តើព្រះសង្ឃរគួរតបនឹងលោកខឹម វាសនាដើម្បីការពារព្រះពុទ្ធសាសនាឬមិនគួរ

តើព្រះសង្ឃរគួរតបនឹងលោកខឹម វាសនាដើម្បីការពារព្រះពុទ្ធសាសនាឬមិនគួរ
............................. Angkor Empire ចក្រភពអង្គរ ................
បើនិយាយពិគោលការគ្រឹះផ្សេងៗ និងវិធីទប់ទល់និងលោកខឹម វាសនានោះខ្ញុំបាននិយាយជាច្រើនណាស់មក ជាង២ឆ្នាំហើយៗការងារនោះគ្មានប្រសិទ្ធភាពទេ ថែមពីនេះវារឹតតែអន់ខ្សោយទៀតផង ។
ហេតុអ្វីខ្ញុំហ៊ាននិយាយយ៉ាងនេះ ព្រោះខ្ញុំមើលធ្លុះពីស្ថាប័នព្រះសង្ឃ និងនិតីវិធិរបស់ព្រះសង្ឃគ្រប់បែបយ៉ាង រួមទាំងចំណេះដឹងផងដែរ ។
ព្រះសងង្ឃដែលមានគំនិតការពារសាសនានោះតិចណាស់ មហាសែនតិចមែនទែន។ ធាតុពិតព្រះជាង៣ម៉ឺនអង្គ អ្នកចេញមុខការពារសាសនាមានមិនដល់១០០០អង្គផង បើនិយាយពីមេធំៗវិញ១០អង្គច្រើនបំផុត ។
មន្ត្រីសង្ឃទាំងនោះសុទ្ធតែលក់ខ្លួនឲ្យអ្នកនយោបាយអស់ហើយ ដូច្នេះហើយទើបគ្មានសមត្ថភាពដោះស្រាយរឿងសាសនាឲ្យបានល្អ ឲ្យសុខសប្បាយ ឲ្យរួចពីក្រញ៉ាំអ្នកឈ្មួញនយោបាយ ឈ្មួញកញ្ជះបរទេសបាន ។
ចំណុចខ្សោយរបស់ព្រះសង្ឃមានច្រើនណាស់ ខ្ញុំមិនចង់បង្ហាញឲ្យអស់ទេ ព្រោះវានាំឲ្យស្លាប់លែងងើបរួច ដូចនៅប្រទេសឥណ្ឌា ក្រោយគេលួចដុតមហាវិទ្យាល័យកិលន្ទាទៅ ពុទ្ធសាសនាត្រូវរលាយ សាបសូន្យអន់ថយរហូតសព្វថ្ងៃ ។
ខ្ញុំនិយាយបែបនេះ មិនបង្ហាញចំណុចខ្សោយទាំងអស់នេះ ទី១ ទុកមុខមាត់ឲ្យលោកធំៗគ្រាក់ៗកែខ្លួនភ្ញាក់រលឹកផង ទី២ ដើម្បីការពារពុទ្ធសាសនា ដែលជនចោរឈ្លានពាន់ប្រើល្បិចគ្រប់សព្វបែបយ៉ាង កំទេចព្រះសង្ឃពុទ្ធសាសនាឲ្យសាបសូន្យ ដើម្បីសម្រេចគោលបំណងនយោបាយបន្តបន្ទាប់ ។
ទោះយ៉ាងណាចោរឈ្លានពានវាបានសិក្សាប្រវត្តិសាស្ត្រ និងផ្នត់គំនិតខ្មែរចាប់ទាំងក្នុងសម័យអង្គរ ក្រោយសម័អង្គរ និងចាប់ពីក្រោយសង្គ្រាមលោករហូតមល់ដល់ឥឡូវនេះ ។ ដូច្នេះគេដឹងជាងយើងដឹងខ្លួនឯង គេស្គាល់ខ្មែរ ជាងខ្មែរស្គាល់ខ្លួនឯង១០០ដងទៅទៀត ។
ដូច្នេះវិធីសាស្ត្រ មិនចាំបាច់ទៅតបត ជាមួយគេទេ បើយើងមិនដឹងថាមានអ្វីនៅពីក្រោយនោះ សូមព្រះសង្ឃ ពុទ្ធភិក្ខុសាមណេរប្រឹងប្រែងរៀនសូត្របាលីសំស្ក្រឹតឡើងវិញ បង្កើតសាលាបាលីឲ្យបានច្រើន មានទីស្នាក់អាស្រ័យសម្រាប់ព្រះសង្ឃសិក្សា ពង្រឹងអក្សរសាសនាមូលដ្ឋាននៃព្រះត្រៃបីដក ពង្រឹងវិន៍យ សេដ្ឋកិច្ចសាសនា សាមគ្គីគ្នាសង្ឃតូចសង្ឃធំ កុំគិតអញ់ចៅធិការ មេធំ និងរៀបចំឲ្យមានប្រជុំពិភាក្សាញឹកញាប់ រួមទាំងនៅឲ្យឆ្ងាយពីបក្សនយោបាយផងដែរ ។
ចុងក្រោយខ្ញុំករុណាសង្ឃឹមលើលោកគ្រូសាន សុជាហើយ សង្ឃឹមថាលោកគ្រូនឹងដឹកនាគសមាគមន៍ប្រជុំឲ្យបានញឹកញាប់ លើកយកព្រឹត្តិការណ៍ និងការងារដែលខ្វះចន្លោះមកពិភាក្សាការពារ បង្កើតអ្វីដែលល្អថ្មីបន្ថែមទៀត ។
(គោលនយោបាយសាសនាសំខាន់ៗខ្ញុំបានផុសរួចម្តងហើយមិនសរសេរទៀតទេ ខ្ញុំមិននិយាយដដែលៗទេ តែចំណុចប៉ុណ្ណោះបើបរិយាយទៅវាច្រើនគ្រាន់បើដែរ )
Share:

0 Comments:

Post a Comment

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive