ក្មេងខ្មែរមានំនិត មានខួរក្បាលល្អជាងមេដឹកនាំខ្មែរ

ក្មេងខ្មែរមានំនិត មានខួរក្បាលល្អជាងមេដឹកនាំខ្មែរ
.............. Angkor Empire ចក្រភពអង្គរ..............
ពិភពលោកគេមានបច្ចេកទេសទំនើបៗ គ្រឿងបច្ចេកវិទ្យាគ្រប់ប្រភេទ រហូតធ្វើមនុស្សយន្តបម្រើភ្ញៀវ ធ្វើការធ្ងន់ៗ។ ងាកមកមើលប្រទេសជិតខាងយើងគេវិញ គេផលិតឧបករណ៍ប្រើប្រាសគ្រប់សព្វបែបយ៉ាងឲ្យខ្មែរ លក់ឲ្យខ្មែរទិញ គេយកលុយពីខ្មែរ រាប់រយលានដុល្លាជារៀងរាល់ឆ្នាំ ។
ឯរដ្ឋាភិបាលខ្មែរវិញ គ្មានចេះអ្វី គ្មានគំនិតអ្វីក្រៅស្វែងរកទីផ្សារកញ្ជះគេ គ្មានចេះអ្វីក្រៅលក់កម្លាំងពលរដ្ឋខ្លួនឲ្យទៅបម្រើគេ ។ បើនិយាយម៉េឪពុកម្តាយៗបែបនេះ គ្មានចេះអ្វីក្រៅបង្កើតកូនហើយ យកកូនឲ្យទៅបម្រើគេយកលុយមកផឹកស៊ីសប្បាយ ដោយគ្មានគិតអនាគតកូន ។
មេដឹកនាំបែបនេះ ខ្ញុំមិនហ៊ានថាមិនចេះទេ ព្រោះគេរៀនចប់បណ្ឌិតអីដែរ តែខ្ញុំថាជាមេដឹកនាំគ្មានខួរក្បាល គ្មានមនសិការជាតិ គ្មានគំនិតស្នេហាជាតិ មិនស្រលាញ់ជាតិ ក្បត់ជាតិ ធ្វើឲ្យជាតិធ្លាក់ចូលក្នុងរណ្តៅវិនាសកម្ម ឲ្យខ្មែរក្លាយជាកញ្ជះគេ ធ្វឲ្យខ្មែរធ្លាក់ចូលក្នុងកណ្តាប់ដៃយួនតាមបែបថ្មី(មូលធននិយម គ្រប៉គ្រងសេដ្ឋកិច្ច នយោបាយ) ធ្វើឲ្យកូនខ្មែរ ដើម្បីចោរក្បត់ជាតិគ្រប់គ្រង។
ប្រទេសគេជិតខាងគេទិញ យន្តហោះ នាវាចម្បាំង បង្កើតអាវុធទំនើបៗ សម្ភារៈប្រើប្រាស់សព្វបែបយ៉ាងរហូតមូតូឡាន ចំណែកខ្មែរវិញ រដ្ឋាបាលគ្មានខួរក្បាល គំនិតប្រហែលឆ្កែអាំងផេះចង្ក្រាន សូម្បីតែកូនខ្មែរមានគំនិតស្រាវជ្រាវហើយ មានគំនិតបង្កើតហើយ មានគំនិតជួយជាតិ ស្ថាបនាជាតិហើយ ឲ្យតែគាំទ្រផ្នែកស្មារតី ជំនួយប្រាក់ឧបត្ថម្ភតិចតួចក៍គ្មាន មានតែកេងប្រវ័ញ្ច ជិះជាន់ រឹបអូស រំលោភសិទ្ធិសេរីភាព បំពារបំពានគ្នាបន្ថែមទៀត ។
យើងមើលកូនខ្មែរ និងកូនបរទេស សិស្សបរទេសគេស្រាវជ្រាវរហូតបច្ចេកវិទ្យាទំនើបៗ ឡានមូតូ យន្តហោះ មីស៊ីល ចំណែកខ្មែរទើនឹងស្រាវជ្រាវពីបាយឡុកបាយឡទៅ តើពេលណាខ្មែររត់ទាន់គេ?
សូមកុំយកលេសថាប្រទេសមានសង្គ្រាមៗនោះគឺពួកលោកហ្នឹងឯងបង្កើតរាល់ថ្ងៃ សម្លាប់រាល់ថ្ងៃ បាញ់បោះរាល់ថ្ងៃ ហើយពលរដ្ឋទទួលរង្គ្រោះ ទទួលយុត្តិធម៌ពីអសលោករាល់ថ្ងៃ អស់លោកគ្មានគំនិតអ្វីក្រៅពីបាញ់ សម្លាប់ ចាប់ដាក់គុកទេ។
Share:

0 Comments:

Post a Comment

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive