បោះដោយរាស្ត្រទម្លាក់ដោយរាស្ត្រជាគោលនយោបាយដ៏ពេញនិយមរបស់បក្សសម្ព័ន្ធ ។ទោះបីជាច្រើនអាណត្តិកន្លងមកពុំដែលបានមួយកៅអីនៅក្នុងសភាក្តីក៏ប្រមុខបក្សនេះថាគោលនយោបាយរបស់ខ្លួនមិនបានកែប្រែអ្វីដែរ ដោយលោកខឹម វាសនាយល់ថាគោលនយោបាយនេះត្រឹមត្រូវជាក់លាក់។
នៅក្នុងយុទ្ធនាការបោះឆ្នោតអាណត្តិនេះលោកខឹម វាសនាបានចូលប្រឡូកប្រកួតប្រជែងជ្រើសរើស តំណាងរាស្ត្រម្តងទៀត ហើយគេឮតែសំឡេងឃោសនាយន្តការ៨ចំនុចបន្តទៀត ក្នុងនោះនយោបាយ បោះដោយរាស្ត្រ ទម្លាក់ដោយរាស្ត្រ ។
ប៉ុន្តែនយោបាយមួយនេះត្រូវបានពលរដ្ឋអ្នកប្រឆាំងនិងក្រុមអ្នកលេងបណ្តាញសង្គមបានវាយបំបាក់ស្មារតី បំបាក់មុខមាត់លោកខឹម វាសនាជាបន្តបន្ទាប់ ចាប់តាំងពីលោកបានលក់សន្លឹកឆ្នោត នៅមណ្ឌលសៀមរាបទៅឲ្យ គណបក្សប្រជាជនកម្ពុជា កាលពីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំស្រុកខ័ណ្ឌ ។ លោកខឹម វាសនាឆ្លើយថានេះជាការត្រឹមត្រូវ បើពលរដ្ឋល្ងង់គាត់អ្នកឆ្លាតលក់ទៅ ស៊ីនំបញ្ចុកមិនល្អជាង ។
ទង្វើទាំងនេះវាផ្ទុយពីការប្តេជ្ញាចិត្តរបស់លោកដែលតែងថា តាមកំចិត្តអពើអាក្រក់ ស្អប់អំពើអាក្រក់ សង្គមលោក ជំនាន់លោកនេះមិនអនុញត្តឲ្យជនអាក្រក់រួចខ្លួនមួយឡើយ បើទោះជាចូលរុន្ធក្តាមក៏ដោយ លោកនឹងដាំទឹកក្តីចាក់។ ប៉ុន្តែមិនបានប៉ុន្មានផងលោកខឹម វាសនាលក់សន្លឹកឆ្នោតឲ្យជនផ្តាច់ការ ជនអាក្រក់់ដែលលោកថាតាមកំចាត់ទៅវិញ ។
ពលរដ្ឋអ្នកតាមដាននយោបាយថាទាំងនេះសឲ្យឃើញថា សម្ព័ន្ធគឺបក្សអាបធ្មប់មានតែក្បាលអត់កន្ទុយ អត់ខ្លួន អ្វីៗស្ថិតនៅលើលោកខឹម វាសនាតែម្យ៉ាង ទាំងការសម្រេច់ផ្សេងៗ គ្មានសមាជិក គណៈកម្មការអចិន្ត្រៃណាមួយដែលឮមានបញ្ចេញមតិជុំវិញគោលនយោបាយរបស់លោកខឹម វាសនាឡើយ អ្វីដែលខឹមវាសនាថាត្រូវគឺត្រូវ មិនមានខុស បើទោះបីជាលោកខឹម វាសនាលក់សន្លឹកឆ្នោត ដែលជាកម្លាំងកាយចិត្ត អាយុជីវិតពលរដ្ឋមិនអាចកាត់ថ្លៃបាន ដោយឲ្យតម្លៃស្មើរត្រឹមនំបញ្ចុក១ចានក្តី ក៏គ្មានសមាជិក គណៈកម្មការណាមួយមានគំនិតអ្វីផ្សេងដែរ ហើយគេក៏មិនដែលឮនិងឃើញមានមន្ត្រីសម្ព័ន្ធណាមួយច្បាស់លាស់ដែរ គឺមានក្រុមហែរហមដែល លោកប៊ុត សាក់ណេថា ជាក្រុមក្បាលដែកប៉ុណ្ណោះចេញមានមតិដូចស្រម៉ៃមមើមមាយៗ ងើបចេញពីការយល់សប្តិ។