ស្ថានទូតអូស្ត្រាលីបង្ហាញនូវក្តីព្រួយបារម្ភចំពោះស្ថានការក្តៅនៅកម្ពុជា
ការវិវត្តនយោបាយចុងក្រោយនេះធ្វើបណ្តាមជ្ឈដ្ឋានជាតិនិងអន្តរជាតិមានក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះវាសនាលទ្ធិប្រជាធិបតេយ្យដ៏ក្មែងខ្វី និងផុយស្រួយនៅកម្ពុជា ។ ការវិវត្តនយោបាយចុងក្រោយបន្ទាប់ពីចាប់ខ្លួនលោកកឹម សុខប្រធានគណបក្សប្រឆាំង ធ្វើឲ្យសហគមន៏អន្តរជាតិ សេចក្តីថ្លែងការណ៏ថ្កោលទោសរាជរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់និងស្នើឲ្យដោះលែងលោកកឹម សុខព្រមទាំង ធានាឲ្យបាននូវការគោរពលទ្ធិប្រជាធិបតេយ្យនៅឲ្យពេញលេញ ស្របតាមសន្ធិសញ្ញកិច្ចព្រមព្រៀងទីក្រុងប៉ារីស ។លោក អាលេន ឡាវេនថល ព្រឹទ្ធសភាសហរដ្ឋកាលពីសប្តាហ៏មុន ក្នុងបទសម្ភាសន៏ជាមួយវិទ្យុអាស៊ីសេរី បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រសិនបើ លោកហ៊ុន សែននៅតែបន្តធ្វើ ទុក្ខបុកម្នេញទៅលើបក្សប្រឆាំង(សង្គ្រោះជាតិ) ។ នៅក្នុងនោះ សេចក្តីសម្រេចរបស់លោកព្រឹទ្ធសភា ចន ម៉ាខេន ក៏ជម្រុញឲ្យលោកត្រាំមិនទទួលស្គាលលទ្ធផលនៃការបោះឆ្នោតនៅឆ្នាំ២០១៨ផងដែរ ប្រសិនបើអវត្តមានគណបក្សសង្គ្រោះជាតិ ។
ទន្ទឹមនឹងប្រទេសលោកសេរីនិងសហរដ្ឋអាមេរិកចេញសេចក្តីថ្លែងការណ៏រិះគន់លោកនាយហ៊ុន សែនជាបន្ទាប់នេះ កាលពីថ្ងៃទី១១ តុលាម្សិល ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានថ្លែងនូវក្តីព្រួយបារម្ភ ចំពោះការវិវត្តនយោបាយចុងក្រោយនេះផង ។ ស្ថានទូតអូស្ត្រាលីបានថ្លែងថា ខ្លួនមានសេចក្តីព្រួយ បារម្ភពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ពាក់ព័ន្ធការស្នើសុំរំលាយគណបក្សសង្គ្រោះជាតិ។ នៅក្នុងសេចក្តីថ្លែងការណ៏នោះបន្តថា ការឈានដល់ការរំលាយគណបក្សប្រឆាំងដ៏ធំមួយនេះ បង្ហាញនូវការវិវត្តថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។
ស្ថានទូតអូស្ត្រាលីក៏ជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបន្ធូរបន្ថាយកម្តៅនយោបាយ និងបង្កើតឲ្យបរិយកាសល្អប្រសើរដល់គណបក្សប្រឆាំងរួមទាំងសមាគមអង្គ អ្នកសារព័ត៍មានផងដែរ ។
0 Comments:
Post a Comment