រឿង៖
ឳម៉ែអើយ! កូនយល់សម្ព័ន្ធច្បាស់ហើយ
កូនបានយល់សម្ព័ន្ធច្បាស់ហើយម៉ែ មិនមែនស្រពិចស្រពិលស្រមើស្រម៉ៃលងតាមអារម្មណ៌ជោរនាចដូចមុនទេម៉ែ ។
កាលមុនកូនលង់ជឿតាមនោសញ្ចេតនាបោកប្រាស់ពួកគេ កូនមានចិត្តអាណិតមេត្តាគេ ដោយឃើញគេ និយាយផ្អែមផង ពិរោះផង ខឹងផង និងថ្នាក់ថ្នមផងទៅតាមសភាពការណ៌ផ្សេងៗ ទៅតាមតាមព្រឹត្តិការណ៌ផ្សេងៗ ធ្វើឲ្យកូនគិតថា ពិតដូច្នោះមែន វាមានយ៉ាងនោះមែន ពួកទាំងនោះមិនមានមនោ សញ្ចេតនាស្នេហាជាតិ ស្រលាញ់ស្រុកទេសយើង មែន ពួកគេសមពិតជាជនក្បត់ជាតិមែន កូនគិតយ៉ាងនេះទាំងដែលកូនមិនបានពិចារណារកហេតុផល យកខួរក្បាល់មកគិត ទៅតាមរឿងហេតុផ្សេងៗ តាមប្រវត្តិសាស្ត្រអ្វីសោះទេ ។ ព្រោះថាគេថា មិនគិតទេ ពូមានការគិតច្រើនរួចហើយ ពូគ្រាន់តែឃើញភ្លាមអារម្មណ៌ពូពាល់ត្រូវថាពួកនេះវាគ្មានមនោសញ្ចេតនា មិនមានបេះដូងអ្វីទេ ពូសឹងមិនបាច់គិតអ្វីទាំងអស់ ឲ្យតែមនោសញ្ចេតនា ខាងក្នុង បេះដូងពូថាល្អឬអាក្រក់ ពូថាភ្លាម ដូចជាការលក់សន្លឹកឆ្នោតចឹង ពូថាលក់ទៅៗ លក់ស៊ីនំបញ្ចុកទៅវាបានប្រយោជន៏ លក់ទិញមេក្រូ វាមានប្រយោជន៌ជាង ។
កូនភ្លេចគិតថា អំណាចភ្លើងកំពុងតែឆេះសន្ធោសន្ធៅកាលបើយើងយកឪសឬសាំងទៅបន្ថែម វាហាក់បីដូចជាយើងកំពុងជួយបន្ថែមអំណាចភ្លើងនោះឲ្យកាន់តែឆេះសាហាវខ្លាំងឡើងៗ ដោយសារតែយើងមិនព្រមពន្លត់ដោយចាក់ទឹក បែរជាទៅចាក់សាំងដើម្បីឲ្យឆាប់ទទួលបានមាសប្រាក់ក្នុងផ្ទះនោះបន្តិចបន្តូច។
មួយទៀតប្រៀបដូចជាបុគ្គលចិញ្ចឹមកូនសត្វខ្លាពស់សាហាវៗដោយសារតែស្អប់សត្វកណ្តុរ ស៊ីស្រូវដំណាំ ស្អប់ចចកចេះតែស៊ីគោក្របីអ្នកស្រុកភូមិ ។ លុះសត្វពស់វែកធំឡើងមិនស៊ីតែកណ្តុរទេ ចឹកទាំងម្ចាស់ ចឹកទាំងអ្នកស្រុក ខ្លាស៊ីទាំងគោក្របី ស៊ីទាំងមនុស្សទៀត ពួកគេគ្មានយន្តការអីណាទៅចងខ្លា និងពស់មិនឲ្យចឹកខាំស៊ីម្ចាស់ដែលធ្លាប់ឲ្យចំណីនោះទេ ។
ម៉ែ! កូនឆ្ងាញ់នំបញ្ចុក១ចាន កូនក្លាហានហាក់បីដូចជាមានកម្លាំងមហាយក្សា គ្មាននរណាដូច ស្រែកជេរគេឯងប្រមាថមើលងាយព្រះសង្ឃដទៃទាំងឡាយពួងសុទ្ធតែចោរទាំងអស់ គ្មាននរណាដូចពូ ទេ មិនល្អដូចពូសូម្បីតែបន្តិច ។
កូនដល់ថ្នាក់ហ៊ានឲ្យពូទៅជេរស្តីប្រដៅម៉ែ ដូចស្រីចិញ្ចើមផ្លូវ ស្រីបម្រើ ដូចស្រីខ្ញុំកញ្ជះដាច់ថ្លៃ លើសហួសវិស័យសត្វទៅទៀត។
ម៉ែអើយ ម៉ែ! ទាំងនេះក៏គឺដោយសារភាពល្ងង់ខ្លៅរបស់កូន បានស្តាប់គេតិចតួច លង់តាមមនោសញ្ចេតនាបោកប្រាស មនោសញ្ចេតនាកេវប្រវ័ញ្ចញើសឈាមកូន ។
កូនសន្សំលុយទៅចូលនឹងគេ ដោយនឹកថាគេជួយជាតិ ជួយសាសនាយើង ជួយមាតុភូមិកម្ពុជាយើងឲ្យបានថ្កុំថ្កានឧត្តុង្គឧត្តមថ្លៃថ្លាមែន ទើបកូនស៊ូស៊ីអត់ស៊ីឃ្លាន អត់ហត់នឿយយ៉ាង ណាមិនដាក់បង្គ្រប់បំពេញក្រពះឲ្យឆ្ងាញ់ពិសារទេ សូម្បីតែម៉ែ ក៏កូនមិននឹកនា ទុកឲ្យម៉ែកំព្រានៅម្នាក់ឯង ធ្វើការចិញ្ចឹមជីវិត កណ្តាលថ្ងៃក្តីហាលភ្លៀងព្យុះខ្យល់ដើម្បីកូន តែកូនវិញបែរជាទៅដើម្បីបក្ស ដើម្បិប្រយោជន៏គេ ដើម្បីឲ្យគេមានឡានថ្មី ដីចំការរាប់សិបហាត់ វីឡារាប់ជង់ រាប់កន្លែងភ្លេច ។
ម៉ែអើយ កូនខុសហើយ ខកខ្លួនលងក្នុងគុកនរកខ្លោចផ្សា គ្មាននរណាគេស្រលាញ់កូន អើពើកូនដែលគេកាលកូនក្រៅឃុំ នៅមានប្រយោជន៏ មានអាចជេរគេបាន នៅជួយចំាចំការឲ្យគេបាន លុះកូនលង់ប្រាណបានត្រឹម តែទឹកភ្នែក យំស្រែកប្រាប់ម៉ែប៉ុណ្ណោះ យំប្រាប់គេយ៉ាងណាក៏គេមិនដឹង មិនឮដែរម៉ែអើយ ព្រោះគេនៅក្នុងឡានថ្មី ម៉ាស៊ីនត្រជាក់ជិះស្រួលត្រជាក់គូថធ្វើម្តេចនឹងឮសំឡេងទ្រហោយំកូនទៅ ។
កាលនគរបាលចាប់កូនព្រោះរឿងដីធ្លីនោះ កូនឃើញគេយំស្រែក ទ្រហោយំ ទឹកភ្នែកទឹកសំបោរ ហូរ ពេញស្ទូឌីយោបន្ទប់ផ្សាយLive ហ្វេសប៊ុក កូននឹកថា គេពិតជាមានមនោសញ្ចេតនា ស្នេហាចំពោះ
អ្នករួមការងារ រួមអាជីពនិងក្នុងមនុស្សជាតិមានឈាមជរ័ជាខ្មែរដូចគ្នាមែន ។ ប៉ុន្តែធាតុពិត វាជាការសម្តែងឆាកល្ខោន បោកប្រាស់ឲ្យអ្នកផ្សេងដទៃទៀតលង់ក្នុងមនោសញ្ចេតនាលាក់ពុតប៉ុណ្ណោះ ។កូនជាប់គុកមិនទាន់បានប៉ុន្មានថ្ងៃផង គេទទួលបានឡានថ្មីស្រឡាងពីរគ្រឿង គេសើចគ្រហើៗ ញញឹមញញែមស្រស់ស្រាយហានក្លាតតាំងជាមួយនឹងអ្នកលែងបណ្តាញសង្គមដែលគេចោទថាវាជាឡាន ស៊ីឈ្នួលឲ្យបក្សកាន់អំណាចផ្តាច់ការ បក្សពួកគ្រួសារនិយម ដែកពូធ្លាប់តែនិយាយថា ធ្វើយន្តការដើម្បីកាត់បន្ថយអំណាច ដើម្បីបំបែកអំណាចប្រមូលផ្តុំ ។
នៅក្នុងរឿងនោះពូមិនបានបញ្ជាក់អ្វីទាំងអស់ ទាំងផ្នែកហិរញ្ញវត្ថុ ទាំងជំនួយផ្សេងៗពូគាត់មិនដែលប្រាប់បញ្ជាក់ប្រាប់កូនៗឲ្យបានច្បាស់ឡើយ ដោយហោចទៅសូម្បីយន្តការដែលជាច្បាប់កំពូលក៏ពូតែងសរសេរតែម្នាក់ឯង ធ្វើម្នាក់ឯងដែរ ។ ប៉ុណ្ណឹងហើយពូនៅថាបក្សរបស់យើងទាំងអស់គ្នាទៀត ប្រយោជន៏យើងទាំងអស់គ្នាទៀត អ្វីៗសម្រាប់ ជាតិយើង ដើម្បីរស់នៅក្នុងសង្គម១ស្មើភាពគ្នាទៀត ។
គ្មានអ្វីដែលស្មើភាពគ្នាទេ ម៉ែអើយ កូនគ្មានអ្វីទេ បានត្រឹមតែចូលលុយថ្លៃវិទ្យុ បង់ថ្លៃសេវាផ្សេងៗប៉ុណ្ណោះ តែពូវិញមានអ្វីៗគ្រប់យ៉ាង មានឡានថ្មី មានដីគ្រប់កន្លែងរាប់សិបហិកតា មានផ្ទះល្អ ដើរស៊ី ចាយទេសចរស្រុកគេដោយសេរី ។
នេះហើយឡានថ្មីក្រោយពេលដែលគេចាប់កូនញាត់គុកយ៉ាងខ្លោចផ្សាក្នុង១ជីវីតពុំធ្លាប់មាន ពុំធ្លាប់ ជូប ពេលនេះយល់ហើយ ស្គាល់ហើយរស់ជាតិគុកព្រោះតែមនោសញ្ចេតនា ភាសាបេះដូងក្លែងក្លាយ។
ពេលនេះកូនយល់ច្បាស់ហើយ អ្នកយកភាសាម៉ែ មកប្រើជាមនុស្សបោកប្រាស់ទេ យកភាសាម៉ែ មកប្រើគឺដើម្បីទាញយករូបកូនទៅប្រើ ឆក់យក បេះដូងកូនពីម៉ែ ឲ្យកូនបែកពីម៉ែនិងគ្រួសារទៅ ស្រលាញ់គេវិញ ចូលលុយនឹងគេវិញ ចិញ្ចឹមគេវិញ លែងចិញ្ចឹមម៉ែ។
ទីបំផុតមានគ្រោះអាសន្នមហន្តរាយ មានតែម៉ែ ទេដែលស្រលាញ់កូន ស្រណោះកូន មិនចូលកូន។ គេវិញបានឡានថ្មីភ្លេចកូនដេកគុកវេទនាខ្លោចផ្សាយ៉ាងទារុណ។