សូមរំលឹកខួប១៧ឆ្នាំនៃការបាញ់សម្លាប់ អ្នកស្រីពិសិដ្ឋពីលីកាដោយអយុត្តិធម៌

សូមរំលឹកខួប១៧ឆ្នាំនៃការបាញ់សម្លាប់ អ្នកស្រីពិសិដ្ឋពីលីកាដោយអយុត្តិធម៌
......................Angkor Empire ចក្រភពអង្គរ.....................
---->សូមជួយចែកចាយក្នុងនាមជាស្រ្តីដូចគ្នា ខ្មែរដូចគ្នា និងស្រលាញ់យុត្តិធម៌ <---- p="">
រំលឹកខួបថ្ងៃឃាតកចិត្តព្រាន បាញ់សម្លាប់អ្នកស្រីពិសិដ្ឋ ពីលីកាកាលពីថ្ងៃ១៣ មិថុនាឆ្នាំម១៩៩៩
រហូតមកដល់ពេលនេះ ១៧ឆ្នាំហើយៗហើយឃាតកនិងក្រុមបក្សពួករបស់គេនៅតែមានសេរីភាពនៅឡើយ ។
តើបងបអូនស្អប់មេឃាតកចិត្តព្រានសាហាព្រៃផ្សៃទេ ?
តើបងប្អូនចង់ឲ្យមេឃាតកនោះនៅរស់ដោយសេរីបន្តឬចងឲ្យរលាយទាំងក្រុមបក្សគ្រួសារវា?
ចុះហេតុអ្វីបានជាឃាតកចិត្តព្រានព្រៃផ្សៃនៅតែមានសេរីភាព តើវាជានរណា ទើបមានអំណាចយ៉ាងនេះ?
ខាងក្រោមនេះជាប្រវត្តិរបស់អ្នកស្រី៖
អ្នកស្រី ពិសិដ្ឋ ពីលីកា គឺជាតារាសំដែង ដ៏មានប្រជាប្រិយភាពមួយរូប នៅក្នុងប្រទេសកម្ពុជា។ អ្នកស្រីកើតនៅឆ្នាំ ១៩៦៥ នៅទីក្រុងភ្នំពេញ។ អ្នកស្រីមានឈ្មោះពិតថា ឱក អៀបពីលី។ ឪពុកឈ្មោះ ម៉េង មុនី និងម្ដាយឈ្មោះ ឱក ហាល។ ឪពុករបស់អ្នកស្រី គឺសាស្ត្រាចារ្យបង្រៀនភាសាបារាំង នៅសកលវិទ្យាគរុកោសល្យ។ អ្នកស្រី មានប្អូនស្រី ពីរនាក់ គឺពាលា និងដារ៉ូ។ គាត់គឺជាកូនច្បងនៅក្នុងគ្រួសារ។
បន្ទាប់ពីឪពុកម្ដាយរបស់អ្នកស្រី បានស្លាប់ក្នុងរបបខ្មែរក្រហម អ្នកស្រី និងប្អូនស្រីទាំងពីរ ត្រូវបានឪពុកមារបស់គាត់យកទៅចិញ្ចឹម។ ក្រោយមក អ្នកស្រី និងប្អូនរបស់អ្នកស្រី ត្រូវប្ដូរឈ្មោះទៅជា សៅ ពីលី, សៅ ពាលា និង សៅ ដារ៉ូ ដែលយកត្រកូលតាមឪពុកមារបស់គាត់ សៅ ពិសិដ្ឋ។ នៅក្រោយមកប្អូនស្រីពៅ សៅ ដារ៉ូ បានទទួលមរណភាព ដោយបន្សល់ទុកបងស្រីទាំងពីរឲ្យនៅឯកោ។
នៅក្នុងឆ្នាំ ១៩៨០ ដោយមានការទំនុកបំរុងពីម្ដាយមីង ម៉េង សូណាលី ដែលគាត់គឺជាសាស្ត្រាចារ្យនៅសាលាភូមិន្ទវិចិត្រសិល្បៈ ពីលីក៏បានសិក្សារៀនសូត្រ និងហ្វឹកហាត់អំពីរបាំវប្បធម៌កម្ពុជា។ គាត់បានបញ្ចប់ការសិក្សា នៅក្នុងឆ្នាំ១៩៨៨ ហើយបានបន្តធ្វើការជាអ្នកដឹកនាំនាដករ នៅក្នុងសាលា។
ដោយសារតែ ភាពប៉ិនប្រសប់ដ៏អស្ចារ្យរបស់គាត់ រួមផ្សំនឹងសំរស់របស់គាត់ផងនោះ គាត់ក៏ចាប់ផ្ដើមមានប្រជាប្រិយភាពបន្តិចម្ដងៗ។ អ្នកស្រី ត្រូវបានគេអញ្ជើញឲ្យសំដែងនៅក្នុង រឿង ស្រមោលអន្ធកាល ដែលផលិតដោយ ផលិតកម្មវត្តភ្នំ។ ក្នុងពេលនោះ គាត់ក៏ត្រូវបានស្គាល់ទូទាំងប្រទេស។ នៅឆ្នាំ ១៩៨៩ គាត់ក៏បានប្តូរឈ្មោះរបស់គាត់ទៅជា ពិសិដ្ឋ ពីលីកា រហូតមកដល់សព្វថ្ងៃ។
អ្នកស្រី ពិសិដ្ឋ ពីលីកា មានការរវល់ជាខ្លាំង ជាមួយនឹងការថតខ្សែភាពយន្ត។ ពេលនោះហើយ គឺជាពេលដែលគាត់ បានជួបនឹងលោក ខៃ ប្រសិទ្ធ ដែលតារាសំដែងដ៏ល្បីឈ្មោះមួយរូបដែរ។ ពួកគាត់ទាំងពីរ បានសំដែងជាមួយគ្នា ក្នុងខ្សែភាពយន្ត ក៏ដូចវីដេអូខារ៉ាអូខេជាច្រើន។ នេះមានន័យថា ឈុតឆាកស្នេហានៅក្នុងរឿងរបស់អ្នកទាំងពីរ បានរីកដុះដាល ក្លាយជាស្នេហាក្រៅសាច់រឿង។ នៅក្នុងឆ្នាំ ១៩៩០ គាត់ក៏បានរៀបអាពាហ៍ពិពាហ៍ជាគូស្វាមី ភរិយានឹងគ្នា។ នៅឆ្នាំ ១៩៩២ បុត្រដំបូងរបស់អ្នកទាំងពីរបានចាប់កំណើតឡើង ដោយមានឈ្មោះថា ខៃ សិដ្ឋលីសាក់។ គ្រួសាររបស់អ្នកស្រីពិសិដ្ឋ ពីលីកា ក៏បានក្លាយទៅជាគ្រួសារមួយដ៏រីករាយ និងស្និទ្ធស្នាលបំផុត។
បន្ទាប់ពីរៀបការរួច អ្នកស្រីពិសិដ្ឋ ពីលីកា បានបន្តការងារជាតារាសំដែង និងអ្នករបាំប្រពៃណីតទៅទៀត។ គាត់បានសំដែងក្នុងខ្សែជាង៦០រឿង និងបានថតផ្សាយពាណិជ្ជកម្មជាច្រើនទៀត។ ខ្សែភាពយន្តដែលអ្នកស្រីចូលចិត្ត រួមមាន រឿង សំលេងទ្រខ្មែរ រឿង ស្រមោលអន្ធកាល និងរឿង ទុក្ខពីររបស់កែវ និងនាងនិត។ ក្រៅពីកិច្ចការថតខ្សែភាពយន្ត អ្នកស្រីរវល់នឹងការសំដែងនៅលើឆាកផងដែរ។ នៅក្នុងជីវិតរបស់អ្នកស្រី អ្នកស្រីបានទៅសំដែងនៅប្រទេសក្រៅជាច្រើនផងដែរ។
Share:

0 Comments:

Post a Comment

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive