វាជាការពិតដែរទេ?
តាមសារព័ត៍មាន តាមមំសចក្ខ(ភ្នែក)និងបញ្ញាស ្មារតីយើងដែលកំពុងតែមើលឃើញ ជួបប្រទះរាល់ថ្ងៃ យើងឃើញមនុស្សមានការប្រព្រឹត ្តខុសៗគ្នាក្នុងការប្រមូលទ្រព្យសម្បត្តិ រកស៊ីមុខរបរផ្សេងៗ ។ ក្នុងមុខជំនួញនិងមុខងារពួកគទាំងនោះសុច្ចរិតខ្លះទតុច្ច រិតខ្លះ ។អ្នកដែលសុច្ចរិតមិនសូវជាលេចឮ បង្កេរឿងឈឺចាប់ដល់ពលរដ្ឋឡើយ ព្រោះតែគេមានប្រមាណក្នុងការចង់បាន មិនលោភពេក មិនចិត្តចង្អៀតចង្អល់ខ្វល់ខ្វាយចំពោះទ្រព្យសម្បត្តិខ្លាំងពេក ពួកគិយល់ឃើញថា របស់ទាំងនោះកើតឡើងនឹងវិនាសហិនហោចទៅវិញដោយប្រការផ្សេងៗ ហើយវាក៏ពុំអាចយកទៅតាមខ្លួនបានឡើយ ដូច្នេះហើយ ក្នុងជីវិតរស់នៅក្នុងសហគមន៏មួយ ក្នុងរដ្ឋមួយត្រូវចេះចែករំលែក ចេះសង្គ្រោះគ្នា កាលបើមានអ្នកខ្សត់ ទុក្ខលំបាកច្រើន ក៏អាចបង្កឲ្យកើតមានអំពើអនាចារផ្សេងៗ មានចោរកម្ម ឆក់ប្លន់ កាប់សម្លាប់ និងជួញដូរខុសជាដើម ។ សង្គមដែលពេញដោយអំពើអយុត្តិធម៌ទាំងនេះ ពុំមែនជាសង្គមដែលមានសុខសន្តិភាពឡើយ ។
ប៉ុន្តែផ្ទុយទៅវិញ មនុស្សចិត្តចង្អៀត ចិត្តព្រៃផ្សៃសាមាន្យ តិរច្ឆាន ស្គាល់តែខ្លួន គិតតែប្រែយោជន៏ខ្លួន បក្សពួកខ្លួន ទោះជាមានទ្រព្យប៉ុណ្ណាក៏គេមិនចេះឆ្អែតឆ្អន់ដែរ គេនៅតែប្រមូលទន្ទ្រាន ជិះជាន់កាប់សម្លាប់ ឆ្ការរំលោភដីស្រែចំការពលរដ្ឋបន្ថែមដោយគ្មានអាសូរ ។
បើតាមសារព័ត៍មានផ្សេងៗនិងGobble Witness បានចុះផ្សាយស្តីពីជំនួញខុសច្បាប់មន្ត្រីរដ្ឋាភិបាលមានរាប់ សិបលានដុល្លា បើគិតថាចាយវាយមិនចាំបាច់រកស៊ីអ្វីទៀតនោះ ទោះដេកស៊ីតកូនចៅដប់តក៏ស៊ីមិនអស់ដែរ ។
ប្រាក់ខែក្នុងតំណែងរដ្ឋាភិបាល ប្រាក់ការក្នុងធនាគារ និងប្រាក់ចំណេញបានមកពីជំនួញផ្សេងៗ គ៏ច្រើនណាស់ ។
ប៉ុន្តែហេតុអ្វី បានជាគេមិនឆ្អែត ?
ហេតុអ្វីបានជាគេនៅតែចង្អៀតទើសទាល់នឹងពលរដ្ឋ ដែលមានដីស្រែកចំការតូចតាច មានត្រឹមខ្ទមតូចគ្រាន់នឹងជ្រកភ្លៀងកុំឲ្យទទឹក នឹងបានរស់កំដរជីវិតនឹងគេ ?

ព្រោះហេតុនោះហើយទើបលោកពលោកថា«ចង្អៀតផ្ទះកុំឲ្យតែចង្អៀតចិត្ត»។
ចិត្តិលោភលន់ ចិត្តបិសាចសាហាវសាមាន្យយង់ឃ្នង របស់លោកធំៗ មន្ត្រីរាជការ តែងរុកកួនឈ្នានិះ ជិះជាន់កម្មករ កសិករក្រីក្រ បង្កើតជាព្រឹត្តិការណ៏ផ្សេងៗដើម្បីតែ គ្រប់គ្រងអំណាច និងលួចឆក់ប្លន់់ ពលរដ្ឋខ្លួន បង្កើតល្បិចកលទម្លាក់កំហុសទៅរាស្ត្រតូចតាចដើម្បីរឹបអូសកិបកែង ប្រវ័ញ្ជបំពេញ ក្រពះដ៏មហិមារបស់ខ្លួន បំពេញតណ្ហាខ្លួន ។
ដោយសារតែរឿងពលរដ្ឋលើកឡើងជាទស្សនៈថា «រដ្ឋាភិបាលស្រែកឃ្លានជាងពលរដ្ឋកសិករ»។
0 Comments:
Post a Comment