ពូជខ្មែរជាពូរត់តាមព្រឹត្តិការណ៏ដែលអ្នកនយោបាយបង្កើត






ក្នុងខណះព្រឹត្តិការណ៏សង្គម និងគ្រោះថ្នាក់កើតឡើងជាបន្តបន្ទាប់ ជនជាតិខ្មែរទាំងក្នុងនិងក្រៅស្រុកនាំគ្នាចែកចាយ Live ហើយក៏មានអ្នកខ្លះធ្វើការវិភាគ និងទស្សន៏ទាយទៅតាមជំនាញនិងតាមអ្វីដែលខ្លួនចង់បង្ហាញដល់មិត្តភក្តិនិងសង្គមថាព្រឹត្តិការណ៏នោះមានបានប្រព្រឹត្តទៅយ៉ាងណា ។  ចំណែកឯអ្នកតាមដាននិងទស្សនា ចូលបានបង្ហាញអារម្មណ៏ផ្សេងៗគ្នាទៅតាមព្រឹត្តិការណ៏និមួយៗ ។
ពេលដែលជាតិខ្មែរផ្អើលឈូឆរតាមព្រឹត្តិការណ៏ជារៀងរាលឆ្នាំដូច្នេះ ព្រះតេជគុណ ប៊ុត ប៊ុនតិញប្រធានបណ្តាញ ព្រះសង្ឃឯករាជ្យ ជាមួយលោកបណ្ឌិត សូណា រ៉ូបានវិភាគព្រឹត្តិការណ៏ទាំងនោះដែលអ្នកនយោបាយខ្មែរបង្កើតដើម្បីឲ្យជនជាតិខ្មែរផ្អើលឈូឆរតាមគ្រប់ពេលដែលគេចង់បានផលប្រយោជន៏អ្វីមួយពីពលរដ្ឋខ្មែរ ។
ព្រះតេជគុណប៊ុន ប៊ុនតិញបានមានសង្ឃដីការថា« អ្នកនយោបាយថៃប្រសិនបើគេលេងល្បែងនយោបាយ គេលេងបានចំណេញដល់ជាតិសាសន៏របស់គេហើយ ក៏មិនបាននាំឲ្យគ្រោះ និងបាត់បង់អាយុជីវិតពលរដ្ឋគេដែរ ។»

ព្រះអង្គបានលើកយកព្រឹត្តិការណ៏ជាច្រើនដែលកើតឡើងនៅក្នុងប្រទេសខ្មែរ ទៅប្រៀបធៀបនឹងព្រឹត្តិការណ៏ដែលកើតឡើងនៅក្នុងប្រទេសថៃថ្មីនេះ  ព្រះតេជគុណប៊ុន បន្ថែមថា« ព្រឹត្តិការណ៏កើតមាននៅ ប្រាយុទ្ធចាន់អូចា បានធ្វើឲ្យថៃល្បីល្បាញ ហើយបានទាក់ទាញអ្នកជំនាញជាច្រើនពីបរទេសមកជួយដល់ពលរដ្ឋថៃទាំង១៣នាក់ដោយសុវត្ថិភាព ព្រមទាំងបានបទពិសោធន៏ដល់ជាតិថៃទៀតផង។ ចំណែកការគ្រោះថ្នាក់នៅស្រុកដោយសារល្បែង នយោបាយរបស់មេដឹកនាំខ្មែរ មិនត្រឹមតែមិនបានប្រយោជន៏អ្វី បរទេសនោះទេ មេដឹកនាំខ្មែរនៅឆ្លៀតបង្កើតព្រឹត្តិការណ៏ជាន់លើ ព្រឹត្តិការណ៏ដើម្បីកែងប្រវ័ញ្ចប្រមូលលុយកាក់ពីពលរដ្ឋខ្មែរ ពីជនរងគ្រោះបន្ថែមទៀត »។

កាលពីឆ្នាំ២០១០កន្លងទៅ មានព្រឹត្តិការណ៏ដ៏គួរឲ្យរន្ធត់មួយបានកើតឡើងនៅក្នុប្រទេសខ្មែរ ក្នុងខណៈពេលខ្មែររៀបចំបុណ្យជាតិ រាជពិធីបុណ្យអុំទូក អកអុំបុកសំពះព្រះខែរ នៅរាត្រីនោះ ស្រាប់តែមានហេតុការណ៏រត់ជាន់ជើងគ្នាកើតឡើង នៅលើស្ពានពេជ្រ ធ្វើឲ្យមានពលរដ្ឋប្រមាណជិត៤០០នាក់ស្លាប់ ។ បើទោះជាមានពលរដ្ឋស្លាប់យ៉ាងច្រើនដូច្នេះក្នី ក៏គ្មានមន្ត្រីណាមួយចេញមុខទទួលខុសត្រូវឡើយ ថែមទាំងពួកគេបានទម្លាក់កំហុសទាំងនោះទៅលើពលរដ្ឋ ដែលផ្អើលរត់ជាតិគ្នាដោយខ្លួនឯង ។
ក្នុងខណៈពលរដ្ឋកំពុងយំសោកសង្រេង អាណិតអាសូរអ្នកដែលព្រាត់ប្រាស់សាច់ញាតិក្រុមគ្រួសារ អ្នកនយោបាយឆ្លៀតបង្កើតព្រឹត្តិការណ៏ មួយដើម្បីឲ្យទីផ្សារទំនិញផ្សេងៗឡើងថ្លៃកប់ពពក គឺគេបំភ័យដល់ពលរដ្ឋខ្មែរ ឲ្យសែនព្រេងដល់អ្នកស្លាប់ទៅ ប្រសិនបើមិនបានសែននឹងកើតគ្រោះហេតុភេទផ្សេងៗ  ។
ព្រឹត្តិការណ៏និងល្បែងនយោបាយដែលធ្វើឲ្យខ្មែរស្លាប់កើតជាច្រើនរាប់មិនអស់តែមិនបានជាប្រយោជន៏ចំណេញដល់ជាតិ និងបានជាបទពិសោធន៏ដល់សម្រាប់ពលរដ្ឋសិក្សារៀនសូត្រកែ ឈប់រត់តាមព្រឹត្តិការណ៏ដែលអ្នកនយោបាយបង្កើតឡើងឡើយ ។
ថ្មីៗនេះទៀតព្រឹត្តិការណ៏កើតឡើងនៅខេត្តក្រចេះបណ្តាលឲ្យមនុស្សស្លាប់ទាំងភូមឃុំ ដោយពុំមានមន្ត្រីស្រុកខ្មែរចាប់ពីថ្នាក់កំពូលរហូតថ្នាក់ខេត្តក្រុងទទួលខុសត្រូវ ហើយមន្ត្រីទាំងនោះអស់បានរុញច្រានដាក់ និងបង្វែរការស្លាប់របស់ឲ្យផុតការទទួលខុសត្រូវ មន្ត្រីខ្លះថាពុលស្លាប់ដោយសារផឹកស្រា ទាំងដែលក្មេងទើបកើនមិនចេះផឹកស្រា មន្ត្រីខ្លះថាពុលស្លាប់ដោយថ្នាំបាញ់ស្មៅទាំងដែលពលរដ្ឋមិនចេះស៊ីស្មីផង។
ព្រឹត្តិការណ៏គួរចាំនិងពិចារណាចាំទុកមេដឹនាំខ្មែរដើម្បីផ្លាស់និងទម្លាក់ចោលឡើយ តែព្រឹត្តិការណ៏ភ្ញាក់ផ្អើលវិញ បើទោះជាកើតនៅទ្វីបណាក៏ដោយពលរដ្ឋខ្មែរចូលរួមចែកចាយ វិភាគបរិយាយចែកគ្នាមើលទាំងនគរ  នាំគ្នាមើលរាប់សិបលាននាក់ ដូចជាព្រឹត្តិការណ៏ពោតស្ងោ និងព្រឹត្តិការណ៏នៅថៃថ្មីៗនេះ៕




Share:

0 Comments:

Post a Comment

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive