សម្តីឆ្លងឆ្លើយរវាងលោកហ៊ុនម៉ាណែតនិងលោកមែនណាតក្នុងរឿងលុយ២០០លានដុល្លាន


លោកមែនណាត៖

ហ៊ុន ម៉ាណែត ប្អូនប្រុស! ពួកយើងអាចភ្នាល់គ្នាក៏បានដែរ ខ្ញុំយល់ព្រមនូវលក្ខណ្ឌរបស់ ម៉ាណែត។ ប៉ុន្តែខ្ញុំមានលក្ខខណ្ឌ ៣ សម្រាប់ ម៉ាណែត ដោយទុកពេល ៤ សប្តាហ៍ គឺ៖
១). ត្រូវយកបង្គោលព្រំដែន កម្ពុជា-វៀតណាមទាំង ១២៤ (ស្របតាមអនុសញ្ញាបារាំង កម្ពុជា និង កូសាំងស៊ីន ឆ្នាំ១៨៧៣) ដែលជាបង្គោលបន្សល់ទុកពីសម័យបារាំង មកដាក់ត្រង់កន្លែងដើមវិញទាំងអស់ ដូចដែលសម្តេចតា នរោត្តម សីហនុ បានស្នើទៅលោក ហ៊ុន សែន និងសម្តេចក្រុមព្រះ កាលពីឆ្នាំ១៩៩៣-១៩៩៤។

២). ត្រូវដកចោលបង្គលព្រំដែនថ្មី ទាំងអស់ បោះចោល ពីព្រោះវាបោះចូលក្នុងទឹកដីខ្មែរ តាមសន្ធិសញ្ញាព្រំដែនបន្ថែម ឆ្នាំ២០០៥ រួមទាំងត្រូវដកបង្គោលព្រំដែន នៅក្នុងស្រុកភូមិកំណើតរបស់លោកតា ហេង សំរិន នៅត្បូងឃ្មុំផង។

៣). ត្រូវចាប់ផ្តើមប្តឹងប្តល់ ទៅតុលាការអន្តរជាតិ ទាមទារយក កោះត្រល់ និង កោះក្រចកសេះ មកឲ្យខ្មែរវិញ។ រឿងនេះគឺ ឪពុករបស់ ម៉ាណែត ជាអ្នកចុះសន្ធិសញ្ញាព្រំដែនទឹក ជាមួយ វៀតណាម ខែកក្កដា ឆ្នាំ១៩៨២។

លក្ខខណ្ឌទាំង ៣ ខាងលើ ខ្ញុំសង្ឃឹមថា ម៉ាណែត អាចភិក្សាបាន និងអាចធ្វើទៅបាន ពីព្រោះឪពុករបស់ ម៉ាណែត គឺជាមេដឹកនាំជាង ៣០ ឆ្នាំហើយ ហើយមានទំនាក់ទំនងល្អ ជាមួយ វៀតណាម ស្រាប់ផង។ បើ ម៉ាណែត មិនអាចធ្វើកិច្ចការនេះបានទេ គឺថារឿងភ្នាល់គ្នានេះ ត្រូវរងចាំដល់ កម្ពុជា មានអ្នកដឹកនាំល្អ ជាមុនសិន។ ដល់ពេលនោះ ខ្ញុំនឹងយកឯកសារពាក់ព័ន្ធរឿងលុយកាក់ របស់ក្រុមគ្រួសារ ម៉ាណែត ដែលផ្ញើនៅក្រៅប្រទេសទាំងអស់ជូន ម៉ាណែត ជាទីពេញចិត្តតែម្តង។

ហើយរឿងរ៉ាងវ៉ាវព្រំដែន និង ប្រជុំកោះត្រល់ ក៏ពួកយើងខ្ញុំ ប្តឹងប្តល់ទៅស្ថាប័នអន្តរជាតិ ទាមទារមកវិញ បើសិន ម៉ាណែត មិនអាច ឬមិនហ៊ានទាមទារមកវិញនោះ។

ជាថ្មីម្តងទៀត ខ្ញុំសូមបញ្ជាក់ជូន ម៉ាណែត ផងដែរថា «ប្រទេសបារាំង និងសម្ព័ន្ធមិត្តរបស់គេ រួមទាំងអាមេរិក គេចេះស៊ើបអង្កេតរឿងលុយកាក់របស់ត្រកូល ហ៊ុន ដែលផ្ញើនៅក្រៅប្រទេសហើយ។ គេមិនល្ងង់ទេ។ ហេតុនេះ ម៉ាណែត និងអ្នកគាំទ្របក្សកាន់អំណាចរបស់ ឪពុក ម៉ាណែត ធ្វើការស្វែងយល់ និង ធ្វើឲ្យប្រក្រភាពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងធានាការបោះឆ្នោត ឆ្នាំក្រោយ ឲ្យមានសេរី និងយុត្តិធម៌ ជូនពលរដ្ឋ វាគឺជាការប្រពៃសម្រាប់ជាតិយើង ហើយយើងជាអ្នកជំនាន់ថ្មី ច្បាស់ជានឹងបន្តដំណើរកិច្ចការជាតិ និងពលរដ្ឋ ពីចាស់ទុំរបស់យើង»។
Ads

បងប្អូនអ្នកគាំទ្រស៊ីភីភីមិនគួរនាំគ្នាខឹងលោក ម៉ែន ណាត ផ្សាយរឿង ហ៊ុន ម៉ាណែត មានលុយនៅបារាំងហើយចោទថាជាព៍ត៌មានក្លែងក្លាយ ឬថាញុះញង់ និងលាបពណ៌ស្អីទេ។ តែបងប្អូនគួរតែសប្បាយចិត្តហើយចូលរួមជាមួយលោក ម៉ែន ណាត និងពួកយើងដើម្បីស្វែងរកការពិត។ ការស្វែងរកការពិតងាយណាស់គឺ «ធ្វើការផ្លាស់ប្តូរ» ព្រោះនៅពេលមានការផ្លាស់ប្តូរ មានមេដឹកនាំថ្មី យើងអាចជូនឯកសារទាំងនេះដល់បងប្អូនបានដោយងាយតាមរយៈយន្តការនៃរដ្ឋាភិបាលថ្មីនោះ។
សម្រាប់ពេលនេះ តើបងប្អូនយកឯកសារភស្តុតាងនេះមកធ្វើប្រហុកស្អី? បងប្អូនគិតថា ហ៊ុន ម៉ាណែត ឬត្រកូលហ៊ុន ស៊ីបាយនឹងត្រឡោកឬ? បងប្អូនគិតទៅមើល យួននៅពេញស្រុក បងប្អូនមិនទាំងហ៊ានទទួលការពិតផង? ព្រៃឈើ ណិងសម្បត្តិធម្មជាតិជាតិស្ទើរវិនាសបងប្អូនមិនហ៊ានទទួលលថាពិតផង? ហ៊ុន សែន ឲ្យលុយ ធីសុវណ្ណថា ១លានដុល្លារបែកធ្លាយ បងប្អូនមិនទាំងយកភ្នែកមើល និងហ៊ានទទួលការពិតផង? ដូច្នេះ បងប្អូនអ្នកគាំទ្រស៊ីភីភីប្រឹងទាមទាររកឯកសារភស្តុតាងមកបង្ហាញហ្នឹង តើយកវាមកធ្វើផេះស្អី? បើបងប្អូនចិត្តសឿង ចង់បានការពិត ស្រឡាញ់សច្ចធម៌ និងយុត្តិធម៌ សូមបងប្អូនគួររួមគ្នាផ្លាស់ប្តូរទៅ ពេលផ្លាស់ប្តូរបានហើយ កុំថាឡើយត្រឹមមានឯកសារភស្តុតាងទាំងនោះមកបង្ហាញ តែយើងធានាថា យើងនឹងឲ្យច្បាប់កាត់ទោសជនលួចជាតិទាំងនេះថែមទៀតផង។ បងប្អូនហ៊ានទេ?
បញ្ជាក់៖ ខ្មែរ សុវណ្ណភូមិ បាននិយាយក្នុងអត្ថបទមុនថា រឿងទៅយកឯកសារនានា ឬសុំមើលកុងធនាគារនណាម្នាក់គឺជាការលំបាកដោយសារទាក់ទងនឹងបញ្ហាច្បាប់ ហើយមានតែរដ្ឋាភិបាលទេទើបអាចធ្វើបាន នោះគឺជាការពិត តែមិនមែនមានន័យថាយើងមិនមានប្រភពព៍ត៌មាន ដែលអាចផ្តល់ឲ្យយើងបាននោះទេដោយវាអាស្រ័យលើស្ថានភាព។



សម្តីរបស់ហ៊ុនម៉ាណែត
ចុម! អ្នកក្លាហាន ម៉ែន ណាត និងក្រុមគាត់ឆាប់លើកទង់ជ័យសចុះចាញ់លឿនម៉្លេះ?
ប៉ុន្មានថ្ងៃមុនលោក ម៉ែន ណាត និងក្រុមរបស់គាត់បានសរសេរចោទប្រកាន់ខ្ញុំថាគាត់មានពត៌មានច្បាស់និងភស្តុតាងដែលបង្ហាញថាខ្ញុំមានលាក់លុយ ២០០លានដុល្លានៅក្នុងធនាគារនៅស្រុកបារាំងមួយឈ្មោះ BNP ហើយខ្ញុំកំពុងមានឈ្មោះដេញថ្លៃទិញអគាររបស់គណបក្ស Le Parti Socialiste ដែលហ៊ានអោយថ្លៃជាង ៥៨លានអឺរ៉ូ (ដោយគាត់មានបង្ហាញជាកាសែតបារាំងដែលចុះផ្សាយទៀត)។ ក្នុងនាមជាកូនប្រុសដូចគ្នា យើងមិនចាំបាច់និយាយចុះឡើងច្រើននាំអោយវែងឆ្ងាយអីទេ ខ្ញុំបបួលគាត់ភ្នាល់ដោយយកអនាគតជីវិតនយោបាយរបស់យើងទាំងពីរដាក់តែម្តង។ ទោះជាគាត់ថាមានពត៌មានឬភស្តុតាងក្នុងដៃក៏ដោយ ក៏ខ្ញុំផ្តល់ពេលអោយគាត់រហូតដល់ ២សប្តាហ៏ដើម្បីទៅរកភស្តតាងមកបង្ហាញថាការចោទប្រកាន់របស់គាត់ពិតជាត្រឹមត្រូវ និងមានមូលដ្ឋានច្បាស់លាស់ មិនចេះតែនិយាយទេ។
នៅពេលដែលគាត់យកភស្តុតាងនោះមកបង្ហាញហើយ ខ្ញុំនិងគាត់អាចរួមគ្នាស្នើសុំទៅស្ថានទូតបារាំងនៅភ្នំពេញ ឬស្ថានទូតខ្មែរនៅបារាំង ដើម្បីជួយសុំការបញ្ជាក់ពីធនាគារ BNP និងអ្នករៀបចំពិធីដេញថ្លៃអគារគណៈបក្ស Le Parti Socialiste ថាភស្តុតាងដែលលោក ម៉ែន ណាត និងក្រុមគាត់ផ្តល់មកអោយនោះពិតជាត្រឹមត្រូវឬទេ។
មិនបានមួយម៉ោងផង ស្រាប់តែលោក ម៉ែន ណាត ឆ្លើយតបមកថាមិនបាច់ភ្នាល់ទេ។ ហើយក្រុមរបស់គាត់បែរមកចោទថាខ្ញុំហ៊ានភ្នាល់ដោយសារខ្ញុំដឹងថាលោកមិនអាចរកភស្តុតាងបានទៅវិញ sic. ចុះម៉េចបានទៅជាចឹងវិញទៅ? លោក ម៉ែន ណាត ដែលបានសរសេរនិងផ្សព្វផ្សាយពត៌មានចោទខ្ញុំ ធ្លាប់បានអះអាងប្រាប់គេឯងថាគាត់មានពត៌មានច្បាស់ណាស់ ចុះហេតុអ្វីលោកមិនហ៊ានភ្នាល់ជាមួយខ្ញុំទៅវិញ? ម៉្យាងទៀតក្រុមលោក ម៉ែន ណាត ដែលជួយបន្ទរពេលលោក ចោទខ្ញុំ បែរជាទទួលស្គាល់ថាលោក ម៉ែន ណាត មិនអាចរកភស្តុតាងបានទៅវិញ។ ចុះពេលគាត់សរសេរលើកមុន គឺបានន័យថាគាត់សរសេរអត់មានភស្តុតាងអីត្រឹមត្រូវទេឬ?
បើតាមការសារភាពរបស់ក្រុមគាត់ដូច្នេះ បានន័យថាលោក ម៉ែន ណាត ឆ្លើយយ៉ាងលឿនថាមិនហ៊ានភ្នាល់នោះគឺដោយសារតែលោកគ្មានភស្តុតាងពិតប្រាកដមែន។
ខ្ញុំហ៊ានភ្នាល់ព្រោះខ្ញុំគ្មានអ្វីដែលត្រូវលាក់បាំងទេ។ ផ្ទុយទៅវិញលោក ម៉ែន ណាត និងក្រុមគាត់បែរជាមិនហ៊ានភ្នាល់ ព្រោះគាត់គ្មានភស្តុតាងដូចដែលគាត់ធ្លាប់អួត ពេលគាត់សរសេរចោទប្រកាន់ខ្ញុំ។
ចឹង លោក ម៉ែន ណាត និងក្រុមរបស់គាត់ហ៊ានស៊ី តែមិនហ៊ានសងទេ។
ខ្ញុំគិតថាបងប្អូនដែលតាមដានរឿងនេះប្រាកដជាបានមើលឃើញនិងយល់ច្បាស់ហើយថា អ្នកខ្លះពូកែខាងសរសេរនិងផ្សព្វផ្សាយពត៌មាន បំភ្លៃការពិត ប៉ុន្តែមិនហ៊ានទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបានសរសេរឬផ្សព្វផ្សាយនោះទេ។
ហេតុដូច្នេះ សូមលោក ម៉ែន ណាត និងក្រុមរបស់លោក កុំមានការភ្ញាក់ផ្អើលអ្វី ក្នុងការដែលខ្ញុំុនិងប្រជាពលរដ្ឋទូទៅឈប់រវល់ និងឈប់អោយតម្លៃទៅលើអ្វី ដែលលោកនិងក្រុមលោកសរសេរ ឬផ្សព្វផ្សាយតទៅទៀត ព្រោះវាអត់មានអ្វីជាមូលដ្ឋានពិតប្រាកដ ហើយដដែលៗ ដូចក្នុងករណីនេះអញ្ចឹង។
Share:

ខ្មែរពូជអ្នកជានិងចម្បាំង


ខ្មែរត្រូវប្រជាជនទូទៅហៅខ្លួនឯងថាជាពូជអ្នកជា ពូជអ្នកចម្បាំងប្រយុទ្ធការពារមាតុភូមិទឹកដី ប្រទេសជាតិរបស់ខ្លួន ហើយគេហៅខ្លួនគេថាពូជអ្នកជា និងជាអ្នកក្លាហានផងដែរ ។
Ads here





ជាច្រើនសម័យកាលមកនេះ ខ្មែរបានតពូជពង្សវង្សត្រកូលអ្នកជា អ្នកប្រយុទ្ធនិងអ្នកចម្បាំងជាប់មិនដាច់ វីរបុរសអ្នកក្លាហានមួយស្លាប់់ទៅ មានអ្នកក្លាហានមកចាប់បដិសន្ធិបន្តបន្ទាប់ ហើយបានក្លាយជាមេមេដឹកនៃអ្នកនយោបាយដ៏ឆ្នើម មានបែបផែនមិនសូវជាខុសៗគ្នាទេ  ។

ពួកគេមានជំនាញរៀងៗខ្លួនក្នុងការប្រមូលផលប្រយោជន៏និង គៀងគរភោគទ្រព្យសម្បត្តិសម្បូណ៌ជាតិ ។ ខ្លះមិនត្រឹមតែប្រមូលទុកដាក់ក្នុងផ្ទះសំបែងរបស់ខ្លួនទេ ថែមទាំងជាកាត់ឲ្យមិត្តបរទេសបន្ថែមទៀត ដូចជា កាត់កោះ កាប់គាស់ព្រៃភ្នំ និងប្រសាទឲ្យបរទេសគ្រប់គ្រងតាមរូបផ្សេងៗ តាមដែលគេអាចធ្វើទៅបាន ។

ពួកគេហ៊ានជាកាត់សាច់ឈាមកូនខ្មែរ ដើម្បីបរទេស ហ៊ានលះបង់អ្វីៗទាំងអស់ដើម្បីឲ្យបានជាអ្នកសន្តិភាពរបស់ក្រុមពូជពួកអ្នកជា អ្នកក្លាហ៊ានវីរបុរសក្នុងដួងចិត្តនៃក្រុមគ្រួសារគេ ។
ក្នុងសម័យរាជស្តេចជេដ្ឋាទី២ (ឆ្នាំ១៥៧៦ -១៦២៨)ព្រះអង្គដើម្បីបានជាពូជអ្នកជា ពូជពង្សអ្នកក្លាហាន និងជាវីវបុរសក្នុងដួងចិត្តនៃព្រះនាងចូវ ព្រះអង្គហ៊ានកាត់ដីកម្ពុជាក្រោមឲ្យយួន ដោយគ្មានស្រណោះអាល័យ ។


មិនខុសនឹងព្រះអង្គជ័យជេដ្ឋាដែររាជាអង្គមួយនុះដើម្បីបានជាបិតាមហាឯករាជ្យលើលោក ហ៊ានសេពគប់នឹងយួនចិនបណ្តាលឲ្យយួនបង្កប់ចារកម្មស៊ីរូងផ្ទៃក្នុងសម្លាប់ខ្មែរអស់រាប់សិបម៉ឺនលាននាក់ ។ បើទោះបីជាឃើញជាតិធ្លាក់ចូលគ្រោះមហន្តរាយ ភ្លើងភ័យសេចក្តីវិនាសយ៉ាងណា គេនៅសើចញញឹម ក្អាកក្អាយដដែលហើយទទួលបានឈ្មោះជាវីរបុរសជាតិ ជាអ្នកក្លាហានដដែល ។
ភាពជាពូជអ្នកជា ពិតជាជាមែន ហ៊ានជាកាត់តម្លៃជាតិមហាសាល ហ៊ានយកអ្នកប្រាជ្ញបញ្ញាវ័ន្ត ទៅប្តូរនឹងឈ្មោះពូជអ្នកក្លាហាន ជាបុរសឯកនៃមហានរគគ្មានបុគ្គលណាហ៊ានហាមាត់តវ៉ាប្រកួតបាន។

ងាកមកសម័យកាលខ្មៅងងឹត សម័យក្រហមប៉ុល ពត ឆ្នាំ១៩៧៥ដល់១៩៧៩វិញ គេក៏មានយុទ្ធសាស្ត្រដើម្បីទទួលបានពូជអ្នកក្លាហានដែរ ។ គេប្រើពាក្យសុទ្ធសឹងតែយកពីអាកាសមេឃាមកប្រើ ដូចជាអនាគតទៅយើងនឹងមានម៉ាស៊ីនបញ្ចុកបាយហើយ អង្គការមហាអស្ចារ្យមហាលោតផ្លោះ ។
គេហ៊ានធ្វើអ្វីៗសព្វយ៉ាងដើម្បីបញ្ជាក់ឲ្យអង្គការដឹងថាគេមានចិត្តស្មោះស្ម័គ្រ មានស្វាមីភក្តិចំពោះមេធំរបស់គេ សូម្បីតែមានពេជ្រ លុយកាក់ក៏គេលែងចាយ បាយក៏គេលែងស៊ីដែរ ធ្វើឲ្យយ៉ាងណាឲ្យតែបានអង្គការថ្នាក់របស់គេមានបាន គឺដើម្បីបញ្ជាក់សេចក្តីស្មោះនឹងអង្គការ ហើយក៏ហ៊ានសម្លាប់ពូជខ្លួនឯងរាប់សិបលាននាក់ដែរឲ្យគេមើលឃើញថា គេពិជាពូជអ្នកក្លាហាន ពូជអ្នកជា​ ពូជអ្នកចម្បាំង ឃើញឈាមមិនស្រក់ទឹកភ្នែក មិនភ័យតក់ស្លុកមែន ។

បែរមកសម័យកាលបច្ចុប្បន្ននេះវិញ គេមានបច្ចេកទេសល្អ ធ្វើអ្វីក៏ស្រប់ច្បាប់ ធ្វើអ្វីក៏នៅតែមានគេលើកជើង គាំទ្រទទួលស្គាល់ហើយដេកស្រួលស៊ីឆ្ងាញ់ ទាំងពូជពួកបក្សក្រុមគ្រួសារទាំងអស់ មិនដូចសម័យកាលប៉ុល ពតស្មោះស័គ្រនឹងអង្គការ សុខចិត្តដេកព្រៃ មានលុយមិនចាយ មានបាយមិនស៊ី មានមាសមិនពាក់ សុខចិត្តប្រមូលឲ្យអង្គការចាយធ្វើជាអ្នកមានទេ ។

សម័យបច្ចុប្បន្ន គេបែងចែកដាច់របស់អង្គការនិងរបស់បក្សក្រុមគ្រួសារ ។ ដីស្រែចំការខាងៗ គេអារ គេជាកាត់ឲ្យអង្គការ មហាមិត្ត ដីកណ្តាលគេសម្បទាន និងដាក់ឈ្មោះថាជួលរយៈពេលវែងខ្លីទៅតាម ប្រភេទនៃទ្រព្យនិមួយៗ។


នៅសល់ប៉ុន្មានគេជាជ្រៀកបន្ថែមទៀតទៅឲ្យក្រុមតូចៗធំដែលគេហៅថាពូកស្ម័គ្រការពារវប្បធម៌សន្តិភាពរបស់គេ ។
ក្នុងន័យសន្តិភាពនេះគេហ៊ានលះបង់សព្វបែបយ៉ាង ទោះក្នុងតម្លៃណាក៏ដោយឲ្យតែមានទំនាក់ទំនងល្អនឹងអង្គការ មានសន្តិភាពនឹងអង្គការ ។
គេហ៊ានកែច្នៃច្បាប់ចាប់ចង់ទាត់ធាក់ឲ្យក្លាយជាច្បាប់ស្រប់ច្បាប់បាន គេកែច្នៃច្បាប់ប្លន់ឲ្យជាច្បាប់ទទួលមត៌កតាមជំនាញរបស់គេបាន គេក៏អាចធ្វើឲ្យចោរក្លាយជាម្ចាស់ផងដែរ  ។

អ្វីក៏អាចទៅរួចដែរ ស្ថិតក្នុងប្រទេសពូជពង្សអ្នកជា អ្នកក្លាហាន ប្រទេសពូជអ្នកចម្បាំងនេះ មាសគេចាយទូទាំងពិភពលោក ខ្មែរធ្វើឲ្យវាក្លាយជារបស់គ្មានន័យ គេស៊ីបាយ បរិភោគអាហារដើម្បីមានកម្លាំងប្រកបមុខរបរ បែរជាគេលែងស៊ី ទៅហុតទឹកបបរវិញ ។
ចោរបាញ់សម្លាប់ រំលោភបំពាន់សម្លាប់កូនចៅ ជាតិខ្លួននឹងមុខបែរជាទៅលើកតម្កើងចោរ ឲ្យបុណ្យសក្កិចោរ និងតែងកែច្បាប់ការពារចោរហើយចោទចាប់កូនចៅជាតិខ្លួដាក់គុកវិញ ពិតជាពូជអ្នក ជា ពូជច្បាំងប្រយុទ្ធ ពូជអ្នកក្លាហានមែន បើគ្មាននរណាច្បាំងអញច្បាំងសម្លាប់កាប់់ចាក់កូនអញឲ្យក្លាយជាបិតាឯករាជ្យ បានជាបុរសខ្លាំងគ្មានពីក្នុងប្រទេស៕








Share:

វិប្បដិសារីទឹកភ្នែកលើស្ពានពេជ្រ


សោកនាដកម្មដ៏អាក្រក់នៅតែបន្តតាមលងជីវិតខ្មែរ


អស់មួយជំនាន់ទៅមួយជំនាន់ត្រូវបានគេកាប់សម្លាប់ អស់ពិសម័យកាលមួយទៅសម័យកាលមួយខ្មែរត្រូវបានគេគេបោកប្រាស់ និងញុះញុងឲ្យកាប់ស្លាប់គ្នាហើយក្លែងបន្លំធ្វើជាស្រោចស្រង ដើម្បីទទួលបានជាអ្នកមានគុណរបស់ខ្មែរ ។
មកដល់សម័៧បច្ចេកវិទ្យាទំនើបទៅហើយ ខ្មែរនៅតែត្រូវបានគេបន្លំបោកប្រាស់ លួចសម្លាប់បានរាប់រយរនាក់ដោយអយុត្តិធម៌ទៀត​។ 
ការស្លាប់ដ៏អយុត្តិធម៌របស់ជាតិយើងមិនដឹងជាកាលណាបានបញ្ចប់ទេ ឬមួយលុះត្រាកូនខ្មែរផុតពូជទៅ ទើបលើទឹកដីមាតុភូមកម្ពុជាយើងនេះ លែងមានជីវិតមនុស្សស្លាប់ដោយអយុត្តិធម៌ ឬមួយក៏លុះត្រាគ្មានកូនខ្មែររស់នៅលើទឹកដីសុវណ្ណភូមិទើបលែងមានខ្មោចអយុត្តិំធម៌ ។ 




នៅពេលខាងមុខជាថ្ងៃដែលកូនខ្មែរត្រូវរីករាយហើយៗវាក៏ជាថ្ងៃរំលឹកដល់់ទឹកខ្មែរស្រក់ស្ពានវិមានមានពេជ្រលោកធំ លោកឧកញ៉ាដែរ ។  ខ្ញុំមិនសូវមានជំនឿលើសន្តិសុខស្រុកយើងប៉ុន្មានទេ ហើយវាសមស្របនឹងបរិយាកាសនយោបាយស្រុកយើងមិនអំណោយផលផង សូមបងប្អូនកុំប្រហេសធ្វេសពេក លេងស្បាយតាមចិត្តចុះ តែកុំឲ្យហួសហេតុរហូតបាត់បង់ជីវិត ដូចកាលពីឆ្នាំ២០១០ ។ កាលបើស្លាប់ហើយគ្មាននរណាទទួលខុសត្រូវទេ បានត្រឹមទឹកភ្នែក និងសោកស្តាយប៉ុណ្ណោះ ។

កុំជឿពេក និងសូមកុំឲ្យរឿងដដែលៗមកសម្លាប់បងប្អូន


Share:

មតិពីបណ្តាញសង្គមជុំវិញតតួនាទីព្រះមហាក្សត្រ

មតិពីបណ្តាញសង្គម




ក្រោយមានការគំរាមរំលាយគណបក្សសង្គ្រោះជាតិ ពលរដ្ឋខ្មែរជាច្រើនបានបញ្ចេញផ្សេងៗគ្នាជុំវិញស្ថានភាពប្រទេសកម្ពុជាទាក់ទងនឹងស្ថាប័នព្រះមហាក្សត្រនិងសែស្រលាញរាជវង្ស  ដែលពួកគេធ្លាប់តែរំពឹកគិតថានឹងបានជាជម្រក់ដ៏ត្រជាក់ត្រជុំ និងបានជាបង្អែកដ៏រឹងមាំ ដូចជាព្រះអាទិទេពសំដូចពាក្យខ្មែរ គេហៅព្រះនាមថា ព្រះករុណាជីវិតតំកល់លើត្បូង ។  ផ្ទុយទៅវិញ ពេលដែលពលរដ្ឋជួបទុក្ខលំបាក មានវិបត្តិដីធ្លីជាមួយលោកធំ គេប្លន់ រឹបអូប កេងប្រវ័ញ្ច កាប់សម្លាប់យ៉ាងអយុត្តិធម៌ ស្ថាប័នព្រះមហាក្សត្រហាក់មិនដឹងឮ មិនបានទតមើលនូវសេចក្តីទុក្ខ សោករបស់ពលរដ្ឋខ្មែរអ្វីបន្តិចសោះ ។ ជាងនេះទៅទៀត សូម្បីតែសមាគមយួនដែលមកតាំងលំនៅលើទឹកដីខ្មែរ គេប្រមាថមើលងាយម្តងជាពីរដងយ៉ាងណាក៏ព្រះមហាក្សត្រ មិនមានព្រះរាជអង្គការបន្តិចណាឡើយ ។ ប៉ុន្តែទន្ទឹមនិងសេចក្តិប្រមាថរបស់សមាគមយួននោះដែរ លោកលឺ ឡាយស្រេងអតីតសមាជិកគណបក្សហ្វុនស៊ិនប៉ិចបានមានមតិជាប់ពាក់នឹងព្រះមហាក្សត្រដែរ ត្រូវគេប្តឹង និងចាត់វិធានការភ្លាមៗ  មិនបានសន្តោសប្រណីខុសពិជាតិដ៏ទៃទៅវិញ ។ 
លោកឆាំ ឆាននីបានសរសេរលើបណ្តាញសង្គមរបស់លោកថា៖
«មិនបានបំពេញតួនាទីតាមរដ្ឋធម្មនុញ្ញ គឺមានន័យថាមិនបានបំពេញតួនាទីជូនមាតុភូមិ និងរាស្រ្ត ហើយការណ៍នេះបានធ្វើឲ្យ ចោរព្រៃកំពុងបានដៃយ៉ាងខ្លាំង បំផ្លាញមាតុភូមិ និងធ្វើបាបរាស្រ្ត»
ដោយមានផ្ជាប់មកជាមួយនូវខ្សែស្រឡាយរាជវង្សដែលជាបុត្រាប្រុត្រីរបស់ព្រះបរមកោដ្ឋសីហនុផង ទាំងលោក ឆាំ ឆាននីបានមើលឃើញថាស្ថាប័នព្រះមហាក្សត្រហាក់ដូចគ្មានតួនាទិអ្វី ឬមិនបានបំពេញភារកិច្ចអ្វីទៅតាមរដ្ឋធម្មនុញ្ញអ្វីបន្តិចសោះ ចាំតែហៃអើតាមតែអ្វីរដ្ឋាភិបាលហ៊ុន សែន ។
លោកក៏បានរៀបរាប់ពីព្រះរាជសកម្មភាពរបស់ព្រះករុណាចាប់តាំងពីទ្រង់ឡើងសោយរាជ្យផងដែរ មានដូចជា៖

១. ឆ្នាំ២០០៥ ព្រះអង្គបានឡាយព្រះហស្ថលេខា កាត់កោះត្រល់ ព្រំដែនទឹក ព្រំដែនគោក ឲ្យទៅយួន ។
២.ថ្ងៃ២៥ តុលា ២០១៧ ព្រះអង្គបានឡាយព្រះហស្ថលេខាលើច្បាប់ព្រៃរំលាយគណបក្សសង្គ្រោះជាតិ និងប្លន់ឆន្ទៈរាស្ត្រខ្មែរជាងបីលាននាក់ តាមការចង់បានរបស់ ហ៊ុន សែន និងយួន ៕
Share:

សេចក្តីថ្លែងការណ៏របស់ស្ថានទូតអូស្ត្រាល៏ស្តីពីស្ថានការប្រជាធិបតេយកយនៅកម្ពុជា

ស្ថានទូតអូស្ត្រាលីបង្ហាញនូវក្តីព្រួយបារម្ភចំពោះស្ថានការក្តៅនៅកម្ពុជា 

ការវិវត្តនយោបាយចុងក្រោយនេះធ្វើបណ្តាមជ្ឈដ្ឋានជាតិនិងអន្តរជាតិមានក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះវាសនាលទ្ធិប្រជាធិបតេយ្យដ៏ក្មែងខ្វី និងផុយស្រួយនៅកម្ពុជា ។ ការវិវត្តនយោបាយចុងក្រោយបន្ទាប់ពីចាប់ខ្លួនលោកកឹម សុខប្រធានគណបក្សប្រឆាំង ធ្វើឲ្យសហគមន៏អន្តរជាតិ សេចក្តីថ្លែងការណ៏ថ្កោលទោសរាជរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់និងស្នើឲ្យដោះលែងលោកកឹម សុខព្រមទាំង ធានាឲ្យបាននូវការគោរពលទ្ធិប្រជាធិបតេយ្យនៅឲ្យពេញលេញ ស្របតាមសន្ធិសញ្ញកិច្ចព្រមព្រៀងទីក្រុងប៉ារីស ។
លោក អាលេន ឡាវេនថល ព្រឹទ្ធសភាសហរដ្ឋកាលពីសប្តាហ៏មុន ក្នុងបទសម្ភាសន៏ជាមួយវិទ្យុអាស៊ីសេរី បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រសិនបើ លោកហ៊ុន សែននៅតែបន្តធ្វើ ទុក្ខបុកម្នេញទៅលើបក្សប្រឆាំង(សង្គ្រោះជាតិ) ។ នៅក្នុងនោះ សេចក្តីសម្រេចរបស់លោកព្រឹទ្ធសភា ចន ម៉ាខេន ក៏ជម្រុញឲ្យលោកត្រាំមិនទទួលស្គាលលទ្ធផលនៃការបោះឆ្នោតនៅឆ្នាំ២០១៨ផងដែរ ប្រសិនបើអវត្តមានគណបក្សសង្គ្រោះជាតិ ។

ទន្ទឹមនឹងប្រទេសលោកសេរីនិងសហរដ្ឋអាមេរិកចេញសេចក្តីថ្លែងការណ៏រិះគន់លោកនាយហ៊ុន សែនជាបន្ទាប់នេះ កាលពីថ្ងៃទី១១ តុលាម្សិល ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានថ្លែងនូវក្តីព្រួយបារម្ភ ចំពោះការវិវត្តនយោបាយចុងក្រោយនេះផង ។​ ស្ថានទូតអូស្ត្រាលីបានថ្លែងថា ខ្លួនមានសេចក្តីព្រួយ បារម្ភពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ពាក់ព័ន្ធការស្នើសុំរំលាយគណបក្សសង្គ្រោះជាតិ។ នៅក្នុងសេចក្តីថ្លែងការណ៏នោះបន្តថា ការឈានដល់ការរំលាយគណបក្សប្រឆាំងដ៏ធំមួយនេះ បង្ហាញនូវការវិវត្តថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។

ស្ថានទូតអូស្ត្រាលីក៏ជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបន្ធូរបន្ថាយកម្តៅនយោបាយ និងបង្កើតឲ្យបរិយកាសល្អប្រសើរដល់គណបក្សប្រឆាំងរួមទាំងសមាគមអង្គ អ្នកសារព័ត៍មានផងដែរ ។





អាមេរិកនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចបើហ៊ុនសែននៅតែបន្តធ្វើទុកទោសលើបក្សសង្គ្រោះជាតិ៕



Share:

ហេតុអ្វីហ៊ុនម៉ាណែតមិននិយាយពីព្រំកម្ពុជាយួនផង?

ហេតុអ្វីហ៊ុនម៉ាណែតមិននិយាយពីព្រំកម្ពុជាយួនផង?

កាលពីថ្ងៃទី៣០ ខែកញ្ញាកន្លងទៅហ៊ុន​ ម៉ាណែតបានចេញដំណើរទៅប្រទេសនានាដើម្បីផ្សព្វផ្សាយពីគោលនយោបាយជាតិនិយមក្លែងរបស់លោក។ ក្នុងនោះលោកបានលោកហ៊ុន ម៉ាណែតបានលើកពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលការពារទឹកដីព្រំដែនពីប្រទេសឈ្លានពាន មានឡាវនិងថៃ ។ ប៉ុន្តែលោកមិនបានលើកឡើងពីការឈ្លានពានរបស់យួនទេ ។ លោកបានអួតអាងថារដ្ឋាភិបាលមានគោលនយោបាយវែងឆ្ងាយ ក្នុងការការពារព្រំជាតិខ្មែរមិនឲ្យបាត់បង់បន្តទៅបរទេសឈ្លានពានជាបន្ត ។ ប៉ុន្តែផ្ទុយទៅវិញ យួនដែលនៅព្រំដែនខាងកើត មិនត្រឹមរំកិលខិតព្រំដែនទេ គឺចូលទាំងមនុស្ស បញ្ចូលទំនិញគ្រប់ប្រភេទ គឺអ្វីទាំងអស់ស្ថិតនៅលើយួនទាំងស្រុង ។ ថ្មីនេះលោកហ៊ុន សែនក៏បានថ្លែងការពារពីការនាំទំនិញយួនស្រុកខ្មែរផងដែរ ហើយស្តីបន្ទោសខ្មែរមក ពីខ្មែរទៅស៊ីរបស់យួនមិនចេះមើលថាតើវាមានជាតិគីមីឬអត់ ? នេះជាទង្វើចាតិនិយមក្លែងក្លាយលោកហ៊ុន សែន ដែលតែងតែសន្យាថាខ្លួននឹងស្រលាញ់ខ្មែរ ការពារខ្មែរ ប៉ុន្តែបើខ្មែរមានមន្ត្រីណានិយាយពីព្រំខ្មែរនិងយួនវិញ ប្រាកដជាទទួលលទ្ធផលអាក្រក់ដូចជា លោកអ៊ំ សំអាន លោកហុង សុខហួរ រួមទាំងជនទាំងឡាយដទៃទៀតមិនខាន ។
Share:

លោកនាករដ្ឋមន្ត្រីហ៊ុនសែន« កម្ពុជា៥០ឆ្នាំក្រោយ នឹងក្លាយជាប្រទេសអភិវឌ្ឍន៏


លោកនាករដ្ឋមន្ត្រីហ៊ុនសែន« កម្ពុជា៥០ឆ្នាំក្រោយ នឹងក្លាយជាប្រទេសអភិវឌ្ឍន៏»
ថ្លែង​ទៅកាន់និស្សិតនៃសកលវិទ្យាល័យឯកទេសនៃកម្ពុជា កាលពីថ្ងៃទី៩តុលា ម្សិលមិញ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានថ្លៃថា ពិភពលោកកំពុងតែមានការវិវត្តទៅយឹតៗ សភាពការយ៉ាងណានោះ កម្ពុជាក៏មិនដឹងថាសភាពការណ៏ខាងមុខយ៉ាងណាដែរ ។ លោកក៏មានក្តីព្រួយបារម្ភពីការបដិវត្តឧស្សាហកម្មផងដែរ លោកបន្ថែមថា ការប្រើប្រាស់បច្ចេកវិទ្យាឧស្សាហកម្មវាពិតជារីកចម្រើនលូតលាស់ហើយ ប៉ុន្តែ ប្រទេសដែលកំពុងស្ថិតលើបន្ទាតើក្រីក្រនឹងជួបផលវិបាកការងារធ្វើ ដែលឧបករណ៏បច្ចេកវិទ្យាចូលមកជំនួសកម្លាំងមនុស្ស ។ 
បច្ចុប្បន្ន កម្ពុជាកំពុងស្ថិតលើផ្លូវមួយដែលខ្វះទាំងបច្ចេកទេស ខ្វះទាំងធនធានមនុស្ស ។ កម្មករកម្ពុជាប្រមាណជិត៣លាននាក់បានចំណាក់ស្រុកទៅធ្វើការនៅបរទេសមានថៃ ម៉ាឡេស៊ី ចិន ជប៉ុន និងកូរ៉េជាដើម ។ 
កម្មករទាំងនោះ បានចំណាកស្រុកចោលស្រែ ចោលចំការភូមិកំណើតរបស់ខ្លួនទាំងខុសច្បាប់និងស្របច្បាប់ ដោយបញ្ហាជាច្រើនដូចជា កត្តាជីវភាព កត្តទីផ្សារកសិកម្មរបស់ខ្លួន មិនអាចប្រកួតប្រជែងនឹងប្រទេសជិតខាង  និងដោយសារប្រាក់ខែនៅកម្ពុជាមានតម្លៃមិនសមាត្រនឹងតម្លៃទំនិញលើទីផ្សារ ។ 



ទោះយ៉ាងណា លោកថា៥០ឆ្នាំក្រោយកម្ពុជានឹងក្លាយជាប្រទេសអភិវឌ្ឍន៏និងប្រទេសដែលមានប្រាក់ចំណូលកំរិតខ្ពស់ ។ លោកបន្តថា ការអភីវឌ្ឍប្រទេសឲ្យចម្រើទៅបានលុះត្រាមានធនធានគ្រប់វិស័យ និងអនុវិស័យទើបធ្វើទៅរួច ។ 
ទន្ទឹមនឹងនោះធនធានកម្ពុជា ដែលលោកសំដៅនុះត្រូវបានសម្រុកចាកចោលស្រុកភូមិជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃដើម្បីទៅធ្វើការស្រុកគេ ចំណែកខាងវិស័យធំៗរបស់ជាតិដូច ទេសចរណ៏ កសិកម្ម និងសំណងជាដើមត្រូវបានបរទេសកាន់កាប់ជាងពាក់កណ្តាល ។ លើសពីនេះទៅទៀធនធានរ៉ែគ្រប់ប្រភេទក៏ត្រូវលក់ឲ្យឈ្មួញចិនវៀតណាមខ្ទេចខ្ទីគ្មានសល់ ។ 
បើដូច្នោះតើ៥០ឆ្នាំក្រោយកម្ពុជានឹងក្លាយជាប្រទេសរីកចម្រើនដោយរបៀបណា?


Share:

ទស្សនៈផ្ទះតូចចង្អៀតកុំឲ្យចិត្ត





#ពាក្យចាស់មួយលើកឡើងថា"ចង្អៀតផ្ទះកុំឱ្យតែចង្អៀតចិត្ត"

វាជាការពិតដែរទេ?
តាមសារព័ត៍មាន តាមមំសចក្ខ(ភ្នែក)និងបញ្ញាស្មារតីយើងដែលកំពុងតែមើលឃើញ ជួបប្រទះរាល់ថ្ងៃ យើងឃើញមនុស្សមានការប្រព្រឹត្តខុសៗគ្នាក្នុងការប្រមូលទ្រព្យសម្បត្តិ រកស៊ីមុខរបរផ្សេងៗ ។ ក្នុងមុខជំនួញនិងមុខងារពួកគទាំងនោះសុច្ចរិតខ្លះទតុច្ចរិតខ្លះ ។អ្នកដែលសុច្ចរិតមិនសូវជាលេចឮ បង្កេរឿងឈឺចាប់ដល់ពលរដ្ឋឡើយ ព្រោះតែគេមានប្រមាណក្នុងការចង់បាន មិនលោភពេក មិនចិត្តចង្អៀតចង្អល់ខ្វល់ខ្វាយចំពោះទ្រព្យសម្បត្តិខ្លាំងពេក ពួកគិយល់ឃើញថា របស់ទាំងនោះកើតឡើងនឹងវិនាសហិនហោចទៅវិញដោយប្រការផ្សេងៗ  ហើយវាក៏ពុំអាចយកទៅតាមខ្លួនបានឡើយ ដូច្នេះហើយ ក្នុងជីវិតរស់នៅក្នុងសហគមន៏មួយ ក្នុងរដ្ឋមួយត្រូវចេះចែករំលែក ចេះសង្គ្រោះគ្នា កាលបើមានអ្នកខ្សត់ ទុក្ខលំបាកច្រើន ក៏អាចបង្កឲ្យកើតមានអំពើអនាចារផ្សេងៗ មានចោរកម្ម ឆក់ប្លន់ កាប់សម្លាប់ និងជួញដូរខុសជាដើម ។ សង្គមដែលពេញដោយអំពើអយុត្តិធម៌ទាំងនេះ ពុំមែនជាសង្គមដែលមានសុខសន្តិភាពឡើយ  ។
ប៉ុន្តែផ្ទុយទៅវិញ មនុស្សចិត្តចង្អៀត ចិត្តព្រៃផ្សៃសាមាន្យ តិរច្ឆាន ស្គាល់តែខ្លួន គិតតែប្រែយោជន៏ខ្លួន  បក្សពួកខ្លួន ទោះជាមានទ្រព្យប៉ុណ្ណាក៏គេមិនចេះឆ្អែតឆ្អន់ដែរ គេនៅតែប្រមូលទន្ទ្រាន ជិះជាន់កាប់សម្លាប់ ឆ្ការរំលោភដីស្រែចំការពលរដ្ឋបន្ថែមដោយគ្មានអាសូរ ។
បើតាមសារព័ត៍មានផ្សេងៗនិងGobble Witness បានចុះផ្សាយស្តីពីជំនួញខុសច្បាប់មន្ត្រីរដ្ឋាភិបាលមានរាប់ សិបលានដុល្លា បើគិតថាចាយវាយមិនចាំបាច់រកស៊ីអ្វីទៀតនោះ ទោះដេកស៊ីតកូនចៅដប់តក៏ស៊ីមិនអស់ដែរ ។
ប្រាក់ខែក្នុងតំណែងរដ្ឋាភិបាល ប្រាក់ការក្នុងធនាគារ និងប្រាក់ចំណេញបានមកពីជំនួញផ្សេងៗ គ៏ច្រើនណាស់ ។
ប៉ុន្តែហេតុអ្វី បានជាគេមិនឆ្អែត ?
ហេតុអ្វីបានជាគេនៅតែចង្អៀតទើសទាល់នឹងពលរដ្ឋ ដែលមានដីស្រែកចំការតូចតាច មានត្រឹមខ្ទមតូចគ្រាន់នឹងជ្រកភ្លៀងកុំឲ្យទទឹក នឹងបានរស់កំដរជីវិតនឹងគេ ?










ព្រោះហេតុនោះហើយទើបលោកពលោកថា«ចង្អៀតផ្ទះកុំឲ្យតែចង្អៀតចិត្ត»។ 
ចិត្តិលោភលន់ ចិត្តបិសាចសាហាវសាមាន្យយង់ឃ្នង របស់លោកធំៗ មន្ត្រីរាជការ  តែងរុកកួនឈ្នានិះ ជិះជាន់កម្មករ  កសិករក្រីក្រ  បង្កើតជាព្រឹត្តិការណ៏ផ្សេងៗដើម្បីតែ គ្រប់គ្រងអំណាច និងលួចឆក់ប្លន់់ ពលរដ្ឋខ្លួន បង្កើតល្បិចកលទម្លាក់កំហុសទៅរាស្ត្រតូចតាចដើម្បីរឹបអូសកិបកែង ប្រវ័ញ្ជបំពេញ ក្រពះដ៏មហិមារបស់ខ្លួន បំពេញតណ្ហាខ្លួន ។ 
ដោយសារតែរឿងពលរដ្ឋលើកឡើងជាទស្សនៈថា «រដ្ឋាភិបាលស្រែកឃ្លានជាងពលរដ្ឋកសិករ»។



Share:

Khmer Labor at Korea protest Hun Sen

Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com