៃស្អាតនិងដេកផ្ទះឈ្នះឯង ធ្វើឲ្យលោកហ៊ុន សែនភ័យស្លន់ស្លោ គំរាមផង បំភ័យផង រហូតប៉ុនប៉ងបង្កើតជាកលល្បិចផ្សេងៗដើម្បីទប់ទល់នឹងយុទ្ធនាការចលនាសង្គ្រោះជាតិ ដែលខ្លួនបានរំលាយបាត់ទៅហើយនោះ ។

លោកបណ្ឌិតសូ ណារ៉ូ បានលើកឡើងនូវយុទ្ធសាស្ត្រជូ គឺលាង ក្នុងរឿងសាមកុកត្រង់វគ្គ ជ្រោះភ្នំប៉ វ៉ាងថា ៖ហ៊ុន សែនដល់ចំណុចស្លាប់ហើយ សង្គ្រោះជាតិបានធ្វើសព្វយ៉ាងហើយដើម្បីចាប់ហ៊ុន សែន ដូចជាស៊ឺម៉ាអ៊ីដែលជាប់អន្ទាក់របស់ជូគឺអ៊ីចឹង បើគ្មានទេវតាជួយទេគឺចប់សព្វគ្រប់ហើយ ។

លោកសូ ណារ៉ូក៏បានលើកយកសម្តីលោកសម រង្ស៊ីដែលថា អ្នកចង់រំលាយសង្គ្រោះជាតិដូចជារំលាយខ្លួនឯងអ៊ីចឹង ។ លោកថាពេលនេះអន្តរជាតិកំពុងតែថ្កោលទោស និងមិនទទួលស្គាល់លទ្ធផលបោះឆ្នោតលេងសើច មានតែចិនយូនប្លុកផ្តាច់ការប៉ុណ្ណោះទទួលស្គាល់ ហើយក្រុមលោកនិងលោកសូរ៉ូ វិជ័យគ្រោងនឹងធ្វើបាតុកម្មប្រឆាំងនឹងចិនផងដែរ ។

ជុំវិញភាពចម្រូងចម្រាសបរាជ័យអវសាន្តនៃជីវិតនយោបាយរបស់លោកហ៊ុន សែន លោក ស ចាន់ដេតពីទីក្រុងម៉ុងរ៉េអាល់នៃប្រទេសកាណាដា បានសរសេរនៅលើបណ្តាញសង្គមរបស់លោកកាលពីថ្ងៃទី៣សីហាថា៖«កៀងបញ្ចូលទ្រុងហើយ» ។

លោកបានលើកឡើងនូវល្បិចកលរបស់លោកហ៊ុន សែនចាញ់ហើយធ្វើឲ្យក្រឡាប់ចាក់ប្រែទៅជាឈ្នះដើម្បីបន្តគ្រប់គ្រង់បន្តកាន់អំណាច រួមទាំងភាពទន់ខ្សោយរបស់ទ្រង់រណឬទ្ធិណ្តាលឲ្យលោកហ៊ុន សែនឈ្នះហើយឈ្នះទៀត។

​ ខ្លឹម សារទាំងស្រុងរបស់លោក ស ចាន់ដេត៖«ម្តង​នេះបើធ្វើការផ្លាស់ប្តូរ(ហ៊ុន​ សែន​)​មិនបានទៀត​ គឺអស់ឱកាសហើយ​ រហូត​ដល់ជាង​ ២០ឆ្នាំ​ទៅ​មុន​ទៀត​ ទើប​មើលឃើញស្រមោល​ នៃព្រឹត្តិការណ៍ចលនាផ្លាស់ប្តូរថ្មី​ ចេញ​មកម្តងទៀត។

​ ព្រោះឱកាសទម្លាក់លោក​ ហ៊ុន​ សែន​ លើកទី០១​ នៅឆ្នាំ១៩៩៣​ តែ​ត្រូវ​បាន​បរាជ័យ​ ទៅ​វិញ​ដោយ​សារ​ មិន​ប្រគល់​សិទ្ធិ​ឲ្យ​ទៅ​ (UNTAC )​ ធ្វើ​ការសម្រេច​។

​ ប៉ុន្តែ​លើកទី​០២នេះ យើងបញ្ឆោតជារៀងរាល់​ ក្រោយ​ការ​បោះឆ្នោត​ជាតិ​ម្តងៗ​ ហើយ​ តែទ្វារនៃកិច្ចព្រមព្រៀង​ "ទីក្រុង​ប៉ារីស​"​ត្រូវ​បានបិតជិត​ ដោយ​បណ្ដា​ប្រទេស​ "ហត្ថលេខី"​ ទាំងអស់​​មិន​កំរើកបន្តិចសោះ។

​ ឥលូវ​ម្តង​នេះ​ ស្ទើរ​គ្រប់​បណ្ដា​ប្រទេស​ "ហត្ថលេខី"​ ទាំង​អស់​សុទ្ធ​តែ​ក្តៅ​ក្រហាយ​ នឹង​លោក​ ហ៊ុន​ សែន​ ​សម្លាប់​ "លទ្ធិប្រជាធិបតេយ្យ​"​ នៅកម្ពុជា​ តាមរយៈ​ការ​រៀប​ចំ​បោះឆ្នោត​ក្លែងក្លាយ​។

​ សួរ​ថា​ ហេតុអ្វី​ត្រូវ​ប្រើល្បិច​ "បញ្ឆោត"​ កៀងលោក​ ហ៊ុន​ សែន​ អញ្ចឹង​ មិន​រុញទម្លាក់តែម្តងទៅ?។

​ ចម្លើយ​នៅត្រង់ថា​ យើងធ្វើនយោបាយ​ "អហិង្សា​សកម្ម​"​ ដើម្បី​ទប់ទល់​នឹង​ "អំណាច​ផ្តាច់​ការ​"​ ដែល​គេមានទាំងទ័ព​ កម្លាំង​លុយ​ និង​កម្លាំង​តុលាការ​។ ដូច្នេះ​ បើ​មិន​ចេះយុទ្ធសាស្ត្រ​ "ខ្ចីកម្លាំងខាងក្រៅ"​ យកមកប្រើទេ​ នោះមិនអាច​ "ប្តូរ​"​ ហ៊ុន​ សែន​ បាន​»។





Share:

កូនល្ងង់កម្ពុជា


គេតែងពោលថាមេខ្លាកូនប្រាកដជាខ្លា ឬអាចជាតោនិងដំរីក៏អាចថាបាន ប៉ុន្តែសម្រាប់កម្ពុជាវិញ សុភាសិតមួយខុសស្រឡះ តែវាត្រូវត្រង់ពាក្យ«ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់» ។

កម្ពុជាដើរតាមគោលនយោបាយចិន ប្រើយុទ្ធសាស្ត្រចិន កលល្បិចសាមកុករបស់ចិនដើម្បីបំបែបបំបាក់ គ្រប់គ្រងនិងយកឈ្នះគូបដិបក្ស ប៉ុន្តែយុទ្ធសាស្ត្រដែលកម្ពុជារៀនបច្ចុប្បន្ននេះសម្រាប់ប្រយុទ្ធតែជាមួយដៃគូជាប់ទ្រុង ជាប់ច្រវ៉ាក់ស្រាប់ប៉ុណ្ណោះ ។ ប្រសិនបើប្រកួតជាមួយដៃគូមានមាឌនិងកម្លាំងប្រហាក់ប្រហែលគ្នាកម្ពុជាបច្ចុប្បន្ននេះប្រាកដជាដូចក្អាត់ក្រោមកង់រទេះហើយ ។

មិនចាំបាច់និយាយថ្វីជាមួយនឹងចិនដែលជាព្រះបិតាបង្កើតរបស់ខ្លួននោះ សូម្បីត្រឹមតែយួនដែលជាមហាមិត្តឬជាបងបង្កើតរបស់កម្ពុជាក៏មិនអាចប្រៀបបានដែរ វាស្ថិតនៅឆ្ងាយស្មើជើងមេឃដែរ ។

បច្ចុប្បន្ននេះគេតែងអួតខ្ទ័រខ្ទាថាកម្ពុជាបានផ្លាស់មុខមាត់ថ្មី លើទឹកដីសុវណ្ណភូមិ លើទឹកដីអង្គរ ហាក់បីដូចជាសម័យអរិយធម៌អង្គរទី២អ៊ីចឹងដែរ កម្ពុជាបានទទួលបានទទួលនូវពានរង្វាន់ជាច្រើន ដូច ក្រម៉ាវែងជាងគេក្នុងពិភពដែលមិនមានគេផលិតនិងប្រើប្រាស់ អន្សមធំ​​​​​​​​​​​​​​​​​​​​​​​​គេនៅលើពិភពដែលមិនមានប្រជាជនប្រទេសណាមួយពិសានិងធ្វើ»


កម្ពុជាបច្ចុប្បន្ននេះល្បិល្បាញមែនគឺល្បីតែយករបស់គេផលិតរួចហើយ យកមកធ្វើជាស្នាដៃរបស់ខ្លួន ល្បីតែរឿងកំប៉ិកកំប៉ុកគេមិនប្រើ គ្មាននរណាមួយប្រកួតប្រជែង ដែលប្រទេសជាច្រើននៅលើពិភពលោកនេះគិតថាមិនបានការ មិនជាប្រយោជន៍ នាំឲ្យតែខាតបង់ថវិកាជាតិ នាំឲ្យប្រជាជនកាន់តែក្រីក្រ ។

កម្ពុជាធ្វើបានស្ពាន២០ម៉ែត្រមួយនាំគ្នាផ្អើលភ្លូកទឹកភ្លូកដី អួតក្តែងថាជាប្រទេសអស្ចារ្យ ប្រទេសរីកចម្រើនគ្រប់វិស័យ តាមពិតខ្ចីលុយគេធ្វើស្ពាន ធ្វើផ្លូវ ជំពាក់ចិនវ័ណ្ឌកសឹងតែលក់ប្រទេសសងមិនរួច ។ ស្ពានផ្លូវចិនធ្វើឲ្យមួយឆ្នាំ២ឆ្នាំជួសជុល​ក៏កម្ពុជាអួតអាងល្បីរុន្ទឺកប់អាកាសដែរ អួតៗរហូតអស់រ៉ែ អស់ព្រៃ អួតរហូតបរទេសចូលពេញស្រុកមិនដឹងខ្លួន ។

នេះពិតជាកូនល្ងង់មែន គ្មានកាត់បានឪពុកម្តាយនិងបងៗអីបន្តិចសោះ ក្រឡេកមើលចិនយួន រាប់ចាប់តាំងពីធរាសាស្ត្រឡើងទៅ គេលើកទឹកទន្លេស្រោចដំាំកសិកម្មទៅហើយ ទីណាក៏មានទឹក ទីណាក៏មានពណ៍ប៉ៃតង ដំណាំស្រស់ខ្ចីល្អពេញទីវាល ។

ចំណែកកូនពៅកម្ពុជាវិញ គ្រប់ស្រុកនិគម ភូមិដ្ឋានឮតែមាត់សម្តីពលរដ្ឋខ្មែរនិយាយគ្នាថា ធ្វើកម្មករស្រុកគេ ប្រទេសនេះប្រទេសនោះមានប្រាក់ខែប៉ុណ្ណេះប៉ុណ្ណោះ រត់ចោលស្រុកទេសទាំងគ្រួសារប្តីប្រពន្ធចោលពុកម្តាយកូនចៅស្ងាត់សូន្យ ។

នេះហើយជាលទ្ធផលនៃកម្ពុជាអច្ឆរិយទី២ កម្ពុជាដ៏អស្ចារ្យ កម្ពុជាមានស្ពានផ្លូវក្រោមដី២ម៉ែត្រ ផ្លូវជាតិធ្វើឆ្នាំនេះជួសជុលឆ្នាំបន្ទាប់ កម្ពុជាមានពានរង្វាន់ក្រម៉ាវែង អន្សមធំបំផុត គឺវាខុសពីប្រទេស មិនអច្ឆរិយ តែមានយន្តហោះ មាននាវា មានស្ពានឆ្លងសមុទ្រ មានផ្លូវក្រោមទឹក ឆ្លងភ្នំ មានទីវាលប៉ៃតងស្រសខ្ចីគ្រប់កន្លែងបរិបូណ៍។

វាប្រហែលជាឆ្លាតពេក អស្ចារ្យពេក កូនខ្លាកូននាគផងមិនដឹងទើបកម្ពុជាលែងដាំដុះ លែងផលិត ចំាំតែប្រើ ចាំតែទិញបងនិងឪពុកចិនយួន ។





Share:

កោតតែបុរសខ្លាំងមុខក្រាស់សន្យាកើត


រឿងខ្មែរមុនមិនទាន់ផុតស្រឡះ
រឿងអំពើពុករលួយទាំងឡាយមិនទាន់លាតត្រដាង
រឿងអយុត្តិធម៌សង្គម ដីធ្លី ឃាតកម្មជាច្រើនតែមិនទាន់ឃើញស្រលម៉ោល បែរលោកនយាករដ្ឋមន្ត្រីដ៏អស្ចារ្យនៃយើងហ៊ានសន្យាដោយគ្មានខ្មាស់អៀន ហ៊ាននិយាយថាការពារសន្តិភាពទាំងដែលពលរដ្ឋខ្មែរហូរឈាមស្រស្រាក់ ទឹកភ្នែកជន់ជោររាល់ថ្ងៃ ។
គាត់ហ៊ានថាខ្លួនក្រជាងគេខណៈពេលដែលមន្ត្រីរបស់លោកកំពុងតែស្រែកឈាមពលរដ្ឋ កំពុងតែស្រូបជញ្ជក់ទឹកភ្នែកពលករខ្មែរវាល់់លាន កំពុងតែយកសំឡេងសោកខ្មែរសៅជាតិធ្វើជាតដូរតន្ត្រីកំសាន្តអារម្មណ៏តណ្ហាពួកគេ ។
កោតតែហ៊ាននិយាយថាប្តេជ្ជាការពារសម្បត្តិធម្មជាតិព្រៃឈើជាដើមទាំងដែលការសន្យាកាលអាណត្តិត្រូវលោកហ៊ុន សែននិងបក្សពួកបន្សាត់ឲ្យរលាយតាមខ្យល់ទៅហើយ ។
ពិតមែន លោកពិតជាហ៊ាន ព្រោះលោកជាបុរសខ្លាំងនៅកម្ពុជា ជាបុរសដៃដែក ជាមហាបុរសនៅកម្ពុជា តែមិនមែនជាបុរសខ្លាំងនឹងបរទេសឡើយ ។ ដូច្នេះរឿងអ្វីក៏អាចលោកធ្វើបានដែរ លោកអាចធ្វើបានគ្រប់យ៉ាងជាមួយពលរដ្ឋខ្មែរ ជាមួយកម្មករខ្មែរ។
យើងខ្ញុំសូមសរសើរនិងជូនពរឲ្យលោកខ្លាំងតែជាមួយក្រុគ្រួសារឯង ឈ្នះតែក្រុមគ្រួសារឯងគ្រប់ជាតិ ៕

Share:

ខឹមវាសនាវាថាបោះដោយរាស្ត្រ ពលរដ្ឋថាលក់ស៊ីនំបញ្ចុកដោយខឹមវានសា

បោះដោយរាស្ត្រទម្លាក់ដោយរាស្ត្រជាគោលនយោបាយដ៏ពេញនិយមរបស់បក្សសម្ព័ន្ធ ។ទោះបីជាច្រើនអាណត្តិកន្លងមកពុំដែលបានមួយកៅអីនៅក្នុងសភាក្តីក៏ប្រមុខបក្សនេះថាគោលនយោបាយរបស់ខ្លួនមិនបានកែប្រែអ្វីដែរ ដោយលោកខឹម វាសនាយល់ថាគោលនយោបាយនេះត្រឹមត្រូវជាក់លាក់។

នៅក្នុងយុទ្ធនាការបោះឆ្នោតអាណត្តិនេះលោកខឹម វាសនាបានចូលប្រឡូកប្រកួតប្រជែងជ្រើសរើស តំណាងរាស្ត្រម្តងទៀត ហើយគេឮតែសំឡេងឃោសនាយន្តការ៨ចំនុចបន្តទៀត ក្នុងនោះនយោបាយ បោះដោយរាស្ត្រ ទម្លាក់ដោយរាស្ត្រ ។

ប៉ុន្តែនយោបាយមួយនេះត្រូវបានពលរដ្ឋអ្នកប្រឆាំងនិងក្រុមអ្នកលេងបណ្តាញសង្គមបានវាយបំបាក់ស្មារតី បំបាក់មុខមាត់លោកខឹម វាសនាជាបន្តបន្ទាប់ ចាប់តាំងពីលោកបានលក់សន្លឹកឆ្នោត នៅមណ្ឌលសៀមរាបទៅឲ្យ គណបក្សប្រជាជនកម្ពុជា កាលពីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំស្រុកខ័ណ្ឌ ។ លោកខឹម វាសនាឆ្លើយថានេះជាការត្រឹមត្រូវ បើពលរដ្ឋល្ងង់គាត់អ្នកឆ្លាតលក់ទៅ ស៊ីនំបញ្ចុកមិនល្អជាង ។

ទង្វើទាំងនេះវាផ្ទុយពីការប្តេជ្ញាចិត្តរបស់លោកដែលតែងថា តាមកំចិត្តអពើអាក្រក់​ ស្អប់អំពើអាក្រក់ សង្គមលោក ជំនាន់លោកនេះមិនអនុញត្តឲ្យជនអាក្រក់រួចខ្លួនមួយឡើយ បើទោះជាចូលរុន្ធក្តាមក៏ដោយ លោកនឹងដាំទឹកក្តីចាក់។ ប៉ុន្តែមិនបានប៉ុន្មានផងលោកខឹម វាសនាលក់សន្លឹកឆ្នោតឲ្យជនផ្តាច់ការ ជនអាក្រក់់ដែលលោកថាតាមកំចាត់ទៅវិញ ។

 ពលរដ្ឋអ្នកតាមដាននយោបាយថាទាំងនេះសឲ្យឃើញថា សម្ព័ន្ធគឺបក្សអាបធ្មប់មានតែក្បាលអត់កន្ទុយ អត់ខ្លួន អ្វីៗស្ថិតនៅលើលោកខឹម វាសនាតែម្យ៉ាង ទាំងការសម្រេច់ផ្សេងៗ គ្មានសមាជិក គណៈកម្មការអចិន្ត្រៃណាមួយដែលឮមានបញ្ចេញមតិជុំវិញគោលនយោបាយរបស់លោកខឹម វាសនាឡើយ អ្វីដែលខឹមវាសនាថាត្រូវគឺត្រូវ មិនមានខុស បើទោះបីជាលោកខឹម វាសនាលក់សន្លឹកឆ្នោត ដែលជាកម្លាំងកាយចិត្ត អាយុជីវិតពលរដ្ឋមិនអាចកាត់ថ្លៃបាន ដោយឲ្យតម្លៃស្មើរត្រឹមនំបញ្ចុក១ចានក្តី ក៏គ្មានសមាជិក គណៈកម្មការណាមួយមានគំនិតអ្វីផ្សេងដែរ ហើយគេក៏មិនដែលឮនិងឃើញមានមន្ត្រីសម្ព័ន្ធណាមួយច្បាស់លាស់ដែរ គឺមានក្រុមហែរហមដែល លោកប៊ុត សាក់ណេថា ជាក្រុមក្បាលដែកប៉ុណ្ណោះចេញមានមតិដូចស្រម៉ៃមមើមមាយៗ ងើបចេញពីការយល់សប្តិ។

















Share:

ពូជខ្មែរជាពូរត់តាមព្រឹត្តិការណ៏ដែលអ្នកនយោបាយបង្កើត






ក្នុងខណះព្រឹត្តិការណ៏សង្គម និងគ្រោះថ្នាក់កើតឡើងជាបន្តបន្ទាប់ ជនជាតិខ្មែរទាំងក្នុងនិងក្រៅស្រុកនាំគ្នាចែកចាយ Live ហើយក៏មានអ្នកខ្លះធ្វើការវិភាគ និងទស្សន៏ទាយទៅតាមជំនាញនិងតាមអ្វីដែលខ្លួនចង់បង្ហាញដល់មិត្តភក្តិនិងសង្គមថាព្រឹត្តិការណ៏នោះមានបានប្រព្រឹត្តទៅយ៉ាងណា ។  ចំណែកឯអ្នកតាមដាននិងទស្សនា ចូលបានបង្ហាញអារម្មណ៏ផ្សេងៗគ្នាទៅតាមព្រឹត្តិការណ៏និមួយៗ ។
ពេលដែលជាតិខ្មែរផ្អើលឈូឆរតាមព្រឹត្តិការណ៏ជារៀងរាលឆ្នាំដូច្នេះ ព្រះតេជគុណ ប៊ុត ប៊ុនតិញប្រធានបណ្តាញ ព្រះសង្ឃឯករាជ្យ ជាមួយលោកបណ្ឌិត សូណា រ៉ូបានវិភាគព្រឹត្តិការណ៏ទាំងនោះដែលអ្នកនយោបាយខ្មែរបង្កើតដើម្បីឲ្យជនជាតិខ្មែរផ្អើលឈូឆរតាមគ្រប់ពេលដែលគេចង់បានផលប្រយោជន៏អ្វីមួយពីពលរដ្ឋខ្មែរ ។
ព្រះតេជគុណប៊ុន ប៊ុនតិញបានមានសង្ឃដីការថា« អ្នកនយោបាយថៃប្រសិនបើគេលេងល្បែងនយោបាយ គេលេងបានចំណេញដល់ជាតិសាសន៏របស់គេហើយ ក៏មិនបាននាំឲ្យគ្រោះ និងបាត់បង់អាយុជីវិតពលរដ្ឋគេដែរ ។»

ព្រះអង្គបានលើកយកព្រឹត្តិការណ៏ជាច្រើនដែលកើតឡើងនៅក្នុងប្រទេសខ្មែរ ទៅប្រៀបធៀបនឹងព្រឹត្តិការណ៏ដែលកើតឡើងនៅក្នុងប្រទេសថៃថ្មីនេះ  ព្រះតេជគុណប៊ុន បន្ថែមថា« ព្រឹត្តិការណ៏កើតមាននៅ ប្រាយុទ្ធចាន់អូចា បានធ្វើឲ្យថៃល្បីល្បាញ ហើយបានទាក់ទាញអ្នកជំនាញជាច្រើនពីបរទេសមកជួយដល់ពលរដ្ឋថៃទាំង១៣នាក់ដោយសុវត្ថិភាព ព្រមទាំងបានបទពិសោធន៏ដល់ជាតិថៃទៀតផង។ ចំណែកការគ្រោះថ្នាក់នៅស្រុកដោយសារល្បែង នយោបាយរបស់មេដឹកនាំខ្មែរ មិនត្រឹមតែមិនបានប្រយោជន៏អ្វី បរទេសនោះទេ មេដឹកនាំខ្មែរនៅឆ្លៀតបង្កើតព្រឹត្តិការណ៏ជាន់លើ ព្រឹត្តិការណ៏ដើម្បីកែងប្រវ័ញ្ចប្រមូលលុយកាក់ពីពលរដ្ឋខ្មែរ ពីជនរងគ្រោះបន្ថែមទៀត »។

កាលពីឆ្នាំ២០១០កន្លងទៅ មានព្រឹត្តិការណ៏ដ៏គួរឲ្យរន្ធត់មួយបានកើតឡើងនៅក្នុប្រទេសខ្មែរ ក្នុងខណៈពេលខ្មែររៀបចំបុណ្យជាតិ រាជពិធីបុណ្យអុំទូក អកអុំបុកសំពះព្រះខែរ នៅរាត្រីនោះ ស្រាប់តែមានហេតុការណ៏រត់ជាន់ជើងគ្នាកើតឡើង នៅលើស្ពានពេជ្រ ធ្វើឲ្យមានពលរដ្ឋប្រមាណជិត៤០០នាក់ស្លាប់ ។ បើទោះជាមានពលរដ្ឋស្លាប់យ៉ាងច្រើនដូច្នេះក្នី ក៏គ្មានមន្ត្រីណាមួយចេញមុខទទួលខុសត្រូវឡើយ ថែមទាំងពួកគេបានទម្លាក់កំហុសទាំងនោះទៅលើពលរដ្ឋ ដែលផ្អើលរត់ជាតិគ្នាដោយខ្លួនឯង ។
ក្នុងខណៈពលរដ្ឋកំពុងយំសោកសង្រេង អាណិតអាសូរអ្នកដែលព្រាត់ប្រាស់សាច់ញាតិក្រុមគ្រួសារ អ្នកនយោបាយឆ្លៀតបង្កើតព្រឹត្តិការណ៏ មួយដើម្បីឲ្យទីផ្សារទំនិញផ្សេងៗឡើងថ្លៃកប់ពពក គឺគេបំភ័យដល់ពលរដ្ឋខ្មែរ ឲ្យសែនព្រេងដល់អ្នកស្លាប់ទៅ ប្រសិនបើមិនបានសែននឹងកើតគ្រោះហេតុភេទផ្សេងៗ  ។
ព្រឹត្តិការណ៏និងល្បែងនយោបាយដែលធ្វើឲ្យខ្មែរស្លាប់កើតជាច្រើនរាប់មិនអស់តែមិនបានជាប្រយោជន៏ចំណេញដល់ជាតិ និងបានជាបទពិសោធន៏ដល់សម្រាប់ពលរដ្ឋសិក្សារៀនសូត្រកែ ឈប់រត់តាមព្រឹត្តិការណ៏ដែលអ្នកនយោបាយបង្កើតឡើងឡើយ ។
ថ្មីៗនេះទៀតព្រឹត្តិការណ៏កើតឡើងនៅខេត្តក្រចេះបណ្តាលឲ្យមនុស្សស្លាប់ទាំងភូមឃុំ ដោយពុំមានមន្ត្រីស្រុកខ្មែរចាប់ពីថ្នាក់កំពូលរហូតថ្នាក់ខេត្តក្រុងទទួលខុសត្រូវ ហើយមន្ត្រីទាំងនោះអស់បានរុញច្រានដាក់ និងបង្វែរការស្លាប់របស់ឲ្យផុតការទទួលខុសត្រូវ មន្ត្រីខ្លះថាពុលស្លាប់ដោយសារផឹកស្រា ទាំងដែលក្មេងទើបកើនមិនចេះផឹកស្រា មន្ត្រីខ្លះថាពុលស្លាប់ដោយថ្នាំបាញ់ស្មៅទាំងដែលពលរដ្ឋមិនចេះស៊ីស្មីផង។
ព្រឹត្តិការណ៏គួរចាំនិងពិចារណាចាំទុកមេដឹនាំខ្មែរដើម្បីផ្លាស់និងទម្លាក់ចោលឡើយ តែព្រឹត្តិការណ៏ភ្ញាក់ផ្អើលវិញ បើទោះជាកើតនៅទ្វីបណាក៏ដោយពលរដ្ឋខ្មែរចូលរួមចែកចាយ វិភាគបរិយាយចែកគ្នាមើលទាំងនគរ  នាំគ្នាមើលរាប់សិបលាននាក់ ដូចជាព្រឹត្តិការណ៏ពោតស្ងោ និងព្រឹត្តិការណ៏នៅថៃថ្មីៗនេះ៕




Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com