លោកនាករដ្ឋមន្ត្រីហ៊ុនសែន« កម្ពុជា៥០ឆ្នាំក្រោយ នឹងក្លាយជាប្រទេសអភិវឌ្ឍន៏»
ថ្លែងទៅកាន់និស្សិតនៃសកលវិទ្យាល័យឯកទេសនៃកម្ពុជា កាលពីថ្ងៃទី៩តុលា ម្សិលមិញ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានថ្លៃថា ពិភពលោកកំពុងតែមានការវិវត្តទៅយឹតៗ សភាពការយ៉ាងណានោះ កម្ពុជាក៏មិនដឹងថាសភាពការណ៏ខាងមុខយ៉ាងណាដែរ ។ លោកក៏មានក្តីព្រួយបារម្ភពីការបដិវត្តឧស្សាហកម្មផងដែរ លោកបន្ថែមថា ការប្រើប្រាស់បច្ចេកវិទ្យាឧស្សាហកម្មវាពិតជារីកចម្រើនលូតលាស់ហើយ ប៉ុន្តែ ប្រទេសដែលកំពុងស្ថិតលើបន្ទាតើក្រីក្រនឹងជួបផលវិបាកការងារធ្វើ ដែលឧបករណ៏បច្ចេកវិទ្យាចូលមកជំនួសកម្លាំងមនុស្ស ។
បច្ចុប្បន្ន កម្ពុជាកំពុងស្ថិតលើផ្លូវមួយដែលខ្វះទាំងបច្ចេកទេស ខ្វះទាំងធនធានមនុស្ស ។ កម្មករកម្ពុជាប្រមាណជិត៣លាននាក់បានចំណាក់ស្រុកទៅធ្វើការនៅបរទេសមានថៃ ម៉ាឡេស៊ី ចិន ជប៉ុន និងកូរ៉េជាដើម ។
កម្មករទាំងនោះ បានចំណាកស្រុកចោលស្រែ ចោលចំការភូមិកំណើតរបស់ខ្លួនទាំងខុសច្បាប់និងស្របច្បាប់ ដោយបញ្ហាជាច្រើនដូចជា កត្តាជីវភាព កត្តទីផ្សារកសិកម្មរបស់ខ្លួន មិនអាចប្រកួតប្រជែងនឹងប្រទេសជិតខាង និងដោយសារប្រាក់ខែនៅកម្ពុជាមានតម្លៃមិនសមាត្រនឹងតម្លៃទំនិញលើទីផ្សារ ។
ទោះយ៉ាងណា លោកថា៥០ឆ្នាំក្រោយកម្ពុជានឹងក្លាយជាប្រទេសអភិវឌ្ឍន៏និងប្រទេសដែលមានប្រាក់ចំណូលកំរិតខ្ពស់ ។ លោកបន្តថា ការអភីវឌ្ឍប្រទេសឲ្យចម្រើទៅបានលុះត្រាមានធនធានគ្រប់វិស័យ និងអនុវិស័យទើបធ្វើទៅរួច ។
ទន្ទឹមនឹងនោះធនធានកម្ពុជា ដែលលោកសំដៅនុះត្រូវបានសម្រុកចាកចោលស្រុកភូមិជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃដើម្បីទៅធ្វើការស្រុកគេ ចំណែកខាងវិស័យធំៗរបស់ជាតិដូច ទេសចរណ៏ កសិកម្ម និងសំណងជាដើមត្រូវបានបរទេសកាន់កាប់ជាងពាក់កណ្តាល ។ លើសពីនេះទៅទៀធនធានរ៉ែគ្រប់ប្រភេទក៏ត្រូវលក់ឲ្យឈ្មួញចិនវៀតណាមខ្ទេចខ្ទីគ្មានសល់ ។
បើដូច្នោះតើ៥០ឆ្នាំក្រោយកម្ពុជានឹងក្លាយជាប្រទេសរីកចម្រើនដោយរបៀបណា?
0 Comments:
Post a Comment